បញ្ឈប់ភាពអស់កម្លាំងល្ហិតល្ហៃ ក៏ដូចជាការងងុយគេងមិនឈប់ឈរជាមួយការធ្វើសកម្មភាពទាំងនេះ!!!
Connect with us

ថ្មីៗ

បញ្ឈប់ភាពអស់កម្លាំងល្ហិតល្ហៃ ក៏ដូចជាការងងុយគេងមិនឈប់ឈរជាមួយការធ្វើសកម្មភាពទាំងនេះ!!!

តើអ្នកមានអារម្មណ៍ថាអស់កំលាំងនៅពេលកំឡុងពេលថ្ងៃណាស់មែនទេ? និងមានអារម្មណ៏អស់កម្លាំងនៅកន្លែងធ្វើការដែរឬទេ? តើអ្នកព្យាយាមបើកភ្នែកណាស់មែនទេ? មែនហើយអ្នកត្រូវការកាហ្វេបន្ថែមនិងភេសជ្ជៈប៉ូវកំលាំង ដើម្បីបង្កើនថាមពលរបស់អ្នក ដើម្បីឱ្យអ្នកមានថាមពលបន្តការងារតទៅទៀត ដោយសារតែភាពអស់កម្លាំង ភាពងងុយគេងមិនចេះចប់។ ប៉ុន្តែការធ្វើរឿងទាំងនេះពិតជាអាចជាបញ្ហាចោទដូចគ្នា។ យោងតាមការសិក្សាមួយដែលធ្វើឡើងដោយកម្មវិធីសុខភាពរបស់ BBC ភេសជ្ជៈប៉ូវកម្លាំងនិងជាតិកាហ្វេអ៊ីនអាចធ្វើឱ្យមនុស្សមានអារម្មណ៍ធុញថប់ហើយពួកគេអាចបាត់បង់ការប្រមូលផ្តុំអារម្មណ៏ជាជាងអ្នកដែលមិនទទួលទានជាតិកាហ្វេអ៊ីនឬជាតិស្ករ។ ដូច្នេះ បើសិនជាអ្នកចង់បានថាមពលបន្ថែម អ្នកគួរតែធ្វើតាមវិធីផ្សេងដែលដូចរៀបរាប់ខាងក្រោម។

១. ការស្ដាប់បទចម្រៀង

ការស្ដាប់តន្រ្តីនឹងជួយអ្នកឱ្យមានអារម្មណ៍ថាមានថាមពលជាងមុននិងក៏ជាការលើកទឹកចិត្តខ្លួនឯងផងដែរ។ ចង្វាក់នៃបទចម្រៀងដែលអ្នកចូលចិត្តនឹងធ្វើឱ្យមានអារម្មណ៍រស់រវើកជាងមុន។ សាកល្បងស្តាប់បទចំរៀងដែលអ្នកចូលចិត្ត ព្រោះវានឹងជួយអ្នកឱ្យគេចផុតពីភាពច្របូកច្របល់ពេញមួយថ្ងៃដែលអ្នកកំពុងស្ថិតនៅ។ លើសពីនេះទៀត ការព្យាយាមច្រៀងឬរាំតាមបទចំរៀងដែលអ្នកចូលចិត្តនឹងលើកទឹកចិត្តអ្នកនិងផ្តល់ឱ្យអ្នកនូវទស្សនវិស័យវិជ្ជមានទៅលើស្ថានភាពស្មុគស្មាញ ដូច្នេះធ្វើឱ្យអ្នកមានការលើកទឹកចិត្តកាន់តែខ្លាំងឡើងដើម្បីធ្វើការនិងមានផលិតភាពកាន់តែច្រើនជាងមុន។

