ល្បិចទាំងនេះជាការប្រើសំបកចេកឱ្យមានប្រយោជន៏ នៅចាំអីទៀត!!!
Connect with us

គួរដឹង

ល្បិចទាំងនេះជាការប្រើសំបកចេកឱ្យមានប្រយោជន៏ នៅចាំអីទៀត!!!

ជាធម្មតារឿងសាមញ្ញបំផុតដែលត្រូវធ្វើជាមួយសំបកចេកគឺបោះវាទៅក្នុងគំនរសំរាម។ ទោះយ៉ាងណាក៏ដោយ សំបកចេកមានការប្រើប្រាស់ផ្សេងៗសម្រាប់ជាផលិតផលប្រចាំថ្ងៃ និងប្រើជារបស់មានប្រយោជន៏ដែលជារឿយៗត្រូវបានគេមើលរំលង។ សំបកចេកអាចត្រូវបានប្រើនៅក្នុងផ្ទះបាយរបស់អ្នកជាផលិតផលសម្អាតមួយឬនៅក្នុងទម្រង់នៃការរក្សាសម្រស់របស់អ្នកឱ្យនៅស្អាត។

១. សំបកចេកជួយកាត់បន្ថយមុន

សំបកចេកមានផ្ទុកនូវវីតាមីន C និងវីតាមីន E ហើយវាក៏មានជាតិប៉ូតាស្យូម ស័ង្កសី ជាតិដែកនិងម៉ង់ហ្គាណែសដែរ។ សារធាតុចិញ្ចឹមទាំងនេះអាចធ្វើអោយស្បែករលាកជាសះស្បើយនិងកាត់បន្ថយការកើតឡើងនៃមុនលើមុខ។ លើសពីនេះ សំបកចេកមានសារជាតិ lutein និង carotenoids ដែលជាសមាសធាតុរំលាយជាតិខ្លាញ់ដែលជួយប្រឆាំងនឹងការរលាកនិងការលេចឡើងនៃមុន។

• យកសំបកចេកមកត្រដុសលើផ្ទៃមុខ ឬលើស្បែកដែលមានមុខ រួចទុកវាចោល ៥ ទៅ១០នាទី។
• លាងសម្អាតមុខចេញ។
• ធ្វើវាដដែលៗឱ្យបានមួយថ្ងៃពីរដង។

២. វាជួយបំបាត់ជ្រួញ

ស្នាមជ្រួញលើផ្ទៃមុខកើតឡើងនៅពេលស្បែកបាត់បង់ការបត់បែន ហើយនិងបាត់បង់ភាពរឹងមាំរបស់វា។ សារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីនសេនៅក្នុងចេកអាចជួយកាត់បន្ថយការជ្រីវជ្រួញនេះបាន។

• យកសំបកចេកមកបិតកន្លែងជ្រីវជ្រួញនោះ រួចទុកចោល ៣០ នាទី ឬក៏មួយយប់ពេញ។
• រួចលាងសម្អាតមុខចេញធម្មតា
• អាចធ្វើដដែលៗឱ្យបាន ៣ដង ក្នុងមួយសប្តាហ៏។

៣. សំបកចេកអាចសម្អាតគ្រឿងប្រាក់របស់អ្នក

នៅពេលដែលគ្រឿងប្រាក់របស់អ្នកចាប់ផ្តើមបាត់បង់ពន្លឺ ភ្លឺផ្លេករបស់វា សូមព្យាយាមប្រើសំបកចេកដើម្បីសម្អាតវា។ នៅខាងក្នុងនៃផ្លែចេកមានសារធាតុដូចជាប៉ូតាស្យូមដែលជួយសម្ភារៈលោហៈឱ្យស្អាតឡើងវិញ។

• យកសំបកចេកទៅក្រឡុក ឬច្របាច់បញ្ចូលគ្នាជាល្បាយ
• រួចយកទឹកមកលាយជាមួយល្បាយនោះ
• កូរវាឱ្យសព្វជាល្បាយស្មើសាច់
• រួចបៀកវាមកជូតលើគ្រឿងប្រាក់របស់អ្នក។

៤. វាជួយដកបន្លាដែលមុតលើស្បែកអ្នកចេញ

ផ្លែចេកមានសម្បូរអង់ស៊ីម ហើយអង់ស៊ីមទាំងនេះនៅក្នុងសំបកចេកមានសកម្មភាពអូសទាញរបស់ដែលមុត ដូចជាបន្លាចេញពីដៃ ឬលើផ្ទៃនៃស្បែក ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួល និងកាត់បន្ថយការឈឺចាប់ផងដែរ។

