រឿងចៃដន្យទាំង ២២ ដែលធ្វើអោយអ្នកទ្រាំមិនផ្ទុះសំណើចមិនបាន
Connect with us

ទាក់ទាញ

រឿងចៃដន្យទាំង ២២ ដែលធ្វើអោយអ្នកទ្រាំមិនផ្ទុះសំណើចមិនបាន

ពិភពលោកយើងនេះមានរឿងអស្ចារ្យ និងប្លែកៗជាច្រើនដែលកើតឡើងដោយឯកឯង។ រឿងទាំងអស់នោះ​មិន​មែនជាវេទមន្តអ្វីពិសេស​នោះទេ តែវាជារឿងចៃដន្យសុទ្ធសាធដែលយើងបានជួបប្រទះនៅតាម ផ្សារទំនើប ទីសាធារណៈ ឫនៅផ្ទះក៏ថាបានដែរ។ ថ្ងៃនេះអាណាចក្រសូមនាំមកនូវរូបភាព​ប្លែកៗ ដោយ​ចៃដន្យ​ទាំង ២២ ដែលធ្វើអោយអ្នកទ្រាំមិនផ្ទុះសំណើចមិនបាន។

១ ការ៉េមនេះមានពណ៌ដូចបេះដាក់ទៅជាមួយនឹងឈុតសំលៀកបំពាក់របស់គូស្នេហ៍នេះណាស់។

២ តើអ្នកបើករថយន្តក្រុងនេះទំពែកដែរអញ្ចឹងឫអត់?

៣ ខ្ញុំចាយអស់ ៧.១១$ នៅហាង សេវេណ អេលេវេន នៅម៉ោង ៧ និង ១១ នាទីព្រឹក

៤ គួរតែធ្វើដូចម្តេចពេលឃើញម៉ែដោះដូចគ្នាម្តង ៣ អញ្ចឹង?

៥ តុនេះមានម៉ូត ៣D ឫក៏ជាទូរស័ព្ទ?

៦ បាយ ២ កញ្ចប់ដែលមានម៉ាកផ្សេងគ្នា តែមានរូបម្ហូបដូចជាចានតែមួយ។

៧ តើនេះជាមនុស្ស ឫក្រណាត់គេបោះចោល?

៨ ឡានដូចគ្នា ផ្លាកលេខដូចគ្នា ជួបគ្នានៅពេល និងថ្ងៃតែមួយ។

៩ រូបថតស្ទាយតែមួយ ពេលនៅតូចរបស់គូស្នេហ៍មួយគូ។

១០ កីឡាករឈ្មោះ​ផឹកទឹក កំពុងតែផឹកទឹក។

១១ ឈីសមួយដុំ ឫគំនូសតាមផ្លូវ?

១២ ទៅឆ្វេង ឫស្តាំ? មួយណាល្អជាង?

១៣ លោកគូ្រម្នាក់នេះពាក់មួកមានពណ៌ដូចបេះបិទទៅនឹងក្តារខៀន។

១៤ ប៉ុននេះហើយថាមិនចៃដន្យទៀត?

១៥ ឆ្នេរខ្សាច់នេះថតចម្លងស្ទាយរបស់ស្បែកជើង ហាវ៉ាណា។

១៦ ទិញសៀវភៅភ្លេចមើលពណ៌អាវ។

១៧ នេះជាប៉េងប៉ោងជះពន្លឺពីព្រះអាទិត្យ មិនមែនអំពូលភ្លើងទេ។

១៨ សាច់ជ្រូក ៣ ជាន់មួយបន្ទះ ដែលមានរូបរាងដូចជ្រូក។

១៩ អក្សរពណ៌ខៀវ ឫជាមេឃទេ?

២០ ទិញសាឡុងភ្លេចគិតពីទំហំផ្ទះ ពេលយកមកដល់បាំងផ្លូវជិតតែម្តង។

២១ កាក់មួយនេះស៊ីគ្នាជាមួយប្រឡោះចិញ្ចៀនមួយវង់នេះឥតខ្ចោះ។

២២ មនុស្ស ឫគំនូរ?

 

 

មតិយោបល់

ពេញនិយម