ដឹងទេថា ដោយសារតែរឿងនេះហើយដែលធ្វើឱ្យភាពជោគជ័យអ្នកយឺតយ៉ាវជាងអ្នកដទៃ
Connect with us

បែបផែនជីវិត

ដឹងទេថា ដោយសារតែរឿងនេះហើយដែលធ្វើឱ្យភាពជោគជ័យអ្នកយឺតយ៉ាវជាងអ្នកដទៃ

ជួនកាលអត្ថន័យនៃអ្វីគ្រប់យ៉ាងត្រូវបានបាត់បង់ ហើយយើងទទួលបានត្រឹមតែជាប់នៅក្នុងវិថីជីវិតតែលតោល។ មនុស្សខ្លះមានទំនោរនឹងបន្ទោសអ្នកដទៃក្នុងស្ថានភាពបែបនេះ អ្នកខ្លះញែកខ្លួនឯងចេញពីតំបន់ជុំវិញខ្លួន ហើយអ្នកខ្លះបានយកឈ្នះឧបសគ្គរបស់ពួកគេហើយបន្តដំណើរទៅមុខទៀត។ នៅក្នុងអត្ថបទនេះយើងនឹងប្រាប់អ្នកពីហេតុផលដែលធ្វើឱ្យអ្នកត្រឡប់មកវិញពីភាពតែលតោល និងឩបសគ្គដែលរារាំងភាពរបស់អ្នកឱ្យនៅយឺតយ៉ាវ។

១. កុំស្រម៉ៃខ្ពស់ពេក

យើងទាំងអស់គ្នាចូលចិត្តការសុបិន្ត និងការស្រម៉ៃផ្សេងៗ។ ទោះជាយ៉ាងណាក៏ដោយ យើងពេលខ្លះមានគំនិតស្រមើស្រមៃហួសហេតុពេក ហើយហេតុដូច្នេះយើងនៅតែស្ថិតក្នុងការបំភាន់ភ្នែកនៃក្តីស្រម៉ៃនោះ ដែលធ្វើឱ្យយើងមិនចង់វិលត្រឡប់ទៅរកភាពពិតវិញ។ លទ្ធផលនេះធ្វើឱ្យមនុស្សរស់នៅក្នុងភពស្រមើលស្រមៃរបស់គេ រង់ចាំអព្ភូតហេតុ ហើយមិនខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ពួកគេទេ។ ហើយប្រសិនបើអ្នកមិនធ្វើអ្វីសោះ ហើយនៅកន្លែងមួយ វាមានប្រូបាបតិចតួចណាស់ដែលអ្នកនឹងរកឃើញភាពជោគជ័យ។ ដើម្បីកែលម្អស្ថានភាពរបស់អ្នក ចូរទុកជីវិតដែលអ្នកធ្លាប់ធ្វើអ្វីៗហើយ រួចព្យាយាមធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក។

២. មិនអាចផ្តោតលើគោលដៅតែមួយ


ភាគច្រើននៃមនុស្សយើងមានទំនោររស់នៅតាមគោលការណ៍បែបធ្វើនេះធ្វើនោះដោយមិនច្បាស់លាស់ដោយសារតែរវល់បណ្តោយខ្លួនទៅតាមបណ្តាញសង្គម ច្រើនជាងយកពេលធ្វើការងារ។ យើងតែងតែសន្យាថា យើងធ្វើនេះធ្វើនោះបន្ទាប់ពីចូលលេងប្រព័ន្ធសង្គមទាំងនោះរួច ប៉ុន្តែធ្វើមិនបានធ្វើឱ្យអ្នកជក់ចិត្តដកមិនរួច ធ្វើឱ្យខាតពេលធ្វើការងារ ទុកការងារចោល ហេតុហើយទើបធ្វើឱ្យយើងមិនអាចផ្ដោតអារម្មណ៏ធ្វើការងារអ្វីមួយបានសម្រេច។

៣. មិនអាចប្តេជ្ញាដល់ទីបញ្ចប់


យើងតែងតែជួបហើយហេតុការណ៏បែបនេះ ដែលថាសម្រេចចិត្តធ្វើអ្វីមួយតែបែរជាមិនអាចសម្រេចបាន ដោយការចង់ធ្វើតែដំបូង ដល់យូរៗទៅ និងអស់ចំណង់ចិត្ត នេះវាពិតជាមានគ្រោះថ្នាក់សម្រាប់អ្នក ដែលមិនអាចឱ្យអ្នកផ្លាស់ប្តូរទៅមុខបានលឿន ដោយសារតែគ្មានការប្តេជ្ញាច្បាស់លាស់ក្នុងការងារ។

