តើខួរក្បាលអ្នកនឹងក្លាយទៅជាយ៉ាងណា បើអ្នកជាអ្នកចូលចិត្តលេងហ្គេម (Games)? ទាល់តែអានបានដឹង!!!
Connect with us

គួរដឹង

តើខួរក្បាលអ្នកនឹងក្លាយទៅជាយ៉ាងណា បើអ្នកជាអ្នកចូលចិត្តលេងហ្គេម (Games)? ទាល់តែអានបានដឹង!!!


ការសិក្សាថ្មីមួយ និយាយថា៖ ទំនាក់ទំនងគ្នារវាងមនុស្ស និងកុំព្យូទ័រ រួមទាំងការលេងហ្គេម (Games) អាចមានផលអាក្រក់ដល់ខួរក្បាលរបស់យើង។

អ្នកវិទ្យាសាស្រ្ត ប្រកាន់ខ្ជាប់នូវជំនឿមួយថាអ្នកលេងហ្គេម មានការផ្តោតចក្ខុ ការគ្រប់គ្រងម៉ូទ័រ និងមានការចងចាំរយៈពេលខ្លី ប៉ុន្តែ ហ្គេមអាចមានផលប៉ះពាល់ដល់ផ្នែកផ្សេង នៃខួរក្បាល។

អ្នកនិពន្ធ Greg West ដែលជាអ្នកស្រាវជ្រាវ និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Université de Montréal​ បាននិយាយថា៖ “ដោយសារតែការស្កេនខួរក្បាល ការសិក្សារបស់ពួកយើងបានបង្ហាញថា អ្នកលេងហ្គេមទាំងនោះ ដែលប្រើប្រាស់ autopilot​ របស់ខួរក្បាល និងប្រព័ន្ធ reward ដើម្បីដំណើរការ បានទទួលរងការបាត់បង់តំបន់ពណ៌ប្រផេះ នៅក្នុងហ៊ីប៉ូខែមភឹស (hippocampus) ក្រោយពីលេងហ្គេមរយៈពេល៩០ម៉ោង។ ហ៊ីប៉ូខែមភឹស គឺជាប្រព័ន្ធដែលសំខាន់ ដែលទាក់ទងនឹងការចងចាំលំហ និង ការចងចាំហេតុការ ដែលទិន្នន័យទាំងអស់នេះ ផ្ទុកទុកក្នុងខួរក្បាល។”

គាត់បានបន្ថែមទៀតថា៖ “ផ្ទុយពីនេះ អ្នកដែលប្រើប្រាស់ហ៊ីប៉ូខែមភឹស បានបង្កើនតំបន់ពណ៌ប្រផេះ ក្រោយពីលេងអស់រយៈពេលដូចគ្នា។ ការមើលកញ្ចក់កុំព្យូទ័រក្នុងរយៈពេលដូចគ្នា ជាមួយការលេងហ្គេម3D អាចបង្កឲ្យមានបញ្ហានៅក្នុងប្រព័ន្ធនោះផងដែរ”។

បើយោងតាម Véronique Bohbot ដែលជាអ្នកសិក្សាស្រាវជ្រាវ នៅសាកលវិទ្យាល័យ Douglas Mental Health និងជាសាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ McGill បានឲ្យដឹងថា៖ អ្នកលេងហ្គេមអាចក្លាយជាអ្នកដែលប្រើប្រាស់ autopilot​ របស់ខួរក្បាល និងប្រព័ន្ធ reward ដល់ទៅ២ដង ជាងអ្នកដែលមិនលេងហ្គេម។

លោក Bohbot បាននិយាយថា៖ “រឿងនេះ សំខាន់ណាស់ នៅពេលដែលអ្នកដឹងថាហ៊ីប៉ូខែមភឹសសំខាន់ប៉ុណ្ណាសំរាប់ការចងចាំរបស់អ្នក”។

មនុស្ស ដែលមានតំបន់ពណ៌ប្រផេះតិច នៅក្នុងហ៊ីប៉ូខែមភឹស អាចមានហានិភ័យនៃបញ្ហាផ្លូវចិត្តច្រើន រួមទាំងការបាក់ទឹកចិត្ត ជំងឺវិកលចរិត ភាពខុសប្រក្រតី និង ជំងឺវង្វេង ឬបាត់ការចងចាំ។​

ក្នុងកំឡុងពេលសិក្សា អ្នកស្រាវជ្រាវបានពិនិត្យមើលឃើញ មនុស្ស៦៤នាក់ ដែលមានអាយុរវាង ១៨ ទៅ៣០ឆ្នាំ ដែលត្រូវបានគេឲ្យលេងហ្គេមប្រភេទខុសៗគ្នា រយៈពេល៩០ម៉ោង។

