ស្គាល់ទេនេះហើយជារបងដែលវែងជាងគេលើលោក ត្រូវបានរកឃើញនៅប្រទេស អូស្រ្តាលី!!!
Connect with us

ទាក់ទាញ

ស្គាល់ទេនេះហើយជារបងដែលវែងជាងគេលើលោក ត្រូវបានរកឃើញនៅប្រទេស អូស្រ្តាលី!!!

របង Dingo ឬហៅថា របងឆ្កែគឺជារបងដ៏វែងមួយដែលលាតសន្ធឹងពីតំបន់ Jimbour នៅលើ Darling Downs ជិត Dalby តាមរយៈដីខ្សាច់រាប់ពាន់គីឡូម៉ែត្រដែលបញ្ចប់នៅភាគខាងលិចនៃឧបទ្វីប Eyre នៅលើច្រាំងថ្មភក់នៃវាលទំនាប Nullarbor ។ របងនេះត្រូវបានសាងសង់ឡើងនៅដើមទសវត្សរ៍ឆ្នាំ 1900 ដើម្បីរក្សាសត្វឆ្កែ ឬ ឆ្កែព្រៃចេញពីផ្នែកខាងត្បូងអាគ្នេយ កុំឱ្យចូលមកក្នុងទឹកដី ដែលមានជីជាតិនៃទ្វីបដែលជាកន្លែងមានចៀមនិងគោក្របី។ វាមានប្រវែង 5.614 គីឡូម៉ែត្រ វាគឺជាសំណង់មួយដែលមានរចនាសម្ព័ន្ធវែងជាងគេនៅក្នុងពិភពលោកនិងជារបងដែលវែងជាងគេបំផុតនៅលើពិភពលោក។

របងនេះត្រូវបានសាងសង់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ 1880 ដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្ត ទន្សាយឆ្លងកាត់ព្រំដែនរដ្ឋ។ នេះបង្ហាញថាជាកិច្ចខិតខំប្រឹងប្រែងឥតបានការមួយ ហើយរបងក៏បានខូចខាតទៅវិញ រហូតដល់ដើមឆ្នាំ 1900 នៅពេលដែលពួកគេត្រូវបានគេជួសជុលដើម្បីទប់ស្កាត់សត្វឆ្កែព្រៃចេញនិងការពារហ្វូងចៀម។ នៅក្នុងទសវត្សឆ្នាំ 1940 របងត្រូវបានផ្សាភ្ជាប់ជាមួយគ្នាដើម្បីបង្កើតរចនាសម្ព័ន្ធបន្តមួយដែលត្រូវបានគេកត់ត្រាថាជារបងដែលវែងជាងគេបំផុតនៅក្នុងពិភពលោក។ រហូតមកដល់ឆ្នាំ 1980 របងនេះមានប្រវែង 8,614 គីឡូម៉ែត្រប៉ុន្តែត្រូវបានគេកាត់បន្ថយមកត្រឹម 5,614 គីឡូម៉ែត្រ។

របងនេះត្រូវបានជួសជុលទម្រាំតែហើយរាប់ឆ្នាំឯណោះ ប៉ុន្តែគេក៏នៅឃើញសត្វឆ្កែព្រៃនោះអាចលួចចូលតំបន់ទឹកដីភាគខាងត្បូងនៃប្រទេស អូស្រ្តាលី ខ្លះដែរ។ របងនេះត្រូវបានមើលថែតាមរយៈរដ្ឋមួយៗ និងក្រុមប្រឹក្សាផ្សេងៗគ្នារហូតមកដល់សព្វថ្ងៃនេះ ក្នុងតម្លៃប្រហាក់ប្រហែល 10 លានដុល្លារក្នុងមួយឆ្នាំ។ ផ្នែកមួយចំនួននៃរបងត្រូវបានបំភ្លឺនៅពេលយប់តាមរយៈបន្ទះថាមពលព្រះអាទិត្យដែលផ្តល់ពន្លឺភ្លើងខ្ពស់។ ការសាងសង់របងមានលក្ខណៈខុសៗគ្នាតាមបណ្តោយប្រវែងរបស់វាប៉ុន្តែជាទូទៅវាមានកម្ពស់ប្រហែល 180 សង់ទីម៉ែត្រ ហើយមានចម្ងាយរាប់គីឡូម៉ែត្រនៃសំណាញ់លួសនៅលើបង្គោលឈើ។ ក៏មានតំបន់ផ្តាច់ព្រ័ត្រប្រមាណ 5 ម៉ែត្រនៅផ្នែកម្ខាងទៀតដែលត្រូវបានគេប្រើជាទូទៅជាផ្លូវសម្រាប់សេវាកម្មនិងការថែទាំ។


