មិននឹកស្មានថា សូម្បីតែការជ្រើសរើសច្រាសដុសធ្មេញដ៏ត្រូវម៉ត់ចត់បែបនេះសោះ!
Connect with us

គួរដឹង

មិននឹកស្មានថា សូម្បីតែការជ្រើសរើសច្រាសដុសធ្មេញដ៏ត្រូវម៉ត់ចត់បែបនេះសោះ!

មានរឿងប្រចាំថ្ងៃជាច្រើនដែលយើងគិតថាជារឿងសាមញ្ញ ប៉ុន្តែធាតុពិតបែរជាមានឥទ្ធិពលចំពោះការស់នៅរបស់យើងជាខ្លាំង ដែលមិនយើងមានចាប់អារម្មណ៍ រឺយកចិត្តទុកដាក់ទៅលើវា។

ក្នុងចំនោមនោះ សូម្បីតែការប្រើប្រាស់សម្ភារះប្រចាំថ្ងៃរបស់យើងក៏ត្រូវតែមានការជ្រើសរើសអោយបានម៉ត់ចត់ដែរ ព្រោះពួកវាសុទ្ធតែអាចធ្វើអោយយើងមានបញ្ហានៅពេលណាមួយបាន គ្រាន់តែយូរហើយនឹងឆាប់ប៉ុណ្ណោះ។

តួយ៉ាងដូចជាការជ្រើសរើសទិញច្រាសដុសធ្មេញអញ្ចឹងដែរ។ មានមនុស្សមួយចំនួនបានយល់ច្រលំថា អោយតែកាលណាមនុស្សយើងដុសធ្មេញអោយស្អាតជាប្រចាំថ្ងៃទៅ គឺយើងមានសុខភាពមាត់ធ្មេញល្អហើយ ប៉ុន្តែការគិតបែបនេះគឺមិនទាន់ត្រឹមត្រូវគ្រប់ចន្លោះនោះទេ។ ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ មិនត្រឹមតែទម្លាប់ រឺរបៀបដុសធ្មេញនោះទេ ប៉ុន្តែច្រាសដុសធ្មេញត្រឹមត្រូវគឺជារឿងសំខាន់មួយ។

ការទិញច្រាស់ដុសធ្មេញដែលល្អអាចជួយអោយអ្នកសម្អាតកាកសំនល់ពីក្នុងធ្មេញបានច្រើន ដូច្នេះប្រសិនជាច្រាស់ដែលអ្នកកំពុងតែប្រើពុំអាចចូលទៅសម្អាតដល់គន្លៀតខាងក្នុងធ្មេញអោយល្អនោះទេ មិនថាអ្នកព្យាយាមដុសធ្មេញមួយថ្ងៃប៉ុន្មានដងនោះទេ អ្នកនៅតែមិនអាចសម្អាតកាកសំនល់អស់ដូចគ្នា។

ក្រៅពីទៅទៀត ច្រាស់ដុសធ្មេញទុនល្អគឺជារឿងសំខាន់ដែលត្រូវមាន ព្រោះថាកាលណាដែលអ្នកប្រើកម្លាំងដៃដើម្បីព្យាយាមសម្អាតធ្មេញខ្លាំងពេក ជួនកាលវាធ្វើអោយប៉ះពាល់ដល់អញ្ចាញធ្មេញ ហើយបង្កជាបញ្ហារាក់ស៊ីធ្មេញណាមួយទៀតក៏បាន ដូច្នេះគឹអ្នកត្រូវតែរកមើលច្រាស់ដុសធ្មេញណាដែលមានសភាពច្រាស់ទន់ល្អ។

ដើម្បីសុខភាពម៉ាត់ធ្មេញល្អ អ្នកក៏គួរតែផ្លាស់ប្តូរច្រាស់ដុសធ្មេញដែលប្រើប្រាស់រួចអោយបានទៀងទាត់ ព្រោះថាកាលណាតែច្រាសនោះប្រើយូរទៅ វាអាចនឹងសម្អាតលែងសូវល្អ ហើយវាក៏អាចមានមេរោគផ្សិតនានា ទៅទោងជាប់នឹងច្រាស់ដែរ។ សរុបមក ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ មានទម្លាប់ដុះធ្មេញមួយមុខមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែការចេះជ្រើសរើសច្រាសដុសធ្មេញល្អក៏ជាការចាំបាច់ដែរ៕

អត្ថបទល្អផ្សេងទៀត៖ មុននឹងសម្រេចចិត្តបាញ់ឡាស៊ែរធ្មេញអោយស អ្នកត្រូវដឹងចំនុចសំខាន់ៗទាំងនេះសិន!

នៅពេលថ្មីចុងក្រោយនេះ ប្រសិនជាយើងសង្កេតនៅតាមបណ្តាញសង្គម រឺនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា អ្នកនឹងបានឃើញពីការកើលឡើងនៃចំនួនអ្នកដែលបានបាញ់ឡាស៊ែរដើម្បីធ្វើអោយធ្មេញរបស់ខ្លួនស ពោលគឺសខ្លាំងខុសដាច់ពីធ្មេញធម្មជាតិ។

ការពេញនិយមនេះបានធ្វើអោយមនុស្សជាច្រើនបានសម្រេចចិត្តទៅធ្វើបែបនេះដូចគ្នាអញ្ចឹងដែរ ដោយពួកគេច្រើនយល់ថាការធ្វើបែបនេះនឹងជួយបង្កើនសម្រស់របស់ពួកគេមួយផ្នែក។ ប៉ុន្តែតើការធ្វើបែបនេះមានគ្រោះថ្នាក់ រឺគុណវិបត្តិដែររឺទេ? មុននឹងសម្រេចចិត្តចំនាយប្រាក់ធ្វើបែបនេះ អ្នកគួរដឹងពីចំនុចខ្លះនៃធ្មេញរបស់អ្នក និងការបាញ់ឡាស៊ែរអោយធ្មេញសនេះសិន ដែលក្នុងនោះមានដូចជា៖

