នេះហើយជាទម្លាប់មិនល្អដែលធ្វើអ្នកខ្លះមិនអាចមានស្នេហាបាន និងបរាជ័យជាញឹកញាប់
Connect with us

គ្រួសារ & ស្នេហា

នេះហើយជាទម្លាប់មិនល្អដែលធ្វើអ្នកខ្លះមិនអាចមានស្នេហាបាន និងបរាជ័យជាញឹកញាប់

ពាក្យថា ខ្ញុំមិនទាក់ទាញ ខ្ញុំមិនអាចធ្វើបានទេ ខ្ញុំចុះចាញ់ហើយ ទាំងនេះសុទ្ធតែជាមិនពាក្យមិនល្អសោះដែលមនុស្សមួយចំនួនបាននិយាយ ពាក្យទាំងនេះបញ្ជាក់ថាពួកគេមិនស្រលាញ់ខ្លួនឯងគ្រប់គ្រាន់ឡើយ ហើយវាថែមទាំងធ្វើឱ្យអ្នកដទៃមានអារម្មណ៏មិនល្អទៀតផង ដូច្នេះហើយបានជាការមានស្នេហា ឬទំនាក់ទំនងជាមួយមនុស្សប្រភេទនេះ គឺមិនសមគួរឡើយ ព្រោះវាធ្វើឱ្យដៃគូម្ខាងទៀតរវល់តែលួងគេ និងលើកទឹកចិត្តគេរាល់ពេល។ លើសពីនេះទៅទៀត ក៏មានកាយវិការជាច្រើនទៀតដែលធ្វើពួកគេកាន់តែពិបាកនឹងទទួលយកពីដៃគូស្នេហារបស់គេ ហើយធ្វើឱ្យគេមិនមានភាពជោគជ័យរឿងស្នេហាឡើយ។

១. ពួកគេចិត្តច្រើន ហើយតែងតែទាមទារមិនឈប់ឈរ

មនុស្សប្រភេទជាមនុស្សដែលមិនស្រលាញ់ខ្លួនឯងអស់ឡើយ ពួកគេតែងតែត្រូវការការបញ្ជាក់ពីសេចក្តីពីអ្នកដទៃជុំវិញខ្លួន ជាពិសេសដៃគូរបស់គេ ដែលធ្វើឱ្យអ្នកដទៃឆាប់ធុញទ្រាន់នឹងគេដោយសារតែការទាមទារហួសហេតុរបស់គេ។ ហើយពួកគេតែងតែគិតថាអ្នកដទៃមានអ្វីលាក់ខ្លួនឯងជានិច្ច។ នេះមិនមែនសំដៅទៅលើអារម្មណ៏ឆេវឆាវ ឬឆាប់ខឹងឡើយ ប៉ុន្តែពួកគេជាប្រភេទមនុស្សដែលតែងតែមើលឃើញអ្វីៗនៅផ្លូវអាក្រក់ ហើយអ្នកដទៃពិបាកនឹងនៅជាមួយពួកគេបានយូរណាស់។

២. គេតែងតែនិយាយពីអារម្មណ៏ខ្លួនឯង គិតតែពីខ្លួនឯង

ពួកគេហាក់ដូចជាមិនស្រលាញ់ខ្លួនឯងប៉ុន្មានទេ ប៉ុន្តែពួកគេតែងតែនិយាយពីខ្លួនឯង គិតតែពីខ្លួនជាងអ្នកដទៃជុំវិញខ្លួន។ ដូច្នេះ ក្នុងរឿងស្នេហាបើជាមានរឿងបែបនេះឡើង គឺអ្នកម្ខាងទៀតមិនអាចនៅជាមួយអ្នកបានយូរឡើយ ស្នេហាគឺមានភាពស្មើគ្នា មិនមែនគិតតែពីខ្លួនឯងដូច្នោះទេ។

៣. គេតែងតែប្រកាន់ខ្ជាប់នឹងអារម្មណ៏អវិជ្ជមានជានិច្ច

ពួកគេគិតថាខ្លួនឯងមិនអស្ចារ្យ ហើយពួកគេក៏ជាមនុស្សមិនងាយភ្ញាក់ខ្លួនឡើយ តែងតែរអ៊ូរទាំច្រើន និងគិតថាអ្វីៗនៅជុំវិញខ្លួនសុទ្ធតែមិនល្អ មិនត្រូវចិត្តគេទាល់តែសោះ និងងាយរិះគន់អ្នកដទៃជាញឹកញាប់ ដូច្នេះហើយយធ្វើឱ្យអ្នកម្ខាងទៀតពិបាកផ្គាប់ចិត្តណាស់។

