មិនចង់ស្តាយក្រោយដូចស្វាមីម្នាក់នេះ អ្នកគួរតែអានអត្ថបទដ៏មានតម្លៃមួយនេះ!
Connect with us

គួរដឹង

មិនចង់ស្តាយក្រោយដូចស្វាមីម្នាក់នេះ អ្នកគួរតែអានអត្ថបទដ៏មានតម្លៃមួយនេះ!

កាលពីម្សិលមិញខ្ញុំបានជួបមិត្តភក្តិរបស់ខ្ញុំម្នាក់ដែលខានទាក់ទងគ្នាជាយូរមកហើយ ឈ្មោះ បេលី មានអាយុ ២៦ឆ្នាំ។ គាត់កំពុងតែដើរទិញឥវ៉ាន់ជាមួយមនុស្សស្រីក្មេងម្នាក់ដែលមានសម្រស់ស្រស់ស្អាត មានភាពទាក់ទាញ និងមើលទៅជាមនុស្សស្រីដែលមានភាពស្វាហាប់ម្នាក់។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលលឺមិត្តរបស់ខ្ញុំប្រាប់ខ្ញុំថានារីម្នាក់នោះគឺជាប្រពន្ធរបស់ខ្លួន។ មើលឃើញពួកគេកាន់ដៃគ្នាយ៉ាងផ្អែមល្ហែម និងការញ៉ោះលេងគ្នាទៅវិញទៅមកដោយភាពរីករាយនោះ ខ្ញុំក៏សួរទៅពួកគេថា៖

«ពួកឯងទាំងពីរមើលទៅដូចជាទើបរៀបការថ្មីៗ ហើយពួកឯងរៀបការជាមួយគ្នាមកប៉ុន្មានឆ្នាំហើយ?»

បេលីក៏ឆ្លើយថា៖

«ពួកយើងទាំងពីររៀបការជាមួយគ្នាមករយៈពេល១០ឆ្នាំហើយ។» ចំលើយដ៏ធម្មតារបស់ បេលី ធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ហើយខ្ញុំក៏ប្រាប់បេលីវិញថា៖

«ខ្ញុំក៏រៀបការមក១០ឆ្នាំហើយដែរ តែប្រពន្ធរបស់ខ្ញុំមើលទៅមិនដូចកាលដែលទើបរៀបការហើយថ្មីៗនោះទេ នាងមើលទៅគ្មានកំលាំងកំហែងអ្វីសោះ ស្ទក់ៗណាស់» ហើយខ្ញុំក៏បាននិយាយដោយភាពច្រនែនបន្ថែមទៀត៖

«ឯងពិតជាសំណាងណាស់ដែលបានប្រពន្ធស្រស់ស្អាតយ៉ាងនេះ » ហើយមើលទៅតាមសភាពប្រពន្ធរបស់​ឯង ​ឯងប្រហែលជាមានជួលឈ្នួលបំរើអោយមកជួយធ្វើការងារផ្ទះហើយមើលទៅ» បេលីអស់សំណើចនៅពេលដែលលឺការសន្និដ្ឋានរបស់ខ្ញុំបែបនេះ រួចហើយក៏និយាយថា៖

«អត់ទេ ខុសហើយសម្លាញ់! ប្រពន្ធរបស់ខ្ញុំមើលទៅ ដូចជាមនុស្សដែលមិនធ្លាប់ធ្វើការងារផ្ទះលំបាកអ្វីឡើយ ប៉ុន្តែជឿខ្ញុំចុះ នាងជាមនុស្សស្រីដែលពូកែទុកដាក់ការងារផ្ទះណាស់។» លឺបែបនេះហើយសឹងមិនគួរអោយជឿ ហើយខ្ញុំក៏បានសាកសួរបន្ថែមពីនេះ៖

«អញ្ចឹងហេតុអីបានជាប្រពន្ធរបស់គ្នាមើលទៅមិនមានសភាពស្រស់ស្អាតដូចប្រពន្ធរបស់ឯងអញ្ចឹង?» បេលី ញញឹមបន្តិចហើយក៏ឆ្លើយបន្ត៖

«ប្រហែលជាដោយសារតែ រឿងតិចតួចដែលខ្ញុំធ្វើដាក់នាងហើយមើលទៅ!» ហើយបេលីក៏និយាយបន្តទៀតថា៖

