ការថតរូបធ្វើឲ្យអ្នកចងចាំអនុស្សាវរីយ៍ ប៉ុន្តែមានបញ្ហាមួយដែលអ្នកត្រូវតែដឹង!!!
Connect with us

គួរដឹង

ការថតរូបធ្វើឲ្យអ្នកចងចាំអនុស្សាវរីយ៍ ប៉ុន្តែមានបញ្ហាមួយដែលអ្នកត្រូវតែដឹង!!!

អ្នកប្រហែលជាមានកាមេរ៉ា យ៉ាងតិចណាស់មួយនៅជិតខ្លួនរបស់អ្នកឥឡូវនេះ។ ស្មាតហ្វូន បានផ្តល់ភាពងាយស្រួលដល់យើង ក្នុងការថតរូបបានគ្រប់ពេល ដោយ ដោយរក្សាទុកអនុស្សវរីយ៍ ទុកជាជាងទុកក្នុងខួរក្បាល។ ប្រសិនបើយើងពឹងលើកាមេរ៉ាក្នុងការជំនួសការចងចាំរបស់យើង តើសមត្ថភាពចងចាំរបស់យើងអាចប៉ះពាល់ដែរទេ?

ការសិក្សាមួយថ្មីៗនេះ មានចំលើយមួយចំនួន។ ការធ្វើតេស្តមួយ អ្នកចូលរួម អាចឲ្យថតរូប ឬមិនឲ្យថតរូប ដោយឃាត់ទុកទូរស័ព្ទ។ តើការចងចាំត្រូវបានប៉ះពាល់ទេ? វាស្មុគស្មាញណាស់។

អ្នកដែលថតរូប មានការចងចាំល្អ ខាងរូបដែលអាចមើលឃើញ។ ឧទាហរណ៍ នៅពេលដែលពួកគេដើរមើលក្នុងសារមន្ទីរ ពួកគេអាចស្គាល់វត្ថុ ដែលពួកគេឃើញ បានល្អជាងអ្នកដែលគ្មានកាមេរ៉ា។ គេមិនបានមើលរួបថតទេ ដូច្នេះ ការចងចាំរបស់ពួកគេ មិនមែនដោយសារតែ មានឳកាសច្រើនក្នុងការរំលឹកតាមរួបថតទាំងនោះទេ។ ម៉្យាងវិញទៀត ការថតរូប បង្កើនការចងចាំផ្នែករូប មិនមែនគ្រាន់តែវត្ថុជាក់លាក់មួយចំនួន ដែលត្រូវបានថតទុកនោះទេ។ ជាជាង ការរំខាន កាមេរ៉ា ក្លាយជាឧបករណ៍បង្កើនការចងចាំខាងចក្ខុវិញ្ញាណ។

បញ្ហានោះ គឺការចងចាំផ្នែកចក្ខុវិញ្ញាណ បានកើនឡើង ប៉ុន្តែ ការចងចាំខាងសោតវិញ្ញាណ បានធ្លាក់ចុះ។ ឧទាហរណ៍ អ្នកចូលរួមចងចាំ ពីការពិតអំពីសំលេងដែលកើតឡើងក្នុងសារមន្ទីរ នៅពេលដែលពួគគេថតរូបនៃការដាក់តាំងនោះ។ ជាការគួរឲ្យចាប់អារម្មណ៍ ទោះជាការថតរូប ផ្លូវចិត្ត ដែលមាន័យថា ធ្វើពុតជាមានកាមេរ៉ា ហើយថត ក៏អាចបង្កើនការចងចាំផ្នែកចក្ខុវិញ្ញាណដែរ ប៉ុន្តែមានការធ្លាក់ចុះខាងសោតវិញ្ញាណ។

លទ្ធផលចុងក្រោយ បានបង្ហាញថា ការចងចាំ ទាក់ទងជិតស្និទ្ធនឹងការផ្តោតអារម្មណ៍។ អ្នកចាំអ្វីដែលអ្នកផ្តោតអារម្មណ៍ទៅលើ ហើយប្រសិនបើអ្នកមានកាមេរ៉ា ដែលអ្នកមានគំរោងថាប្រើ អ្នកនឹងផ្តោតអារម្មណ៍ទៅលើអ្វីដែលដែលអ្នកថត។ ប៉ុន្តែ ការផ្តោតអារម្មណ៍គឺមានកំរិត ដូច្នេះ ហើយប្រសិនបើអ្នកផ្តោតអារម្មណ៍លើអ្វីដែលអ្នកមើល ហើយមិនផ្តោតលើអ្វីដែលអ្នកស្តាប់ទេនោះ អ្នកនឹងមិនអាចចងចាំសំលេងបានទេ។