៤. គេជាមនុស្សងាយក្បត់

មនុស្សដែលមានភាពជឿជាក់លើខ្លួនឯង គឺមិនចាំបាច់មានអ្នកដទៃមកប្រាប់គេនោះទេ គេជាមនុស្សដែលដឹងខ្លួនគេ ថាខ្លួនគេមានភាពជឿជាក់កំរិតណា ព្រោះគេមានភាពជឿជាក់ជានិ្ច។ ផ្ទុយទៅវិញ មនុស្សប្រភេទនេះគឺតែងតែចង់ដឹងពីគំនិតរបស់អ្នកដទៃ ថាគេគិតអ្វីលើខ្លួនឯង ចង់ឱ្យអ្នកដទៃនិយាយបកស្រាយអំពីខ្លួន។ អ្នកដែលនិយាយល្អពីគេ គឺជាមនុស្សដែលល្អសម្រាប់គេ និងសំខាន់សម្រាប់គេ បែរជាគិតថាដៃគូស្នេហាខ្លួនដែលនិយាយចង់កែសម្រួលខ្លួនថាជាមនុស្សមិនល្អ ហើយគិតថាគេមិនស្រលាញ់ខ្លួន។

៥. គេតែងតែចង់បង្ហាញឱ្យពិភពលោកឃើញគ្រប់រឿង

គេជាមនុស្សដែលមិនដែលបំពេញចិត្តខ្លួនឯងបានសោះ តែងតែគិតថាខ្លួនឯងមិនទាន់គ្រប់គ្រាន់ រួចតែងតែបង្ហាញឱ្យអ្នកដទៃឃើញពីភាពអស្ចារ្យរបស់ខ្លួន ខ្លាចតែគេមិនដឹង។ និយាយរួម កម្រនឹងមានរឿងដែលត្រូវចិត្តគេណាស់ តែងតែត្រូវការអ្វីបន្ថែម អ្វីលើសពីនេះហើយបែរជាត្រូវការរបស់ណាដែលមិនចាំបាច់។ មើលទៅពួកគេមិនអាចរស់នៅជីវិតធម្មតាបានទេ ចង់ផ្លាស់ប្តូរមិនឈប់។

៦. គេតែងតែច្រណែន ហើយតែងតែសាកសួរនាំច្រើន

ភាពច្រណែនគឺជាលក្ខណៈសម្បត្តិរបស់មនុស្សប្រភេទនេះ គេមិនងាយជឿថាអ្នកដទៃស្រលាញ់គេដោយស្មោះ ផ្ទុយទៅវិញ ទំនាក់ទំនងគ្នាបែរជាទៅជារឿងរងរឿងគ្នា និងរកខុសត្រូវមិនចេះចប់។ ដូច្នេះហើយវាធ្វើឱ្យអ្នកដទៃ ពិបាកនៅជាមួយពួកគេណាស់ ព្រោះពួកគេហាក់ដូចជាមិនងាយជឿសម្តីគេ បែរជាគិតផ្ដេសផ្ដាសមិនឈប់។

៧. គេមិនអាចរស់នៅដោយធម្មតាបានឡើយ

គេជាមនុស្សមិនងាយធំធាត់ឡើយ ហើយក៏ខ្ជិលផងដែរ ហើយរឿងមួយទៀតគឺ ពួកគេមិនចង់ទទួលខុសត្រូវចំពោះជីវិតរបស់ពួកគេទេ ដូច្នេះដៃគូរបស់ពួកគេត្រូវតែទទួលខុសត្រូវជំនួសវិញ។ ការព្រួយបារម្ភរបស់ពួកគេនាពេលអនាគតនឹងមិនអនុញ្ញាតឱ្យពួកគេរៀបចំផែនការជីវិតរបស់ពួកគេបានជោគជ័យឡើយ ហើយការសោកស្តាយនឹងរារាំងពួកគេឱ្យឈរនៅនឹងកន្លែង។ មនុស្សបែបនេះមិនអាចមានជីវិតធម្មតាទេ។

៨. ក្លាយជាមនុស្សដែលពឹងផ្អែកលើអ្នកដទៃទាំងស្រុង

ដៃគូស្នេហាប្រភេទនេះជាមនុស្សដែលមិនគិតពីអ្វីទាំងអស់ មិនគិតពីការទទួលខុសត្រូវ គិតតែពីចង់បានការចាប់អារម្មណ៏ពីអ្នកដទៃ និងដៃគូខ្លួន តែងតែពឹងផ្អែកគេ តែងតែត្រូវការឱ្យគេនិយាយពាក្យថាស្រលាញ់មកកាន់ខ្លួន ឱ្យគេបារម្ភពីខ្លួនជានិច្ច តែងតែទាមទារចង់បានការសន្យាពីអ្នកដទៃ ពីដៃគូ។ ដូច្នេះវាមិនអាចជាភាពយូរអង្វែងនោះទេ យូរៗទៅនឹងធ្វើឱ្យអ្នកដទៃធុញទ្រាន់ និងមិនអាចផ្គាប់ចិត្តបាន៕

មតិយោបល់

ពេញនិយម