២. ញ៉ាំអាហារសម្រន់របស់អ្នក

ការញ៉ាំអាហារសម្រន់នៅកំឡុងពេលថ្ងៃគឺជាអ្វីដែលរាងកាយអ្នកត្រូវការ ជាពិសេសរបស់ដែលអាចផ្ដល់ថាមពល និងជាតិបំប៉ន។ ដូច្នេះ ជ្រើសរើសអាហារឱ្យត្រឹមត្រូវដើម្បីរក្សាថាមពលរបស់អ្នកឱ្យបានមួយថ្ងៃពេញ។ ជ្រើសរើសអាហារកាបូអ៊ីដ្រាតសម្រាប់អាហារសម្រន់ ព្រោះពួកវាមានជាតិសរសៃខ្ពស់ ហើយពួកគេក៏ការពារការធ្លាក់ចុះកម្រិតជាតិស្ករនៅក្នុងឈាមផងដែរ។

ជ្រើសរើសអាហារដែលមានជាតិស្រូវសាលី ទឹកដោះគោ ក្រូច ផ្លែឈើ និងការ៉ុតជាដើម។ ញ៉ាំសូកូឡាខ្មៅ ជំនួសឱ្យសូកូឡាទឹកដោះគោ ព្រោះវាមានជាតិស្ករតិច តែជាតិកាហ្វេអ៊ីនច្រើននឹងជួយបង្កើនអរម៉ូន endorphins របស់អ្នក ហើយផ្តល់ឱ្យអ្នកនូវថាមពល ស្មារតីក្នុងផ្តោតអារម្មណ៏ធ្វើការងារ។ កុំញ៉ាំអាហារណាដែលមានជាតិស្ករច្រើនពេក ដូចជា ស្ករគ្រាប់ បង្អែម ដែលអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងក៏លឿន ថយចុះក៏លឿន ដែលកាន់តែធ្វើឱ្យអ្នកកាន់អស់កម្លាំងជាងមុន។

៣. ញ៉ាំទឹកក្រូចស្រស់

ជំនួសឱ្យការញ៉ាំកាហ្វេ ទឹកក្រូចអាចជួយបង្កើនកម្រិតថាមពលដោយមិនមានជាតិកាហ្វេអ៊ីននោះទេ។ គ្រាន់តែទឹកក្រូចត្រូវបានគេរកឃើញថាអាចកាត់បន្ថយកម្រិតនៃភាពតានតឹងនិងធ្វើអោយអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង។ រាងកាយរបស់យើងទទួលបានថាមពលពីម៉ូលេគុលនិងអាតូមនៅក្នុងអាហាររបស់យើង។ វាមានអ៊ីយ៉ុងដែលមានផ្ទុកភាពអវិជ្ជច្រើនដែលបញ្ចូលទៅប្រព័ន្ធរំលាយអាហាររបស់យើង និងអាចផ្តល់ឱ្យយើងនូវការជំរុញថាមពលបែបធម្មជាតិដែលអាចមានរយៈពេលរាប់ម៉ោង។

៤. លុបមុខជាមួយទឹកត្រជាក់

អ្នកអាចសាកលុបលាងមុខរបស់អ្នកជាមួយទឹកត្រជាក់នៅពេលអស់កម្លាំង។ វិធីនេះអ្នកនឹងលាងសម្អាតភាពតានតឹងក្នុងកំឡុងពេលថ្ងៃរបស់អ្នក ហើយអ្នកនឹងអាចផ្តោតអារម្មណ៍បន្ថែមទៀតភ្លាមៗ។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាភាពត្រជាក់ និងទឹកត្រជាក់នឹងមានផលប៉ះពាល់អាចធ្វើឱ្យសមាសធាតុនៃប្រព័ន្ធដំណើរការកើនឡើង និងធ្វើឱ្យថយចុះនូវភាពអស់កម្លាំង។

៥. ពត់ពែនខ្លួន រួចដកដង្ហើមវែងៗ

វាងាយនឹងធ្វើឱ្យយើងមានអារម្មណ៏ថាអស់កម្លាំងណាស់ នៅពេលដែលយើងត្រូវអង្គុយធ្វើការ ឬរៀន រាប់ម៉ោង។ ការមិនធ្វើកាយវិការអ្វីសោះ វាកាន់តែធ្វើឱ្យអ្នកអស់កម្លាំងជាងមុនទៅទៀត ដូច្នេះជម្រើសដែលល្អ នៅពេលមានអារម្មណ៏អស់កម្លាំង ឬងងុយគេង អ្នកគួរចំណាយពេលខ្លះ ធ្វើការពត់ពែនខ្លួន និងដើរធ្វើកាយវិការផ្សេងៗ រួចដកដង្ហើមវែងៗ ដើម្បិសម្រួលអារម្មណ៏ និងធ្វើឱ្យសរសៃក្នុងរាងកាយយឺត មិនស្ពឹកស្រពន់។