ទោះបីជារបងនេះបានជួយកាត់បន្ថយការបាត់បង់នៃសត្វចៀមនិងជួយសន្សំជាងរាប់លានដុល្លារជារៀងរាល់ឆ្នាំក៏ដោយ ក៏វាអាចប៉ះពាល់ដល់បរិស្ថានដែរ។ វាត្រូវបានគេជឿថា វាអាចប៉ះពាល់ដល់បរិសា្ថន និងការស្លាប់របស់សត្វដទៃទៀត ក្រៅពីឆ្កែព្រៃនោះ ហើយម្យ៉ាងវិញទៀត ការទប់ស្កាត់ និងបណ្តេញចោលនៃសត្វឆ្កែព្រៃនេះ ត្រូវបានក្លាយទៅជាកាតលើនឡើងនៃចំនួនសត្វ ទន្សាយ កង់ហ្គោរូស និង សត្វ emus ខណៈពេលដែល ពពួកសត្វកកេរ rodents ដើមឈើ និងស្មៅមួយចំនួនត្រូវបានថយចុះទាំងអស់។

វាត្រូវបានក្លាយជារឿងរ៉ាវដែលជាការជជែកវែកញែកយ៉ាងច្រើនរវាងអ្នកជំនាញ ដោយសារតែមួយផ្នែកចង់កំចាត់សត្វឆ្កែព្រៃដ៏ឃោរឃៅ ដែលស៊ីសាច់សត្វដទៃ ជាអាហារចេញ ឯមួយផ្នែកទៀត គឺពួកគេត្រូវអភិរក្ស ដើម្បីជៀសវាងពីការផុតពូជ ហើយក៏រក្សាលំនឹងជាមួយនឹងបរិស្ថានធម្មជាតិផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ តោះៗ! មកជួបជាមួយមនុស្សដែលមានអវៈយវៈវែងជាងគេលើលោក!!!

ជាការពិតណាស់ មនុស្សយើងម្នាក់ៗកើតមកសុទ្ធតែមានរូបសម្បត្តិផ្សេងៗគ្នា។ ផ្នែកនៃរាងកាយរបស់មនុស្សម្នាក់ៗក៏មានការលូតលាស់ផ្សេងៗគ្នាដែរ។ អ្នកខ្លះអាចមានអវយវៈ ឬផ្នែកនៃរាងកាយលូតលាស់ខុសប្រក្រតីដោយសារកត្តាចំនីអាហារ ឬកត្តាហ្សែន (Genetic) ហើយវាបានកា្លយទៅជាលក្ខណៈពិសេសរបស់បុគ្គលនោះ។ ដូច្នេះហើយទើបសៀវភៅកំណត់ត្រាពិភពលោកហ្គីណេស (Guinness Book of World Records) បានកត់ត្រាទុកមនុស្សមួយចំនួនដែលមានផ្នែកនៃរាងកាយវែងជាងគេលើលោក។

១. លោក Anthony Victor (ជនជាតិឥណ្ឌា) មានរោមត្រចៀកវែងជាងគេ ប្រវែង ១៨.១ សង់ទីម៉ែត្រ។

២. លោក Nick Stoeberl (ជនជាតិអាមេរិក) មានអណ្តាតវែងជាងគេ ប្រវែង ១០.១ សង់ទីម៉ែត្រ។

៣. អ្នកនាង You Jianxia (ជនជាតិចិន) មានរោមភ្នែកវែងជាងគេ ប្រវែង ១២.៤ សង់ទីម៉ែត្រ។

៤. កញ្ញា Ekaterina Lisina (ជនជាតិរុស្ស៊ី) មានជើងវែងជាងគេ ប្រវែង ១៣២ សង់ទីម៉ែត្រ។

៥. លោក Matthew McGrory (ជនជាតិអាមេរិក) មានមេជើងវែងជាងគេ ប្រវែង ១២.៧ សង់ទីម៉ែត្រ។

៦. អ្នកនាង Xie Qiuping (ជនជាតិចិន) មានសក់វែងជាងគេ ប្រវែង ៥.៦២ ម៉ែត្រ។

៧. អ្នកនាង Lee Redmond (ជនជាតិអាមរិក) មានក្រចកដៃវែងជាងគេ ប្រវែងសរុបទាំង១០ម្រាមគឺ ៨.៦៥ ម៉ែត្រ។

៨. ស្ត្រីនៃកុលសម្ព័ន្ធPadaung ឬ Karen (ប្រទេសមីយ៉ាន់ម៉ា) មានកវែងជាងគេ ប្រវែងវែងបំផុតគឺ ៤០ សង់ទីម៉ែត្រ។

៩. លោក Mehmet Özyürek (ជនជាតិតួកគី) មានច្រមុះវែងជាងគេ ប្រវែង ៨.៨ សង់ទីម៉ែត្រ។

មតិយោបល់

ពេញនិយម