៤. មិនព្រមទទួលខុសត្រូវលើសកម្មភាពខ្លួនឯង


មិនមែនអ្វីៗដែលកើតឡើង ឬមានកំហុស ជាកំហុសរបស់យើងទាំងអស់នោះទេ ប៉ុន្តែរឿងខ្លះដែលយើងពាក់ព័ន្ធ ឬយើងជាអ្នកធ្វើ គឺយើងត្រូវតែទទួលខុសត្រូវ បើសិនជាអ្នកមិនព្រមទទួលខុសត្រូវនោះទេ ហើយបែរជាបន្ទោសអ្នកដទៃ និងកាលៈទេសៈ វាក៏មិនអាចផ្លាស់ប្តូរអ្វីបានដែរ ប៉ុន្តែការទទួលខុសត្រូវគឺធ្វើឱ្យយើងអាចបន្តជីវិតទៅមុខបានល្អប្រសើរ។ ការទទួលស្គាល់កំហុស រួចកែលម្អគឺជាមេរៀនដ៏ល្អសម្រាប់ភាពជោគជ័យរបស់អ្នក។

៥. មិនមានការគាំទ្រពីមនុស្សជុំវិញខ្លួន


អាថ៌កំបាំងសំខាន់មួយនៃភាពជោគជ័យរបស់មនុស្សម្នាក់គឺការគាំទ្រពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ប៉ុន្តែជួនកាលជំនួសឱ្យការគាំទ្រ យើងជួបប្រទះភាពអវិជ្ជមាននិងការយល់ច្រឡំពីពួកគេ ដែលធ្វើឱ្យពិបាកក្នុងការបន្ដដំណើរការ ដោយរលូនលើផ្លូវដែលអ្នកបានជ្រើសរើស។ ក្នុងស្ថានភាពនេះវាសំខាន់ណាស់ដែលអ្នកមិនគួរចាប់ផ្តើមជម្លោះជាមួយមនុស្សជាទីស្រលាញ់ឡើយ ផ្ទុយទៅវិញ ជម្រើសដ៏ល្អបំផុតគឺប្រាប់អ្នកជាទីស្រលាញ់របស់អ្នកថាតើអ្នកស្រឡាញ់ពួកគេប៉ុណ្ណា ខណៈពេលដែលពន្យល់ពីសារៈសំខាន់នៃអ្វីដែលអ្នកធ្វើគឺសំខាន់សម្រាប់អ្នកហើយជាលទ្ធផលអ្វីដែលអ្នកចង់បានគឺការគាំទ្ររបស់ពួកគេ។

៦. វិភាគច្រើនពេក


ការវិភាគខ្លួនឯងខ្លាំងពេក នាំឱ្យអ្នកចូលទៅក្នុងបញ្ហារបស់អ្នកកាន់តែជ្រៅទៅៗ។ ជាលទ្ធផលវាចាប់ផ្តើមចាក់ឫសនៅក្នុងចិត្តរបស់អ្នក ធ្វើឱ្យអ្នកមានអារម្មណ៍សោកសៅ ដែលអាចបណ្តាលឱ្យមានជំងឺធ្លាក់ទឹកចិត្តនៅចុងបញ្ចប់។ ការធ្វើបែបនេះនឹងមិននាំឱ្យអ្នកខិតទៅជិតភាពជោគជ័យនោះទេ ប៉ុន្តែផ្ទុយទៅវិញវានឹងធ្វើឱ្យអ្នកឃ្លាតឆ្ងាយពីវា។

