ចម្លែកអីតែប្រទេស ជប៉ុន ចានដែលបែកហើយត្រូវបានយកទៅស្រោបមាសឡើងតម្លៃថ្លៃកប់!!!
Connect with us

ទាក់ទាញ

ចម្លែកអីតែប្រទេស ជប៉ុន ចានដែលបែកហើយត្រូវបានយកទៅស្រោបមាសឡើងតម្លៃថ្លៃកប់!!!

ចានដែលបែកហើយយើងតែងតែយកវាទៅបោះចោល ប្រាកដណាស់គ្មានអ្នកណាចង់ប្រើចានដែលបែកហើយនោះទេ។ កន្លងមកក៏មានជំនឿតៗគ្នាផងដែរថា គេមិនឱ្យញ៉ាំបាយទាំងចានបែកនោះទេ វាហាក់ដូចជាមានទំនោរទៅខាងប្រផ្នូលមិនល្អ ដូច្នេះហើយការដែលប្រើចានបែកគឺមិនត្រូវមានអ្នកធ្វើឡើយ។ ដោយឡែក នៅប្រទេស ជប៉ុន វិញគឺជារឿងដ៏អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានគេដឹងថាចានដែលបែកហើយត្រូវបានគេប្រមូលយកទៅច្នៃនិងស្រោបដោយមាស ហើយមានតម្លៃថ្លៃមិនធម្មតា។

ការច្នៃប្រឌិតមួយនេះត្រូវបានបកប្រែទៅជា “គ្រឿងលំអមាស” ឬ Kintsugi (ឬ Kintsukuroi ដែលមានន័យថា “ការជួសជុលមាស”) គឺជាសិល្បៈជប៉ុនដែលមានអាយុកាលរាប់សតវត្សរ៍នៃការជួសជុលគ្រឿងស្មូនដែលខូច បែកបាក់ជាមួយនឹងមាសប្រាក់ឬផ្លាទីន។ ខ្សែក្រវ៉ាត់ពណ៌មាសដ៏ស្រស់ស្អាតនៅក្នុងបំណែកនៃគ្រឿងទាំងនោះធ្វើពីសេរ៉ាមិចដែលផ្តល់រូបរាងពិសេសមួយ ដែលមានភាពទាក់ទាញនិងស្អាតសម្បើម។

វិធីសាស្រ្តជួសជុល និងកែច្នៃនេះបានប្រារព្ធធ្វើតាំងពីប្រវត្តិសាស្រ្តតែមួយគត់នៃវត្ថុបុរាណដោយសង្កត់ធ្ងន់ទៅលើការបាក់បែកនិងការបំបែករបស់ វាជំនួសឱ្យការលាក់ឬក្លែងបន្លំដោយធ្វើការផ្គុំជាមួយវត្ថុធាតុដទៃ។ Kintsugi ជាញឹកញាប់ធ្វើឱ្យបំណែកបែកបាក់ទាំងនោះត្រូវបានជួសជុលកាន់តែស្រស់ស្អាតជាងដើមទៅទៀតដែលធ្វើឱ្យជីវិតរបស់វាមានជីវិតថ្មីម្តងទៀត។

សិល្បៈ Kintsugi មានតាំងពីសតវត្សទី 15 ។ យោងតាមរឿងព្រេងនៃសិល្បះនេះបានចាប់ផ្តើមនៅពេលដែលជនជាតិជប៉ុនឈ្មោះ Ashikaga Yoshimasa បានបញ្ជូនបាវចាន ទៅប្រទេសចិនដើម្បីធ្វើការជួសជុល។ នៅពេលវិលត្រឡប់មកវិញ Yoshimasa មិនពេញចិត្តដែលចានទាំងនោះត្រូវបានជួសជុលដោយលោហធាតុដែកឆើតឆាយពេក។ នេះជាសិប្បករសម័យទំនើបមួយដែលបានជម្រុញឱ្យរកឃើញវិធីសាស្រ្តមួយផ្សេងទៀតនៃការជួសជុលកែសម្ផស្សនៃចានបែក និងជាកំណើតនៃសិល្បៈ Kintsugi នេះឯង។