១. ធ្មេញរបស់អ្នកអាចស្រូបពណ៌បាន

ថ្វីត្បិតតែយើងមើលទៅ ធ្មេញរបស់យើងហាក់ដូចជាមានធាតុរឹង និងរលោងស្មើគ្នាមិនមានចន្លោះអ្វីក៏ពិតមែន ប៉ុន្តែធាតុពិតទៅវាមានរន្ធតូចៗជាច្រើនដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ។ ដូច្នេះនៅពេលដែលអ្នកបរិភោគអាហារ ឬភេសជ្ជះអ្វីមួយដែលមានពណ៌យូរៗទៅ វានឹងធ្វើអោយធ្មេញរបស់អ្នកមានពណ៌ទៅតាមនោះដែរ។ ការញ៉ាំកាហ្វេ រឺការជាក់បារីជាដើម សុទ្ធតែអាចធ្វើអោយធ្មេញរបស់អ្នកប្តូរពណ៌ទៅជាលឿង ឬខ្មៅ អាស្រ័យលើរយះពេលដែលអ្នកទទួលទានវា។ ដូច្នេះដើម្បីអោយធ្មេញរបស់អ្នកមានពណ៌ដូចធម្មតា អ្នកត្រូវតែធ្វើការលាងសម្អាតអោយបានដិតដល់បំផុត។

២. ការធ្វើធ្មេញអោយសអាចមិនមានបញ្ហាដល់ធ្មេញ

ជាការពិតណាស់ អ្វីក៏ដោយអោយតែខុសពីធម្មជាតិ វាមិនប្រាកដថាល្អទាំងស្រុងនោះទេ។ ប៉ុន្តែថ្វីត្បិតតែបែបនេះក្តី ការសម្អាតធ្មេញអោយស អាចនឹងមិនមានបញ្ហាធំដុំអ្វីដល់ធ្មេញរបស់អ្នកឡើយ អោយតែអ្នកទៅសម្អាត និងបាញ់ឡាស៊ែរត្រឹមត្រូវតាមក្បូនខ្នាតបច្ចេកទេសត្រឹមត្រូវ។

៣. ការធ្វើអោយធ្មេញសពេកនឹងអាចធ្វើអោយឧស្សាហ៍ស្រាវធ្មេញ

ថ្វីត្បិតតែការធ្វើអោយធ្មេញសអាចមិនផ្តល់បញ្ហាដល់សុខភាពមាត់ធ្មេញ ការធ្វើអោយធ្មេញសហួសហេតុនឹងអាចបំផ្លាញសុខភាពមាត់ធ្មេញរបស់អ្នកទៅវិញ ពោលគឺធ្មេញរបស់អ្នកឆាប់នឹងអាក់សមត្ថភាពក្នុងការទប់ទល់នឹងកម្តៅក្តៅ ត្រជាក់ រឺអាហារនានាជាច្រើន។ ហេតុដូច្នេះហើយទើបវាធ្វើអោយអ្នកដែលមានធ្មេញ សខ្លាំងតែងមានអាការះស្រៀវធ្មេញ។

៤. ការបាញ់ឡាស៊ែរធ្មេញមិនស័ក្តសមសម្រាប់អ្នកដែលមានធ្មេញឧស្សាហ៍ស្រាវនោះទេ

ដោយសារតែការបាញ់ឡាស៊ែរអាចធ្វើអោយធ្មេញដែលមានសុខភាពធម្មតាមានបញ្ហាស្រៀវទៅហើយ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាស្រៀវធ្មេញស្រាប់ អ្នកមិនគួរព្យាយាមប្រើប្រាស់ឡាស៊ែរសម្រាប់ធ្វើអោយធ្មេញសនោះឡើយ។ ផ្ទុយទៅវិញ អ្នកអាចព្យាយាមធ្វើអោយធ្មេញរបស់អ្នកសតាមបែបធម្មជាតិដោយសន្សឹមៗវិញប្រសើរជាង។

៥. ការប្រើប្រាស់ឡាស៊ែរអោយធ្មេញស មិនអាចអោយធ្មេញសជារៀងរហូតឡើយ

ថ្វីត្បិតតែការប្រើប្រាស់ឡាស៊ែរអោយធ្មេញស គឹជាវិធីដែលលឿនបំផុត និងងាយស្រួលបំផុតក្នុងការធ្វើអោយធ្មេញសពិតមែន ក៏ប៉ុន្តែវាមិនអាចធ្វើអោយធ្មេញរបស់អ្នកសជារៀងរហូតនោះទេ។ ពោលគឺវានឹងប្រែប្រួលពណ៌ពីមួយថ្ងែទៅមួយថ្ងៃ ជាពិសេសប្រសិនជាអ្នកមិនបានថែទាំវាអោយដិតដល់។ ម្យ៉ាងដើម្បីថែរក្សាអាយុកាលនៃភាពសនេះអោយបានយូរល្អ អ្នកត្រូវតែឧស្សាហ៍ទៅជួបវិជ្ជបណ្ឌិតជំនាញដើម្បីប្រឹក្សា និងទទួលការថែទាំទៀតផង។

មតិយោបល់

ពេញនិយម