ធ្លាប់តែឃើញមុខ Michael Jackson អាក្រក់មើល មិនសឹកស្មានថាមុខកូនស្រីគាត់ស្អាតដល់ហ្នឹងសោះ!
Connect with us

ទាក់ទាញ

ធ្លាប់តែឃើញមុខ Michael Jackson អាក្រក់មើល មិនសឹកស្មានថាមុខកូនស្រីគាត់ស្អាតដល់ហ្នឹងសោះ!

ថ្វីត្បិតតែការស្លាប់របស់បិតាចម្រៀងប៉ុប ប្រចាំសហរដ្ឋអាមេរិច គឺលោក Michael Jackson បានចែកឋានអស់រយះពេលជាង១០ឆ្នាំទៅហើយមែន ប៉ុន្តែកេរ្តិ៍ឈ្នោះរបស់លោកនៅតែមានការចងចាំពីសំណាក់មនុស្សនាពេលបច្ចុប្បន្ននេះទាំងអស់ ដោយសារតែស្នាដៃចម្រៀងដែលពិបាកនឹងរកអ្នកប្រៀបបានរបស់លោក ជាមួយនឹងហេតុការណ៍ដែលមិនគួរអោយជឿដែលអតីតតារាចម្រៀងម្នាក់នេះបានឆ្លងកាត់។

គួររំលឹកផងដែរថា លោក Michael Jackson គឺជាជនជាតិស្បែកខ្មៅ ដែលព្យាយាមធ្វើការកែរសម្ផស្ស និងបកស្បែករបស់ខ្លួនអោយក្លាយជាអ្នកដែលស្បែកសវិញ ប៉ុន្តែជាតិថ្នាំ និងគីមីដែលនៅក្នុងខ្លួនរបស់លោកនោះចុងក្រោយបានធ្វើអោយលោកស្លាប់ទាំងដែលខ្លួននៅវ័យកណ្តាលមកម្ល៉េះ។ មុនពេលដែលលោកស្លាប់នោះ មុខរបស់លោកមើលទៅគឺគួរអោយខ្លាចណាស់ទៅហើយ ដោយសារវាលែងដូចជាមនុស្សធម្មតា។

ថ្វីត្បិតតែបែបហ្នឹងមែន បើយើងក្រឡេកមកមើលមុខកូនស្រីរបស់លោកវិញ គឺសឹងតែមិនជឿថានាងមានឪពុកជាជនជាតិស្បែកខ្មៅនោះទេ ព្រោះមើលទៅគឺជាងស្អាតខុសជាងដាច់ តាំងពីមុខមាត់ និងពណ៌សម្បុរតែម្តងជាពិសេស។

ចង់ដឹងនាង Paris Jackson ស្អាតប៉ុណ្ណា មើលខាងក្រោមទាំងអស់គ្នា៖

អត្ថបទល្អផ្សេងទៀត៖ នៅចាំ Michael Jacksonទេ! ដឹងអ្វីខ្លះពីគាត់?

ចំពោះអ្នកស្នេហាវិស័យសិល្បៈ ចម្រៀង និងការរាំ កម្រណាស់ដែលថាមិនស្គាល់លោក ម៉ៃឃើល ជែកសុន។

ម៉ៃឃើល ជែកសុន ជាកំពូលតារាចម្រៀងសញ្ជាតិអាមេរិកកាំង និងមានទេពកោសល្យ សម្បូរបែបក្នុងការតែង និពន្ធ ចម្រៀង ផលិតការថតចម្រៀង រាំបែបច្នៃប្រឌិតខ្ពស់ និង សម្ដែង។ លោកកើតនៅឆ្នាំ 1958 នៅរដ្ឋ អ៊ីនឌៀនណា (Indiana) សហរដ្ឋអាមេរិច។

លោកត្រូវបានគេផ្ដល់រហស្សនាមថា “ស្ដេចចម្រៀងប៉ុប” ដោយសារលោកបានរួមចំណែកយ៉ាងធំធេងក្នុងវិស័យចម្រៀងនេះ ហើយភាពច្នៃ ប្រឌិតនៃការលេងម៉ូតសម្លៀកបំពាក់របស់លោក រួមនឹងការតែង លេចមុខនៅលើបណ្ដាញពត៌មាន លោកបានក្លាយជាបុគ្គលល្បីរបស់ពិភព លោកអស់រយៈពេលជាច្រើនទស្សវត្ស។

កាលពុំទាន់ល្បីល្បាញខ្លាំង ម៉ៃឃើលជែកសុន បានចេញមុខដំបូងក្នុងអាជីពរបស់ខ្លួន នៅឆ្នាំ 1964 ក្នុងលក្ខណៈជាក្រុម ជាមួយសមាជិក 4នាក់ផ្សេងទៀត។ បន្ទាប់មក លោកចាប់ផ្ដើមអាជីពជាអ្នក ចម្រៀងទោលនៅឆ្នាំ 1971។ហើយក្នុង អំឡុងទស្សវត្សឆ្នាំ 1980 ឈ្មោះម៉ៃឃើល ជែកសុន ក៏បានល្បី ខ្ទរខ្ទារនៅគ្រប់ច្រកល្ហកនៃវិថីតន្រ្ដីប៉ុប។

កាលនៅក្មេង

ក្រៅពីមានសម្លេងក្រអួនក្រអៅ លោកក៏មានជំនាញខ្ពស់ក្នុងការច្នៃប្រឌិតក្បាច់រាំប្លែកៗទាក់ទាញអារម្មណ៍ជាពិសេសក្បាច់មនុស្សយន្ដ (Robot) និងដំណើរលើឋានព្រះច័ន្ទ (Moonwalk) ដែលត្រូវ បានគេរាំតាមនៅទូទាំងពិភពលោក។

ដោយសារសមត្ថភាពដ៏អស្ចារ្យនេះ រាល់អាល់ប៊ុមរបស់គាត់ដែលចេញលក់ ទទួលបាន ការគាំទ្រយ៉ាង ច្រើនលើសលុប ហើយក្នុងនោះអាល់ ប៊ុម “ស្រៀលឡឺ” (Thriller) បានក្លាយជាអាល់ប៊ុមចម្រៀងលក់ ដាច់ជាងគេបំផុតក្នុងលោក ដោយបន្ទះឌីស ចម្រៀងប្រមាណ 65លានបន្ទះ ត្រូវបានលក់ចេញនៅ ទូទាំងពិភពលោក។

ជាមួយនឹងជោគជ័យលើអាជីពរបស់ខ្លួន លោកបានទទួលកិត្តិយស និងពានរង្វាន់ ធំៗជាច្រើនដូចជា ពានរង្វាន់ គ្រែមមី (Grammy Awards) ចំនួន 13 ដង និងពានរង្វាន់ តន្រ្ដីអាមេរិក 13ដង ។ល។

គួរឱ្យសោកស្ដាយសម្រាប់អ្នកគាំទ្រនៅជុំវិញពិភពលោក ម៉ៃឃើល ជែកសុន ទទួល បានមរណភាព នៅឆ្នាំ 2009 ដោយសារ មូលហេតុលើស កម្រិតនៃជាតិថ្នាំ ប្រូផូហ្វុល (propofol) និង បេនហ្សូឌៀហ្សេភីន (benzodiazepine) ដែលបង្កឱ្យមានការគាំង ដំណើរការបេះដូង៕

មតិយោបល់

ពេញនិយម