សម្រាប់អ្នកចូលចិត្តមើលគេញិចមុន អាចទិញរបស់នេះមកលេងខ្លួនឯងបាន!
Connect with us

ទាក់ទាញ

សម្រាប់អ្នកចូលចិត្តមើលគេញិចមុន អាចទិញរបស់នេះមកលេងខ្លួនឯងបាន!

ថ្វីត្បិតតែការញិចមុន គឺជារឿងដែលខ្ពើមមិនគួរអោយចង់មើល មានមនុស្សមួយចំនួនបែរជាយល់ថាការធ្វើបែបនេះគឺគួរអោយជក់ចិត្តក្នុងការតាមដានទៅវិញ។ ដោយសារតែមានមនុស្សជាច្រើនចូលចិត្តមើល និងចង់ញេចមុនរបស់អ្នកដទៃអញ្ចឹងហើយ មានក្រុមហ៊ុនបានបង្កើតប្រដាប់លេងមួយនេះដើម្បីអោយពួកគេទាំងនោះអាចលេងបាន។

ក្រុមហ៊ុនដែលផលិតប្រដាប់លេងមួយនេះគឺមានឈ្នោះថា Pop It PalTM ដោយពួកគេបាននិយាយថា ដោយសារតែឃើញមានចំនួនមនុស្សដែលចូលចិត្តការញេចមុននេះច្រើន ដូច្នេះទើបខ្លួនគិតថាវាជាឳកាសល្អមួយដើម្បីឈានជើងចូលទីផ្សារ។

ផលិតផល គឺធ្វើឡើងពីស្បែកស៊ីលីខូន ដែលធ្វើអោយអ្នកលេងមានអារម្មណ៍ថាដូចជាបានញេចមុនអោយមនុស្សពិតប្រាកដអញ្ចឹងដែរ។ លើសពីនេះទៅទៀត ការញេចនោះក៏មានល្បាយពណ៌លឿងដូចខ្ទុះហៀរចេញមកក្រៅដែរ នៅពេលច្របាច់ខ្លាំង។

ក្រុមហ៊ុនបានបញ្ជក់ទៀតថា ឧបករណ៍នេះនឹងជួយអោយអ្នកលេងនោះមានអារម្មណ៍ល្អ ពោលគឺវាអាចជួយបំបាត់បញ្ហាស្ត្រេសបានយ៉ាងមានប្រសិទ្ធិភាព។ ចំពោះឧបករណ៍ គឺមានតម្លៃ $១៩.៩៩ ដោយក្នុងនោះមានទាំងអស់១៥រន្ធអោយអ្នកញេចលេង។ ចង់ដឹងយ៉ាងណា អាចកម្ម៉ង់លេងទាំងអស់គ្នា៕

អត្ថបទល្អផ្សេងទៀត៖ ត្រូវដឹង! ហាមដាច់ខាត កុំធ្វើរឿង៧យ៉ាងនេះ ប្រសិនបើអ្នកមានមុនក្បាលខ្មៅ!

គ្មាននរណាម្នាក់ដែលថាមិនស្រលាញ់សម្រស់របស់ខ្លួន រឺមិនចង់អោយមុខមាត់របស់ខ្លួនស្អាតបាតនោះទេ ប៉ុន្តែមុខរបស់មនុស្សម្នាក់ៗសុទ្ធតែមានសណ្ឋានខុសៗគ្នា ពោលគឺមុខអ្នកខ្លះស្អាតផូរផង់ ប៉ុន្តែមុខអ្នកខ្លះទៀតបែរជាមានបញ្ហាស្បែកដែលបណ្តាលអោយមានជាមុខមុនមិនស្អាតជាដើម។

ក្នុងចំនោមមុនជាច្រើនប្រភេទ ប្រភេទមុនក្បាលខ្មៅត្រូវបានគេចាត់ទុកថាជាមុនដែលពិបាកនៅក្នុងថែទាំមួយ ព្រោះវាងាយនឹងបង្ហាញចេញមកក្រៅណាស់ ដោយសារតែពណ៌របស់វា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាអ្នកមានមុនក្បាលខ្មៅនេះនៅលើមុខ អ្នកដាច់ខាតត្រូវតែមានការថែទាំអោយបានម៉ត់ចត់ ដែលក្នុងនោះមានរឿងទាំង៧ប្រភេទដែលអ្នកមិនគួរធ្វើជាងដាច់ខាត ដោយក្នុងនោះមាន៖