៧. មានអារម្មណ៏ថាខុសជានិច្ច

មានមនុស្ស 2 ប្រភេទនៅលើពិភពលោក ទី១អ្នកដែលជាអ្នកបន្ទោសមនុស្សគ្រប់គ្នាជុំវិញកំហុសរបស់ពួកគេ និង ១ទៀតអ្នកដែលទទួលខុសត្រូវចំពោះការធ្លាក់ចុះរបស់ខ្លួន។ អ្នកដែលចូលចិត្តបន្ទោសគេឯងនោះ អាចចង្អុលឬចោទទៅដល់រដ្ឋាភិបាល នៃប្រទេសដែលពួកគេរស់នៅឬឪពុកម្តាយរបស់ពួកគេដែលមិនបានផ្តល់ឱ្យពួកគេនូវអ្វីគ្រប់យ៉ាងដើម្បីទទួលបានជោគជ័យ។ ខណៈដែលមនុស្សប្រភេទទីពីរអ្នកដែលទទួលបានជោគជ័យពួកគេដឹងថាភាពជោគជ័យគឺពឹងផ្អែកលើការខិតខំប្រឹងប្រែងតស៊ូនិងគោលដៅរបស់ពួកគេតែប៉ុណ្ណោះ ហើយជឿថាគ្មានអ្វីដែលត្រូវបន្ទោសអ្នកដទៃឡើយ។ ការបរាជ័យគឺជារឿងអាចជំរុញឱ្យពួកគេទទួលបានជោគជ័យបន្ថែមទៀត។ សូមចាំថាគ្មាននរណាម្នាក់មានកំហុសចំពោះការបរាជ័យរបស់អ្នកឡើយលើកលែងតែអ្នកខ្លួនឯង និងគ្មាននរណាម្នាក់អាចធ្វើឱ្យអនាគតរបស់អ្នកសប្បាយនិងជោគជ័យក្រៅពីអ្នកបានឡើយ។

៨. គោលដៅមិនពិតប្រាកដ


ក្តីសុបិន្តរបស់អ្នកអាចប្រែក្លាយទៅជាគោលដៅដែលអ្នកគួរតែកំណត់ត្រឹមត្រូវ។ អ្នកគួរមានការយល់ដឹងយ៉ាងច្បាស់អំពីធនធានអ្វីខ្លះដែលអ្នកគួរមាន ដើម្បីសម្រេចបាននូវចំណេះដឹងនិងគោលដៅទាំងនោះ និងពេលវេលាប៉ុន្មានដែលអ្នកត្រូវការ។ មានវិធីសាស្ត្រជាច្រើន អាចជួយអ្នកក្នុងការកំណត់និងវិភាគគោលដៅរបស់អ្នក។ ហើយបើទោះបីជាគោលដៅដែលអ្នកកំណត់មានភាពមិនពិតក្តីក៏អាចមានផ្លូវចេញបានដែរ ព្យាយាមបង្កើតគោលដៅខុសគ្នាឬបែងចែកវាទៅជាគោលដៅតូចៗ។

៩. បរាជ័យចាស់ៗ


យើងម្នាក់ៗបានជួបប្រទះការបរាជ័យជាច្រើនក្នុងជីវិត។ ជួនកាលអ្នកអាចព្យាយាមអស់ពីសមត្ថភាពរបស់អ្នក តែលទ្ធផលនៅតែមិនបានកើតឡើងដដែល។ ក្នុងករណីនេះយើងមាន 2 ជម្រើស ទីមួយ នៅតែមានអារម្មណ៏ធ្លាក់ទឹកចិត្តនិងរក្សាអារម្មណ៍សោកស្តាយសម្រាប់ខ្លួនយើងជានិច្ច ឬធ្វើការវិភាគស្ថានភាពឱ្យយល់ពីអ្វីដែលអ្នកបានធ្វើខុសហើយព្យាយាមធ្វើវាម្តងទៀត។ លោក ស្តេហ្វានឃីង អាចជាគំរូល្អនៃការតស៊ូ។ ថ្វីត្បិតតែត្រូវបានបដិសេធ 30 ដងពីស្ថាប័ននិពន្ធផ្សេងៗ ដើម្បីបោះពុម្ពសៀវភៅប្រលោមលោកដំបូងរបស់លោក ហៅថា Carrie ក៏ដោយ ក៏អ្នកនិពន្ធនៅតែអាចទទួលបានជោគជ័យ ដោយសារតែលោកមានការតស៊ូមិនឈប់ឈរ៕

អត្ថបទល្អផ្សេងទៀត៖ មនុស្សម្នាក់ៗតែងតែឆ្ងល់ខ្លួនឯងថា ហេតុអ្វីបានជាចេះតែបរាជ័យ? តាមការពិតគឺដោយសារតែកំហុសទាំងនេះសោះ!!

