ធ្លាប់ដឹងអត់ តើរថភ្លើងមានហ្រ្វាំងរឺក៏អត់?
Connect with us

គួរដឹង

ធ្លាប់ដឹងអត់ តើរថភ្លើងមានហ្រ្វាំងរឺក៏អត់?

ពត៌មានទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកដំណើរតាមដងផ្លូវត្រូវបានគេចុះផ្សាយស្ទើរតែរៀងរាល់ថ្ងៃទៅហើយ ដោយក្នុងនោះមានមនុស្សមួយចំនួនបានរិះគុណទាក់ទងនឹងថាតើហេតុអ្វីរថភ្លើងមិនព្រមចាប់ហ្រ្វាំង ហើយបែរជាបង្កគ្រោះថ្នាក់តាមដងផ្លូវបែបនេះទៅវិញ?

ដូច្នេះហើយទើបបានជាថ្ងៃនេះយើងនឹងសិក្សាថាតើរថភ្លើងមានហ្វ្រាំងរឺក៏អត់? បើមាន ហេតុអ្វីទើបបានជាគេមិនចាប់វា?

ថ្វីបើបច្ចេកវិទ្យារបស់រថភ្លើងនីមួយៗខុសពីគ្នាពីមួយសម័យកាលទៅមួយសម័យកាល ប៉ុន្តែពួកវាសុទ្ធតែមានបំបាក់ជាមួយនឹងហ្វ្រាំងមួយដែលគេហៅថាហ្រ្វាំងខ្យល់។ ហ្វ្រាំងខ្យល់នេះមានតួនាទីក្នុងការបន្ថយភ្លើង ទប់ល្បឿនពេលដែលមានផ្លូវចុះភ្នំ រឺដើម្បីឈប់ចំនតជាដើម។

ប៉ុន្តែសមត្ថភាពនៃហ្រ្វាំងនោះអាចនឹងមានភាពខុសៗគ្នា ពោលគឺថារថភ្លើងពីសម័យមុនមិនមានបំពាក់នូវប្រព័ន្ធហ្រ្វាំងទំនើបដែលអាចអោយរថភ្លើងឈប់បានភ្លាមៗមួយរំពេចដូចជារថភ្លើងអាកាស រឺរថភ្លើងក្រោមដីសម័យឥឡូវនោះឡើយ ដូច្នេះដើម្បីឈប់ម្តងៗ វាត្រូវការពេលវេលាដែលសមស្របដើម្បីអោយល្បឿនរថភ្លើងនោះយឺតដល់ចំនុចសូន្យលែងទៅមុខ។


ទន្ទឹមនឹងបញ្ហាថាតើហេតុអ្វីបានជារថភ្លើងមិនចាប់ហ្វ្រាំងនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗគឺអាចបណ្តាលមកពីកត្តាមួយធំ គឺពួកគេមិនអាចឆ្លើយតបនឹងស្ថានការណ៍ទាន់ពេលវេលា។ មានន័យថា ពួកគេនឹងបានដឹងថានៅខាងមុខនឹងមានឧបសគ្គនោះទេ ដូច្នេះហើយទើបពួកគេមិនបានចាប់ហ្វ្រាំងទុកចាំជាមុន។

ផ្ទុយទៅវិញ សម្រាប់ឡានរឺម៉ូតូដែលមានហ្រ្វាំងដំណើរការល្អប្រក្រតីនោះទៅវិញដែលគួរតែជាអ្នកប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះវារថភ្លើងរត់តែនៅលើផ្លូវដែកមួយខែ្សនោះទេ អញ្ចឹងវាមិនអាចទៅគេចអ្នកនៅកន្លែងណាផ្សេងទៀតបានឡើយ រីជាវិញមានផ្លូវធំទូលាយជិះ អញ្ចឹងខុសគ្នាប៉ុន្មាននាទី គួររងចាំអោយរថភ្លើងទៅអោយផុតសិនទៅ។

ដើម្បីសុវត្ថិភាពនៅលើដងផ្លូវ អ្នកដំណើរគួរចេះសហការយោគយល់គ្នាទៅវិញទៅមក ទើបជាការប្រសើរ៕

អត្ថបទល្អផ្សេងទៀត៖ មូលហេតុទាំង៦ ដែលការធ្វើដំណើរតាមរថភ្លើងជាជម្រើសដ៏ល្អបំផុត

លុះត្រាតែអ្នកធ្វើដំណើរឆ្លងកាត់សមុទ្រ ការធ្វើដំណើរតាមយន្តហោះជាជម្រើសដ៏ល្អ។ ប៉ុន្តែប្រសិនបើអ្នកធ្វើដំណើរនៅលើផ្លូវគោក រថភ្លើងអាចជាជម្រើសដ៏ងាយស្រួល និងចំណេញពេលវេលា។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយទៀត មានគុណសម្បត្តិជាច្រើននៃការធ្វើដំណើរតាមរថភ្លើង។ ពេលដែលតំបន់ដាច់ស្រយាលមិនមានខ្សែរថភ្លើង មធ្យោបាយធ្វើដំណើរភាគច្រើនទៅកាន់ទីក្រុងធំៗជុំវិញពីភពលោកគឺរថភ្លើង។  ទាំងនេះជាមូលហេតុទាំង ៦ ដែលរថភ្លើងធ្វើឲ្យការធ្វើដំណើររបស់អ្នកងាយស្រួល និងមិនមានស្តេ្រស។

