ដូចគេថាមែនអត់ អ្នកដែលពាក់វែនតាជាអ្នកមានបញ្ញា?
Connect with us

គួរដឹង

ដូចគេថាមែនអត់ អ្នកដែលពាក់វែនតាជាអ្នកមានបញ្ញា?

តើអ្នកពាក់វែនតាមែនទេ? អ្នកសំណាងហើយ។ ការសិក្សាមួយ ដែលបានបោះពុម្ពនៅក្នុងកំណត់ហេតុឈ្មោះ Nature Communication បញ្ជាក់ថា អ្វីដែលយើងសង្ស័យគឺជាការពិត។ ការពាក់វែនតា ជាសញ្ញានៃភាពឆ្លាតវៃមែន។

សាកលវិទ្យាល័យ Edinburgh វិភាគទិន្នន័យ ដែលបានមកពីមនុស្សចំនួន ៣០០០០០នាក់ ហើយបានរកឃើញទំនាក់ទំនងរវាង ភាពឆ្លាតវៃ និងការពាក់វែនតា ដោយឃើញថា មានទំនាក់ទំនងមួយ រវាងខួរក្បាល និងការខូចភ្នែក។ អ្នកដែលបង្ហាញពីភាពវៃឆ្លាតខ្ពស់ ចំនួន២៨% សុទ្ធតែពាក់វែនតា។

ការរកឃើញនេះ ជាផ្នែកមួយនៃ ការសិក្សាមួយផ្សេងទៀត អំពីហ្សែនរបស់មនុស្ស ដែលជះឥទ្ធិពលទៅលើខួរក្បាល ឬភាពឆ្លាតវៃ។ ការសិក្សាក៏បានរកឃើញថា អ្នកដែលមានភាពឆ្លាតវៃទំនងជារស់នៅយូរជាងអ្នកដែលមានសូវមានភាពឆ្លាតវៃ មានហានិភ័យជំងឺតិចជាង ជាពិសេសជំងឺមហារីក និងមានសុខភាពបេះដូចល្អ។

តើនេះមានន័យថា អ្នកគួរតែទៅក្រៅ ហើយទិញវែនតា ទោះជាអ្នកមិនត្រូវការវាមែនទេ? មិនមែនដូច្នោះទេ។ ការសិក្សាមួយផ្សេងទៀត នៅឆ្នាំ ២០១០ បានបង្ហាញថា វែនតាដែលក្លែងក្លាយធ្វើឲ្យអ្នកដែលពាក់វា មិនស្មោះត្រង់។ មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្តែវែនតាក្លែងក្លាយ អាចផ្លាស់ប្តូរផ្នត់គំនិតផ្ទាល់ខ្លួនទៀតផង៕

អត្ថបទល្អផ្សេងទៀត៖ ចង់ដឹងថាគំហើញពណ៌ភ្នែករបស់អ្នកល្អប៉ុណ្ណាមែនទេ? សាកអានពាក្យក្នុងរូបទាំងនេះ

ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ប្រមាណ ៨ ភាគរយនៃបុរស និង ០.៥ ភាគរយនៃស្រ្ដីនៅក្នុងពិភពលោកមានបញ្ហាជំងឺខ្វាក់ពណ៌។ ក្នុងនោះដែរ ជំងឺខ្វាក់ពណ៌ត្រូវបានបែងចែកជា ៣ ប្រភេទដូចជា ជំងឺខ្វាក់ពណ៌ក្រហម-បៃតង ជំងឺខ្វាក់ពណ៌ខៀវ-លឿង និង ជំងឺខ្វាក់ពណ៌ទាំងស្រុងដែលពួកគេអាចមើលឃើញតែពណ៌សនិងខ្មៅប៉ុណ្ណោះ។

តើអ្នកចង់ដឹងថា អ្នកមានបញ្ហាគំហើញពណ៌ភ្នែកដែររឺទេ? ប្រសិនបើភ្នែករបស់អ្នកអាចមើលឃើញពណ៌បានល្អត្រឹមត្រូវ អ្នកនឹងអាចឆ្លើយដោយគ្មានការស្ទាក់ស្ទើរបាន ថាតើនៅក្នុងរូបខាងក្រោមនោះមានពាក្យអ្វី។

១. តើក្នុងរូបនេះមានពាក្យអ្វី?

TREE មែនទេ? ត្រឹមត្រូវ!

២. ចុះរូបនេះវិញ? សកម្មភាពដែលអ្នកធ្វើរៀងរាល់ថ្ងៃ!

មែនហើយ! គឺ EAT

៣. ពាក្យនេះគឺជួននឹងពាក្យថា ROOT

មើលឃើញពាក្យ BOOT ទេ?

៤. នេះជារសជាតិរបស់បង្អែម។ តើពាក្យនេះមានអក្សរអ្វីខ្លះ?

SWEET!!!!

៥. នេះនៅមាត់ទន្លេ!

ឃើញពាក្យអ្វីដែរ? ចម្លើយគឺ PARK

៦. ពាក្យនេះហើយដែលផ្ដល់សុភមង្គលដល់យើង តែវាក៏អាចធ្វើឲ្យយើងមានអារម្មណ៍ក្រៀមក្រំផងដែរ

ជាអ្វីទៅ? គឺ LOVE

៧. ពិបាកមើលទេ? មិនអីទេ សាកទាយទៅមើល

ចម្លើយគឺ HAT

៨. ពាក្យចុងក្រោយគឺ…

គឺ BEAD

តើអ្នកមើលឃើញច្បាស់គ្រប់ពាក្យដែររឺទេ?

មតិយោបល់

គួរដឹង2 weeks ago

គំនិតគួរពិចារណា ! បើចង់ជោគជ័យមុនអាយុ ៣០ឆ្នាំ ចូរអ្នករៀនបង្កើតនូវទម្លាប់ទាំងនេះ

ថ្មីៗ4 weeks ago

អស់ទាស់ ! ក្រុមហ៊ុន «​ជប៉ុន​ និង​ចិន» នឹងសហការគ្នាសាងសង់ «​ខ្សែរថ​ភ្លើង​លើ​អាកាស​ និង​ក្រោម​ដី»​ ​នៅ​រាជធានី​ភ្នំពេញ​

ថ្មីៗ3 weeks ago

ល្អណាស់ ! ខណៈប្រជាជនខ្មែរជាច្រើនត្រៀមទៅលេងឆ្នេររបស់ខ្លួនវិញ អភិបាលខេត្តថ្មីទើបឡើងនាំកម្លាំងចុះរៀបចំឆ្នេរភ្លែត

គួរដឹង5 days ago

បើមិនចង់ទឹកភ្នែកជូតក្បាលជង្គង់! ប្រយ័ត្នចំពោះដី​តំបន់​ជើងឯកជាង​ ៤០០​ហិកតាគឺ​មិន​អាច​ទិញ​លក់បានឡើយ

គួរដឹង3 weeks ago

កម្របានឃើញ! រូបភាពដ៏អស្ចារ្យទាំង ១៥  បានបង្ហាញពីអាថ៌កំបាំងមួយចំនួននៅក្នុងរាងកាយមនុស្ស

Trending

Copyright © 2019 ANARCHAK