លទ្ធផលបានបង្ហាញថា វីឌីអូហ្គេម គឺអាចប៉ះពាល់ ឬផ្តល់ផលប្រយោជន៍ដល់ប្រព័ន្ធចងចាំក្នុងលំហ ដែលផ្អែកលើមិនត្រឹមតែ យុទ្ធសាស្រ្តរបស់អ្នកលេងទេ ប៉ុន្តែផ្អែកលើប្រភេទហ្គេម។

អ្នកស្រាវជ្រាវ បានរកឃើញថា ការលេងហ្គេម 3D រយៈពេល៩០ម៉ោង បង្កើតតំបន់ពណ៌ប្រផេះ នៅក្នុងប្រព័ន្ធ ហ៊ីប៉ូខែមភឹស។ នេះ ត្រូវបានកំណត់ដោយប្រភេទនៃហ្គេម ដែលអ្នកលេងបានចូលរួមផងដែរ។

អ្នកស្រាវជ្រាវនិយាយថា ទំនាក់ទំនងរវាងកុំព្យូទ័រ និងមនុស្ស រួមទាំងការលេងហ្គេម និងជំងឺ មិនត្រូវបានគេដឹងលឺ ក្នុងពេលបច្ចុប្បន្ននេះទេ តែវាត្រូវការការសិក្សារយៈពេលវែង៕

អត្ថបទល្អផ្សេងទៀត៖ ស្តេចលេងអុក ប៉ះនឹងមេទ័ពធំ តើលទ្ធផលនឹងទៅជាយ៉ាងណា? ទាល់តែអានទើបដឹង!

នៅគ្រាមួយ ប្រទេសជាតិកំពុងតែជួបបញ្ហាសង្គ្រាមនៅឯសមរភូមិយ៉ាងក្តៅកគុកដណ្តើមទឹកដីគ្នា។ ព្រះរាជាទ្រង់កោះហៅមេទ័ពឲ្យចូលគាល់ និងដោះស្រាយបញ្ហាព្រំដែនជិតខាងតែកំពុងតែចង់ឈ្លានពានទឹកដីរបស់ព្រះអង្គ។ ក្រោយពីកិច្ចប្រជុំហើយ ស្តេចក៏ត្រាស់បញ្ជាឲ្យមេទ័ព និងកងទ័ព ប៉ុន្មានពាន់នាក់ចេញដំណើរទៅខាងព្រំដែន ដើម្បីបញ្ចប់បញ្ហាឈ្លានពាននេះ។

មេទ័ព និងកងទ័ពទាំងឡាយ ក៏ចេញដំណើរទៅតាមព្រះរាជបញ្ជាភ្លាម។ ដើរឆ្លងកាត់ភូមិមួយ មានខ្ទមចាស់ និងម្ចាស់ខ្ទមជាបុរសពូកែវោហាសព្ទ និងប៉ុនប្រសប់ខាងល្បងប្រាជ្ញា លេងល្បែងអុកតែម្តង។ អ្នកនៅក្នុងភូមិជាមួយគាត់ គ្មានអ្នកណាម្នាក់លេងឈ្នះគាត់ទេ ហើយគេឲ្យឈ្នះថាជាស្តេចអុកក្នុងភូមិមួយនោះ។

ជាចៃដន្យ មេទ័ព ដែលស្តេចបញ្ជាឲ្យទៅកម្ចាត់សត្រូវនៅតាមព្រំដែន ក៏មកដល់ខ្ទមស្តេចអុកនេះល្មម ក៏ឈាងចូលសុំទឹកផឹក ដើម្បីកុំឲ្យស្រេកទឹកខ្លាំងពេក។ គាត់បានបញ្ជាឲ្យកងទ័ព និងទាហានរបស់គាត់ឈរចាំនៅខាងក្រៅ ឯគាត់ក៏បានចូលក្នុងផ្ទះចាស់នោះតែម្នាក់ឯង…

លោកមេទ័ព «ម្ចាស់ផ្ទះ! តើអាចឲ្យខ្ញុំសុំទឹកមួយចាន ដើម្បីផឹកកុំឲ្យស្រេកបានទេ?»។

បុរសស្តេចអុកនោះ ក៏ងើបមក ហើយសើចបន្តិច ពោលក្នុងចិត្តថា «អុីយ៉ា! ថ្ងៃនេះមានភ្ញៀងមកសាកល្បងទៀតហើយ» គិតក្នុងចិត្តចប់ គាត់ក៏តបវិញថា «ទឹកខ្ញុំមាន តែត្រូវតែលេងអុកឲ្យឈ្នះខ្ញុំសិន ទើបបានទឹកផឹក»។

