មកអានជំនឿរបស់ប្រជាជនខ្មែរលើសត្វហង្សតាំងពីបុរាណ? តើវាមានពិតឬយ៉ាងណា?
Connect with us

គួរដឹង

មកអានជំនឿរបស់ប្រជាជនខ្មែរលើសត្វហង្សតាំងពីបុរាណ? តើវាមានពិតឬយ៉ាងណា?

កន្លងមកនេះគេបានគេរកឃើញនូវកាក់សំណមួយចំនួនដែលសព្វថ្ងៃរក្សាទុកនៅសារមន្ទីរជាតិពន្ធុវិទ្យាមួយ កាក់ទាំងនោះ ត្រូវបានគេឃើញនៅក្បែរកំពង់ចម្លង ឬផែមួយមិនឆ្ងាយប៉ុន្មានពីវត្តកំពង់ហ្លួង។ ក្នុងចំណោមកាក់ទាំងនោះ មានកាក់សំណរមួយទំហំ ២ ស.ម ដែលមានរូបចម្លាក់។

ថ្វីត្បិតតែរេចរិលបន្តិចក្តីតែអាចមើលដឹងម្ខាងរូបហង្ស និងម្ខាងទៀត ប្រហែលជារូបផ្កាឈូករីកក្រពុំ ដែលមានត្របកឈូក ៨ តំណាងដោយរង្វង់មូលចំនួនទាំង ៨ ពោលគឺ ១ នៅចំកណ្តាលហើយ ៧ ទៀត ហ៊ុំព័ន្ធចំណុចកណ្តាលនេះ។ 

បើយើងមិនច្រឡំទេនេះ ជាសញ្ញាដែលពាក់ព័ន្ធទៅនឹងលទ្ធិព្រះពុទ្ធសាសនាផង និង ព្រហ្មញ្ញសាសនាផង។ យើងនៅតែមិនទាន់ដឹងនៅឡើយ នូវអត្ថន័យស៊ីជម្រៅយ៉ាងប្រាកដនៃសត្វហង្សនេះនៅឡើយ។ ទោះបីជាទូទៅក្នុងលទ្ធិព្រហ្មញ្ញសាសនា សត្វសិប្បនិម្មិតនេះ តំណាងឲ្យព្រលឹង ឬវិញ្ញណរបស់ពួកយោគី ដែលបំពេញតប:ក៏ដោយ។

ដោយឃើញសញ្ញាសត្វហង្សបែបនេះ គេអាចសន្និដ្ឋានថាជាសញ្ញានិមិត្តនៃលទ្ធិ ព្រហ្មញ្ញសាសនានាសម័យនគរ ភ្នំដែលត្រូវបានបន្តរហូតដល់ចុងសតវត្សរ៍ទី៦ ដើមសតវត្សរ៍ទី៧ នៅសម្បូរព្រៃគុហ៍។ ម្យ៉ាងវិញទៀត បើតាមប្រសាសន៍របស់លោក ប៉ីហ្សូត៌ ជានិច្ចកាលគម្ពីរខ្មែរ រមែងអធិប្បាយដល់ដើមពោធិ៍ដែលមានមែកទាំង៥ ដែលមានក្នុងលទ្ធិព្រះពុទ្ធសាសនា។ 

ក្នុងចំណោមគ្រឿងតុបតែងលម្អប្រាសាទនៅអង្គរបុរី ដែលសព្វថ្ងៃតម្កល់នៅសារមន្ទីរជាតិភ្នំពេញ យើងបានប្រទះឃើញទម្រទេវរូបដ៏ធំមួយ ដែលផ្នែកខាងក្រោមមានឆ្លាក់ក្បាច់សត្វហង្សជាជួរ។ តាមការប៉ាន់ស្មានរបស់យើង ចម្លាក់ហង្សទាំងនោះឋិតក្នុងសម័យអន្តរកាលវប្បធម៌រវាងនគរភ្នំ និងចេនឡា។ ពោលគឺ ចុងស.វទី៦ ដើមស.វទី៧។

យ៉ាងណាមិញ នៅលើកាក់ដែលគេបានរកឃើញនៅទីក្រុងអ៊ូថង ខេត្តសុផាន់បុរី ក៏មានចម្លាក់សត្វហង្សដែរ។ការប្រៀបធៀបខាងលើនេះនាំឲ្យយល់ថាបុព្វបុរសខ្មែរ តាំងពីដើមសតវត្សរ៍ទី១ នៃគ .ស បានគោរពបូជាសត្វហង្ស។ បើយើងយកនិមិត្តរូបនៃសត្វហង្សក្នុងសម័យអង្គរមកពិចារណា យើងនឹងឃើញថា “សត្វហង្ស” តំណាងឲ្យទឹកភ្លៀងទៅវិញ ព្រោះវាជាយានជំនិះរបស់ព្រះភិរុណ៕ (ត្រាណេ)

មតិយោបល់

ពេញនិយម