អារម្មណ៏ដ៏ចោលម្សៀតទាំងបីដែលធ្វើឱ្យសេចក្តីសុខរបស់យើងនៅមានកំរិត
Connect with us

គួរដឹង

អារម្មណ៏ដ៏ចោលម្សៀតទាំងបីដែលធ្វើឱ្យសេចក្តីសុខរបស់យើងនៅមានកំរិត

អារម្មណ៍របស់អ្នកអាចប៉ះពាល់ដល់ការសម្រេចចិត្តទាំងអស់ដែលអ្នកជួប។ វាប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នក ជីវិតអ្នក ការងាររបស់អ្នក សុខុមាលភាពផ្លូវចិត្តនិងសុខភាពរាងកាយរបស់អ្នកជារួម។ ការសិក្សាពីជំនាញខាងអារម្មណ៍របស់អ្នក គឺអាចឱ្យអ្នកដឹងបានថា តើអ្នកអាចនឹងមានភាពជោគជ័យកំរិតណានៅពេលអនាគត។

ថ្វីបើថាអារម្មណ៍មានមុខងារដ៏សំខាន់ក្នុងជីវិតរបស់អ្នកក៏ដោយ ក៏វាជាឱកាសល្អដែលអ្នកមិនគិតពីអារម្មណ៍របស់អ្នកញឹកញាប់ពេក ប៉ុន្តែមនុស្សភាគច្រើនមិនអាចធ្វើដូច្នេះបានទេ។ មនុស្សភាគច្រើនកម្រនិយាយពីអារម្មណ៍ផ្ទាល់ខ្លួន ហើយភាគច្រើននៃពួកយើងមិនដែលបានបង្រៀនពីរបៀបដោះស្រាយជាមួយអារម្មណ៏ស្មុគស្មាញទាំងនោះទេ។ ហេតុដូច្នេះហើយមនុស្សភាគច្រើន – សូម្បីតែមនុស្សឆ្លាតនិងជោគជ័យ – កំពុងតែធ្វើឱ្យមានកំហុសឆ្គងមួយចំនួនទៅលើអារម្មណ៏ផ្ទាល់ខ្លួន ដែលបណ្តាលឱ្យសេចក្តីសុខរបស់ខ្លួនមិនមានភាពពេញលេញបាន។

១. បដិសេធទៅនឹងអារម្មណ៏ខ្លួនឯង

និយាយចំពោះមុខរបួស ក៏ដូចជាការឈឺចាប់ អ្នកប្រហែលជាមិនបដិសេធទេចំពោះមុខរបួសដែលកើតមានលើដងខ្លួនអ្នក ដូចជា ការមុតដៃ មុតជើង ឬត្រូវរបួសត្រង់កន្លែងណាមួយនៃរាងកាយ ផ្ទុយទៅវិញ អ្នកប្រាកដជាបដិសេធ និងមិនព្រមទទួលស្គាល់នូវអារម្មណ៏ឈឺចាប់ខាងក្នុង និងមុខរបួសក្នុងអារម្មណ៏ខ្លួនឯងឡើយ។ ជារឿយៗយើងឃើញថា មនុស្សជាច្រើនតែងតែចូលចិត្តនិយាយថាខ្លួនឯងមិនអីនោះទេ ទាំងការពិតគឺមានអារម្មណ៏មួយលាក់នៅក្នុងចិត្ត ប៉ុន្តែយើងមិនទទួលស្គាល់វា។ ពេលខ្លះការដែលទុកអារម្មណ៏បែបនោះចោល ដោយមិនរវល់ពីវាយើងគិតថា អាចជៀសផុតពីការឈឺចាប់ ប៉ុន្តែមិនអាចឡើយ វានៅតែកើតមានឡើងវិញនូវអារម្មណ៏ឈឺចាប់នៅពេលណាមួយមិនខាន។

មនុស្សជាច្រើនគិតថាការបង្ក្រាបរបួសផ្លូវចិត្តរបស់ពួកគេបែបនេះ មានន័យថាពួកគេមានស្មារតីរឹងមាំ និងជាមនុស្សខ្លាំងពូកែ ដោយនៅក្នុងការពិត ពួកគេគ្រាន់តែធ្វើជាសកម្មភាពបន្លំភ្នែកដ៏ស្វិតស្វាញមួយប៉ុណ្ណោះ។