‌១. តម្លៃសំបុត្រសមរម្យ

ការធ្វើដំណើរតាមរថភ្លើងគឺជាជម្រើសនៃការធ្វើដំណើរដែលសាកសមនិងតម្លៃ បើគិតទៅលើតម្លៃ និងភាពងាយស្រួល។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការធ្វើដំណើរទៅជិះកៅអីលំដាប់លេខ១ ឬកៅអី Business អ្នកមិនចាំបាច់ត្រូវចំណាយលុយច្រើនបើប្រៀបទៅនិងការធ្វើដំណើរតាមយន្តហោះ។ តម្លៃធ្វើដំណើរជាធម្មតាមិនប្រែប្រួល ដូច្នេះអ្នកមិនចាំបាច់ឆែកតារាងតម្លៃឡើងចុះ។

២. មើលទេសភាព

មិនថាអ្នកធ្វើដំណើរទៅកន្លែងថ្មីៗ ឬទៅមកផ្ទះរបស់អ្នក រថភ្លើងអាចនាំអ្នកទៅមើលទិដ្ឋភាពស្រស់ស្អាតតាមដងផ្លូវបានដូចជា ភ្នំ ជ្រលងភ្នំ ចំការ វាលស្រែ និងពេលខ្លះទិដ្ឋភាពស្រស់ត្រកាលនៃឆ្នេរសមុទ្រ។ អ្នកអាចញាំកាហ្វេ ឬផឹកស្រាក្រហមក្នុងពេលធ្វើដំណើរមើលទិដ្ឋភាពដ៏ស្រស់ត្រកាលទាំងនោះ។

៣. កៅអីដែលមានផាសុកភាព

កៅអីរថភ្លើងជាធម្មតាមានទំហំធំជាងកៅអីរបស់យន្តហោះធម្មតា។

អ្នកអាចសម្រាកខណៈពេលដែលមានអ្នកបើកខណៈដែលមានអ្នកបើកស្រាប់។ ទុកឲ្យរថភ្លើងជាសូហ្វ័ររបស់អ្នក។

៤. មានការកំហិតតិចតួចទៅលើរបស់ដែលអ្នកអាចខ្ចប់

ការអនុញ្ញាតដាក់ឥវ៉ាន់មិនមានការតឹងរឹងណាស់ណាទេ។ មិនមានការបង់លុយបន្ថែមទៅលើវ៉ាលីដាក់ឥវ៉ាន់របស់អ្នក ហើយរបស់សម្រាប់យួរតាមខ្លួនក៏មិនតឹងរឹងដែរ។ អ្នកអាចយកតាមខ្លួននូវ ភេសជ្ជៈកំប៉ុង ទឹកដប និងភេសជ្ជៈមានជាតិអាកុលបាន។

៥.​ អ្នកអាចទៅដល់ ១៥នាទីមិនពេលចេញដំណើរបាន

ទោះបីជាស្ថានីយធំឬតូច អ្នកមិនចាំបាច់ទៅដល់មុនលើសពី ៣០​នាទីមុនពេលចេញដំណើរទេ។ វាខុសពីយន្តហោះដែលអ្នកត្រូវទៅដល់មុនយូរ មុនពេលចេញដំណើរដើម្បីឆែក​ឯកសារ​ និងធ្វើរឿងផ្សេងទៀត។ មិនតម្រង់ជួររង់ចាំ មិនចាំច្រើនម៉ោង មិនចាំបាច់ស្រេ្តស។

៦. មានការបត់បែនច្រើន

នៅក្នុងប្រទេសជាច្រើន អ្នកអាចទិញសំបុត្រធ្វើដំណើរច្រើនថ្ងៃ ដែលអនុញ្ញាតឲ្យអ្នកអាចជិះរថភ្លើងច្រើនតាមដែលអ្នកចង់ក្នុងរយះពេលច្រើនថ្ងៃដោយមិនចំណាយលុយច្រើន។ ការបត់បែនជារឿងដ៏ល្អមួយ៕

មតិយោបល់

ពីនេះពីនោះ3 hours ago

នាយ​ចឺម​ មកពីអាមេរិកភ្លាម នាំគូស្នេហ៍ថ្មី អូនហ្វា​ ដេីរលេងសៀមរាបយ៉ាងផ្អែមល្ហែម ក្រោយបែកគ្នាច្រើនខែ

ពីនេះពីនោះ4 hours ago

មិនធម្មតា! កញ្ញា សុខ ពិសី បង្ហាញរាងក្នុងឈុតហាត់ប្រាណ មានសាច់ដុំពោះធំៗ ដែលនារីៗប្រាថ្នាចង់បាន…

ពីនេះពីនោះ4 hours ago

ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិរបស់ខ្មែរ! អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ជូនបទចម្រៀងមួយបទ “កោះអូន កោះបង” ដើម្បីអបអរថ្ងៃបុណ្យព្រៃកោងកាង ពិរោះរណ្តំចិត្ត (មានវីដេអូ)

ពីនេះពីនោះ4 hours ago

សូមចូលរួមអបអរសាទរ ទីបំផុតតារាជើងចាស់លោក ជា សំណាង បានសម្រេចចិត្តចូលរោងការថ្ងៃនេះហើយ ដោយកូនក្រមុំគឺជា

អន្តរជាតិ8 hours ago

គួរដឹង! ចំណុចសំខាន់ៗ​ជុំវិញការ​ដកតំណែង “​ដូណាល់ត្រាំ” ពី​ប្រធានាធិបតីអាមេរិក

Trending

Copyright © 2019 ANARCHAK