រឿងអប់រំ៖ បាចក្រដាសទៅក្នុងខ្យល់! អានរួចធានាអ្នកលែងហ៊ានហារម៉ាត់និយាយលេងច្រើនទៀតហើយ!
Connect with us

បែបផែនជីវិត

រឿងអប់រំ៖ បាចក្រដាសទៅក្នុងខ្យល់! អានរួចធានាអ្នកលែងហ៊ានហារម៉ាត់និយាយលេងច្រើនទៀតហើយ!

មានថ្ងៃមួយ បុរសចំនាស់ម្នាក់បានទៅនិយាយប្រាប់អ្នកភូមិគ្រប់គ្នាថា ក្មេងប្រុសម្នាក់នៅក្បែរផ្ទះគាត់នោះគឺជាចោរប្លន់ម្នាក់ ហើយអោយមនុស្សគ្រប់គ្នាប្រយ័ត្នប្រយែងអោយបានម៉ត់ចត់។ ដោយសារតែខ្លាចមានបញ្ហាអសន្តិសុខ អ្នកភូមិបានប្តឹងអោយប៉ូលីសចាប់ក្មេងជំទង់ម្នាក់នោះដាក់គុក។


បានដូចចិត្ត ក្មេងប្រុសនោះពិតជាត្រូវគេចាប់យកទៅឃុំសួរចម្លើយមែន។ ប៉ុន្តែបន្ទាប់ពីសួរចម្លើយរួច ធាតុពិតទៅក្មេងប្រុសនោះមិនមែនជាចោរដូចជាពាក្យបុរសចំនាស់នោះចោទឡើយ ហើយគេក៏បានដោះលេងអោយចេញមកវិញ។ ថ្វីបើមិនមែនទោសពិតមែន បុរសនោះត្រូវបានអ្នកភូមិស្អប់រើសអើង មិនរាប់រកនិយាយជាមួយនឹងគេ និងក្រុមគ្រួសាររបស់គេទៀត។


ក្មេងនោះមិនសុខចិត្ត ក៏បានដាក់ពាក្យប្តឹងទៅបុរសវ័យចំនាស់នោះវិញ។ នៅក្នុងតុលាការ បុរសចំនាស់នោះប្រកែកថា ខ្លួនគ្រាន់តែនិយាយបែបនេះប៉ុណ្ណោះ ប៉ុន្តែខ្លួនមានបានទៅធ្វើទុក្ខបុកម្នេញលើរាងកាយនរណាម្នាក់ឯណោះ។ ក្រោយពីលើពាក្យប្រកែកនោះ តុលាការបានអោយបុរសនោះត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែគេត្រូវសរសេរពាក្យដែលខ្លួនប្រាប់ទៅអ្នកភូមិអំពីរឿងក្មេងប្រុសនោះ ហើយតាមផ្លូវទៅផ្ទះ បុរសចំនាស់នោះត្រូវកាត់ក្រដាសជាចំនែកតូចៗរួចបោះតាមផ្លូវរហូតដល់ផ្ទះសឹមឈប់។ បុរសនោះក៏ធ្វើតាមបញ្ជារបស់តុលាការ។


ស្អែកឡើងដល់ថ្ងៃកាត់ក្តី តុលាការបាននិយាយថា មុននឹងចេញសេចក្តីសម្រេចថានរណាជាអ្នកឈ្នះ បុរសចំនាស់នោះត្រូវចេញទៅប្រមូលក្រដាសដែលខ្លួនបានបាចនោះត្រលប់មកវិញ សូម្បីតែមួយក៏មិនអោយសល់។ បុរសនោះខឹងយ៉ាងខ្លាំង រួចបាននិយាយថា បើក្រដាសនោះបានបោះចោលទៅហើយ ម្យ៉ាងមានខ្យល់បក់ពេញហ្នឹងទៀត តើខ្លួនម៉េចនឹងអាចទៅប្រមូលមកវិញទៅ?


ក្រោយមកតុលាការបានឆ្លើយតបវិញថា “វាដូចតែគ្នាទេ នៅពេលដែលអ្នកនិយាយពីនរណាម្នាក់ដោយមិនបានដឹងពីរឿងហេតុច្បាស់លាស់នោះ វានឹងធ្វើអោយខូចកេរ្តិ៍ឈ្នោះរបស់គេមានការយល់ច្រលំទៅគ្រប់ទីកន្លែង ប្រៀបដូចជាក្រដាសដែលហោះហើរទៅគ្រប់ទីកន្លែងអញ្ចឹង។ ការដែលក្រដាសមិនអាចប្រមូលមកវិញបាន គឺប្រៀបដូចជាកិត្តយសដែលគេបានបាត់បង់ហើយ មិនអាចដោះស្រាយបានអញ្ចឹងដែរ”។ បុរសចំនាស់នោះក៏បានដឹងកំហុស រួចក៏សុំការអភ័យទោសពីក្មេងប្រុសនោះ។

មូលន័យអប់រំនៃរឿង៖ ពាក្យគ្រប់ម៉ាត់របស់អ្នកអាចជាអាវុធយ៉ាងមុថស្រួច បើនិយាយមិនបានគិតដិតដល់ ហើយវាអាចបង្កជាបញ្ហាបានគ្រប់ពេល ដូច្នេះហើយថ្ងៃក្រោយមកនឹងហារស្តីអ្វីចេញមក អ្នកត្រូវគិតហើយគិតទៀតថាវាមានប្រយោជន៍អ្វីដល់អ្នក រឺដល់គេរឺអត់៕

អត្ថបទល្អផ្សេងទៀត៖ រឿងអប់រំ៖ សត្វចាប និងស្រមោច!

