ដឹងទេថា ភាពវៃឆ្លាតរបស់មនុស្សធ្លាក់បន្តិចម្តងៗក្នុងស.វទី២១នេះ!
Connect with us

គួរដឹង

ដឹងទេថា ភាពវៃឆ្លាតរបស់មនុស្សធ្លាក់បន្តិចម្តងៗក្នុងស.វទី២១នេះ!


មានការសិក្សាថ្មីមួយ នៅប្រទេសណ័រវេ ដែលបង្ហាញថា IQ របស់យើងកំពុងតែធ្លាក់រហូតដល់ប្រហែល៧ពិន្ទុឯណោះ ក្នុងមួយជំនាន់។

អ្នកវិទ្យាសាស្រ្តមកពីមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច វិភាគតេស្តIQ ចំនួន៧៣០០០០ របស់បុរសដែលគ្រប់អាយុហាត់ទាហាន មុនពេលដែលពួកគេចូលជំរុំទាហាន ពីឆ្នាំ ១៩៧០ ទៅ២០០៩។

ប្រសិនបើទំនោរនេះ នៅតែបន្ត ហើយប្រសិនបើវាជាការពិត នោះវាមានន័យថា ១០ជំនាន់ក្រោយទៀត យើងនឹងឃើញថាIQ ធ្លាក់ខ្លាំង រហូតដល់ចន្លោះ ១៣០ និង ៦៩។ វាហាក់ដូចជាគួរឲ្យខ្លាចហើយ។

វាជាការធ្លាក់ចុះ បើផ្អែកតាមឥទ្ធិពល Flynn ដែលគេដាក់ឈ្មោះតាមចិត្តវិទូ ដែលកត់សំគាល់ថា IQ កើនឡើងនៅដើមសត្សវត្សរ៍ទី២០។ មានការពន្យល់ដ៏ល្អមួយ ដែលត្រូវបានរកឃើញ។ បញ្ហានេះ កើតឡើងដោយសារតែ បញ្ហាបរិស្ថាន និងការហាត់កីឡា និងការមើលកញ្ចក់កុំព្យូទ័រជាដើម។

ប៉ុន្តែ អ្នកដែលគេគិតថាឆ្លាតគឺថា តេស្តIQ ត្រូវគេរៀបចំឡើង ដោយផ្អែកលើមូលដ្ឋាននៃការទន្ទេញ នៅពេលដែលសាលា និងឧបករណ៍អេឡិចត្រូនិច ដែលប្រើដោយសិស្ស ពឹងផ្អែកលើពួកវា ដើម្បីរករបស់ តាមរយៈGoogle និងវិធីសាស្រ្តផ្សេង ដែលបង្ហាញថា ការពិតទៅ វាគ្មានការផ្លាស់ប្តូរអ្វីទេចំពោះភាពឆ្លាតវៃរបស់មនុស្ស។ វាគ្រាន់តែជាការការផ្លាស់ប្តូររបៀបរៀនរបស់ក្មេងសម័យបច្ចុប្បន្ន។

ប៉ុន្តែ អ្នកវិទ្យាសាស្រ្ត Bernt Bratsberg និង Ole Rogeberg បានសរសេរក្រដាសមួយសន្លឹក ដោយសង្កត់យ៉ាងធ្ងន់ថា ភាពធ្លាក់ចុះនេះ គឺដោយសារកត្តាបរិយាកាស៕

អត្ថបទល្អផ្សេងទៀត៖ កុំឧស្សាហ៍ជិះ Roller coasters ពេក ប្រយ័ត្នប៉ះពាល់ខួរក្បាលអ្នក!!!

Roller coasters​ អាចបំផ្លាញខួរក្បាលរបស់អ្នកយ៉ាងខ្លាំង នេះជាការព្រមានពីវេជ្ជបណ្ឌិតជនជាតិបារាំង ដែលបានរកឃើញថា មានការបាត់បង់ណឺរ៉ូន ចំពោះមនុស្សដែលមានសុខភាពល្អមួយចំនួន ក្រោយពីពួកគេបានជិះ Roller coasters​ ល្បឿនលឿន។

Valerie Biousse ដែលជាអ្នកជំនាញខួរក្បាល នៅមន្ទីរពេទ្យ Lariboisiere នៅទីក្រុងប៉ារីស និយាយថាឥទ្ធិពលបានបង្ហាញឲ្យឃើញ នៅពេលដែលគេចាប់ផ្តើមឈឺក្បាលរាប់ម៉ោងក្រោយមក។ ហើយគាត់បានព្រមានថា ករណីនេះ កើនឡើង ទោះបីជាវានៅមានតិចក៏ដោយ ដោយសារតែ Roller coasters ធំជាងមុន ដើម្បីដាក់មនុស្សច្រើន។