វាអាចមិនងាយស្រួលនិងអាម៉ាស់ក្នុងការសារភាពពីការពិបាក និងអារម្មណ៏ពិតរបស់អ្នក។ ប៉ុន្តែការទទួលស្គាល់អារម្មណ៍របស់អ្នកគឺជាគន្លឹះក្នុងការសម្រេចចិត្តដ៏ល្អបំផុតរបស់អ្នក ហើយវាជាមូលដ្ឋានគ្រឹះដើម្បីដោះស្រាយការឈឺចាប់ខាងផ្លូវចិត្តរបស់អ្នកតាមរបៀបដែលល្អបំផុតនៃវិធីផ្សេងៗ។

២. គេចវេសពីអារម្មណ៏ច្របូកច្របល់

ការភ័យខ្លាច ទុក្ខសោក ការអាម៉ាស់និងការខកចិត្តគឺគ្រាន់តែជាអារម្មណ៍មិនស្រួលមួយចំនួនដែលគ្មាននរណាម្នាក់ចង់បាននោះទេ។ ប៉ុន្តែមនុស្សមួយចំនួនព្យាយាមយ៉ាងខ្លាំងដើម្បីជៀសវាងអារម្មណ៍ទាំងនោះហើយជាលទ្ធផលក្តីសុខពួកគេត្រូវបានកំណត់ដោយមិនមានភាពពេញលេញ។

អ្នកត្រូវតែអនុញ្ញាតឱ្យខ្លួនអ្នកមានអារម្មណ៍មិនស្រួលក្នុងការធ្វើឱ្យខ្លួនឯងរីកចម្រើនជាបុគ្គលពេញលេញមួយ។ ហើយអ្នកត្រូវតែមានអារម្មណ៍អវិជ្ជមាន ប្រសិនបើអ្នកពិតជាចង់មានអារម្មណ៍វិជ្ជមាន។ សូមចងចាំថាប្រសិនបើអ្នកមានអារម្មណ៍សប្បាយរីករាយគ្រប់ពេលអ្នកនឹងមិនពេញចិត្តចំពោះវាប៉ុន្មានទេ។ រាល់ពេលដែលអ្នកជួបប្រទះនឹងស្ថានភាពដែលមិនស្រួលអ្នកនឹងមានឱកាសទទួលបានទំនុកចិត្តលើខ្លួនឯង។ នៅពេលអ្នករៀន អ្នកអាចទ្រាំនឹងការមិនស្រួល អ្នកនឹងមានឆន្ទៈបន្ថែមទៀតដើម្បីប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នកហើយបោះជំហានទៅខាងក្រៅតំបន់សុវត្ថិភាពរបស់អ្នក។

៣. ការដេញតាមសុភមង្គល

សុភមង្គល សេចក្តីសុខ គឺជារឿងមួយដែលមនុស្សគ្រប់រូបនិយាយពីវា ហើយចង់បានវាខ្លាំងណាស់ ប៉ុន្តែការដែលដេញតាមសុភមង្គលគឺមិនមែនជារឿងត្រឹមត្រូវប៉ុន្មានទេ ហើយអ្នកក៏ស្ទើរតែមិនអាចដេញតាមវាបាននោះដែរ។ ការដែលទទូចថាអ្នកគួរតែសប្បាយចិត្តជាងនេះនឹងបំផ្លាញពេលវេលារបស់អ្នក។ គំនិតដែលថាអ្នកមិនសប្បាយចិត្តបានគ្រប់គ្រាន់នោះនឹងដាក់សម្ពាធលើអ្នក ដើម្បីទទួលបាននូវសេចក្តីអំណរច្រើនជាងនេះនៅក្នុងជីវិតរបស់អ្នក។ ហើយការប្រណាំងពីសកម្មភាពមួយទៅការព្យាយាមបន្ទាប់ដើម្បីបង្ខំឱ្យខ្លួនឯងមានសុភមង្គលគឺជាមធ្យោបាយប្រាកដនិយមមួយដែលអាចឱ្យអ្នកមានអារម្មណ៍កាន់តែអាក្រក់អំពីជីវិតរបស់អ្នក។

លើសពីនេះទៅទៀតមានមនុស្សមួយចំនួនកំពុងធ្វើការជួញដូរភ្លាមៗសម្រាប់សេចក្តីសុខ និងសុភមង្គលផ្ទាល់ខ្លួន ដូចជាការទទួលទានបង្អែមជាលើកទី 2 អាចធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុនក្នុងពេលមួយនាទីក្រោយ។ ការដាក់ការងារចុះ ដើម្បីឱ្យអ្នកអាចទៅមើលរឿងដែលអ្នកចូលចិត្តនឹងជួយអ្នកឱ្យចៀសពីការអផ្សុកឬខកចិត្ត។ ផ្ទុយទៅវិញ ប៉ុន្តែការបំពេញចិត្តភ្លាមៗនិងភាពឆ្អែតតែមួយពេលៗនោះ នឹងធ្វើឱ្យអ្នកអស់សង្ឃឹមក្នុងរយៈពេលយូរអង្វែងទៅ។ ការលត់ដំខ្លួន ដែលតម្រូវឱ្យអ្នកអត់ធ្មត់ក្នុងកម្រិតមួយចំនួននៃភាពមិនស្រួលនាពេលបច្ចុប្បន្ន នឹងជួយអ្នកឱ្យមានអារម្មណ៍រីករាយជាងនេះនៅលើជីវិតរបស់អ្នកក្នុងរយៈពេលវែងទៅ៕