«ខ្ញុំតែងតែថើបថ្ងាសប្រពន្ធរបស់ខ្ញុំមុនពេលខ្ញុំចេញទៅធ្វើការ! ពេលមេឃភ្លៀង ខ្ញុំតែងតែទៅទទួលនាងពីផ្សារពេលនាងទិញឥវ៉ាន់! ហើយខ្ញុំតែងតែចងខ្សែរស្បែកជើងអោយនាងគ្រប់ពេលដែលរបូត ហើយនៅពេលដែលនាងអស់កំលាំង ខ្ញុំតែងតែម៉ាស្សាអោយនាងជានិច្ច។ ហើយជាធម្មតាខ្ញុំអាចទាយដឹងទៀតថានាងចង់បានអ្វីទាំងដែលនាងមិនទាន់និយាយចប់ទៀតផង។»

ក្រោយពីស្តាប់ការរៀបរាប់របស់បេលីទាំងប៉ុន្មាន ធ្វើអោយខ្ញុំមានការខ្មាស់ខ្លួនឯងជាខ្លាំង ហើយមិនអាចនៅបន្តស្តាប់បេលី បន្តទៀតនោះទេ ខ្ញុំក៏សុំលា បេលីត្រឹមប៉ុណ្ណឹង ដោយមិនភ្លេចសុំលេខទូរសព្ទ័ទំនាក់ទំនងពីគាត់។

នៅតាមផ្លូវត្រលប់មកផ្ទះវិញ ខ្ញុំគិតមករហូតថា តើខ្ញុំនេះជាស្វាមីប្រភេទណា? ដោយសារតែខ្ញុំគឺជាអ្នកដែលធ្វើការរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ ធ្វើអោយខ្ញុំយល់ថាខ្លួនឯងជាមនុស្សដែលមានអំណាច និងជាមនុស្សតែម្នាក់ដែលត្រូវការការយកចិត្តទុកដាក់ពីគ្រួសារ។ ខ្ញុំតែងតែទៅធ្វើការដោយភាពប្រញ៉ាប់ប្រញ៉ាល់ ទាំងមិនបានថើបប្រពន្ធរបស់ខ្ញុំ  ហើយខ្ញុំក៏មិនដែលចងខ្សែរស្បែកជើងអោយនាងឡើយ ហើយខ្ញុំថែមទាំងបន្ទោសនាងទៀតនៅពេលដែលនាងទិញអ្វីថ្មីសម្រាប់ខ្លួននាង។ ទីបំផុតទើបខ្ញុំដឹងថា ខ្ញុំបានភ្លេច និងមិនខ្វាយខ្វល់ពីអារម្មណ៍របស់ប្រពន្ធខ្ញុំជាយូរមកហើយ ហើយភ្លេចគិតថា នាងហត់នឿយប៉ុណ្ណាជាមួយនិងការងារផ្ទះ និងការមើលថែកូនៗ។ ហើយពេលនោះ អ្វីដែលខ្ញុំចង់ធ្វើបំផុតនោះគឺ ទៅផ្ទះអោយបានឆាប់បំផុត ហើយអោបប្រពន្ធរបស់ខ្ញុំអោយណែន ហើយប្រាប់នាងដោយចេញពីចិត្តរបស់ខ្ញុំថា៖

«ប្រពន្ធសម្លាញ់របស់បង អោយបងសុំទោស!»

ពិតជាអរគុណយ៉ាងខ្លាំងដល់ បេលី ដែលធ្វើអោយខ្ញុំទីបំផុតយល់ថា អាពាហ៍ពិពាហ៍ដ៏មានសុភមង្គលមួយគឺវាជះឥទ្ធិពលយ៉ាងខ្លាំងដល់រូបរាងរបស់ភរិយារបស់ខ្លួន ភាពរីករាយរបស់នាង រូបសម្រស់ ហើយនិង សេចក្តីពេញចិត្តរបស់នាង។

អ្នកមិនបាច់រង់ចាំទាល់តែមានឪកាសពិសេសណាមួយដើម្បីប្រាប់ថា អ្នកស្រលាញ់ប្រពន្ធរបស់អ្នកខ្លាំងប៉ុណ្ណានោះទេ ហើយមនុស្សស្រីទាំងអស់ក៏មិនមែនសុទ្ធតែត្រូវការអោយអ្នកជូនផ្កា ឬក៏គ្រឿងពេជ្យអ្វីនោះដែរ តែអ្វីគ្រប់យ៉ាងដែលនាងចង់បានពីអ្នកនោះគឺ ភាពស្មោះត្រង់ និងក្តីស្រលាញ់ដ៏ស្មោះស្មគ្រ័ដែលចេញពីចិត្តរបស់អ្នក។