ពេលខ្លះយើងគិតថាភាពជោគជ័យទាល់តែយើងមានទំនាក់ទំនងជាមួយអ្នកជោគជ័យដូចគ្នា ខ្លះទៀតក៏គិតថាទាល់តែយើងហ៊ានធ្វើលះបង់អ្វីម៉្យាង ហើយខ្លះទៀតក៏គិតថាជោគជ័យទាល់តែយើងជួបនូវរឿងបរាជ័យសិន។

តួយ៉ាងយើងឃើញថាមនុស្សម្នាក់ៗគឺឱ្យនិយមន័យនៃភាពជោគជ័យខុសៗគ្នា ប៉ុន្តែយើងត្រូវដឹងថា មានរឿងម៉្យាងដែលអាចបំផ្លាញភាពជោគជ័យទាំងនោះ ទោះជាយើងខំប្រឹងយ៉ាងណាក៏ដោយ វាគឺជាកំហុសនៃសកម្មភាពប្រចាំថ្ងៃរបស់ ដែលយើងធ្វើរាល់ថ្ងៃដោយមិនដឹងខ្លួន ហើយវាគឺប៉ះពាល់ដល់ភាពជោគជ័យរបស់យើងដោយមិនដឹងខ្លួនទៀតផង។ បើចង់ដឹងពីកំហុសទាំងនោះសូមតាមដានអានទាំងអស់គ្នា។

១. ការពន្យារឬអូសបន្លាយពេលវេលា

procrastination_full

ការអូសបន្លាយពេលវេលា ឬការពន្យារពេលក្នុងការធ្វើការងារអ្វីមួយ វាជារឿងដែលគួរឱ្យជៀសវាង។ ពេលខ្លះយើងចេះតែអូសបន្លាយពេលដោយមិនដឹងខ្លួននូវការងារមួយចំនួនដែលយើងត្រូវតែសំរេច ប៉ុន្តែយើងបែរជាលើកពេលវេលា ហើយបែរជាទៅធ្វើវានៅនាទីចុងក្រោយទៅវិញ។ ទោះធ្វើអ្វីក៏ដោយ ឈប់អូសបន្លាយពេលវេលា ធ្វើអ្វីត្រូវធ្វើឱ្យហើយ ធ្វើវាកាន់តែលឿន ឱកាសជោគជ័យកាន់តែកៀក។

២. ការមិនថែទាំសុខភាពខ្លួនឯង

unhealthy-1

ភាពជោគជ័យគឺរួមផ្សំនឹងភាពល្អប្រសើរនៃសុខភាពយើង បើយើងមិនថែរក្សាសុខភាពយើងឱ្យបានល្អនោះទេ យើងពិបាកនឹងធ្វើការងារឱ្យបានជោគជ័យណាស់។ ញ៉ាំឱ្យបានត្រឹមត្រូវ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ កុំរវល់តែការងារហើយភ្លេចថែរក្សាសុខភាព ត្រូវចាំថាសុខភាពគឺជារឿងទីមួយនៃភាពជោគជ័យ។

៣. ការគិតខ្លី ឬគិតមិនបានគិតដល់

short-term

យើងសុទ្ធតែដឹងហើយថាភាពជោគជ័យគឺតម្រូវឱ្យយើងមានការគិតច្បាស់លាស់ វែងឆ្ងាយទៅមុខ មិនត្រូវយកការគិតជាការលេងសើចឡើយ ទោះធ្វើអ្វីក៏ដោយ។ បុគ្គលដែលជោគជ័យគឺគេមានការគិតច្បាស់លាស់ និងវែងឆ្ងាយ គិតទៅដល់រឿងអនាគត គិតអំពីមហិច្ឆតារបស់គេ គិតពីរឿងភ្លឺស្វាងអ្វីដែលអាចឱ្យគេទទួលបាននូវអ្វីដែលគេចង់បាន។

៤. រកលេសច្រើន

excuses

បុគ្គលជោគជ័យគឺគេដឹងថាតើគេត្រូវទទួលខុសត្រូវរឿងអ្វីខ្លះក្នុងឆាកជីវិតរបស់គេ មិនរត់គេចពីកំហុស ហើយរកលេសរួចខ្លួននោះទេ។ យើងត្រូវចាំថាការរកលេសមកលាក់បាំងកំហុសវាបានតែមួយពេលខ្លីតែប៉ុណ្ណោះ ទទួលខុសត្រូវលើសកម្មភាពខ្លួនឯងទើបជារឿងល្អសម្រាប់ភាពជោគជ័យ។

៥. សុញគំនិត

fixed-mindset

មានន័យថា យើងត្រូវពង្រីកការគិតរបស់យើងឱ្យបានធំទូលាយ កុំសុញនឹងការបរាជ័យ នឹងឩបសគ្គដែលយើងជួប គិតថាអ្វីៗវាជាមេរៀន អ្វីៗនឹងមានដំណោះស្រាយរបស់វា។

៦. ភាពឥតខ្ចោះ

perfection-

យើងដឹងហើយថាគ្មានអ្វីនឹងល្អគ្រប់១០នោះទេ មិនថាយើងខំប៉ុណ្ណានោះទេ។ ដូច្នេះចូរកុំភ័យខ្លាចនឹងភាពបរាជ័យ កុំខ្លាចដួល វានឹងធ្វើឱ្យយើងមិនហ៊ានសំរេចចិត្តឬហ៊ានធ្វើសកម្មភាពតទៅមុខទៀត ដែលមិនអាចឱ្យយើងជួបនឹងភាពជោគជ័យបានឡើយ។

៧. សង្កត់ធ្ងន់រាល់ការងារដែលអ្នកកំពុងធ្វើ

multitasking-o

មិនថាយើងធ្វើការងារប៉ុន្មានឡើយ យើងត្រូវតែធ្វើវាឱ្យអស់ពីកម្លាំងកាយចិត្ត ធ្វើការងារទាំងនោះដោយការផ្តោតអារម្មណ៏ មិនធ្វេសប្រហែស មិនលេងសើចនឹងការងារ។

៨. ចេះតែធ្វើនេះធ្វើនោះដែលមិនមែនជាគោលដៅរបស់យើង

Goals

ដើម្បីទទួលបានជោគជ័យយើងត្រូវតែហ៊ានបោះចោលនូវរឿងមួយចំនួនដែលមិនមែនជាគោលដៅរបស់យើង ឬរឿងដែលមិនបានការចោល។ សង្កត់ធ្ងន់តែការងារណាដែលជាតម្រូវការរបស់យើង ចាំបាច់សម្រាប់ភាពជោគជ័យ។

៩. សេពគប់មនុស្សដែលមិនបានការ

Toxic-People

ពេលខ្លះការសេពគប់មនុស្សក៏អាចប៉ះពាល់ដល់ការងាររបស់យើងដែរ បើយើងសេពគប់បុគ្គលដែលមានភាពជោគជ័យច្រើនយើងនឹងមានការជំរុញទឹកចិត្តថែមមួយកំរិតទៀត តែបើបុគ្គលមួយចំនួនទៀត បុគ្គលដែលមិនមានអ្វីច្បាស់លាស់វាអាចទាញការគិត ឬផ្លូវជីវិតរបស់យើងទៅតាមនោះដែរ។

១០. ពឹងផ្អែកតែប្រព័ន្ធសង្គមពេក

social-media-1

ទទួលស្គាល់ថាប្រព័ន្ធសង្គមគឺជាចំណែកមួយនៃភាពជោគជ័យ តែក៏កុំត្រូវពឹងផ្អែកលើវាទាំងស្រុងនោះដែរ ពេលខ្លះវាអាចធ្វើឱ្យយើងខាតពេលវេលាជាមួយការងារដទៃទៀត ដូច្នេះគួរចេះរក្សាលំនឹងឱ្យបានល្អ។

១១. លោភលន់ហួសហេតុ

control

មិនត្រូវធ្វើខ្លួនឱ្យលោភលន់ហួសដែនកំណត់នោះឡើយ កុំចេះតែចង់គ្រប់គ្រងរាល់កិច្ចការទាំងដែលគ្មានសមត្ថភាព កុំឱ្យភាពលោភលន់គ្រប់គ្រងការគិតរបស់យើង។ មនុស្សដែលលោភលន់ពេកគង់តែបរាជ័យ មនុស្សមានមហិច្ឆតាខ្ពស់ក៏គង់តែបានសំរេចនៅចំណុចណាមួយជាមិនខាន៕

មតិយោបល់

ពេញនិយម

Copyright © 2017 Zox News Theme. Theme by MVP Themes, powered by WordPress.