ឆ្ងល់ទេថា ហេតុអ្វីបានជាគេយកក្រណាត់ផ្ទាំងសចាំងៗទៅគ្របដណ្ដប់អ្នកទាំង ១៣ ដែលជាប់ក្នុងរូងភ្នំ?
Connect with us

គួរដឹង

ឆ្ងល់ទេថា ហេតុអ្វីបានជាគេយកក្រណាត់ផ្ទាំងសចាំងៗទៅគ្របដណ្ដប់អ្នកទាំង ១៣ ដែលជាប់ក្នុងរូងភ្នំ?

បន្ទាប់ពីជាប់ក្នុងរូងភ្នំថាំហ្លូង ខេត្តឈៀងរ៉ៃ ប្រទេសថៃ អស់រយៈពេល៩ថ្ងៃ ដាច់បាយក្រហាយទឹក រូបរាងស្គមស្គាំង ហាក់សល់តែស្បែកដណ្ដប់ឆ្អឹង ទីបំផុតក្រុមបាល់ទាត់ជ្រូកព្រៃវ័យក្មេងទាំង១២រូប រួមទាំងគ្រូបង្វឹកម្នាក់ ត្រូវបានរកឃើញ ដែលដំណឹងនេះបានធ្វើឲ្យអាណាព្យាបាល សាច់ញាតិក្មេងៗរងគ្រោះ និងមហាជននៅទូទាំងបណ្តាប្រទេសជាច្រើនលើពិភពលោក សម្ដែងក្តីរំភើបរីករាយយ៉ាងខ្លាំង។

តែមានអ្នកឆ្ងល់ទេថា អ្វីទៅជាផ្ទាំងសៗគេយកទៅរុំអោយជនរងគ្រោះទាំង១៣នាក់? តាមពិតទៅវាជា ភួយអាសន្ន(emergency blanket) ។ ភួយនេះត្រូវបានបង្កើតឡើងដំបូងដោយអង្គការNASA ដើម្បីយកទៅប្រើក្នុងលំហអាកាស ព្រោះវាមានទម្ងន់ស្រាល ទំហំតូចងាយយកតាមខ្លួន។

ភួយនេះធ្ឡើងវើពី Aluminized Polyester ហើយសព្វថ្ងៃគេប្រើវាដើម្បីជួយជនរងគ្រោះក្នុងគ្រោះមហន្ដរាយនានាដើម្បីរក្សាកំដៅខ្លួនពីភាពត្រជាក់ ដោយសារវាមិនជ្រាបទឹក និងខ្យល់ ដែលជួយឱ្យជនរងគ្រោះមានភាពកក់ក្ដៅ ឆាប់បាត់រងារ៕

គួររំលឹកផងដែរថាបើគិតមកទល់ពេលនេះ ជនរងគ្រោះទាំង១៣ ក៏នៅតែមិនទាន់ត្រូវបាននាំចេញមកក្រៅនៅឡើយទេ ដោយសារតែ បញ្ហាអាកាសធាតុមិនអំណោយផល ព្យុះភ្លៀងឥតឈប់ បង្កជាទឹកជំនន់ជន់លេចខ្លាំង បើទោះបីជាមានការជួយអន្តរាគមន៍ ពីក្រុមជួយសង្គ្រោះជាច្រើនផ្សេងទៀត បូមទឹកចេញ ឬខូងបុកភ្នំយ៉ាងណាក៏ដោយ។ កត្តានេះក៏រឹតតែធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះ មានការលំបាកខ្លាំង នឹងងាយរងហានិភ័យផ្សេងៗផងដែរ។

ដោយឡែកមួយវិញទៀតនោះ ក្មេងទាំង១៣ ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាព ហេវហត់ មិនទាន់មានកម្លាំងរឹងមាំដូចដើមនៅឡើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានអះអាងថា ទាមទារបំប៉នទៅលើសុខភាពរបស់ពួកគេជាមុនសិន មុននឹងធ្វើការហ្វឹកហាត់ពួកគេឲ្យចេះពីវិធីមុជទឹក ដោយមានបំពាក់នូវឧបករណ៍ជំនួយត្រឹមត្រូវ ទើបអាចនាំចេញមកក្រៅវិញបាន ប៉ុន្តែវាត្រូវចំណាយរយៈពេលយូរបំផុត រហូតដល់ទៅរាប់ខែឯណោះ៕

មតិយោបល់

ពីនេះពីនោះ5 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ5 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ5 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ5 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ9 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK