ធ្លាប់តែលឺ គេធ្វើសង្គ្រាមប្រឆាំងសត្រូវឈ្លានពាន លើកនេះគេធ្វើសង្រ្គាមប្រឆាំងស្រមោច!!!
Connect with us

គួរដឹង

ធ្លាប់តែលឺ គេធ្វើសង្គ្រាមប្រឆាំងសត្រូវឈ្លានពាន លើកនេះគេធ្វើសង្រ្គាមប្រឆាំងស្រមោច!!!

ប្រទេសអូស្រ្តាលី បានចំណាយលុយចំនួន ៤៥ ពាន់លាន ដូល្លា ប្រឆាំងនឹងស្រមោច។ ស្រមោចក្រហម ដែលអាចខាំ មនុស្ស ធ្វើឲ្យមនុស្សចុក ដូចជាត្រូវភ្លើងដុត បានត្រូវគេសង្កេតឃើញ នៅខាងក្រៅតំបន់ ឃាំង នៅueensland’s Scenic Rim។

ប្រធានសហព័ន្ធកសិករ នៅ Queensland បាននិយាយថា៖ “ស្រមោចក្រហម បានវាយប្រហារ ដោយគ្មានប្រណីចំពោះ កសិករនៅតំបន់នោះ ហើយចំណាយលុយអស់ចំនួន ៤៥ពាន់លានដូល្លា ក្នុងរយៈពេល៣០ឆ្នាំ”។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលអូស្រ្តាលី បានដាក់លុយចំនួន ៤០០លានដូល្លាអូស្រ្តាលី ទៅក្នុងកម្មវិធីការកំចាត់ស្រមោចក្រហមនាំចូលថ្នាក់ជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១។

នៅក្នុងគេហទំព័រ ផ្នែកកសិកម្ម និងនេសាទនៅតំបន់ Queensland បានហៅស្រមោចក្រហមថាជា ពូជសត្វដែលមានការវាយប្រហារយ៉ាងខ្លាំងលើពិភពលោក ដោយព្រមានថា ស្រមោចអាចបំផ្លាញ ការរស់នៅរបស់ពួកយើង ហើយធ្វើឲ្យមានការប៉ះពាល់សុខភាព និងបរិស្ថានទៀតផង។ សកម្មភាពជារៀងរាល់ថ្ងៃ ដូចជាការលំហែកំសាន្ត ការលេងកីឡា លែងធ្វើបានទៀតហើយ នៅតំបន់ដែលមានការរំខានពីសត្វទាំងនេះច្រើន។

ក្រសួង បាននិយាយថាអ្នកដែលជួបប្រទះនឹងស្រមោចក្រហម ជាការជួបជាមួយសត្វស្រមោចយ៉ាងច្រើន ហើយមិនត្រូវបានដឹងមុន។ មកដល់ពេលដែលស្រមោចឡើងលើខ្លួនអ្នក ស្រមោចជាច្រើន អាចមកដល់ខ្លួនអ្នកដូចគ្នា ក្នុងពេលតែមួយ។ ការវារឡើងខ្លួន ពីស្រមោចក្រហម អាចបង្កភាពឈឺចាប់ ហើយខាំយើង ដែលអាចធ្វើឲ្យមានភាពឈឺចាប់រហូតដល់ទៅ១ម៉ោង។ ការខាំនោះ ធ្វើឲ្យខ្លួនយើង ហាក់ដូចជាកំពុងតែស្ថិតក្នុងភ្លើងដូច្នោះដែរ។

បើនិយាយពីបរិស្ថានវិញ ការឈ្លានពានដោយស្រមោចក្រហម ព្រមានសត្វផ្សេងនៅក្នុងតំបន់នោះ។ សំបុកពួកវា អាចធ្វើឲ្យសួន និងកន្លែងលេងកីឡា មិនអាចប្រើប្រាស់បាន ហើយបង្កការខូចខាតដល់ឧបករណ៍អេឡិចត្រូនិចទៀតផង៕

អត្ថបទល្អផ្សេងទៀត៖ ស្គាល់ឬនៅថានរណាជាអ្នកដឹកនាំអាមេរិកយកឈ្នះសង្គ្រាមត្រជាក់ប្រឆាំងសហភាពសូវៀត?

ក្នុងនាទី “ពួកគេជានរណា?” ថ្ងៃនេះ Anarchak សូមបន្តលើកឡើងពីបុគ្គលសំខាន់មួយទៀតនៅក្នុងប្រវត្តិសាស្ដ្រពិភពលោក។ យើងដឹងហើយថាសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតបានបិទបញ្ចប់នៅដើមទស្សវត្សន៍ឆ្នាំ 1990។ តែលោកអ្នកដឹងថានរណាជាមេដឹកនាំសហរដ្ឋអាមេរិកនៅមុនពេលនោះទេ?

នោះគឺលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ប្រធានាធិបតីទី 40 របស់សហរដ្ឋអាមេរិកពីចន្លោះ ឆ្នាំ 1981 និង 1989។

លោកកើតនៅឆ្នាំ 1911 ក្នុងគ្រួសារខ្សត់ខ្សោយមួយ នៅរដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក និងបានទទួលមរណភាពនៅឆ្នាំ 2004 នៅរដ្ឋកាលីហ្វញ៉ា។

លោកបានបញ្ចប់មហាវិទ្យាល័យ យូរីកា (Eureka College) ក្នុងមុខជំនាញសេដ្ឋកិច្ច និងសង្គមវិទ្យា។

កាលនៅរៀនលោកមានចំណង់ចំណូលចិត្តខ្លាំងផ្នែកកីឡា និងការសម្ដែងជាតួផ្សេងៗ និងធ្លាប់ជាប់ឆ្នោតជាប្រធានសមាគមនិស្សិតទៀតផង។

ការងាររបស់លោកមុនបានឡើងជាប្រធានាធិបតីគឺសម្បូរបែបណាស់ មានតាំងពី អ្នកសង្គ្រោះនៅកន្លែងហែលទឹក ពិធីករកីឡាតាមវិទ្យុ អ្នកបម្រើការនៅបុស្ដ៍ទូរទស្សន៍ ជាពិសេសជាតារាសម្ដែងនៅហូលីវូដទៀតផង។

 

ក្រោយផ្លាស់ប្ដូរទំនោរនយោបាយមក បក្សសាធារណរដ្ឋដែលមាននិន្នាការអភិរក្សនិយម បូករួមនឹងវោហារស័ព្ទដ៏ទាក់ទាញលោកបានទទួលប្រជាប្រិយភាពនិងការទុកចិត្ត រហូតឡើងធ្វើជាអភិបាលរដ្ឋកាលីហ្វញ៉ា នៅឆ្នាំ 1966 និងជាប់ម្ដងទៀតនៅឆ្នាំ 1970។

 

នៅឆ្នាំ 1968 និង 1976 លោកបានប្រឹងប្រែងដើម្បីប្រជែងជាប្រធានាធិបតី តែកាលណោះកុំថាឡើយជោគជ័យជាប្រធានាធិបតី សូម្បីជោគជ័យក្នុងបក្សក៏លោករកមិនបានផង។ តែដោយការមិនចុះញ៉ម លោកនៅតែបន្តក្ដីស្រមៃរហូតសម្រេចបាននៅឆ្នាំ 1980 ក្លាយជាប្រធានាធិបតីអាមេរិកជាប់ឆ្នោតដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្ដ្រ (69ឆ្នាំ) និងចូលកាន់តំណែងនៅឆ្នាំ 1981។

Image result for ronald reagan

នៅក្នុងអណត្តិដំបូង រដ្ឋាភិបាលរបស់លោកផ្ដោតសំខាន់លើ កំណែទម្រង់សេដ្ឋកិច្ច និងសង្គ្រាមប្រឆាំងគ្រឿងញៀន និងទទួលបានជោគជ័យគួរកត់សម្គាល់រហូតជាប់ក្នុងអណត្តិទី 2 ដោយទទួលបានសម្លេងគាំទ្រភ្លូកទឹកភ្លូកដីមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រក្នុងស្រុកកន្លង។

ក្នុងអណត្តិទី 2 នោះ លោកបានផ្ដោតសំខាន់លើនយោបាយការបរទេស ដោយធ្វើយ៉ាងណាយកឈ្នះសហភាពសូវៀតបិទបញ្ចប់សង្គ្រាមត្រជាក់។ ពេលនោះលោកបានសម្រេចដាក់សហរដ្ឋអាមេរិកចូលក្នុងការប្រកួតប្រជែងផ្នែកសព្វាវុធយ៉ាងស្រួចស្រាវជាមួយសហភាពសូវៀត។ ជាការប្រកួតប្រជែងដែលចុងក្រោយសហភាពសូវៀតមិនអាចទ្រាំទ្របាន និងដួលរលំប្រមាណ 3 ឆ្នាំក្រោយលោក រីហ្គែន ផុតអណត្តិ៕

មតិយោបល់

ពេញនិយម