ការពិតនៅពីក្រោយ ខ្លោងទ្វារ ដែលរឹងមាំមិនរលំបើទោះមានធ្លាក់គ្រាប់បែកបរិមាណូ និងស៊ូណាមីក៏ដោយ!
Connect with us

ទាក់ទាញ

ការពិតនៅពីក្រោយ ខ្លោងទ្វារ ដែលរឹងមាំមិនរលំបើទោះមានធ្លាក់គ្រាប់បែកបរិមាណូ និងស៊ូណាមីក៏ដោយ!

នៅតាមបណ្តាញសង្គមអ៊ីនធឺណែតបានធ្វើការចែកចាយ និងមានភាពភ្ញាកផ្អើលយ៉ាងខ្លាំងទាក់ទិននឹងខ្លោងទ្វារមួយនៅក្នុងប្រទេសជប៉ុនដែលបើទោះបីជាមានការទម្លាប់គ្រាប់បែកប្រល័យលោក និងរលកយ័ក្សស៊ូណាមីហើយក៏ដោយ ក៏ខ្លោងទ្វារនោះនៅតែឈរយ៉ាងរឹងមាំនៅកន្លែងមួយនោះដដែល នេះបើតាមលើកឡើងរបស់អ្នកថតរូបម្នាក់។

ខ្លោងទ្វារប្រភេទនោះគឺជាប្រភេទខ្លោងទ្វារបុរាណដែលមានគេប្រើប្រាស់សឹងតែនៅគ្រប់ទីតំបន់នៃប្រទេសជប៉ុន។ វាអាចធ្វើពីឈឺ រឺថ្ម អាស្រ័យទៅតាមចំនង់របស់អ្នកដឹកនាំខេត្តស្រុក រឺខ្លោងទ្វារមួយនោះ។

អ្វីដែលមនុស្សជាច្រើនមានការយល់ច្រលំនោះគឺថា ខ្លោងទ្វារដែលគេអះអាងថាបានឆ្លងកាត់ការទំលាក់គ្រាប់បែកបរិមាណូ និងរលកយ័ក្សនោះធាតុពិតទៅគឺមិនត្រឹមត្រូវនោះទេ ព្រោះថាខ្លោងទ្វារនេះគឺស្ថិតនៅទីតាំងពីរកន្លែងផ្សេងគ្នានោះទេ។

ខ្លោងទ្វារទីមួយគឺនៅទីក្រុងណាហ្កាសាគី ដោយវាមានសល់ពីការទម្លាប់គ្រាប់បែកបរិមាណូ និងខ្លោងទ្វារទីពីរគឺស្ថិតនៅខេត្តអ៊ីវ៉ាតិដែលបានសល់ពីរលកយ័ក្សកំណាចស៊ូណាមី។

អ្វីដែលធ្វើអោយមនុស្សគ្រប់គ្នា រួមទាំងអ្នកដែលបានថតនោះមានការយល់ច្រលំគឺដោយសារតែខ្លោងទ្វារទាំងពីរនោះមានរូបរាង និងក្បាច់ដូចគ្នា ប៉ុន្តែពួកគេមិនបានដឹងថាតាមពិតទៅខ្លោងទ្វារប្រភេទនេះគឺមាននៅពាសពេញប្រទេសជប៉ុនឡើយ៕

អត្ថបទល្អផ្សេងទៀត៖ ចម្លែកអីតែប្រទេស ជប៉ុន ចានដែលបែកហើយត្រូវបានយកទៅស្រោបមាសឡើងតម្លៃថ្លៃកប់!!!

