អ្នកណាខ្លះប្រើដៃឆ្វេង? នេះជារឿងរ៉ាវអាថ៌កំបាំងរបស់អ្នកដែលប្រើដៃឆ្វេងទាំងអស់គ្នា!!!
Connect with us

គួរដឹង

អ្នកណាខ្លះប្រើដៃឆ្វេង? នេះជារឿងរ៉ាវអាថ៌កំបាំងរបស់អ្នកដែលប្រើដៃឆ្វេងទាំងអស់គ្នា!!!

មានរឿងរ៉ាវពិតជាច្រើនដែលត្រូវបានចែករំលែកតាមប្រព័ន្ធអ៊ីនធើណែត ពត៌មានជាច្រើនត្រូវបានមនុស្សចែករំលែកតៗគ្នា ហើយថ្មីៗនេះផងដែរក៏លេចចេញជារឿងសម្ងាត់របស់មនុស្សដែលប្រើប្រាស់ដៃឆ្វេង ដែលភាគច្រើនមនុស្សយើងមិនទាន់បានដឹងនៅឡើយ ដូច្នេះអាណាចក្រគ្រាន់តែចង់ចែករំលែកពត៌មានខ្លះទាក់ទងនឹងអ្នកប្រើប្រាស់ដៃឆ្វេង។ តើអ្នកដឹងទេ ថាហេតុអ្វីបានជាអ្នកខ្លះប្រើដៃឆ្វេង កំឡុងពេលមានមនុស្សជាច្រើន និងស្ទើរតែទាំងអស់កំពុងប្រើដៃស្ដាំ។

តើអ្វីទៅដែលធ្វើឱ្យមនុស្សខ្លះប្រើដៃឆ្វេងទៅវិញ??? អ្នកប្រហែលជាគិតថា អ្នកដៃឆ្វេង ប្រហែលជាមានទេពកោសល្យពិសេស ឬមានអ្វីពិសេស ជាងមនុស្សភាគច្រើនដែលប្រើដៃស្ដាំហើយ។ ប៉ុន្តែអ្វីៗមិនទាន់ច្បាស់នៅឡើយទេ ដូច្នេះហើយបានជាជំរុញឱ្យអ្នកស្រាវជា្រវ ក៏ដូចជាអ្នកវិទ្យាសាស្រ្តមួយចំនួនបានធ្វើការសិក្សាពីមូលហេតុដែលធ្វើឱ្យមនុស្សប្រើដៃឆ្វេង។ គឺត្រូវបានគេជឿថាពួកគេមានភាពខុសគ្នាបន្តិចបន្តួច ទាក់ទងទៅនឹងភេទ គេថាមនុស្សប្រុសអាចជាមានចំនួនច្រើនដែលជាអ្នកប្រើដៃឆ្វេង ហើយពេលខ្លះវាអាចមកពីផលប៉ះពាល់ដោយសារតែ ហ្សែនបន្តពូជ ខ្លះអាចដោយសារតែប្រវត្តិរូបនៃគ្រួសាររបស់ពួកគេ ឬក៏អាចដោយសារតែម្តាយរបស់គេ ជាអ្នកប្រើដៃឆ្វេងផងដែរ។

ខាងក្រោមជារឿងពិត និងគួរឱ្យអស់សំណើចរបស់មនុស្សដែលប្រើដៃឆ្វេងមួយចំនួន៖

១. មានតែមនុស្សតែប្រហែល ១០ភាគរយ ប៉ុណ្ណោះដែលប្រើដៃឆ្វេងនោះ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានទំនោរទៅជាមនុស្សដែលប្រើដៃឆ្វេងនោះទេ។ បទដ្ឋាននៃវប្បធម៌តែងតែរុញច្រានឱ្យមនុស្សឆ្ពោះទៅរកការប្រើប្រាស់ដៃស្ដាំ។ វប្បធម៌ប្រពៃណីខ្លះបានមើលឃើញថាការប្រើដៃឆ្វេងគឺជាភាពវៀចវេរឬមិនសមរម្យមួយ។ ជាសំណាងល្អគំនិតទាំងនេះបានផ្លាស់ប្តូរតាមពេលវេលាដែលកន្លងទៅ ហើយនៅក្នុងវប្បធម៌បស្ចិមប្រទេសនាពេលបច្ចុប្បន្ន វាមានប្រហែល 10% ទៅ 15% ហើយនៃប្រជាជនដែលប្រើប្រាស់ដៃខាងឆ្វេង។

២. ការប្រើប្រាស់ដៃឆ្វេងវិវត្តិន៏តាំងពីកំណើតក្នុងពោះមកម្ល៉េះ។ ការប្រើដៃខាងឆ្វេងអាចត្រូវបានគេមើលឃើញតាំងពីពេលដែលទារកនៅក្នុងស្បូនរបស់ម្តាយមកម្ល៉េះ ការសិក្សាមួយបានរកឃើញថា 85% នៃគភ៌បានបង្ហាញពីទំនោរចំពោះការប្រើដៃស្តាំ និងដៃខាងឆ្វេងរួចទៅហើយក្នុងរយៈពេល 10 សប្តាហ៍នៃការមានគភ៌។ នេះបង្ហាញថាភាពត្រួតត្រានេះត្រូវបានគ្រប់គ្រងដោយសាច់ដុំ ឬឆ្អឹងខ្នង ជាជាងខួរក្បាលដូចដែលបានជឿពីមុនមក។