គាត់និយាយថា៖ ទោះបីជា អ្នកជាមនុស្សមានសុខភាពល្អ អ្នកក៏គួរតែចាប់អារម្មណ៍ទៅលើ សញ្ញាប្រុងប្រយ័ត្ន ដែលដាក់នៅខាងមុនច្រកចូល ទៅកាន់កន្លែងជិះ ដែលអាចបង្កើតកំលាំងលើសពី៤ក្រាម ដែលត្រូវជា៤ដងនៃកំលាំងទំនាញ ក្នុងពេលដែលបត់ និង ក្រោយពេលដែលធ្លាក់ចុះ។ Biousseនិយាយថា៖ “នៅពេលដែលអ្នកជិះ Roller coasters លឿន សំរាប់រាងកាយរបស់អ្នក វាហាក់ដូចជាកំពុងតែធ្វើលំហាត់ប្រាណដ៏ខ្លាំង។ បេះដូងរបស់អ្នកលោតឡើង ហើយអ្វីៗទាំងអស់ស្ថិតនៅក្រោមសំពាធយ៉ាងធ្ងន់”។

ការបំផ្លាញនេះ ដែលគាត់បានសង្កេតឃើញ ក្នុងខ្លួនអ្នកជំងឺ ដែលមានអាយុរវាង ២០ឆ្នាំ ទៅ៥៥ឆ្នាំ មានបញ្ហា ការដាច់សរសៃឈាមខួរក្បាលស្រាល ទៅការហូរឈាមចេញពីសរសៃឈាមពីបេះដូងមកកាន់ខួរក្បាល។ គាត់ថែមទាំងនិយាយទៀតថា ពួកគេ​ ប្រាកដជារងការប៉ះពាល់ដោយការពន្លឿននៃល្បឿន នៃ Roller coasters សម័យនេះ។ ការប៉ះពាល់ ហាក់ដូចជា ឡានបុកគ្នា ដែលអាចបង្កើតរបួសដែលមិនអាចមើលឃើញ ដែលចេញរោគសញ្ញាក្នុងថ្ងៃបន្តបន្ទាប់។

អ្នកនាំពាក្យនៃ Alton Towers ដែលរកស៊ីលើ Roller coasters ដែលមានកំលាំងទំលាក់ ដែលអាចបង្កើតកំលាំង៤.៥ក្រាម ចំពោះអ្នកជិះនៅខាងចុង​ បាននិយាយថា៖ “ការជិះទាំងអស់ សុទ្ធតែត្រូវបានប្រាប់មុនពីសុវត្ថិភាព នៅផ្លូវចូល។ ប្រសិនបើអ្នកមានបញ្ហាលើខ្លួនប្រាណអ្នក ដូចជា ក ខ្នង ឬបញ្ហាបេះដូង ឬក៏អ្នកមានផ្ទៃពោះ អ្នកមិនគួរជិះទេ”។

ប៉ុន្តែ Biousse បាននិយាយថា អ្នកជំងឺបួននាក់ ដែលគាត់បានពិនិត្យ រួមមានគ្រូបង្ហាត់រាំរបស់គាត់ នៅពេលដែលគាត់អាយុ៣០ឆ្នាំ ហើយ ពាក់កណ្តាលនៃអ្នកជំងឺរបស់គាត់ មិនមានជំងឺសំខាន់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលទេ។ “នៅក្នុងករណីនេះ រោគសញ្ញាដំបូងគឺការឈឺក្បាល ដែលខុសពីធម្មតា។ គេគួរតែទៅរកវេជ្ជបណ្ឌិត ប្រសិនបើគេមានបញ្ហាឈឺក្បាលក្រោយពីជិះ Roller coasters”។

The Health and Safety Executive ដែលជាអ្នកទទួលខុសត្រូវខាងផ្តល់ការអនុញ្ញាតឲ្យបើក​ Roller coasters នៅចក្រភពអង់គ្លេស បាននិយាយថា មិនមានច្បាប់កំណត់ចំពោះ កំលាំអ ដែលRollercoasters មួយៗត្រូវតែធ្វើតាមទេ៖ “វាស៊ីសងទៅលើអ្នកបើកដំណើរការRoller coasters ធានាសុខភាព និងសុវត្ថិភាពអ្នកជិះ។ ប៉ុន្តែវាមិនមែនមានន័យថា គ្មានគ្រោះថ្នាក់សុទ្ធសាធទេ”។

បញ្ហាស្រដៀងគ្នានេះ ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៩២ ដែលមានការលត់ចុះកំពស់ នៅពេលដែលវេជ្ជបណ្ឌិតចាប់ផ្តើមសង្កេតលើករណី ដែលក្រសែភ្នែករបស់មនុស្ស ត្រូវបានប៉ះពាល់ ដោយកំលាំង ដែលសង្កត់លើខ្លួនអ្នកលោតនោះ៕​

មតិយោបល់

ពេញនិយម