តើមានអ្វីកើតឡើង បើសិនជាអ្នករវល់ខ្លាំង ដោយគ្មានពេលទំនេរ?
Connect with us

គួរដឹង

តើមានអ្វីកើតឡើង បើសិនជាអ្នករវល់ខ្លាំង ដោយគ្មានពេលទំនេរ?


គេនិយាយពីនេះ ពីនោះ នៅពេលដែលគេឃើញថាអ្នករវល់។ មិនថាយ៉ាងណាទេ មនុស្សគ្រាន់តែរវល់ខ្លាំង។ ប៉ុន្តែ មានដំណឹងល្អមួួយ ដែលទាក់ទងនឹងភាពប្រញាប់ប្រញាល់ ដែលត្រូវបានការស្រាវជ្រាវ​មួយបានបង្ហាញថា វាអាចល្អសំរាប់ខួរក្បាលរបស់អ្នក។

Sara Festini ពន្យល់ថា៖ “គេមិនទាន់រកឃើញ ភស្តុតាងវិទ្យាសាស្រ្ត ណាមួយ ទាក់ទងនឹងភាពរវល់ទេ ទោះជាយើងនិយាយពីវាញឹកញាប់ក៏ដោយ។ ដូច្នេះ យើងចង់មើលពីទំនាក់ទំនងរវាងភាពមមាញឹក និងខួរក្បាល”។

Festini និងសហការីរបស់គាត់ បានរកឃើញថា ជនជាតិអាមេរិចវ័យកណ្តាល និងវ័យចំណាស់ ដែលធ្វើឲ្យខ្លួនឯងរវល់ ត្រូវបានគេឲ្យធ្វើតេស្តមួយ ទាក់ទងនឹងខួរក្បាល ហើយគេឃើញថា ខួរក្បាលមានដំណើរការលឿន មានហេតុផល និងពាក្យ។ ការចងចាំ នៃព្រឹត្តិការណ៍ជាក់លាក់ណាមួយ ពីអតីតកាល ឬការចងចាំជាភាគ ត្រូវបានបង្កើនឡើង ដោយអ្នកដែលមានភាពមមាញឹក។

ចិត្តវិទូ Brent Small បាននិយាយថា៖ “លទ្ធផលគឺ ស្របជាមួយនឹងការស្រាវជ្រាវ ដែលបង្ហាញថា ជនវ័យចំណាស់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសកម្មភាពខួរក្បាល ហើយអាចមានដំណើរការល្អ។ ការសិក្សាស្រាវជ្រាវនេះ ពង្រីកវិសាលភាពនៃការសិក្សាដោយពិនិត្យមើលគំនិតនៃភាពមមាញឹក។

ប៉ុន្តែទំនាក់ទំនងនេះ​ បានបង្ហាញថា រវាងភាពមមាញឹក និងដំណើរការខួរក្បាល បាន ធ្វើឲ្យកើតមានសំនួរ ដូចពងមាន់និងមាន់អញ្ចឹងដែរ ថាតើ ភាពមមាញឹកជាកត្តា បង្កើនខួរក្បាល ឬមនុស្សដែលមានខួរក្បាលល្អ ធ្វើឲ្យខ្លួនឯងរវល់?

Festini និងសហការីរបស់គាត់ បានធ្វើតេស្តលើមនុស្សចំនួន ៣៣០ ដែលជាអ្នកមានសុខភាពល្អ ពីអាយុ ៥០ ទៅ ៨៩ ដែលចូលរួមក្នុងការសិក្សា ដែលស៊ីជំរៅ ទាក់ទងនឹងការប្រែប្រួលរបស់ខួរក្បាលទៅនឹងអាយុ។ ពួកគេបានវាយតម្លៃភាពមមាញឹក ជាមួយនឹងសំនួរស្ទាប់ស្ទង់មតិ អំពីសកម្មភាពរបស់ពួកគេ។ សំនួរទាំងនោះ រួមមានតើអ្នកដាច់បាយ និងមិនបានគេងញឹកប៉ុណ្ណា ដោយសារការងារ ហើយថែមទាំង តើពួកគេមានការងាររវល់ខ្លាំងប៉ុណ្ណា ក្នុងមួយថ្ងៃ ដែលត្រូវតែធ្វើឲ្យចប់អស់?

អ្នកវិទ្យាសាស្រ្ត បានវាយតម្លៃពីដំណើរការខួរក្បាលសំរាប់បុគ្គលម្នាក់ៗ ជាមួយតេស្ត ដោយមើលលើ ល្បឿននៃខួរក្បាល ការចងចាំ រយៈពេលវែង និងការប្រើប្រាស់ចំណេះដឹង។

វាប្រហែលជាត្រូវបានរំពឹងថា អ្នកមមាញឹក បង្ហាញពីសំពាធខ្ពស់ ក្នុងខួរក្បាល។ Festini និយាយថា៖ “សំពាធបានបង្ហាញ ពីការប៉ះពាល់អវិជ្ជមាន លើខួរក្បាល”។ ប៉ុន្តែ ក្នុងក្រុមមនុស្សខាងលើ ប្រសិនបើសមាជិកណាដែលរវល់ ហើយមានសំពាធ ប្រយោជន៍ ដែលកើតឡើងដោយភាពមមាញឹក លើសលុបសំពាធ នៃការប៉ះពាល់អវិជ្ជមាន។

ការធ្វើតេស្តនេះ មិនមែនរៀបចំឡើងដើម្បី ដោះស្រាយសំនួរដែលស្តាប់ទៅពិរោះ ទេ ប៉ុន្តែវាសិក្សាពីទំនាក់ទំនងរវាងភាពមមាញឹក និងខួរក្បាល។

ភាពអាចទៅរួចមួយទៀត គឺការរឿនបែបថ្មី​ បង្កើនសមត្ថភាពខាងខួរក្បាល ហើយ អ្នកដែលមមាញឹក អាចមានឳកាសក្នុងការរៀនសួត្រអ្វីថ្មី ដោយសារពួកគេតែងតែធ្វើការ ទោះជាចំពោះការងារលំបាក និងស្ថានភាពលំបាកក៏ដោយ ដែលជួយដល់ខួរក្បាលរបស់យើង។

លទ្ធផលថ្មីនេះ បានគាំទ្រគំនិត ដែលគេរកឃើញ ក្នុងការស្រាវជ្រាវមុន ដែលថា ភាពមមាញឹក ល្អសំរាប់ខួរក្បាលមនុស្ស។

Festini បាននិយាយថា៖ “យើងគិតថា លទ្ធទាំងនេះ មានភាពស៊ីសង្វាក់ជាមួយនឹងការងារ ដែលចាត់ចែងមនុស្សដើម្បីរៀនពីជំនាញ ដែលលំបាក់ ហើយបោះបង់ចោល។ ការសិក្សាទាំងនោះ រកឃើញថា ខួរក្បាលមានប្រយោជន៍ច្រើនណាស់ ក្រោយពេល៣ខែនៃការសិក្សានោះ។

ប្រសិនបើទ្រឹស្តីនេះ ត្រឹមត្រូវ អ្នកវិទ្យាសាស្រ្តអាចមានវិធីក្នុងការកេងចំណេញ ពីឥទ្ធិពលនោះ ហើយបង្កើតជាសកម្មភាពជាប្រព័ន្ធ ដែលលើកដំកើងសុខភាពខួរក្បាល។ ជាបណ្តោះអាសន្ន ភាពមមាញឹកពេក អាចត្រូវការពេលសំរាកខ្លះ ដែលភាពមមាញឹករបស់អ្នក មានទំនាក់ទំនងជាមួយខួរក្បាល៕

មតិយោបល់

ពេញនិយម