អ្នកត្រូវដឹងថា អ្នកមិនមែនរៀបការជាមួយនិងមនុស្សតែម្នាក់នោះទេ ប៉ុន្តែអ្នករៀបការជាមួយនិងមនុស្សបីនាក់៖  ទី១ គឺអ្នករៀបការជាមួយនិងមនុស្សដែលអ្នកគិតថាគេជាអ្នកណា ទី២ មនុស្សម្នាក់ដែលជាខ្លួនពួកគេផ្ទាល់  ហើយអ្នកទី៣ គឺជាមនុស្សដែលនិងក្លាយទៅជាប្រភេទណាមួយដែលកើតឡើងពីជីវិតក្រោយរៀបការជាមួយអ្នក។

អត្ថបទល្អផ្សេងទៀត៖ អាថ៌កំបាំងដ៏អស្ចារ្យក្នុងការរក្សាសុភមង្គលជាអមតៈដែលគូស្វាមីភរិយាទាំងអស់ត្រូវដឹង

មនុស្សយើងម្នាក់ៗ យើងតែងតែចង់ស្វែងរកដៃគូរស្នេហាដែលល្អប្រសើរ រួចដើរទៅលើវិថីជីវិតរួមគ្នាដោយមានសុភមង្គលពេលលេញ។​ ទំរាំតែបានស្គាល់គ្នារហូតដល់ស្រលាញ់គ្នាឈានទៅ ដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា មិនមែនជារឿងងាយស្រួលនោះទេ។

​ប៉ុន្តែមិនមែនគ្រប់ដៃគូរជីវិតទាំងអស់ អាចរក្សាជី វិតស្នេហាក្រោមអាណាហ៍ពិពាហ៍របស់គេបានមានសុភមង្គល បានរហូតដល់ចាស់កោងខ្នងនោះទេ។ អ្នកខ្លះទៀត បានមែកបាក់ឫប្រេះឆា តាំងពីរៀបការបាន ប៉ុន្មានឆ្នាំដំបូងម្ល៉េះ។ នេះដោយសារតែភាពមិនចេះយល់ចិត្ត ឫភាពឆ្គាំឆ្គងទាំងឡាយដែលអាច កើតចេញពីប្តីប្រពន្ធទាំងពីរ។            

យ៉ាងណាមិុញវេបសាយយើងបានលើកយកទស្សនៈស្នេហានៃប្តីប្រពន្ធមួយគូ ដែលគាត់បានលើកឡើងថា ទោះបីជាគាត់បានរៀបអាពាហ៍ពិពាហ៍បាន២៥ឆ្នាំហើយក្តី ប៉ុន្តែពួកគាត់នៅតែអាច រក្សាសុភមង្គលក្នុងគ្រួសារគាត់ និងមានតែស្នាមញញឹុមដូចការស្គាល់គ្នាដំបូងដដែល។ ពួកគាត់បាននិយាយថាគាត់មានសំណាងខ្លាំងណាស់ដែលអាចជួបគ្នា និងដើរផ្លូវរួមគ្នាមកដល់ចំនុច នេះបាន។ ខាងក្រោមនេះគឺជាអ្វីដែលគាត់បានលើកឡើងពីបុរសដែលជាស្វាមីរបស់គាត់៖

១. គាត់ជាអ្នកបើកបរប្រចាំខ្លួន

មិនថាចង់ទៅទីណា គាត់ជាតៃកុងឡានឯកជនរបស់ខ្ញុំតាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន។ ឯខ្ញុំចូលចិត្តធ្វើជាអ្នកដំណើរដែលនៅក្បែរគាត់ មើលគាត់បើកបរ។ ពេលដែលចង់ចតរថយន្តវិញ ខ្ញុំត្រូវការចន្លោះ៣ ទៅ៤ដើម្បីចូលចតឡាន តែគាត់វិញអាចចតបានដោយងាយ បញ្ជាចង្កូតដៃម្ខាង ហើយដៃម្ខាងទៀតកាន់កែវកាហ្វេ។ បើកបរជាមួយគាត់ ខ្ញុំមានអារម្មណ៍សុវត្ថិភាព។

២. គាត់ជាមនុស្សល្អ ចូលចិត្តចងចំណងមិត្តភាព

មិត្តភក្តិតាំងពីវិទ្យាល័យ រួមទាំងអ្នកជិតខាង ប្រហែលជា៥០ឆ្នាំមុន នៅតែជាមិត្តល្អរបស់គាត់ដល់បច្ចប្បន្ននេះ។ គាត់ជាមនុស្សល្អ និងរាប់ញាតិខ្លាំងណាស់ អ្នកណាក៏ចូលចិត្តគាត់។

