ការពិតដ៏ឈឺចាប់ទាំង ១០ ដែលអាចជួយអ្នកឲ្យរីកចំរើនបានដែលអ្នកមិនបានដឹង
Connect with us

គួរដឹង

ការពិតដ៏ឈឺចាប់ទាំង ១០ ដែលអាចជួយអ្នកឲ្យរីកចំរើនបានដែលអ្នកមិនបានដឹង

នៅក្នុងជីវិតអ្នកតែងតែមានឡើង មានចុះ។ ជួនកាលអ្នកអាចមានអារម្មណ៍ថាជីវិតអ្នកគ្មានន័យសោះ ដោយសារតែបញ្ហាទាំងឡាយដែលអ្នកកំពុងជួបប្រទះ។ ប៉ុន្តែទោះបីជាអ្នកជួបប្រទះបញ្ហាច្រើន​យ៉ាងណា​ក៏​​ដោយ មិនមានន័យ​ថា​អ្នកដើរមកដល់ទីបញ្ចប់នៃជីវិតអ្នកដែរ។ ថ្ងៃនេះអាណាចក្រសូមណែនាំអ្នក នូវ​​ការពិតដ៏ឈឺចាប់ទាំង ១០ ដែលអាចជួយអ្នកឲ្យរីកចំរើនបាន។

១. ជិវិតគ្មានហេតុផលឡើយ

ប្រសិនបើជីវិតអ្នកពោរពេញដោយការលំបាក អ្នកត្រូវរិះរកវិធីចេញពីការលំបាកទាំងនោះ​ដោយខ្លួនឯង ព្រោះថាជីវិតអ្នកផ្តល់អ្វីមកអោយអ្នកហើយ អ្នកមិនអាចតវ៉ាបានឡើយ។

២. ជំហ៊ានដំបូងគឺលំបាកខ្លាំងបំផុត

ការចាប់ផ្តើមអ្វីមួយ ពីដំបូងឡើយវាពិតជាលំបាកខ្លាំងណាស់។ ប៉ុន្តែនៅពេលដែលអ្នកបានចាប់ផ្តើម​រួច​ហើយអ្នកនឹងរិះរិកវិធីបន្ត និងអភិវឌ្ឍន៍តទៅមុខទៀត ដូចសុភាសិតចិនមួយដែលថា “ដំណើររាប់ពាន់យោជ ចាប់ផ្តើមពីជំហ៊ានដំបូង”។

៣. រឿងល្អៗមិនមកលឿននោះទេ

សមិទ្ធិផលដែលល្អៗនៅក្នុងជីវិតអ្នកមិនអាចកើតឡើងងាយៗ និងលឿននោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺអ្នកត្រូវមានភាពអំនត់ កុំរំពឹងចាំតែលទ្ធផលល្អដោយមិនខិតខំប្រឹងប្រែងនោះ។

៤. មនុស្សគ្រប់គ្នាមិនសុទ្ធតែជួយអ្នកទាំងអស់ទេ

ក្នុងជីវិតរបស់អ្នក អ្នកប្រហែលបានជួបនឹងមនុស្សល្អ ដែលតាមតែជួយអ្នក។ ប៉ុន្តែអ្នកត្រូវចាំថា ក៏មានមនុស្សមួយក្រុមទៀតដែលស្អប់អ្នក ព្យាយាមដើម្បីបង្អាក់ភាពជោគជ័យរបស់អ្នក។ អ្នកគួរតែរក្សាការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

៥. អ្នកមិនអាចទទួលខុសត្រូវគ្រប់រឿងនោះទេ

ការចុះចាញ់គឺពិតជាពិបាក តែពេលខ្លះការចុះចាញ់ជាមធ្យោបាយមួយដ៏ល្អបំផុត។ នៅពេលដែលអ្នកខិតខំព្យាយាមសម្រេចកិច្ចការរបស់អ្នកហើយ តែមានរឿងរ៉ាវជាច្រើនមករារាំងអ្នក នៅពេលដែលអ្នកទប់ទល់លែងបាន នោះដល់ពេលដែលអ្នកត្រូវលើកទង់ជ័យសដើរចេញហើយ។

៦. អ្នកមិនអាចទទួលបានភាពជោគជ័យដោយមិនបានប្រឹងប្រែងអស់ពីចិត្តទេ

អ្នកប្រហែលជាអាចខកចិត្តខ្លាំង នៅពេលដែលអ្នកដាក់ចិត្ត ដាក់កាយធ្វើអ្វីមួយតែមិនបានសម្រេច។ អ្នកត្រូវចាំថា អ្នកមិនចេះតែមិនបានសម្រេចរហូតនោះទេ ដូចនេះមិនថារឿងផ្សេងៗទៀតដែលអ្នកចង់​សម្រេចបាន អ្នកគួរខិតខំធ្វើវាដោយអស់ពីចិត្ត នោះពេលណាមួយអ្នកនឹងទទួលបានជោគជ័យ​ជាទីគាប់ចិត្ត។​