ចាប់តាំងពីគំនិតមួយនេះកើតឡើង (Kintsugi) ត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយគំនិតទស្សនវិទូជាទូទៅ។ ជាក់ស្តែងការអនុវត្តនេះត្រូវបានទាក់ទងទៅនឹងទស្សនវិជ្ជារបស់ជប៉ុននៃ wabi-sabi ដែលអំពាវនាវឱ្យមើលឃើញភាពស្រស់ស្អាតនៅក្នុងកំហុសឬភាពមិនល្អឥតខ្ចោះ។ វិធីសាស្រ្តជួសជុលនេះក៏ត្រូវបានកើតចេញពីអារម្មណ៍របស់ជនជាតិជប៉ុនផងដែរដែលបង្ហាញពីការសោកស្តាយនៅពេលដែលអ្វីមួយត្រូវបានខ្ជះខ្ជាយក៏ដូចជាការទទួលយកការផ្លាស់ប្តូរថ្មី។

ហើយការច្នៃប្រឌិតដ៏ល្អមួយនេះគឺមានវិធីផ្សេងៗគ្នាដូចជាការាលាបឆ្នូតទៅលើបំណែកដែលបែក មួយទៀតគឺការប៉ះ ប៉ះនេះមានន័យថាប៉ះចន្លោះប្រហោងដែលចំណែកណាមួយនៃចាននោះត្រូវបានបាត់បង់ទៅ ដូច្នេះគេប៉ះវាដោយប្រើធាតុមាសតែម្តង។ មួយវិញទៀត គឺកន្លែងដែលបែកបាក់នោះ ត្រូវបានយកមកប៉ះជំនួសជាមួយបំណែកដទៃ ដោយតភ្ជាប់គ្នាជាមួយនឹងធាតុមាសនេះតែម្តង។

ពិតជាអស្ចារ្យណាស់ដែលគំនិតមួយនេះត្រូវអនុវត្តតៗគ្នារហូតគ្នាដល់សព្វថ្ងៃ ហើយមានការច្នៃប្រឌិតតៗគ្នាជាច្រើនម៉ូតរាប់មិនអស់ ដែលមើលទៅធ្វើឱ្យរបស់ដែលបែក គ្មានតម្លៃហើយនោះក្លាយជារបស់ថ្មីមួយ ដែលមានជីវិតម្តងទៀត។ ហើយវាក៏ជាសិល្បៈដែលអាចឆ្លុះបញ្ចាំងពីជីវិតមនុស្សផ្ទាល់ផងដែរ ថាមនុស្សយើងដែលជួបរឿងរ៉ាវមិនល្អ ជូរចត់ មានរឿងបែកបាក់ណាមួយ គឺអាចប៉ះប៉ូវឡើងវិញ និងនៅតែទទួលស្គាល់ដោយសង្គមជុំវិញខ្លួន ឬនិយាយបានថាការជួសជុលរបួសផ្លូវចិត្តរបស់មនុស្សឡើងវិញជាមួយនឹងរបស់មានតម្លៃថ្មីមួយដែលអស្ចារ្យ៕

អត្ថបទល្អផ្សេងទៀត៖ មិននឹកស្មានថាមនុស្សយើងពិតជាមានខួរក្បាលច្នៃប្រឌិតអស្ចារ្យដូច្នេះសោះ!

មនុស្សយើងម្នាក់ៗតែងមានភាពច្នៃប្រឌិតខុសៗពីគ្នាទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ហើយគ្មាននរណាម្នាក់អាចវាស់ស្ទង់បានឡើយថាភាពច្នៃប្រឌិតរបស់មនុស្សម្នាក់មានកំរិតប៉ុណ្ណានោះ! មកមើលរូបភាពដែលបង្ហាញពីភាពអស្ចារ្យនៃខួរក្បាលរបស់មនុស្សយើងក្នុងការច្នៃប្រឌិតអ្វីៗថ្មីៗនិងមានភាពទាក់ទាញដូចខាងក្រោម៖

មតិយោបល់

ពេញនិយម