៣.​ គាត់មិនហាមនូវអ្វីដែលខ្ញុំចង់ញាំុំ

ពេលរៀបការហើយ យើងអាចនឹងខ្មាស់ប្តី នូវចំណីអាហារដែលយើងញាំុំុំ។ ​តែចំពោះខ្ញុំវិញ អាចញាំុំអ្វីក៏បានដោយគ្មានការហាមឃាត់នោះតែ បរិមាណអាហារក្នុងខ្លួនខ្ញុំច្រើនខ្លាំង។ គាត់មិន ហាម តែគាត់ក៏ជាដៃគូរហាត់ប្រាណរបស់ខ្ញុំផងដែរ យើងសម្រកទំងន់ទាំងអស់គ្នា ហើយយើងក៏ធ្វើបាន។

៤. គាត់ចង់អោយខ្ញុំមានគ្រប់យ៉ាងដែលល្អនិងមានតម្លៃ

មិនថាទាំងសំលៀកបំពាក់ គ្រឿងអលង្ការ ឫសំភារៈផ្សេងៗ គាត់តែងតែគិតគូរពីខ្ញុំ អោយខ្ញុំមានគ្រប់យ៉ាងដែលមានតម្លៃ។

៥. គាត់ជាមនុស្សមានសន្តានចិត្ត

គាត់ចូលចិត្តជួយយកអាសារអ្នកដ៏ទៃខ្លាំងណាស់ គាត់មានទឹកចិត្តល្អលើសពីអ្វីដែលអាចនិយាយបាន។ សូម្បីថ្ងៃមួយគាត់មកផ្ទះយឺត ខ្ញុំចាប់ផ្តើមបារម្មណ៍ខ្លាចគាត់មានបញ្ហាអ្វី ពេលដែលសួរ គាត់ថាមានមនុស្សខូចឡាននៅតាមផ្លូវ ហើយគាត់មិនដាច់ចិត្តជិះហួសដោយមិនជួយនោះទេ។

៦. គាត់ជាជំនួយការដ៏ល្អ

គាត់រាប់រងគ្រប់យ៉ាង មិនថាជាការដើរផ្សារ ការទិញឥវ៉ាន់ ទិញម្ហូប ទៅធនាគារជាដើម ខ្ញុំស្អប់ក្នុងការដើរទៅកន្លែងទាំងនោះ គាត់ជាអ្នកធ្វើទាំងអស់។ ខ្ញុំមិនបាច់ទៅទិញនោះទេគឺចាំធ្វើម្ហូប អាហារសម្រាប់គាត់គឺគ្រប់គ្រាន់ហើយ។

៧.​ គាត់ជាមនុស្សដែលអាចទុកចិត្តបាន

មានមនុស្សស្រីជាច្រើននិយាយជាមួយគាត់ ចំពោះអ្នកផ្សេងអាចនឹងគិតថារឿងមិនល្អ។ តែសម្រាប់ស្វាមីខ្ញុំម្នាក់នេះ អាចទុកចិត្តបានជានិច្ច។វាមិនមែនជារឿងមិនល្អនោះទេ តែវាជារឿងរំភើប សម្រាប់ខ្ញុំ ព្រោះគាត់មិនដែលធ្វើអោយខ្ញុំខកបំណងឡើយ។

៨. ការស្រលាញ់និងគោរពសាច់ញាតិទាំងសងខាង

មិនថាសាច់ញាតិខាងស្វាមីខ្ញុំ ឫខាងខ្ញុំផ្ទាល់នោះទេ គឺយើងមានការគោរពស្រលាញ់ទៅវិញទៅមក។ ជាពិសេសគាត់គោរពប៉ាម៉ាក់ខ្ញុំ ស្រលាញ់បងប្អូនខ្ញុំផងជាខ្លាំងផងដែរ។

៩. គាត់ធ្លាប់ឆ្លងកាត់រឿងជាច្រើនពេលនៅយុវវ័យ

វាប្រៀបដូចជាគាត់បានឆ្លងកាត់យុវវ័យភាព នូវរឿងឆ្កួតៗ ឫរឿងមិនល្អច្រើនហើយពេលនៅយុវវ័យ។ ខ្ញុំសប្បាយចិត្តព្រោះគាត់ធ្លាប់ឆ្លងកាត់រឿងទាំងនេះមុនជួបខ្ញុំហើយៗ ដូច្នេះគាត់មិនធ្វើ ឫ សាកល្បងរឿងទាំងនេះទៀតទេ។

