បើបានទៅដល់ប្រទេសកូរ៉េ កុំភ្លេចអោយសោះអាហារទាំង១០មុខនេះ!
Connect with us

ទាក់ទាញ

បើបានទៅដល់ប្រទេសកូរ៉េ កុំភ្លេចអោយសោះអាហារទាំង១០មុខនេះ!

ប្រទេសកូរ៉េខាងត្បូង បានក្លាយជាគោលដៅទេសចរណ៍ដែលមនុស្សរាប់សិបលានអ្នកប្រាថ្នាចង់ទៅលេងមួយឆ្នាំៗ។ នៅក្នុងប្រទេសនេះ អ្វីដែលល្បីបំផុតនោះគឺទាក់ទងនឹងការកែសម្ផស្ស រឺទៅទិញផលិតផលរក្សាសម្រស់ជាដើម។

ប៉ុន្តែត្រឹមតែមិននេះមិនទាន់អស់នោះឡើយ ប្រទេសកូរ៉េខាងត្បូងមួយនេះថែមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាក់ទងនឹងចំនីអាហាររបស់ខ្លួនថែមទៀត ដោយពួកវាមិនត្រឹមតែមានរសជាតិឆ្ងាញ់គួរអោយចង់ទទួលទាននោះទេ តម្លៃមុខម្ហូបទៀតសោតក៏រឹតតែសមរម្យដែរ។

ខាងក្រោមនេះគឺជាមុខម្ហូបទាំង១០មុខដែលអ្នកគួរតែទទួលទាន ប្រសិនជាបានទៅដល់ប្រទេសកូរ៉េ៖

១. គីមបាប់ (បាយរុំជាមួយនឹងសារាយសមុទ្រ និងបន្លែសាច់ផ្សេងៗ) (김밥)

២. សាច់ជ្រូកបីជាន់អាំង (삼겹살)

៣. សម្លគីមឈី (김치찌개)

៤. មីកូរ៉េខ្មៅ (짜장면)

៥. មីហឹរចាំប៉ុង (삼겹살)

៦. នំម្សៅតុកប៉ុគី (떡볶이)

៧. បាយច្របុលប៊ីប៊ីមបាប់ (비빔밥)

៨. ភីស្សាបន្លែ (해물파전)

៩. សាច់គោអាំងបុលហ្កូហ្គី (불고기)

១០.បង្អែមពីងស៊ូ (빙수)

អត្ថបទល្អផ្សេងទៀត៖ ម្ហូបពិសេសនេះអាចជាអាថ៌កំបាំងដែលធ្វើឲ្យជនជាតិកូរ៉េខាងត្បូងមានអាយុវែង

ការសិក្សាថ្មីមួយបានធ្វើការព្យាករណ៍ថា ស្រ្ដីជនជាតិកូរ៉េខាងត្បូងដែលកើតក្នុងឆ្នាំ ២០៣០ នឹងក្លាយជាមនុស្សដំបូងគេនៅក្នុងពិភពលោកដែលមានអាយុកាលជាមធ្យមលើសពី ៩០​ ឆ្នាំ។

អ្នកស្រាវជ្រាវបានលើកឡើងថា អាយុវែងរបស់ពួកគេអាចបណ្ដាលមកពីរបបអាហារ ជាពិសេសគីមឈី ដែលជាអាហារសំខាន់ប្រចាំប្រទេសរបស់ពួកគេ។

ស្ពៃក្តោបដែលត្រូវបានគេត្រាំមានរសជាតិប្រៃនិងហិរនេះមានពោរពេញទៅដោយវីតាមីន A និង B ហើយវាក៏មានផ្ទុកបាក់តេរីមានប្រយោជន៍ (ដូចដែរនៅក្នុងយ៉ាអួ) ផងដែរ។

យ៉ាងណាក្ដី គីមឈីមិនមែនជាមូលហេតុតែមួយនោះទេ។​ មូលហេតុដទៃទៀតរួមមាន ការលើកកម្ពស់ការអប់រំផ្នែកចំណីអាហារ ភាពជឿនលឿននៃសេដ្ឋកិច្ចនិងសង្គម អត្រាគ្រោះថ្នាក់ចរាចរណ៍ទាបនិងប្រព័ន្ធថែទាំសុខភាពដែលមានគុណភាពខ្ពស់ ដែលធ្វើឱ្យអត្រានៃការរស់រានពីជំងឺធ្ងន់ធ្ងរកាន់តែប្រសើរឡើង ព្រមទាំងកាត់បន្ថយអត្រាមរណៈរបស់ទារកផងដែរ៕

ប្រភព៖ WEF

មតិយោបល់

ពេញនិយម