អត្ថបទល្អផ្សេងទៀត៖ មេរៀនក្នុងជីវិតទាំង ៥យ៉ាងដែលយើងមិនដែលបានដឹង និងចាប់អារម្មណ៍

ពាក្យស្លោកជាច្រើនបានបង្រៀនអោយយើងចេះចង់មានបាន និងជោគជ័យក្នុងជីវិត។ មានវិធីជាច្រើនអាចជួយអោយអ្នកមានភាពជោគជ័យក្នុងជីវិត ប្រសិនបើអ្នកមានបំណងប្រាថ្នាច្បាស់លាស់ពិតប្រាកដមែន។ មនុស្សមួយចំនួនគិតរិះរកពីវីធីជួយអោយខ្លួនជោគជ័យដោយខ្លួនឯង។ មនុស្សខ្លះទៀតរៀនតាមបទពិសោធន៍អ្នកជោគជ័យ និងអានសៀវភៅជាដើម។ ប្រសិនបើអ្នកកំពុងតែក្រ ហើយមិនដឹងធ្វើយ៉ាងដូចម្តេចដើម្បីជៀសឆ្ងាយពីការលំបាកមួយនេះ អ្នកត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់ក្នុងជីវិត។ ពេលនោះហើយអ្នកត្រូវក្រោកឈរឡើង ហើយសួរខ្លួនឯងថា តើពិតជាចង់មានបាន និងជោគជ័យដែរឫអត់? បើអ្នកពិតជាចង់មែន អ្នកគួរតែរៀនធ្វើតាមចំណុចខាងក្រោមនេះ។

១. ធ្វើខ្លួនអោយសប្បាយ

មនុស្សដែលជោគជ័យភាគច្រើនតែងតែរៀនហ្វឹកហាត់ចិត្តខ្លួនឯងអោយសប្បាយគ្រប់ពេល ទោះបីស្ថានការមិនអំណោយផលក៏ដោយ។ ការហ្វឹកហាត់នេះគឺពិតជាពិបាក ហើយចំណាយពេលច្រើន ប៉ុន្តែនៅពេលអ្នករៀនចេះហើយអ្នកអាចគ្រប់គ្រងជីវិតអ្នកបានយ៉ាងងាយស្រួល។ មិនថាក្នុងស្ថានការណ៍ណា គ្រប់គ្នាមិនដឹងថាអ្នកកើតទុក្ខទេ នេះហើយអ្នកមានឱកាសច្រើនបំផុតដើម្បីភាពរីកចំរើន និងការអភិវឌ្ឃន៍ខ្លួន។ ហើយការរៀនធ្វើបែបនេះ ក៏ជួយអោយអ្នកមិនសូវមានពេលពិបាកចិត្តច្រើន ហើយគិតតែរឿងសប្បាយៗ។ ជីវិតយើងមានតែម្តងទេ ដូច្នេះត្រូវប្រើប្រាស់ជីវិតអោយមានតម្លៃ។

២. ធ្វើអ្វីដែលអ្នកចូលចិត្ត ស្រឡាញ់អ្វីដែលអ្នកធើ្វ

អ្នកអាចមិនសម្រេចចិត្តយកការងារអ្វីមួយមកធ្វើបាន តែប្រសិនបើអ្នកសម្រេចចិត្តយកមកធ្វើហើយ អ្នកគួរតែដាក់ចិត្តធ្វើការងារនោះ។ ការងារនីមួយៗ សុទ្ធតែមានតម្លៃ និងសារៈសំខាន់រៀងៗខ្លួន ដូចនេះអ្នកគួរតែ រៀនស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើ ហើយធ្វើអោយអស់ពីចិត្តទើបអ្នកអាចដឹងពីគុណតម្លៃនៃការងារដែលអ្នកកំពុងធ្វើ។ សមិទ្ធិផលនៃការងារមួយមិនអាចសម្រេចបានក្នុងរយៈ មួយនាទិទេ ដូច្នេះពេលអ្នកដឹងពីគុណតម្លៃនៃការងារណាមួយ​ហើយ អ្នកអាចដាក់ចិត្តធ្វើព្រោះអ្នកដឹងពីសមិទ្ធិផលដែលការងារនោះអាចផ្តល់អោយ។

