ជឿអត់ថា រៀនចិនធ្វើឲ្យអ្នកកាន់តែឆ្លាត? អត្ថបទនេះ នឹងធ្វើឲ្យអ្នកតំរងជួររៀនចិន!!!
Connect with us

គួរដឹង

ជឿអត់ថា រៀនចិនធ្វើឲ្យអ្នកកាន់តែឆ្លាត? អត្ថបទនេះ នឹងធ្វើឲ្យអ្នកតំរងជួររៀនចិន!!!

ប្រសិនបើអ្នកនិយាយភាសាចិន កុកងឺ ខួរក្បាលរបស់អ្នកដំណើរការខុសពីអ្នកដទៃ។ នេះបើផ្អែកតាមការសិក្សាថ្មីៗនេះ​ ដែលបានបោះពុម្ពនៅ The National Academy of Sciences។ របាយការណ៍នោះ គឺជាការសន្និដ្ឋានដំបូង ដែលថាអ្នកដែលចេះនិយាយភាសាចិន ដូចជាកុកងឺ មានលំហូរនៃពត៌មាន ក្នុងកំឡុងពេលនិយាយយ៉ាងងាយយល់ ដោយប្រើខួរក្បាលទាំងសងខាង ជាជាងខួរក្បាលខាងឆ្វេង ដែលជាទូទៅជាកន្លែងដំណើរការពត៌មាននិងភាសា។

ក្រោយពីវិភាគពីខួរក្បាល ដោយមើលដំណើរការខួរក្បាល ចំពោះអ្នកដែលនិយាយភាសា ចិន និងអង់គ្លេស និងដោយស្តាប់ភាសាទាំង២នោះ អ្នកស្រាវជ្រាវពីមហាវិទ្យាល័យ ប៉េកាំង និងមហាវិទ្យាល័យផ្សេងទៀត បានរកឃើញថា អ្នកនិយាយភាសាចិន ដែលជាជនជាតិកំណើត និងអ្នកនិយាយភាសាអង់គ្លេសដែលជាជនជាតិដើម បង្ហាញពីសកម្មភាព នៅក្នុងខួរក្បាលផ្នែកខាងឆ្វេង។ ប៉ុន្តែអ្នកនិយាយភាសាចិន បានបង្ហាញពីដំណើរនៃខួរក្បាលផ្នែកខាងស្តាំ ដែលជាពិសេសនៅតំបន់សំខាន់ សំរាប់ដំណើរការផ្នែកតន្ត្រី តាមរយៈសំលេង និងការលើកដាក់សំលេង ដែលត្រូវបានគេឃើញថា មិនមានទំនាក់ទំនងជាមួយភាសាទាល់តែសោះ។

ចាប់តាំងពីឆ្នាំ ១៩៥០ អ្នកស្រាវជ្រាវក្នុងការប្រើប្រាស់ភាសា បានដាក់សំនួរថា តើភាសាមានឥទ្ធិពលយ៉ាងណាមកលើផ្នត់គំនិត និង ឥរិយាបថរបស់យើង។ ការសិក្សាចុងក្រោយនេះ បានគាំទ្រទ្រឹស្តីខាងដើម។ ការរកឃើញនេះ សំខាន់សំរាប់តំបន់នៃខួរក្បាលដែលទទួលខុសត្រូវខាងភាសា។

Gang Peng និយាយថា៖ “ការលើកដាក់សំលេង គឺសំខាន់សំរាប់តន្រ្តី ប៉ុន្តែក៏សំខាន់ណាស់ដែសំរាប់ការលើកដាក់សំលេងក្នុងខួរក្បាល។ ផ្អែកតាមលទ្ធផលថ្មីៗនេះ វាមានហេតុផលគ្រប់គ្រាន់ក្នុងការសន្និដ្ឋានថា ភាសាដែលមានការលើកដាក់សម្លេងប្រើខួរក្បាលទាំងសងខាង”។

អ្នកនិយាយភាសាចិន និងអង់គ្លេស បង្ហាញពីសកម្មភាពក្នុងតំបន់៣ នៅផ្នែកខាងឆ្វេង ដែលមានដូចជា the inferior frontal gyrus, the anterior superior temporal gyrus, និង the posterior middle gyrus។ ប៉ុន្តែ អ្នកនិយាយភាសាចិន បង្ហាញពីសកម្មភាព នៅតំបន់មួយផ្សេងទៀត គឺ The superior temporal gyrus។

ដូច្នេះ តើវាខុសគ្នាយ៉ាងណា? ភាពខុសគ្នាមួយ គឺ បើផ្អែកតាមGang អ្នកដែលចេះភាសាចិន អាចប្រើប្រាស់សម្លេងលើកដាក់បានល្អ។ ចំពោះអ្នកដែលភាសាចិន ឬរៀនភាសាចិន ពួកគេអាចកត់សម្គាល់ថា ខួរក្បាលរបស់ពួកគេកំពុងដំណើរការខ្លាំងជាង ដើម្បីចេះភាសានោះ ជាអ្នកដែលរៀនភាសាអង់គ្លេស៕

មតិយោបល់

ពេញនិយម