• យកសំបកចេកទៅបិតលើកន្លែងដែលប៉ះពាល់នោះ
• ទុកវាចោលប្រហែល ១៥នាទី
• ដកវាចេញវិញដោយមិនចាំបាច់ជូតឬត្រដុសលើស្បែកឡើយ
• រួចអ្នកនឹងអាចយកបន្លាចេញដោយស្រួល

៥. ធ្វើជាជីកំប៉ុស

ការបន្ថែមសំបកចេកទៅនឹងគំនរជីកំប៉ុសរបស់អ្នកនឹងជួយបន្ថែមជាតិកាល់ស្យូម ម៉ាញេស្យូមស៊ុលហ្វ័រ ផូស្វាត ប៉ូតាស្យូមនិងសូដ្យូម ទាំងអស់នេះមានសារៈសំខាន់ណាស់ចំពោះការលូតលាស់ល្អនៃរុក្ខជាតិរបស់អ្នក។

• យកសំបកមកកាត់ជាកង់ៗ
• រួចដាក់វាកប់ទៅក្នុងដីជាមួយដើមឈើរបស់អ្នក ក្បែរនឹងគល់របស់វា
• រួចធ្វើការស្រោចទឹកភ្លាម

៦. ជួយសម្អាតធ្មេញឱ្យស

សំបកចេកមានជាតិប៉ូតាស្យូមច្រើនដែលអាចជួយកាត់បន្ថយស្នាមប្រឡាក់ និងជាតិពណ៌លឿងដែលលេចឡើងជាលទ្ធផលនៃការទទួលទានភេសជ្ជៈមួយចំនួន ដូចជាកាហ្វេ តែនិងអាហារមួយចំនួនដូចជាប៊្លូរីបឺរី និងផ្លែត្រសក់ជាដើម។

• សម្អាតធ្មេញឱ្យស្អាតជាមុនសិន
• រួចយកសំបកចេក (ផ្នែកខាងក្នុង) ទៅដុសសម្អាតធ្មេញរបស់អ្នក ប្រហែល២នាទី
• រួចសម្អាតធ្មេញរបស់អ្នកចេញធម្មតា ធ្វើដដែលៗជារៀងរាល់ថ្ងៃ

៧. ជួយលុបបំបាត់ស្នាម

សំបកចេកមានសមត្ថភាពក្នុងការកាត់បន្ថយការរលាកស្បែក និងស្នាមលើស្បែក ដូចជាហើមក្រហមនិងស្នាមរបួសជាដើម។ ពួកគេក៏មានអាស៊ីដខ្លាញ់ esterified ដែលពិតជាត្រូវបានគេញែកនិងបញ្ចូលគ្នាទៅក្នុង lotions ផ្សេងដែលបន្ថយភាពមើលឃើញនៃស្លាកស្នាមផ្សេងៗ។

• យកសំបកចេកទៅបិទកន្លែងដែលមានស្នាមនោះ
• ទុកចោល ១ម៉ោង ឬមួយយប់
• ធ្វើវាដដែលជារៀងរាល់ថ្ងៃ ដើម្បីលទ្ធផលកាន់តែល្អ

៨. ពួកគេជួយព្យាបាលការឈឺក្បាលប្រកាំងនិងឈឺក្បាលធម្មតា

ប្រសិនបើអ្នកកំពុងស្វែងរកវិធីធម្មជាតិដើម្បីព្យាបាលការឈឺក្បាលប្រកាំងរបស់អ្នក មើលទៅមិនលើសពីកញ្ចប់ផ្លែឈើរបស់អ្នកនោះទេ។ ការដាក់សំបកចេកនៅលើថ្ងាស និងនៅលើផ្នែកខាងក្រោយនៃក អាចជួយបំបាត់ការឈឺក្បាលបាន នេះគឺដោយសារតែប៉ូតាស្យូមនៅក្នុងសំបកចេកនេះឯង។

• យកសំបកចេកទៅដាក់ក្លាហ្សេឱ្យត្រជាក់
• រួចយកវាមកដាក់លើថ្ងាសមួយ និងមួយទៀតលើផ្នែកខាងក្រោយនៃ ក
• ទុកចោលរហូតដល់វាលែងត្រជាក់
• ធ្វើរហូតទាល់តែអាការៈឈឺក្បាល់បាត់ទៅវិញ