ដោយសារតែការប្រកួតប្រជែងដែលកើតមានឡើងជារៀងរាល់ថ្ងៃ បានធ្វើអោយមនុស្សពេលខ្លះលែងសូវគិតពីហេតុផលនានាអ្វីមួយហើយ អោយតែខ្លួនបានល្អ បានប្រយោជន៍ដែលខ្លួនប្រាថ្នា។ ហេតុដូច្នេះហើយបានជា ជារឿយៗតែងតែមានរឿងអប់រំខ្លីៗដើម្បីផ្តល់ជាន័់យអប់រំជួយដល់ការគិតរបស់មនុស្ស អោយងាកមករកភាពជ្រះថ្លាបរិសុទ្ធវិញ។

តួយ៉ាងដូចជារឿងខ្លីខាងក្រោមនេះអញ្ចឹងដែរ ដែលមានព្រោះថា ពេលវេលា និងផលតបស្នង!

រឿងនេះគឺយកចេញពីរឿងពិតពីវដ្តរបស់ជីវិតសត្វពីរក្បាលគឺសត្វចាប់ និងសត្វស្រមោច។ ដោយសារតែចាបមានរាងធំ វាតែងតែទៅចឹកស៊ីសាច់ស្រមោចដែលជាសត្វមានរាងតូចជាងខ្លួនជាអាហារ។ ទម្លាប់ប្រចាំថ្ងៃនេះបានជាធ្វើអោយចាបគិតថាខ្លួនឯងអស្ចារ្យខ្លាំងណាស់ ព្រោះមិនថាខ្លួនចង់ស៊ីស្រមោចច្រើនប៉ុណ្ណា ស្រមោចខ្លួនតូចទាបមិនមានសមត្ថភាពតដៃនឹងខ្លួនបានឡើយ។

កាលដំណាលយូរៗទៅ សត្វចាបកាន់តែមានអាយុចាស់ទ្រុឌទ្រោមទៅៗរបស់ដល់ថ្ងៃមួយវាបានស្លាប់។ ស្មានមិនដល់អី ហ្វូងស្រមោចដែលគួរតែជាចំនីរបស់ចាបកាលដែលវានៅរស់បានមករោមជិតស៊ីសត្វចាប់នោះអស់គ្មានសល់។

សាច់រឿងនេះខ្លីខ្លាំងណាស់ ប៉ុន្តែន័យបង្កប់របស់វាគឺមានន័យជ្រៅបំផុត ព្រោះវាអាចញ៉ាំងអោយមនុស្សភ្លឺភ្នែក ចំពោះរឿងដែលអាចកើតឡើងនៅពេលអនាគត។ ដោយសារតែពុំមាននរណាម្នាក់ដឹងថា នៅថ្ងៃអនាគតនឹងមានរឿងអ្វីកើតឡើងនោះទេ ហេតុដូច្នេះហើយទើបគេតែងបង្រៀនអោយមនុស្សមានការប្រុងប្រយ័ត្នជាមួយទង្វើខ្លួន ក្រែងលោហ៍វាអាចធ្វើប៉ះពាល់ដល់ខ្លួនវិញនៅថ្ងៃក្រោយ។

មនុស្សម្នាក់ៗសុទ្ធតែមានពេលវេលា ឳកាស និងវាសនាផ្សេងៗគ្នា។ មនុស្សដែលអ្នកធ្លាប់មើលងាយថ្ងៃនេះ អាចជាមនុស្សតែមួយដែលអ្នកត្រូវអោនលំទោនដាក់នៅថ្ងៃក្រោយ ដូច្នេះប្រសិនជាអ្នកគ្រអើតគ្រទមនៅថ្ងៃនេះ អ្នកនឹងអាចធ្វើអោយបាត់បង់ប្រយោជន៍របស់ខ្លួននៅថ្ងៃក្រោយ។

អញ្ចឹងហើយជាមនុស្សម្នាក់ប្រកបដោយគុណធម៌ អ្នកត្រូវចេះអោយតម្លៃអ្នកដទៃ ដោយបង្រៀនចិត្តរបស់ខ្លួនអោយចេះគិតថា រឿងអ្វីក៏អាចកើតមានឡើងដែរ ដូច្នេះមុនពេលស្តាយក្រោយអ្វីមួយ អ្នកគួរធ្វើអោយល្អអោយបានច្រើនវិញល្អជាង៕

មតិយោបល់

ពេញនិយម