៣. អរគុណដែលអ្នកមានជីវិត

ពេលវេលាដើរទៅលឿនណាស់ ដូចេ្នះហើយគ្រប់ដង្ហើមចេញចូលគឺពិតចាសំខាន់ណាស់សម្រាប់យើងគ្រប់គ្នា។ កុំយកអតីតកាលឈឺចាប់ ឫដេកព្រួយពីអនាគតដែលមើលមិនឃើញ មកលាយឡំនឹងជិវិតដ៏មានសារៈសំខាន់ប្រចាំថ្ងៃរបស់យើង។ រស់នៅក្នុងសម្រោលអតីតកាលគឺគ្មានប្រយោជន៍ ហើយការបារម្ភហូសហេតុក៏មិនផ្តល់អ្វីដល់អ្នកវិញដែរ។ អ្នកគួរផ្តោតទៅលើបទពិសោធន៍កន្លងមករបស់អ្នក ហើយមើលថាវាអាចប៉ះពាល់ ឫ ផ្លាស់ប្តូរយើងដូចម្តេចខ្លះ។ មួយនាទីៗ ដើរទៅលឿនណាស់ ដូចនេះអ្នកគួររស់នៅជវិតអ្នកអោយមានន័យ។

៤. អ្វីគ្រប់យ៉ាងកើតឡើងក្នុងមួយបប្រិចភ្នែក

អ្វីគ្រប់យ៉ាងអាចកើតឡើងដោយខ្លី ក្នុងមួយប្រប្រិចភ្នែកតែប៉ុណ្ណោះ ដូច្នេះនៅពេលដែលរឿងល្អកើតឡើងចំពោះអ្នក អ្នកគួរតែក្តាប់ពេលវេលា និងឱកាសអោយបាន ហើយអរគុណទេវតាដែលផ្តល់រឿងនេះដល់អ្នក។ ពេលខ្លះរឿងអាក្រក់ក៏កើតចំពោះអ្នកដូចគ្នា អ្នកមិនគួរស្តាយក្រោយ ឫពិបាកចិត្តយូររាំរៃពេកនោះទេ ព្រោះថារឿងអាក្រក់និង កន្លងផុត ហើយរឿងល្អនិងអាចចូលមកវិញ។ ជីវិតមនុស្សតែងតែអញ្ជឹង ជួនកាលអ្នកអាចខ្ពស់កប់ពពក ពេលខ្លះទៀតអ្នកដូចជន្លេនជ្រកដី។ មិនថារឿងល្អក្តី រឿងអាក្រក់ក្តី វាសុទ្ទតែបានផ្តល់មេរៀនដល់អ្នកក្នុងជីវិត ដូចនេះហើយ អ្នកគួរតែក្តាប់ឳកាសអោយបានពីព្រោះរឿងគ្រប់យ៉ាងអាចកើតឡើងតែក្នុងមួយបប្រិចភ្នែកតែប៉ុណ្ណោះ។

៥. ការសង្កេត

ការដែលអ្នកចេះសង្កេតមើលពិភពលោកជុំវិញរបស់អ្នក បង្រៀនអ្នកនូវមេរៀនសំខាន់ៗជាច្រើននៅក្នុងជីវិត។ អ្នកអាចរៀននូវពីអ្វីៗនៅជុំវិញខ្លួនអ្នក ហើយផ្លាស់ប្តូរការគិតរបស់អ្នក។ វាអាចធ្វើអោយអ្នកជម្នះនូវការភ័យខ្លាចរបស់អ្នក ដើម្បីចាប់យកចំណង់ចំណូលចិត្តអ្វីមួយ។ ពិភពលោកនេះធំណាស់ ហើយយើងកើតមកគឺដើម្បីរៀនមើល និងរៀនសង្កេតពីអ្វីជុំវិញខ្លួនយើង ដូច្នេះហើយមានពេលខ្លះអ្នកអាចមិនយល់ពីអ្វីមួយដែលបានកើតឡើង។ ពេលនោះហើយអ្នកកុំតូចចិត្ត ឫបោះបង់ចោល ពីព្រោះថាកំហុសអាចបង្រៀនអ្នក អោយអ្នកចេះអភិវឌ្ឍន៍ខ្លួនតទៅមុខទៀត៕

មតិយោបល់

ពេញនិយម