១. កុំយកដៃញិចវា

ជាការពិតណាស់ដែលអ្នកប្រាកដជានៅមិនសុខនោះទេនៅពេលដែលឃើញវានៅលើមុខ ដែលនេះជាហេតុដែលធ្វើអោយអ្នកតែងតែញេចវា ប៉ុន្តែការញិចមុនទាំងនោះដោយខ្លួនឯងមានតែធ្វើអោយស្បែករបស់អ្នកនៅខាងក្រោមមានបញ្ហាតែប៉ុណ្ណោះ។

២. កុំប្រើស្ក្រាប់ដុះមុខមកដុះសម្អាតវា

មានមនុស្សមួយចំនួនបានយកស្ក្រាប់មកដុះមុខខ្លាំងៗដើម្បីអោយវាចេញទៅអស់ពីផ្ទៃមុខ ប៉ុន្តែការធ្វើបែបនេះគេជាកំហុសម្យ៉ាងដែលអ្នកមិនបានចាប់អារម្មណ៍ ព្រោះវាអាចនឹងអោយមុខរបស់អ្នកដាច់រយ៉ាស់ និងបញ្ហាស្បើងស្បែកមុខទៀតផង។

៣. កុំប្រើប្រាស់ផលិតផលរក្សាសម្ផស្សមិនត្រឹមត្រូវដើម្បីកម្ចាត់វា

ជាទូទៅ នៅក្នុងផលិតផលរក្សាសម្រស់មួយចំនួនមានផ្ទុកសារធាតុដែលអាចធ្វើអោយស្បែកមុខរបស់អ្នកប្រតិកម្ម ដូច្នេះការប្រើប្រាស់ពួកវាច្រើនពេកនឹងផ្តល់បញ្ហាដល់មុខរបស់អ្នកជាមិនខាន។

៤. កុំប្រើដែកញេចវាចេញ

វាជារឿងធម្មតាមួយដែលមនុស្សជាច្រើនបានប្រើដែក រឺឧបករណ៍ញេចមុនដើម្បីញេចវាចេញពីមុខ ប៉ុន្តែថ្វីត្បិតតែការធ្វើនេះផ្តល់ប្រសិទ្ធិភាពខ្ពស់ អ្នកគួរតែទៅរកអ្នកជំនាញដើម្បីញេចអោយអ្នក ដើម្បីជៀសវាងមេរោគដែលឆ្លងដោយសារតែកង្វះការសម្អាតគ្រប់គ្រាន់របស់អ្នក។

៥. កុំយកដៃទៅប៉ះវា

ដៃរបស់យើងម្នាក់សុទ្ធតែផ្ទុកទៅដោយមេរោគ និងបាក់តេរីរាប់រយប្រភេទព្រោះមួយថ្ងៃៗ យើងមិនបានចាប់អារម្មណ៍ថាយើងបានប៉ះពាល់អ្វីខ្លះនោះទេ ដូច្នេះហើយការដែលអ្នកយកដៃទៅប៉ះពាល់មុខនោះនឹងធ្វើអោយមុនទាំងនោះកើនឡើងដោយមិនដឹងខ្លួន។

៦. កុំប្រើផ្សៅបិទបាំងវា

មានមនុស្សមួយចំនួនទម្លាប់ប្រើប្រាស់ម្សៅដើម្បីបិទបាំងមុនទាំងនោះ ជាជាងព្យាយាមដើម្បីកម្ចាត់វាចេញពីផ្ទៃមុខ ប៉ុន្តែការប្រើប្រាស់ផ្សៅបិទបាំងអាចនឹងបង្កបញ្ហាមុននោះអោយកាន់តែធ្ងន់ធ្ងរជាងមុនបាន។

៧. ឧស្សាហ៍សម្អាតមុខ

ជាទូទៅ មុនទាំងនោះចេញមកលើផ្ទៃមុខដោយសារតែសារធាតុខ្លាញ់ និងការបិទជិតនៃរន្ធញើសនៃមុខរបស់អ្នក ដូច្នេះវិធីមួយដើម្បីជួយកម្ចាត់វាអោយបានប្រសិទ្ធិភាពគឺតាមរយះការសម្អាតមុខរបស់អ្នកអោយបានទៀងទាត់៕  

មតិយោបល់

គួរដឹង3 hours ago

ភ្ងាក់ខ្លួនព្រើត! ចំណុចខ្លាំងទាំង៨ ជួយវៀតណាមពីប្រទេសក្រីក្រទៅជាខ្លាសេដ្ឋកិច្ចអាស៊ី!

គួរដឹង3 hours ago

អស់បារម្ភពិបាករៀនឬទន្ទេញ! អ្នកវិទ្យាសាស្ដ្ររកឃើញ “បន្ទះឈីប”បញ្ចូលចំណេះដឹងចូលក្នុងខួរក្បាល

ពីនេះពីនោះ7 hours ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ7 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ13 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK