កុំឧស្សាហ៍ជិះ Roller coasters ពេក ប្រយ័ត្នប៉ះពាល់ខួរក្បាលអ្នក!!!
Connect with us

គួរដឹង

កុំឧស្សាហ៍ជិះ Roller coasters ពេក ប្រយ័ត្នប៉ះពាល់ខួរក្បាលអ្នក!!!


Roller coasters​ អាចបំផ្លាញខួរក្បាលរបស់អ្នកយ៉ាងខ្លាំង នេះជាការព្រមានពីវេជ្ជបណ្ឌិតជនជាតិបារាំង ដែលបានរកឃើញថា មានការបាត់បង់ណឺរ៉ូន ចំពោះមនុស្សដែលមានសុខភាពល្អមួយចំនួន ក្រោយពីពួកគេបានជិះ Roller coasters​ ល្បឿនលឿន។

Valerie Biousse ដែលជាអ្នកជំនាញខួរក្បាល នៅមន្ទីរពេទ្យ Lariboisiere នៅទីក្រុងប៉ារីស និយាយថាឥទ្ធិពលបានបង្ហាញឲ្យឃើញ នៅពេលដែលគេចាប់ផ្តើមឈឺក្បាលរាប់ម៉ោងក្រោយមក។ ហើយគាត់បានព្រមានថា ករណីនេះ កើនឡើង ទោះបីជាវានៅមានតិចក៏ដោយ ដោយសារតែ Roller coasters ធំជាងមុន ដើម្បីដាក់មនុស្សច្រើន។

គាត់និយាយថា៖ ទោះបីជា អ្នកជាមនុស្សមានសុខភាពល្អ អ្នកក៏គួរតែចាប់អារម្មណ៍ទៅលើ សញ្ញាប្រុងប្រយ័ត្ន ដែលដាក់នៅខាងមុនច្រកចូល ទៅកាន់កន្លែងជិះ ដែលអាចបង្កើតកំលាំងលើសពី៤ក្រាម ដែលត្រូវជា៤ដងនៃកំលាំងទំនាញ ក្នុងពេលដែលបត់ និង ក្រោយពេលដែលធ្លាក់ចុះ។ Biousseនិយាយថា៖ “នៅពេលដែលអ្នកជិះ Roller coasters លឿន សំរាប់រាងកាយរបស់អ្នក វាហាក់ដូចជាកំពុងតែធ្វើលំហាត់ប្រាណដ៏ខ្លាំង។ បេះដូងរបស់អ្នកលោតឡើង ហើយអ្វីៗទាំងអស់ស្ថិតនៅក្រោមសំពាធយ៉ាងធ្ងន់”។

ការបំផ្លាញនេះ ដែលគាត់បានសង្កេតឃើញ ក្នុងខ្លួនអ្នកជំងឺ ដែលមានអាយុរវាង ២០ឆ្នាំ ទៅ៥៥ឆ្នាំ មានបញ្ហា ការដាច់សរសៃឈាមខួរក្បាលស្រាល ទៅការហូរឈាមចេញពីសរសៃឈាមពីបេះដូងមកកាន់ខួរក្បាល។ គាត់ថែមទាំងនិយាយទៀតថា ពួកគេ​ ប្រាកដជារងការប៉ះពាល់ដោយការពន្លឿននៃល្បឿន នៃ Roller coasters សម័យនេះ។ ការប៉ះពាល់ ហាក់ដូចជា ឡានបុកគ្នា ដែលអាចបង្កើតរបួសដែលមិនអាចមើលឃើញ ដែលចេញរោគសញ្ញាក្នុងថ្ងៃបន្តបន្ទាប់។

អ្នកនាំពាក្យនៃ Alton Towers ដែលរកស៊ីលើ Roller coasters ដែលមានកំលាំងទំលាក់ ដែលអាចបង្កើតកំលាំង៤.៥ក្រាម ចំពោះអ្នកជិះនៅខាងចុង​ បាននិយាយថា៖ “ការជិះទាំងអស់ សុទ្ធតែត្រូវបានប្រាប់មុនពីសុវត្ថិភាព នៅផ្លូវចូល។ ប្រសិនបើអ្នកមានបញ្ហាលើខ្លួនប្រាណអ្នក ដូចជា ក ខ្នង ឬបញ្ហាបេះដូង ឬក៏អ្នកមានផ្ទៃពោះ អ្នកមិនគួរជិះទេ”។

ប៉ុន្តែ Biousse បាននិយាយថា អ្នកជំងឺបួននាក់ ដែលគាត់បានពិនិត្យ រួមមានគ្រូបង្ហាត់រាំរបស់គាត់ នៅពេលដែលគាត់អាយុ៣០ឆ្នាំ ហើយ ពាក់កណ្តាលនៃអ្នកជំងឺរបស់គាត់ មិនមានជំងឺសំខាន់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលទេ។ “នៅក្នុងករណីនេះ រោគសញ្ញាដំបូងគឺការឈឺក្បាល ដែលខុសពីធម្មតា។ គេគួរតែទៅរកវេជ្ជបណ្ឌិត ប្រសិនបើគេមានបញ្ហាឈឺក្បាលក្រោយពីជិះ Roller coasters”។

The Health and Safety Executive ដែលជាអ្នកទទួលខុសត្រូវខាងផ្តល់ការអនុញ្ញាតឲ្យបើក​ Roller coasters នៅចក្រភពអង់គ្លេស បាននិយាយថា មិនមានច្បាប់កំណត់ចំពោះ កំលាំអ ដែលRollercoasters មួយៗត្រូវតែធ្វើតាមទេ៖ “វាស៊ីសងទៅលើអ្នកបើកដំណើរការRoller coasters ធានាសុខភាព និងសុវត្ថិភាពអ្នកជិះ។ ប៉ុន្តែវាមិនមែនមានន័យថា គ្មានគ្រោះថ្នាក់សុទ្ធសាធទេ”។

បញ្ហាស្រដៀងគ្នានេះ ត្រូវបានគេរកឃើញនៅឆ្នាំ ១៩៩២ ដែលមានការលត់ចុះកំពស់ នៅពេលដែលវេជ្ជបណ្ឌិតចាប់ផ្តើមសង្កេតលើករណី ដែលក្រសែភ្នែករបស់មនុស្ស ត្រូវបានប៉ះពាល់ ដោយកំលាំង ដែលសង្កត់លើខ្លួនអ្នកលោតនោះ៕​

អត្ថបទល្អផ្សេងទៀត៖ អោយតែយ៉ាងនេះៗ លស់ព្រលឹងស្លាប់ហើយ! សូម្បីតែនៅជប៉ុនroller-coasterក៏អាចមានបញ្ហាដែរ!

ថ្វីត្បិតតែបញ្ហាដែលកើតឡើងទាក់ទងនឹងគ្រឿងជិះលេងកំសាន្តនៅតាមសួនទំនើបនានា មិនសូវជាកើតមានច្រើនក៏ពិតមែន ប៉ុន្តែវាក៏មិនមែនមានន័យថាវាមិនកើតមានសោះដែរ។ យូរៗម្តង គេតែងតែឃើញមានបញ្ហាកើតឡើងចំពោះអ្នកដំណើរនៅពេលដែលខ្លួនទៅជិះលេងគ្រឿងជំនិះផ្សេងៗនៅតាមសួនកំសាន្ត ដោយសារតែមានបញ្ហាខ្លះគឺកើតឡើងខុសបច្ចេកទេសមិនបានព្រៀងទុក។

តួយ៉ាងដូចជារថភ្លើងអាកាស រឺ roller-coaster នៅឯសួនកំសាន្ត Universal Studio របស់ប្រទេសជប៉ុនជាដើមអញ្ចឹងដែរ។ កាលពីពេលថ្មីនេះមានពត៌មានគួរអោយភ្ញាក់ផ្អើលមួយទាក់ទងនឹងវាបន្ទាប់ពី roller-coasterដ៏ធំ និងទំនើបរបស់ខ្លួនស្រាប់តែត្រូវជាប់គាំងដោយមិនដឹងមូលហេតុ ធ្វើអោយអ្នកជិះនៅលើនោះត្រូវបានជាប់ខ្លួនដាំក្បាលចុះទៅក្រោម៣០ម៉ែត្រពីដី មើលទៅគួរអោយញញើតបំផុត។

ក្រោយពីមានបញ្ហានោះកើតឡើង ក្រុមជំនាញបានទៅជួយសង្គ្រោះអ្នកដែលនៅលើនោះម្តងមួយៗ ដោយមានសុវត្ថិភាព។ ពួកគេក៏បានរកឃើញថា មូលហេតុដែលបណ្តាលអោយមានបញ្ហានេះនោះគឺទាក់ទងជាមួយនឹងម៉ូទ័ររបស់ម៉ាស៊ីនroller-coaster នេះតែម្តង។

ថ្វីត្បិតតែពេលនេះ អ្នកជំនាញកំពុងតែធ្វើការជួសជុលទៅលើបញ្ហាកកស្ទះនេះក៏ពិតមែន ប៉ុន្តែក្នុងរយះពេលខ្លីក្រោយនេះ គេជឿថា នោះនឹងគ្មាននរណាម្នាក់ហ៊ានជិះនោះឡើយ។ សូម្បីតែអ្នកដែលបានឃើញហេតុការណ៍នោះ ក៏និយាយថា កុំថាឡើយroller-coaster នោះ សូម្បីតែយាន្តកំសាន្តផ្សេងៗក៏ខ្លួនមិនហ៊ានជិះដែរ។

នេះជារឿងមួយសម្រាប់ជាមេរៀនដល់អ្នកដែលចូលចិត្តជិះម៉ាស៊ីនទាំងនេះលេង អោយបង្កើនការប្រុងប្រយ័ត្នអោយច្រើនជាងមុន ព្រោះបញ្ហាអាចកើតមានគ្រប់ពេលវេលា កុំថាឡើយចំពោះប្រទេសជឿនលឿនដូចជាប្រទេសជប៉ុន៕

មតិយោបល់

ពេញនិយម