លោកមេទ័ព ក៏យល់ព្រម។ បុរសម្ចាស់ផ្ទះក៏អញ្ជើញភ្ញៀវចូលកន្លែងប្រយុទ្ធ (ក្តាអុក) រួចធ្វើការសាកល្បងជាមួយគ្នា។ លេងមិនទាន់បានប៉ុន្មានផង ខាងភ្ញៀវក៏ចាញ់មួយក្តាបាត់។ គាត់មិនអស់ចិត្តលេងសងមួយក្តាទៀត ហើយក៏ចាញ់ទៀត ងងឹតមុខឈឹង រួចងើបចេញទៅ ដោយក្តីអៀនខ្មាស តែម្ចាស់ផ្ទះដើម្បីលួងចិត្ត ក៏ហៅបុរសនោះមកផឹកទឹកមួយចាន រួចលាដំណើរគ្នានៅគ្រានោះទៅ។

មួយរយៈពេលក្រោយមក បុរសនោះបុរសដែលជាមេទ័ព ក៏បានវិលត្រលប់មករាជវាំងវិញ ហើយបានឆ្លងកាត់តាមផ្ទះស្តេចអុកនោះទៀត។ គាត់មានអារម្មណ៍ថានឹកគ្រាដែលធ្លាប់លេងអុកជាមួយគ្នា ក៏ឈាងចូលលេងដូចមុនទៀត ដោយធ្វើជាសុំទឹកផឹកទៀត ហើយម្ចាស់ផ្ទះញញឹម ស្របពេលដែលកំពុងអផ្សុក ក៏បបួលបុរសជាមេទ័ពលេងសាកមួយក្តាទៀត។ បុរសជាភ្ញៀវ (មេទ័ព) ញញឹមដោយភាពជឿជាក់បន្តិច ហើយក៏អង្គុយលេងអុកជាមួយម្ចាស់ផ្ទះនោះ។

សម្រាប់ក្តាទី១ គឺពេលនេះភ្ញៀវជាអ្នកឈ្នះ ដែលខុសកាលពីពេលមុន ម្ចាស់ផ្ទះជាអ្នកឈ្នះ។ ពួកគេក៏លេងក្តាទី២ បន្តទៀត លើកនេះភ្ញៀវនៅតែជាអ្នកឈ្នះដដែល ទី៣ និង ទី៤ នៅតែភ្ញៀវជាអ្នកទទួលជ័យជម្នះទៀត។ ម្ចាស់ផ្ទះមិនអស់ចិត្ត ក៏និយាយសួរទៅភ្ញៀវដែលជាមេទ័ពនោះដោយត្រង់ថា ចុះហេតុដូច្នេះពេលមុន អ្នកលេងចាញ់ខ្ញុំដល់ទៅពីរលើក តែពេលនេះអ្នកបែរជាលេងឈ្នះខ្ញុំរហូតបែបនេះ?ឬមួយអ្នកមកពីរៀនលេងអុកនេះទេ៎?

ភ្ញៀវតប៖​ “កាលពីពេលមុន ខ្ញុំចាញ់គឺមកពីខ្ញុំគ្មានជំនឿចិត្ត ដោយសារតែខ្ញុំផ្តោតតើលើសមរភូមិកម្ចាត់សត្រូវជូនព្រះរាជា តែពេលនេះខ្ញុំបានត្រលប់មកវិញដោយជោគជ័យទៅហើយ ខ្ញុំក៏មានជំនឿចិត្តឡើងវិញ ហើយក៏ចង់សាក់ថ្វីដៅឲ្យអស់ពីសមត្ថភាពជាមួយអ្នកម្តង តែកុំយល់ច្រឡំថាជាការសងសឹកឲ្យសោះណា៎។”

ម្ចាស់ខ្ទមដែលមានរហ័សនាមថា “ស្តេចអុក” ជាមនុស្សឆ្លាតម្នាក់ ក៏យល់ការណ៍នេះ ហើយញញឹមព្រមទទួលការពិត ថាគ្មានអ្នកណាដែលអាចលេងអុកឈ្នះរហូត ឬគ្មានគូប្រៀបទេ។ ម្យ៉ាងទៀត បើសិនគាត់មានភាពជឿជាក់ដល់ម្លឹង និងមានសេចក្តីក្លាហានហ៊ានមកប្រយុទ្ធនឹងគាត់ម្តងទៀត គឺគាត់អាចនឹងមានឱកាសឈ្នះបែបនេះ គ្មានអ្វីចម្លែកចិត្តទេ។ បុរសទាំងពីរនាក់ធ្វើភាវកិច្ចឱនគោរពគ្នា ដើម្បីលាគ្នា និងចងជាមិត្តរហូតតទៅ៕

មតិយោបល់

ពេញនិយម