. ការប្រាស្រ័យទាក់ទងគ្នា និងបន្តការសន្ទនាផ្សេងៗ

ការចំណាយពេលខ្លះដើម្បីនិយាយលេងជាមួយមនុស្សជុំវិញខ្លួន ដូចជាមិត្តភ័ក្រ ឬអ្នករួមការងារក៏ជាវិធីដើម្បីទទួលបានថាមពលមកវិញផងដែរ។ វាជាវិធីដ៏ល្អក្នុងការស្ដារអារម្មណ៏អ្នកឱ្យស្រស់ស្រាយឡើងវិញ។ ការនិយាយលេង ការសើចគឺល្អ ព្រោះនៅពេលយើងសើចយើងនឹងធ្វើចលនាសាច់ដុំនៅលើមុខនិងរាងកាយរបស់យើង បន្ទាប់មកជីពចរនិងសម្ពាធឈាមរបស់យើងកើនឡើងឡើង ដែលអនុញ្ញាតឱ្យយើងដកដង្ហើមលឿន និងបញ្ជូនអុកស៊ីសែនបន្ថែមទៅជាជាលិការបស់យើង។

៧. ចំណាយពេលដើរទៅមើលទេសភាពខាងក្រៅ

ភស្តុតាងវិទ្យាសាស្រ្តចុងក្រោយបំផុតបានបង្ហាញថាការដើរលេងចេញទៅក្រៅ ឬ ការឡើងជណ្តើរ 10 នាទី គឺជាវិធីមួយដែលមានប្រសិទ្ធភាពជាងមុនក្នុងការបង្កើនកម្រិតថាមពលរបស់អ្នកជាងការប្រើប្រាស់កាហ្វេ 50 មីលីក្រាម។

យោងតាមការសិក្សាមួយដែលធ្វើឡើងនៅសាកលវិទ្យាល័យ ហ្សកហ្ស៊ី នៅសហរដ្ឋអាមេរិកការធ្វើលំហាត់ប្រាណខ្លីមួយអាចផ្តល់ថាមពលបន្ថែម សម្រាប់ការដេកមិនគ្រប់គ្រាន់ និងការមិនធ្វើអ្វីសោះ ពីមនុស្សពេញវ័យដែលមានអាយុចន្លោះពី 18 ទៅ 24 ឆ្នាំ ដែលប្រើប្រាស់ជាតិកាហ្វេអ៊ីនជាប្រចាំ ជាពិសេសសម្រាប់ការដាស់ស្មារតីនៅពេលថ្ងៃ។

៨. ការហិតក្លិនឆ្ងុយ

មនុស្សជាច្រើនមិនសូវស្គាល់វិធីសាស្ត្រនេះទេប៉ុន្តែការប្រើគ្រឿងក្រអូប ឬរបស់ឆ្ងុយៗដោយប្រើច្រមុះហិតក្លិនរបស់វា គឺជាមធ្យោបាយដោះស្រាយដើម្បីបង្កើនកម្រិតថាមពល។ ការប្រើវិធីសាស្រ្តហិតក្លិនឆ្ងុយ ក៏ជួយបង្កើនកម្រិតថាមពលរបស់អ្នកខណៈពេលដែលបន្ថយភាពអស់កម្លាំងផងដែរ។ ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Wheeling Jesuit បានបង្ហាញថាអត្តពលិកដែលបានហិតក្លិនឆ្ងុយ ដូចជាក្លិនជី ឬជីអង្កាម ឬក្លិនក្រអូបនៃធម្មជាតិនោះបាននិយាយថាពួកគេមានថាមពលច្រើនជាងអ្នកដែលមិនបានហិតក្លិនឆ្ងុយនោះទាល់តែសោះ។