៧. ការសម្រេចចិត្តទាំងអស់ស្ថិតលើអ្នកតែម្នាក់ឯង

អ្នកមិនត្រូវរំពឹងលើមនុស្សជុំវិញខ្លួនអ្នករហូតទេ ពេលខ្លះជីវិតចង់បង្រៀនអ្នកនៅអ្វីមួយថ្មី ដែលធ្វើអោយ​ការ​សម្រេចចិត្តស្ថិតនៅលើអ្នកទាំងស្រុង។ ការសម្រេចចិត្តនេះទទួលបានលទ្ធផលយ៉ាងណា ក៏នៅតែជាជំរើសរបស់អ្នក ដោយគ្មានការស្តាយក្រោយ។

៨. ការបាត់បង់ជាវដ្តនៃជិវិត

គ្មានអ្វីដែលនៅស្ថិតស្ថេរជាអមតនោះទេ។ នៅពេលដែលអ្នកបាត់បង់សមាជិកក្នុងគ្រួសារ ឬមិត្តភក្តិរបស់អ្នក អ្នកត្រូវចាំថានេះជាវដ្តនៃជិវិត ហើយការពិតនេះមិនអាចផ្លាស់ប្តូរបានជារៀងរហូត។

៩. អ្នកអាចជាឧបសគ្គឈានទៅរកភាពជោគជ័យរបស់អ្នក

នៅពេលដែលអ្នករវល់តែរត់តាមគោលដៅក្នុងជីវិតរបស់អ្នក អ្នកអាចភ្លេចខ្លួនរហូតធ្វើអោយភាពអវិជ្ជមាន​ផ្សេងៗ នៅជុំវិញអ្នកធ្វើអោយអ្នកមិនទទួលបានជោគជ័យ។ ដូច្នេះអ្នកត្រូវប្រកាន់ខ្ជាប់នូវភាពវិជ្ជមានជានិច្ច ព្រោះថាអ្នកក៏អាចជាឧបសគ្គឈានទៅរកភាពជោគជ័យរបស់អ្នកបានដែរ។

១០. រឿងដែលមិនអាចស្មានដល់ក៏អាចកើតលើបុគ្គលដែលជោគជ័យដែរ

បុគ្គលជោគជ័យក៏ជាមនុស្ស យើងក៏ជាមនុស្សដូចគ្នា។ ពេលខ្លះបុគ្គលជោគជ័យទាំងនោះក៏អាចរងនូវបរាជ័យដែរ។ ដូច្នេះនៅពេលដែលអ្នកជួបរឿងបរាជ័យ អ្នកគ្រាន់តែទុកវាជាបទពិសោធន៍សម្រាប់ជីវិតទៅបានហើយ។

អត្ថបទល្អផ្សេងទៀត៖ ការពិតទាំង ៩ នៃអាហារមួយចំនួនដែលអ្នកប្រហែលជាមិនដែលបានដឹង

ការបរិភោគអាហារមានសារៈសំខាន់ដល់ការលូតលាស់របស់សារពាង្គកាយមនុស្ស ហើយអាហារនីមួយៗ មិនថាជាផ្លែឈើ បន្លែ រឺចំណីផ្សេងៗនោះទេ សុទ្ធតែមានលក្ខណៈពិសេសរបស់វា។ ដើម្បីធ្វើការស្វែងយល់ឲ្យបានច្រើនពីអាហារ ថ្ងៃនេះ Anarchak នឹងលើកយកការពិតទាំង ១០ នៃអាហារមួយចំនួន ដែលអ្នកប្រហែលជាមិនដែលបានដឹងពីមុនមកនោះទេ ហើយចំពោះចំនុចមួយចំនួន អ្នកអាចនឹងនឹកស្មានមិនដល់ផងដែរ។

១. អាហារដែលមិនចេះខូចនោះគឺជា ទឹកឃ្មុំ។

២. អាហារសម្រន់ដែលពេញនិយមជាងគេបំផុតនោះគឺជា ដំឡូងបារាំងចំណិត។

៣. ការទទួលទានចេក ២ ផ្លែអាចឲ្យអ្នកមានកម្លាំងក្នុងការធ្វើលំហាត់ប្រាណបានរយៈពេល ៩០ នាទី។

៤. ៩៦ ភាគរយនៃផ្លែត្រសក់គឺជាទឹក។

៥. ផ្លែឈើដែលមានកាឡូរីច្រើនជាងគេនោះគឺ ផ្លែបឺរ (Avocado)។

៦. ការ៉ុតត្រូវបានដាំដំបូងដើម្បីធ្វើជាឱសថ មិនមែនបន្លែផ្លែឈើនោះទេ។

៧. ស៊ុតមានផ្ទុកវីតាមីនគ្រប់មុខ លើកលែងតែវីតាមីន C មួយប៉ុណ្ណោះ។

៨. ការទទួលទានផ្លែប៉ោមមានប្រសិទ្ធភាពក្នុងការធ្វើឲ្យអ្នកស្វាងពីងងុយគេង ជាងកាហ្វេទៅទៀត។

៩. ការញ៉ាំសូកូឡានៅពេលដែលអ្នកកំពុងរៀន អាចធ្វើឲ្យអ្នកផ្ទុកព័ត៌មានទាំងអស់នោះក្នុងខួរក្បាលបានយ៉ាងងាយស្រូល៕

មតិយោបល់

ពេញនិយម