៣. ការប្រើដៃឆ្វេងអាចបង្កើនហានិភ័យនៃជំងឺ ADHD និងភាពមិនប្រក្រតី។ ការស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងការប្រើដៃឆ្វេងនិងការកើនឡើងហានិភ័យចំពោះជំងឺមួយចំនួន។ ការសិក្សាមួយបានរកឃើញថា ការប្រើដៃឆ្វេង អាចធ្វើឱ្យមនុស្សម្នាក់ប្រឈមនឹងហានិភ័យខ្ពស់នៃការវិវត្ត នៃជម្ងឺ ADHD ឬភាពមិនប្រក្រតីនៃការយកចិត្តទុកដាក់ ឬ ការផ្ចង់អារម្មណ៍ ភាពមិនធម្មតា និងភាពលំបាកនៃការរៀនសូត្រដែលទាក់ទងនឹងការរៀនភាសា។ មិនដូចមនុស្សដែលស្តាំនិយមដែលមានអឌ្ឍគោលខួរក្បាលគ្របដណ្តប់ល្អនោះទេ មនុស្សជាច្រើននាក់ប្រើដៃខាងឆ្វេង មិនមានអឌ្ឍគោលខួរក្បាលល្អឡើយ ដែលនេះជាអ្វីដែលអាចបង្កបញ្ហាបាន។

៤. មនុស្សប្រើដៃខាងឆ្វេងមានការស្ដាប់ខុសគ្នាពីមនុស្សដែលប្រើដៃស្ដាំ។ ក្រុមអ្នកស្រាវជ្រាវនិយាយថាអឌ្ឍគោលខាងឆ្វេងនៃខួរក្បាលគឺជាកន្លែងដែលភាសាត្រូវបានដំណើរការជាបឋមហើយការផ្លាស់ប្តូរសម្លេងយ៉ាងឆាប់រហ័សត្រូវបានវិភាគ។ នៅក្នុងការសិក្សាមួយ ប្រធានបទត្រូវបានគេស្នើសុំឱ្យចុចប៊ូតុងនៅពេលដែលពួកគេបានឮសំលេង។ អ្នកស្រាវជ្រាវបានរកឃើញថាលទ្ធផលប្រែប្រួលអាស្រ័យលើដៃដែលត្រូវបានប្រើដើម្បីចុចប៊ូតុងនោះ។ នៅពេលដែលដៃស្តាំត្រូវបានគេប្រើ អឌ្ឍគោលខាងឆ្វេងបានគ្រប់គ្រង ហើយវាផ្ទុយគ្នាសម្រាប់អ្នកប្រើដៃឆ្វេង។ សម្លេងឮគឺខុសគ្នាអាស្រ័យលើដៃដែលចុចប៊ូតុង។ អឌ្ឍគោលខាងស្ដាំបានឆ្លើយតបទៅនឹងព្យាង្គនិងសម្លេង (សម្លេងយឺតៗ ) ខណៈដែលអឌ្ឍគោលខាងឆ្វេងហាក់ដូចជា ទាក់ទងយ៉ាងឆាប់រហ័សនៃការផ្លាស់ប្តូរ ដូចជាព្យញ្ជនៈ។

៥. អ្នកប្រើដៃឆ្វេងអាចមានគ្រោះថ្នាក់ ឬទាក់ទងនឹងជម្ងឺផ្លូវចិត្ត។ មានការសិក្សាមួយលើអ្នកជម្ងឺជាង ១០៧ នាក់ អ្នកជម្ងឺដែលមានរោគវិកលចរិក ហើយភាគច្រើនគេឃើញថា ជាង ៤០% គឺសុទ្ធតែជាមនុស្សដែលប្រើដៃឆ្វេង។

៦. ប្រើដៃឆ្វេងមានន័យថា អ្នកជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ នេះជាការសន្និដ្ឋានមួយដែលអាចទទួលយកបាន។ ពេលខ្លះអ្នកដែលប្រើដៃឆ្វេងអាចមានទេពកោសល្យដែលមនុស្សធម្មតាធ្វើមិនបាន ជាពិសេសចំពោះការរៀនសូត្រ មនុស្សប្រើដៃឆ្វេង បើជាមនុស្សដែលឆ្លាតគឺឆ្លាតខ្លាំង តែបើជាមនុស្សដែលល្ងង់គឺជាមនុស្សដែលល្ងង់ខ្លាំងតែម្តង។

៧. អ្នកមិនអាចផ្លាស់ប្តូរពីការប្រើដៃឆ្វេង មកប្រើដៃស្ដាំវិញបានឡើយ។ វាជាអ្វីដែលកើតមកជាមួយ វាពិបាកនឹងផ្លាស់ប្តូរខ្លាំងណាស់។ ការប្រើប្រាស់ដៃឆ្វេងបានកើមមកជាមួយយើងតាំងពីកំណើត ដោយសារតែហ្សែនរបស់យើង ឬពីអ្វីដែលយើងទទួលបានពីឳពុកម្តាយយើង ដែលវាអាចគ្រប់គ្រងការប្រើប្រាស់ដៃរបស់យើង ទោះជាខំប្តូរយ៉ាងណាក៏ពិបាកដែរ។

ដោយឡែកវាមិនមែនជារឿងចម្លែកទេ ដែលអ្នកប្រើដៃឆ្វេងខុសគេនោះ ពួកគេក៏មិនត្រូវបានរើសអើងនោះដែរ វាត្រូវបានគេសន្និដ្ឋានថាជារឿងធម្មជាតិរបស់មនុស្សជាតិ គ្រាន់តែថាចំនួននៃអ្នកប្រើដៃឆ្វេងនៅមានកំរិត និងតិចជាងអ្នកប្រើដៃឆ្វេងនៅឡើយ ដែលគេចាត់ទុកជាមនុស្សភាគតិច៕

អត្ថបទល្អផ្សេងទៀត៖ ដឹងទេហេតុអ្វីអ្នកខ្លះប្រើដៃឆ្វេង ខ្លះប្រើដៃស្ដាំ? តាមពិតចឹងសោះ!

មនុស្សភាគច្រើនប្រើប្រាស់ដៃស្ដាំក្នុងការបំពេញសកម្មភាពផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន។ តែម្ដងម្កាលយើងក៏ជួបអ្នកដែលមានជំនាញប្រើដៃឆ្វេងផងដែរ។ នៅលើលោកនេះមានមនុស្សតិចជាង 10% ប៉ុណ្ណោះដែលមានជំនាញប្រើដៃឆ្វេង។ តែហេតុអ្វីបានជាមានអ្នកប្រើដៃឆ្វេង?

ដើម្បីឆ្លើយសំណួរនេះយើងគប្បីដឹងថា ខួរក្បាលយើងចែកជាពីរផ្នែកធំៗគឺផ្នែកខាងស្ដាំ និងខាងឆ្វេង។ ខួរក្បាលផ្នែកខាងស្ដាំគ្រប់គ្រង និងបញ្ជារាងកាយផ្នែកខាងឆ្វេង ខណៈខួរក្បាលផ្នែកខាងឆ្វេង គ្រប់គ្រង និងបញ្ជារាងកាយផ្នែកខាងស្ដាំ។

មនុស្សភាគច្រើនត្រូវបានបញ្ជាដោយខួរក្បាលផ្នែកខាងឆ្វេង ដែលធ្វើឱ្យពួកគេ អាន សរសេរ និយាយ និងបំពេញការងារ ដោយប្រើខួរក្បាលផ្នែកខាងឆ្វេង។ ដូចនេះពួកគេពូកែប្រើដៃ ឬជើងស្ដាំ។ ចំណែកអ្នកពូកែប្រើដៃឆ្វេង គឹដោយសារពួកគេត្រូវបានបញ្ជាដោយខួរក្បាលផ្នែកខាងស្ដាំ។

ទាក់ទងនឹងការប្រើប្រាសរាងកាយយើងក៏គួរចាប់អារម្មណ៍ថា តាមនុស្សយើងអាចរក្សាលំនឹងខ្លួនបាន​នៅពេលឈរនិងធ្វើដំណើរដោយរបៀបណា?

តាមពិតទៅ យើងអាចរក្សាលំនឹងខ្លួននៅពេលឈរស្ងៀម​ ដោយការដាក់សម្ពាធទៅលើសន្លាក់ជង្គង់ និងការបញ្ជាទៅលើសាច់ដុំដើម្បីរក្សាលំនឹង​ ដោយក្នុងនោះ សាច់ដុំចំនួន 300 ត្រូវការបញ្ចេញសកម្មភាព។ ចំណែកនៅពេលធ្វើដំណើរវិញ យើងអាចរក្សាលំនឹងដោយមិនត្រឹមតែជំនួយពីសាច់ដុំប៉ុណ្ណោះទេ តែតាមរយៈកម្លាំងធម្មជាតិ 2 ទៀត។

រូបភាពពាក់ព័ន្ធ

ទីមួយគឺនៅពេលយើងដើរ ឆ្អឹងភ្លៅនឹងបិទភ្ជាប់ទៅនឹងសន្លាក់ត្រកៀកបង្កើតជាសម្ពាធខ្យល់ដើម្បីរក្សាលំនឹង និងសម្រាលទម្ងន់ខ្លួន។ ទី 2 គឹទំនាញផែនដី។ នៅពេលយើងដើរ និងបោះជំហានទៅមុខ ទំនាញផែនដីនឹងស្រូបជំហានយើងចុះទៅវិញដែលធ្វើឱ្យដំណើររបស់យើងមានភាពនឹងនរ៕

មតិយោបល់

ពេញនិយម