មានកាមេរ៉ា ល្អសំរាប់ការចងចាំ ប៉ុន្តែ លុះត្រាតែវាជារូបភាព ដែលអ្នកចង់ចាំ ហើយមិនមែនជាសំលេង។

ស្ថានភាពខួរក្បាលអ្នក ធ្វើឲ្យមានភាពខុសគ្នា ដែលមានន័យថា អ្នកដែលខួរក្បាលល្អ អាចបញ្ជាឲ្យមានការផ្តោតអារម្មណ៍លើអ្វីដែលយើងចង់ ហើយប្រែក្លាយទៅជាផ្នត់គំនិតរយៈពេលខ្លី មុននឹងក្លាយទៅជារយៈពេលវែង៕

អត្ថបទល្អផ្សេងទៀត៖ សម្រាប់អ្នកចូលចិត្តរូបថតរូប! រៀនវិធីនេះដើម្បីថតរូបអោយសង្សារខ្លួនអោយដូចជាងថតអាជីព!

សម័យស្មាតហ្វូនហើយ សឹងតែមនុស្សគ្រប់ភេទគ្រប់វ័យ សុទ្ធតែចូលចិត្តថតរូប ជាពិសេសនៅពេលដែលពួកគេស្លៀកពាក់ស្អាតៗ ទៅកន្លែងស្អាត ឬធ្វើខ្លួនគួរអោយទាក់ទាញជាដើម។ ប៉ុន្តែទោះបីជាអ្នកតែងខ្លួនបានស្អាតប៉ុណ្ណាក៏ដោយ ប្រសិនណាជាអ្នកថតមិនចេះថតអោយបានស្អាតនោះទេ ប្រសិនជាអ្នកថតមិនចេះថត អ្នកនៅតែមើលទៅមិនស្អាតដដែល។

ដូច្នេះហើយដើម្បីកុំអោយឳកាសល្អដែលខំធ្វើខ្លួនចេញទៅក្រៅ អ្នកអាចថតរូបអោយស្អាតបានដោយប្រើប្រាស់វិធីប៉ុន្មានចំនុចងាយៗខាងក្រោមនេះ៖

១. បើថតធម្មតា
បើថតធម្មតា អ្នកគួរទុកចន្លោះពីគោលដៅធំខាងលើ ខណះដែលចន្លោះពីខាងក្រោមទុកអោយផុតពីជើងគោលដៅបន្តិចបានហើយ។

២. បើថតយកទេសភាព
សម្រាប់អ្នកថតយកទេសភាព អ្នកគួរតែថតយកគោលដៅមិនអោយចំកណ្តាល។ មានន័យថា គោលដៅអាចនៅខាងស្តាំបន្តិច រឺខាងឆ្វេងបន្តិច។

៣. បើថតចង់អោយខ្ពស់
នរណាក៏ចង់អោយខ្លួនឯងថតមកឃើញរាងខ្ពស់សន្លឹមល្អដែរ ដូច្នេះដើម្បីចង់អោយថតមកឃើញរាងបែបនេះ អ្នកគួរតែដាក់ជើងមួយមកមុខបន្តិច ទើបឃើញខ្ពស់ និងរាងតូចជាងមុន។

៤. បើថតពេលយប់
សម្រាប់រូបថតពេលយប់ អ្នកគួរថតគោលដៅអោយនៅចំកណ្តាល ដោយរក្សាចំនុចទី១ជាគោលការណ៍ដដែល។

៥. បើថតរូបបែបអង្គុយ
ប្រសិនជាគោលដៅស្ថិតនៅជាលក្ខណះអង្គុយ អ្នកអាចធ្វើបានការបង្ហាញតាមរូបនេះ

ទាំងនេះគឺជាវិធីងាយៗដែលមនុស្សធម្មតាក៏អាចថតបាន។ សាកល្បងរៀនថតទាំងអស់គ្នា ស្រួលថតអោយបានរូបស្អាតឡូយៗពេលដើរលេងចូលឆ្នាំខ្មែរខាងមុខនេះ៕

មតិយោបល់

ពេញនិយម