៩. ការស្រូបយកពន្លឺព្រះអាទិត្យ

ត្រូវបានគេដឹងថាមនុស្សយើងគឺត្រូវការពន្លឺព្រះអាទិត្យជាប្រចាំ ពន្លឺព្រះអាទិត្យជួយផ្ដល់ឱ្យយើងនូវសញ្ញាមួយដែលអាចដាស់ស្មារតីយើងឱ្យភ្ញាក់ឡើងបាន។ បើសិនជាអ្នកមានអារម្មណ៏ខ្ជិលៗ ឬងងុយគេង អ្នកអាចចេញទៅក្រៅដើម្បីស្រូបយកពន្លឺព្រះអាទិត្យខ្លះ។ ការស្រាវជ្រាវបានបង្ហាញថាមនុស្សភ្លាមៗនឹងមានថាមពលកាន់តែច្រើនហើយមានអារម្មណ៍ថាមានការប្រុងប្រយ័ត្នបន្ថែមទៀត ប្រសិនបើទទួលបានពន្លឺកាន់តែច្រើន ជាពិសេសអ្នកដែលអស់កម្លាំង។ លើសពីនេះទៅទៀតអ្នកដែលទទួលពន្លឺព្រះអាទិត្យធម្មជាតិច្រើន មានស្មារតីល្អជាងអ្នកដែលមិនទទួលបានពន្លឺច្រើន។

១០. ការសម្រាកគេងបន្តិច

ការយកពេលសម្រាកមួយភ្លែត គេងប្រហែល ១០ ទៅ ២០នាទី ជាវិធីល្អមួយ ដែលអាចបង្កើនថាមពលអ្នកឡើងវិញ បើសិនជាអ្នកមានអារម្មណ៏ហត់ អស់កម្លាំង ឬងងុយគេងទ្រាំមិនបាន។ ជាពិសេស ការគេងនៅកំឡុងពេលម៉ោង ២រសៀល ការគេងបន្តិចពិតជាជួយផ្ដល់ថាមពលដល់អ្នក និងរាងកាយអ្នកវិញ ប្រសើរជាងការញ៉ាំកាហ្វេទៅទៀត។

១១. បិទទុកគ្រឿងអេឡិចត្រូនិច

តើអ្នកធ្លាប់ប្រើស្មាតហ្វូនរបស់អ្នកច្រើន ដល់ថ្នាក់មានអារម្មណ៍ថាធុញទ្រាន់ខ្លាំងណាស់មែនទេ? មែនហើយ ភាគច្រើនត្រូវបានគេសរសេរអំពីផលប៉ះពាល់នៃអេក្រង់កុំព្យូរទ័រនិងគ្រឿងអេឡិចត្រូនិចដែលមានលើការគេងរបស់យើង ជាពិសេសនៅពេលយើងមើលវាក្នុងរយៈពេលមួយម៉ោងមុនពេលយើងគេងលក់។ ការធ្វេសប្រហែសនេះ និងរំខានអ្នក ហើយការគេងរបស់អ្នកមិនសូវមានសន្តិភាព ឬមិនបានគេងស្ងប់សុខនោះទេ ដូច្នេះលទ្ធផលនៃថាមពល និងកម្លាំងរបស់យើងនៅថ្ងៃបន្ទាប់នឹងត្រូវថយចុះ។

ដូច្នេះដើម្បីជំនួសឱ្យការសម្លឹងមើលទូរស័ព្ទរបស់អ្នកមុនពេលអ្នកចូលគេងវាប្រហែលជាល្អក្នុងការព្យាយាមអានសៀវភៅឬការធ្វើសមាធិដើម្បីត្រៀមខ្លួនសម្រាប់ការគេងរបស់អ្នក។ ធ្វើដូច្នេះ អ្នកនឹងអាចមានឱកាសទទួលបានថាមពលលើរាងកាយ មិនធ្វើឱ្យអ្នកអស់កម្លាំងល្ហិតល្ហៃនៅថ្ងៃបន្ទាប់ទៀត៕

មតិយោបល់

ពេញនិយម