មានអ្វីកើតឡើងក្នុងខ្លួនជនមានបញ្ហាផ្លូវចិត្ត ដែលធ្វើឲ្យគេប្រព្រឹត្តអំពើហិង្សា?
Connect with us

គួរដឹង

មានអ្វីកើតឡើងក្នុងខ្លួនជនដែលមានបញ្ហាផ្លូវចិត្ត ដែលធ្វើឲ្យគេប្រព្រឹត្តអំពើហិង្សា?

អ្នកមានបញ្ហាផ្លូវចិត្ត​ ប្រព្រឹត្តអំពើឧក្រិដ្ឋ ដោយសារតែខួរក្បាលរបស់គេ ភ្ជាប់ជាមួយនឹងផ្នែកដែលគិតតែពីផលប្រយោជន៍រយៈពេលខ្លី​។ នេះបើផ្អែកតាមការសិក្សាថ្មីមួយ។

អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យហាវ័ដ បានបញ្ជាក់ថា ភាពខុសលក្ខណៈក្នុងខួរក្បាល ដែលធ្វើឲ្យពួកគេមិនគិតពីលទ្ធផល នៃសកម្មភាពរបស់ពួកគេក្នុងរយៈពេលវែងឆ្ងាយ។ អ្នកជំនាញមួយរូបបានប្រៀបធៀបចិត្តរបស់ពួកគេ ទៅនឹងអ្នកញ៉ាំអាហារច្រើន ដែលទោះជាខិតខំបញ្ឈប់ខ្លួនឯងយ៉ាងណា ក៏មិនអាចបញ្ឈប់បាន។ និយាយជារួម វាហាក់បីដូចជាការញៀនអញ្ចឹងដែរ។

ការសិក្សាស្រាវជ្រាវ ដែលមានការស្កេតខួរក្បាលមើល​ បានធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែផ្នត់គំនិតមនុស្សទូទៅ ដែលតែងតែថាមនុស្សមានបញ្ហាផ្លូវចិត្ត ជាមនុស្សឈាមត្រជាក់។ អ្នកចូលរួម ដែលមានទំនោរទៅភាពវិកលចរិត បានបង្ហាញពីសកម្មភាព យ៉ាងធំធេងក្នុងខួរក្បាលរបស់ពួកគេ ដែលហៅថា ventral striatum ដែលជាតំបន់ដែលវិភាគពីអ្វីដែលទទួលបានមកវិញ។

អ្នកស្រាវជ្រាវម្នាក់ ឈ្មោះ Dr. Josh Buckholtz បាននិយាយថា៖ “ពួកគេមិនមានជាមនុស្សក្រៅភពទេ ប៉ុន្តែជាអ្នកដែលធ្វើការសម្រេចចិត្តខុស។ ការសំរេចចិត្ត ដែលមើលទៅលើតែប្រយោជន៍ក្នុងរយៈពេលខ្លីនេះ ដែលយើងមើលឃើញក្នុងបុគ្គលដែលមានវិបត្តិផ្លូវចិត្តនេះ ហាក់បីដូចជាអ្នកញៀនញ៉ាំអាហារអញ្ចឹងដែរ ឬជាអ្នកដែលរំលោភបំពានលើអ្នកដទៃ។ ជាច្រើនឆ្នាំមកហើយ យើងផ្តោតទៅលើតែគំនិត ដែលថាអ្នកមានវិបត្តិផ្លូវចិត្តជាអ្នកដែល មិនមានអារម្មណ៍ និង ជាមូលហេតុ ដែលពួកគេធ្វើអំពើមិនល្អ។ ទោះបីជាអ្នកមានវិបត្តិផ្លូវចិត្ត តែត្រូវបានគេគិតថាជាអ្នកដែលឈាមត្រជាក់ តែយើងក៏បានបង្ហាញថា អារម្មណ៍របស់ពួកគេមិនមែនជាកត្តាដែលនាំទៅរកការសម្រេចចិត្តអាក្រក់ទាំងនោះទេ”៕

អត្ថបទល្អផ្សេងទៀត៖ ជឿអត់? មនុស្សម្នាក់នេះថាខ្លួនចាប់ជាតិមកពីភពអង្គារ!