៩. បន្ថែមឱជារសសម្រាប់សាច់អាំងរបស់អ្នក

ដើម្បីរក្សាសាច់អាំងរបស់អ្នកឱ្យមានសំណើមនិងទន់ភ្លន់ ចូរបន្ថែមសំបកចេកទុំខ្លះទៅក្នុងខ្ទះ។ វិធីនេះអ្នកនឹងធានាថាការដុតសាច់ ឬអាំងសាច់ របស់អ្នកនៅតែមានជាតិលឿងខណៈពេលដែលវាស្ថិតនៅក្នុងចង្ក្រានហើយវានៅតែពេញទៅដោយរសជាតិដ៏ឆ្ងាញ់។ សំបកចេកជួយរក្សាជាតិទឹក និងសំណើមដល់សាច់របស់អ្នក កំឡុងពេលដែលអាំងនោះអាចហួត និងធ្វើឱ្យសាច់របស់អ្នកស្ងួត ក្រៀម។

១០. ព្យាបាលស្បែករមាស់

សំបកចេកគឺជាវិធីព្យាបាលដ៏ល្អសម្រាប់ស្បែកដែលរមាស់។ សំបកចេកមានផ្ទុកនូវ អ៊ីដ្រាមីនដែលបន្ថយសារធាតុចិញ្ចឹម ដូចជា ម៉ាញ៉េស្យូម វីតាមីន C និងវីតាមីនអ៊ី។ ប្រើសំបកចេកដើម្បីកាត់បន្ថយការរមាស់ពីការប្រើថ្នាំខុស ឬមូសខាំជាដើម។

• យកសំបកចេកទៅដាក់កន្លែងដែលរមាស់នោះ
• ទុកវាចោល ១០ ទៅ ១៥នាទី
• រួចយកវាចេញ និងសម្អាតចេញ បិទវាឱ្យគ្រប់កន្លែងដែលរមាស់។

នៅចាំអីទៀត អ្នកអាចចាប់ផ្ដើមប្រើសំបកចេករបស់អ្នកពីពេលនេះឱ្យមានប្រយោជន៏ជាងមុន ក្រៅពីបោះវាចោលទៅក្នុងធុងសម្រាម៕

អត្ថបទល្អផ្សេងទៀត៖ តើមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នកនៅពេលដែលអ្នកញុំាចេកចំនួនពីរផ្លែក្នុងមួយថ្ងៃ?!!!

ចេកត្រូវបានដាំនៅក្នុងប្រទេសចំនួន១០៨ នៅលើពិភពលោក​ និងនាំយកមកនូវប្រាក់ចំណូលច្រើនជាងគេលំដាប់ទី៤នៅក្នុងចំណោមដំណាំទាំងអស់របស់ពិភពលោក។ ជនជាតិអាមេរិកញុំាចេកច្រើនញុំាផ្លែប៉ោម និងផ្លែក្រូចបញ្ចូលគ្នា។ ចេកមានភាពពិសេសដាច់គេដោយសារវាមានតម្លៃសមរម្យ មានរសជាតិឆ្ងាញ់និងមានជីវជាតិខ្ពស់។ មនុស្សមួយចំនួនមិនញុំាវាដោយសារវាមានរសជាតិផ្អែម ប៉ុន្តែអ្នកមិនចាំបាច់ជៀសវាងញុំាវា ឬកំណត់ចំនួនសមរម្យសម្រាប់ញុំានោះទេ។ តោះ! ថ្ងៃនេះ អាណាចក្រនិងនាំអ្នកមកមើលគុណសម្បត្តិនៃការញុំាចេកពីរផ្លែក្នុងមួយថ្ងៃ ទាំងអស់គ្នា។

១.​ប្រយុទ្ធប្រឆាំងនិងជម្ងឺមហារីក

យោងតាមអ្នកស្រាវជ្រាវជនជាតិជប៉ុន ចេកទុំមានផ្ទុកទៅដោយបរិមាណសំខាន់នៃ Tumor Necrosis Factor ឬ TNF. TNF ជួយជម្រុញការឆ្លើយតបផ្នែកប្រេព័ន្ធការពាររាងកាយយ៉ាងខ្លាំងខ្លា នៅពេលដែលដុំសាច់ដុះមិនធម្មតាត្រូវបានរកឃើញ។