ចានដែលបែកហើយយើងតែងតែយកវាទៅបោះចោល ប្រាកដណាស់គ្មានអ្នកណាចង់ប្រើចានដែលបែកហើយនោះទេ។ កន្លងមកក៏មានជំនឿតៗគ្នាផងដែរថា គេមិនឱ្យញ៉ាំបាយទាំងចានបែកនោះទេ វាហាក់ដូចជាមានទំនោរទៅខាងប្រផ្នូលមិនល្អ ដូច្នេះហើយការដែលប្រើចានបែកគឺមិនត្រូវមានអ្នកធ្វើឡើយ។ ដោយឡែក នៅប្រទេស ជប៉ុន វិញគឺជារឿងដ៏អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលត្រូវបានគេដឹងថាចានដែលបែកហើយត្រូវបានគេប្រមូលយកទៅច្នៃនិងស្រោបដោយមាស ហើយមានតម្លៃថ្លៃមិនធម្មតា។

ការច្នៃប្រឌិតមួយនេះត្រូវបានបកប្រែទៅជា “គ្រឿងលំអមាស” ឬ Kintsugi (ឬ Kintsukuroi ដែលមានន័យថា “ការជួសជុលមាស”) គឺជាសិល្បៈជប៉ុនដែលមានអាយុកាលរាប់សតវត្សរ៍នៃការជួសជុលគ្រឿងស្មូនដែលខូច បែកបាក់ជាមួយនឹងមាសប្រាក់ឬផ្លាទីន។ ខ្សែក្រវ៉ាត់ពណ៌មាសដ៏ស្រស់ស្អាតនៅក្នុងបំណែកនៃគ្រឿងទាំងនោះធ្វើពីសេរ៉ាមិចដែលផ្តល់រូបរាងពិសេសមួយ ដែលមានភាពទាក់ទាញនិងស្អាតសម្បើម។

វិធីសាស្រ្តជួសជុល និងកែច្នៃនេះបានប្រារព្ធធ្វើតាំងពីប្រវត្តិសាស្រ្តតែមួយគត់នៃវត្ថុបុរាណដោយសង្កត់ធ្ងន់ទៅលើការបាក់បែកនិងការបំបែករបស់ វាជំនួសឱ្យការលាក់ឬក្លែងបន្លំដោយធ្វើការផ្គុំជាមួយវត្ថុធាតុដទៃ។ Kintsugi ជាញឹកញាប់ធ្វើឱ្យបំណែកបែកបាក់ទាំងនោះត្រូវបានជួសជុលកាន់តែស្រស់ស្អាតជាងដើមទៅទៀតដែលធ្វើឱ្យជីវិតរបស់វាមានជីវិតថ្មីម្តងទៀត។

សិល្បៈ Kintsugi មានតាំងពីសតវត្សទី 15 ។ យោងតាមរឿងព្រេងនៃសិល្បះនេះបានចាប់ផ្តើមនៅពេលដែលជនជាតិជប៉ុនឈ្មោះ Ashikaga Yoshimasa បានបញ្ជូនបាវចាន ទៅប្រទេសចិនដើម្បីធ្វើការជួសជុល។ នៅពេលវិលត្រឡប់មកវិញ Yoshimasa មិនពេញចិត្តដែលចានទាំងនោះត្រូវបានជួសជុលដោយលោហធាតុដែកឆើតឆាយពេក។ នេះជាសិប្បករសម័យទំនើបមួយដែលបានជម្រុញឱ្យរកឃើញវិធីសាស្រ្តមួយផ្សេងទៀតនៃការជួសជុលកែសម្ផស្សនៃចានបែក និងជាកំណើតនៃសិល្បៈ Kintsugi នេះឯង។

ចាប់តាំងពីគំនិតមួយនេះកើតឡើង (Kintsugi) ត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយគំនិតទស្សនវិទូជាទូទៅ។ ជាក់ស្តែងការអនុវត្តនេះត្រូវបានទាក់ទងទៅនឹងទស្សនវិជ្ជារបស់ជប៉ុននៃ wabi-sabi ដែលអំពាវនាវឱ្យមើលឃើញភាពស្រស់ស្អាតនៅក្នុងកំហុសឬភាពមិនល្អឥតខ្ចោះ។ វិធីសាស្រ្តជួសជុលនេះក៏ត្រូវបានកើតចេញពីអារម្មណ៍របស់ជនជាតិជប៉ុនផងដែរដែលបង្ហាញពីការសោកស្តាយនៅពេលដែលអ្វីមួយត្រូវបានខ្ជះខ្ជាយក៏ដូចជាការទទួលយកការផ្លាស់ប្តូរថ្មី។