រឿងរ៉ាវដែលមិនគួរអោយជឿមួយនឹងបានកំពុងតែកើតឡើងនៅក្នុងប្រទេសរុស្សី ដែលបង្កើតបានជាការជជែកវែកញែកជាច្រើន បន្ទាប់ពីមនុស្សប្រុសម្នាក់បានអះអាងថាខ្លួនគេជាមនុស្សនៅភពអង្គារ តែបានស្លាប់ហើយចាប់ជាតិនៅក្នុងភពផែនដីយើងនេះ។

បុរសវ័យក្មេងម្នាក់នេះមានឈ្មោះថា Boriska Kipriyanovich ដែលឆ្នាំនេះមានអាយុ២១ឆ្នាំហើយ។ គេជាមនុស្សដែលល្បីម្នាក់នៅក្នុងប្រទេសរុស្សី មិនត្រឹមតែដោយសារតែការអះអាងដែលគេជាមនុស្សក្រៅភពមកចាប់ជាតិនោះទេ ប៉ុន្តែដោយសារតែសមត្ថភាពដ៏មិនគួរអោយជឿរបស់គេផងដែរ។ តាមរយះសម្តីរបស់ម្តាយគេបានអោយដឹងថា គេអាចអានកាសែតបានទាំងពីអាយុមួយឆ្នាំឯណោះ។ នៅអាយុ២ឆ្នាំ គេចាប់ផ្តើមមានសមត្ថភាពក្នុងការរៀបរាប់ពីអរិយធម៌បុរាណផ្សេងៗ និងរៀបរាប់ពីដំណើរការនៃប្រព័ន្ធចក្រវាឡទៀតផង។


ការណ៍នេះបានធ្វើអោយមនុស្សជាច្រើនចាប់ផ្តើមឆ្ងល់ថា តើអ្វីដែល Boriska និយាយអាចជាការពិតមែនរឺអត់? គេបាននិយាយទៀតថា នៅគេមិនមែនជាមនុស្សតែម្នាក់នោះទេដែលបានចាប់ជាតិមកនៅភពផែនដីនេះ។ គេបន្តថា កាលពីប្រជាជននៅឯភពអង្គារមិនទាន់មានការវិនាសដោយសារសង្គ្រាម ពួកគេធ្លាប់បានធ្វើដំណើរទៅភពនានាជាច្រើន ដែលក្នុងនោះក៏បានភពផែនដីយើងដែរ ពោលគឺនៅក្នុងអរិយធម៌របស់អេហ្សីប។

អ្វីដែលគួរអោយខ្លាចដែលចេញពីសម្តីរបស់បុរសម្នាក់នេះគឺថា ផែនដីយើងនឹងមានមហន្តរាយដ៏ធំសម្បើមមួយដែលអាចនឹងធ្វើអោយមនុស្សលោកស្លាប់ទាំងអស់បាន ដែលមហន្តរាយនោះគឺកើតឡើងដោយសារតែសង្គ្រាមអាវុធនុយក្លេអ៊ែរ។ ចំនែកឯខ្លួនគេកើតមកនេះគឺមានបេសកកម្មមួយ គឺដើម្បីជួយសង្គ្រោះពិភពលោកពីបញ្ហានេះ។ គេបន្ថែមទៀតថា ការពិតទាំងអស់នៅលើផែនដីនឹងអាចបកស្រាយបានដោយប្រើប្រាស់លេខកូដ និងម៉ាស៊ីនម្យ៉ាងដែលកំពុងតែត្រូវបានគេលាក់ទុកនៅក្បែរត្រចៀករបស់រូបចម្លាក់នៃប្រាសាទពីរ៉ាមីត ឯប្រទេសអេហ្សីប។

ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់បុរសម្នាក់នេះមិនបានគេជឿជាក់ទាំងស្រុងនោះឡើយ។ នៅពេលនេះ អ្នកវិទ្យាសាស្ត្រដែលស្រាវជ្រាវអំពីប្រធានបទកំពុងតែសិក្សាថាតើអ្វីដែលក្មេងប្រុសម្នាក់នេះលើកឡើងទាំងនោះមានបង្កប់ការពិតបានដល់កម្រិតណា៕

មតិយោបល់

ពេញនិយម