១០. គាត់គោរពខ្ញុំ ខ្ញុំគោរពគាត់

ការគោរពគ្នាជារឿងសំខាន់ខ្លាំងណាស់ ព្រោះបើមានតែការស្រលាញ់ក៏វាមិនគ្រប់គ្រាន់នោះដែរ។ គាត់មានមោទនៈភាពដែលមានខ្ញុំជាប្រពន្ធដ៏ឆ្លាត និងមានភាពជោគជ័យ។ គាត់បានអោយ តម្លៃទៅលើអ្វីដែលខ្ញុំធ្វើ និងរាល់ការសម្រេចចិត្តទាំងឡាយ ។ ខ្ញុំមិនចង់គិតទេបើខ្ញុំត្រូវរៀបការ និងរស់នៅជាមួយមនុស្ស ដែលមិនយល់និងអោយតម្លៃខ្ញុំនោះ។ ខ្ញុំមានមោទនៈភាពខ្លាំងដែរ មានគាត់ជាប្តីដូចគ្នា។

១១. ការមិនបិទសិទ្ធសេរីភាព

យើងមិនបានញែកដាច់ពីគ្នា តែជាការផ្តល់សិទ្ធសេរីភាពអោយគ្នា គាត់អាចទៅដើរលេងជាមួយមិត្តគាត់បាន ខ្ញុំក៏អាចដើរទៅក្រៅជាមួយមិត្តរបស់ខ្ញុំ។ ការធ្វើបែបនេះ គឺធ្វើអោយយើងពេញចិត្ត នៃជីវិតផ្ទាល់ខ្លួន ទោះបីយើងរៀបការរួចក៏ដោយ។ ហើយយើងក៏អាចមានប្រធានបទជាច្រើននិយាយគ្នា ពេលយើងនៅក្បែរគ្នា។

១២. ជាអ្នកផ្តល់តម្លាំងចិត្ត និងអ្នកស្តាប់

រាល់ពេលដែលខ្ញុំមួលម៉ៅនូវអ្វីដែលនៅជុំវិញខ្លួន ដូចជាការងារ ឫរឿងឆ្កួតៗផ្សេងៗទៀត គាត់តែងតែនៅក្បែរខ្ញុំ លួងលោមនិងធ្វើជាអ្នកស្តាប់ដ៏ល្អ។ ពេលខ្លះខ្ញុំអាចដឹងថាគាត់បានស្តាប់នូវអ្វី ដែលគាត់មិនចូលចិត្ត តែគាត់នូវតែស្តាប់ វាធ្វើអោយខ្ញុំមានអារម្មណ៍ល្អឡើងច្រើន។ ព្រោះមិនថាមានរឿងអ្វីខ្ញុំនៅមានអ្នកស្តាប់ និងមានទីប្រឹក្សាដ៏ល្អ។

១៣. គាត់ប្រៀបដូចជាជាងជុសជុលប្រចាំក្នុងផ្ទះ

គាត់អាចធ្វើបានគ្រប់យ៉ាង ជុលជុលអ្វីដែលខូចនៅក្នុងផ្ទះ។

១៤. គាត់ងាយនឹងបង្កើនទំនាក់ទំនង

ពេលខ្លះខ្ញុំមិនដឹងថាគួរនិយាយអ្វីខ្លះទេ ទៅកាន់មនុ្សប្លែកមុខ ឫអ្នកជុំវិញខ្លួន។ តែផ្ទុយពីគាត់ គាត់ធ្វើបានយ៉ាងងាយ គាត់មានទេពកោសល្យមិនគួរអោយជឿ ក្នុងការធ្វើអោយមនុស្សជុំវិញខ្លួនមានផាសុខភាព។

១៥. គាត់ស្រលាញ់ខ្ញុំ

ពេលជួបគាត់អាយុរាងជ្រេលបន្តិចហើយ ទំរាំបានរៀបការ រហូតមកដល់ឥលូវនេះកាន់តែចាស់។ ពេលខ្លះធ្លាប់គិតថាខ្លួនឯងមិនគួរអោយស្រលាញ់ ខ្លួនឯងចាស់ហើយ តែយ៉ាងណាមិុច នៅតែមានបុរសម្នាក់នេះស្រលាញ់ខ្ញុំខ្លាំង និងពោលពេញទៅដោយសុភមង្គលក្នុងចិត្ត។ ជិវិតស្នេហាមួយនេះគឺល្អខ្លាំងណាស់ ព្រោះតែវាមានការយល់ចិត្ត ទុកចិត្ត និងអធ្យាស្រ័យអោយគ្នា ជួយយកអាសារគ្នា៕

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.