ហើយការច្នៃប្រឌិតដ៏ល្អមួយនេះគឺមានវិធីផ្សេងៗគ្នាដូចជាការាលាបឆ្នូតទៅលើបំណែកដែលបែក មួយទៀតគឺការប៉ះ ប៉ះនេះមានន័យថាប៉ះចន្លោះប្រហោងដែលចំណែកណាមួយនៃចាននោះត្រូវបានបាត់បង់ទៅ ដូច្នេះគេប៉ះវាដោយប្រើធាតុមាសតែម្តង។ មួយវិញទៀត គឺកន្លែងដែលបែកបាក់នោះ ត្រូវបានយកមកប៉ះជំនួសជាមួយបំណែកដទៃ ដោយតភ្ជាប់គ្នាជាមួយនឹងធាតុមាសនេះតែម្តង។

ពិតជាអស្ចារ្យណាស់ដែលគំនិតមួយនេះត្រូវអនុវត្តតៗគ្នារហូតគ្នាដល់សព្វថ្ងៃ ហើយមានការច្នៃប្រឌិតតៗគ្នាជាច្រើនម៉ូតរាប់មិនអស់ ដែលមើលទៅធ្វើឱ្យរបស់ដែលបែក គ្មានតម្លៃហើយនោះក្លាយជារបស់ថ្មីមួយ ដែលមានជីវិតម្តងទៀត។ ហើយវាក៏ជាសិល្បៈដែលអាចឆ្លុះបញ្ចាំងពីជីវិតមនុស្សផ្ទាល់ផងដែរ ថាមនុស្សយើងដែលជួបរឿងរ៉ាវមិនល្អ ជូរចត់ មានរឿងបែកបាក់ណាមួយ គឺអាចប៉ះប៉ូវឡើងវិញ និងនៅតែទទួលស្គាល់ដោយសង្គមជុំវិញខ្លួន ឬនិយាយបានថាការជួសជុលរបួសផ្លូវចិត្តរបស់មនុស្សឡើងវិញជាមួយនឹងរបស់មានតម្លៃថ្មីមួយដែលអស្ចារ្យ៕

មតិយោបល់

ពីនេះពីនោះ3 hours ago

ញាក់សាច់! តោះមកដឹងពីប្រវត្តិរបស់អ្នកសិល្បៈខ្មែរ​ដែលហ៊ានទម្លាយថា​ខ្លួនធ្លាប់ធ្វេីរឿងទាំងនេះកាលពីមិនទាន់ល្បី

ពីនេះពីនោះ3 hours ago

ទីបំផុត MV បទចម្រៀង “ប្រពន្ធបងមិនល្អមែនទេ?” របស់លោក ខេមរៈ សិរីមន្ត និងអ្នកនាង ពេជ្រ សោភា ចេញជាផ្លូវការ ពិរោះហើយកំសត់ទៀត… (មានវីដេអូ)

ពីនេះពីនោះ4 hours ago

ទិដ្ឋភាព សិល្បករ ចូលរួមក្នុងព្រះរាជពិធីតម្កល់ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្ដីឯក

ថ្មីៗ14 hours ago

ថ្មីៗនេះ ! កម្ពុជានឹងនាំចូលអំបិលពីឥណ្ឌា ៥០០០ តោន ដើម្បីបំពេញកង្វះខាតទាំងស្រុង

គួរដឹង15 hours ago

មកដឹងពីមូលហេតុ ! សង្គមកាន់តែរីកចម្រើនប្រជាជនកូរ៉េកាន់តែចង់នៅលីវ

Trending

Copyright © 2019 ANARCHAK