២. ធ្វើឲ្យសម្ពាធឈាមថយចុះ

ការញុំាអាហារដែលមានកម្រិតសូដ្យូមទាប​ និងកម្រិតប៉ូតាស្យុំខ្ពស់អាចជួយរក្សាសម្ពាធឈាមឲ្យមានសុខភាពល្អ។ អ្នកជំនាញសុខភាពផ្តល់យោបល់ឲ្យរាងការទទូលសារធាតុប៉ូតាស្យូម ៤៧០០មីលីក្រាមជារៀងរាល់ថ្ងៃ។ ចេកទំហំធម្មតាមួយមានផ្ទុកប៉ូតាស្យូមចំនូន ៤៦០មីលីក្រាម និងស្ទើរតែគ្មានសារធាតុសូដ្យូម។

៣. ជំនួយដល់សុខភាពបេះដូង

ក្រៅពីសម្បូរប៉ូតាស្យូម ចេកក៏មានវីតាមីន B6 និង C ច្រើន និងមានចំនួនហ្វាយបឺរដែលល្អចំពោះសុខភាព។ នៅក្នុងការសិក្សាមួយដែលចុះផ្សាយនៅក្នុងទស្សនាវដ្តី Today’s Dietitian អ្នកស្រាវជ្រាវបង្ហាញថាមនុស្សដែលញុំាប៉ូតាស្យូមយ៉ាងហោចណាស់ ៤០០០មីលីក្រាមជារៀងរាល់ថ្ងៃមានឳកាស ៤៩%តិចជាងពីការកើតជម្ងឹបេះដូង បើប្រៀបទៅអ្នកដែលញុំាត្រឹមតែ ១០០០មីលីក្រាម។

៤. ជួយកម្រិតជាតិស្ករក្នុងឈាម

ប្រសិនបើអ្នកចង់បានភស្តុតាងបង្ហាញថាជាតិស្ករនៅក្នុងផ្លែចេកគឺធម្មជាតិ និងល្អសម្រាប់សុខភាព សូមពិចារណាចំណុចខាងក្រោម៖

ការសិក្សាបង្ហាញថាអ្នកកើតជម្ងឺទឹកនោមផ្អែមកម្រិត១ដែលញុំាអាហារមានហ្វាយបឺរខ្ពស់ មានកម្រិតស្ករគ្លុយកូសតិចជាងអ្នកដែលមិនញុំា។ ចេកទំហំល្មមពីរផ្លែមានចំនួនហ្វាយបឺរដែលមានគុណភាពខ្ពស់ដល់ទៅ ៦ក្រាម។

៥. សម្រួលដល់ការរំលាយអាហារ

ចេកជួយសម្រួលដល់ការរំលាយអាហារដោយសារវាមានផ្ទុកហ្វាយបឺរដែលមានគុណភាពខ្ពស់ដែលល្អសម្រាប់សុខភាព។ ចេកក៏មានផ្ទុកសារធាតុអេឡិចត្រូលីតច្រើន ដែលជួយជំនួសសារធាតុទឹកដែលបាត់បង់ពីការបែកញើស និងជម្អឺរាគ។

៦. ជួយផ្តល់អុកស៊ីសែនដល់រាងកាយ

កង្វះជាតិដែកគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាវេជ្ជសាស្រ្តទូទៅនៅក្នុងប្រទេសអភិវឌ្ឍន៍ រួមទាំងប្រទេសអាមេរិកផងដែរ។ កង្វះជាតិកាន់តែយូរនាំឲ្យមានជម្ងឺកង្វះឈាមក្រហម ហើយលទ្ធផលគឺរាងកាយខ្វះអុកស៊ីសែន។ ចេកមានជាតិដែកខ្ពស់ ដែលជាសារធាតុផ្សំនៃអេម៉ូក្លូប៊លីន ដែលមានប្រយោជន៍ក្នុងការជួយនាំឈាមពីសួតទៅផ្នែកផ្សេងៗនៃរាងកាយ។

៧. អត្ថប្រយោជន៍ចំពោះញាណនៃរាងកាយ

ចេកមានផ្តល់ប៉ូតាស្យូមដល់ខួរក្បាល ដែលជួយរក្សាកម្រិតអុកស៊ីសែនឲ្យនៅធម្មតា និងជួយពង្រឹងការផ្តល់សញ្ញារវាងណឺរ៉ូន៕

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង