អញ្ចឹងតើបានជាបុរសចិនចូលចិត្តយកប្រពន្ធជាតិសាសន៍ផ្សេង!
Connect with us

ទាក់ទាញ

អញ្ចឹងតើបានជាបុរសចិនចូលចិត្តយកប្រពន្ធជាតិសាសន៍ផ្សេង!

ថ្វីត្បិតតែប្រជាជននៅក្នុងប្រទេសចិនមានច្រើនសន្ធឹកសន្ធាប់មិនអាចរាប់អស់ក៏ពិតមែន ប៉ុន្តែនេះមិនមែនមានន័យថាជនជាតិសាសន៍នេះសុទ្ធតែស្រលាញ់គ្នាជាមួយសាសន៍ខ្លួនទាំងអស់នោះទេ ព្រោះជារឿយៗ តែងតែមានពត៌មានទាក់ទិននឹងការដែលបុរសជនជាតិចិនយកប្រពន្ធជាតិសាសន៍គេ។

ក្នុងចំនោមប្រពន្ធជាបរទេសដែលបុរសជនជាតិចិននិយមរៀបការជាមួយមានភាគច្រើនជាជនជាតិវៀតណាម និងមានមួយចំនួនតូចជាខ្មែរ និងជនជាតិដទៃផ្សេងៗទៀត។ ប៉ុន្តែតើហេតុអ្វីបានជាពួកគេនិយមយកប្រពន្ធជាតិសាសន៍ផ្សេងពីខ្លួនទៅវិញ?

តាមការសិក្សាបានបង្ហាញអោយដឹងថា ភាគច្រើននៃបុរសចិនដែលមានប្រពន្ធជាជនជាតិច្រើនគឺថា ពួកគេសុទ្ធតែធ្លាប់ចេញមករស់នៅ រឺធ្វើការនៅប្រទេសទាំងនោះ ដោយសារ តែប្រជាជនប្រទេសនេះមានច្រើនខ្លាំង ដើម្បីចង់អោយមានការងារល្អ ពួកគេមួយចំនួនត្រូវបង្ខំចិត្តចេញពីប្រទេសខ្លួន។ អញ្ចឹងហើយទើបធ្វើអោយពួកគេអាចស្គាល់នារីជនជាតិផ្សេង ហើយរៀបការជាមួយគ្នា។

លើសពីនេះទៅទៀត ការរៀបការនៅប្រទេសចិនគឺមិនថោកនោះទេ។ មានន័យថា ទាំងបណ្តាការ ទាំងការរៀបចំនៅប្រទេសចិនអាចមានតម្លៃថ្លៃ ដែលធ្វើអោយបុរសដែលមិនសូវមានជីវភាពធូរធារពិបាកនឹងរកប្រពន្ធដែលខ្លួនប្រាថ្នាណាស់។ ដូច្នេះហើយទើបបានជាពួកគេស្វែងរកខាងក្រៅប្រទេសវិញ។

ម្យ៉ាងប្រទេសចិនក៏មានបញ្ហាមនុស្សស្រីតិចជាងមនុស្សប្រុសដែរ ដោយសារតែពីមុន ប្រទេសនេះអនុញ្ញាតអោយប្រជាជនមានកូនតែម្នាក់តែប៉ុណ្ណោះ។ ការណ៍នេះធ្វើអោយមនុស្សប្រុសខ្លះមិនសូវមានជម្រើសនៅក្នុងការស្វែងរកប្រពន្ធជាជនជាតិខ្លួនឡើយ៕

អត្ថបទល្អផ្សេងទៀត៖ ពិសេសណាស់! ប្រទេសចិនពេលនេះមានប្រព័ន្ធដាក់ពិន្ទុដល់ប្រជាជនខ្លួនទៀតផង!

ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃពត៌មានប្លែកៗទាក់ទងនឹងប្រទេសចិនបានកើនឡើងជាលំដាប់ ដោយសារតែប្រទេសនេះបាននឹងកំពុងក្លាយខ្លួនជាមហាអំនាចមួយរូបដែលអាចប្រកួតប្រជែងជាមួយប្រទេសខ្លាំងៗដទៃទៀតហើយ ដូច្នេះវាគឹការចាំបាច់ដែលប្រទេសចិនត្រូវរៀបចំប្រទេសខ្លួនអោយបានល្អឈានមុខគេ។

ចំពោះទស្សនះរបស់ពិភពលោក ពួកគេមិនសូវជាមើលមកជនជាតិចិននៅក្នុងផ្លូវល្អប៉ុន្មានឡើយ ពោលគឺជនជាតិចិនតែងតែធ្វើអោយគេឃើញថាខ្លួនមានអត្តចរិតឈ្លើយ កោងកាច គ្មានសណ្តាប់ធ្នាប់ រឺមិនចេះគិតពីអ្នកដទៃជាដើម។

ប៉ុន្តែការគិតបែបនេះគឺអាចជារឿងពិតមួយ ដោយសារតែប្រទេសចិនធាតុពិតទៅគឺងើបតែរីកចម្រើនខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះទេ ហើយទន្ទឹមនឹងការរីកចម្រើននោះ មានប្រជាជនរបស់ខ្លួនមិនតិចជាងរយលាននាក់ទេ ដែលមិនទាន់បានទទួលយកការអប់រំដិតដល់ដូចមហាអំនាចសេដ្ឋកិច្ចដទៃ។ អញ្ចឹងហើយទើបប្រជាជនខ្លួនភាគច្រើនមើលទៅមិនសូវជាអាចចូលចំនោមជាមួយនឹងជនជាតិដទៃ។

ដើម្បីដោះស្រាយបញ្ហានេះ និងដើម្បីធានាអោយបានសន្តិសុខក្នុងប្រទេសផងនោះ រដ្ឋាភិបាលចិនបានសម្រេចបង្កើតគោលនយោបាយមួយ ដែលដាក់ពិន្ទុដោយទៅប្រជាជនខ្លួនណាម្នាក់ដែលរស់នៅប្រកដទៅដោយសណ្តាប់ធ្នាប់ល្អក្នុងសង្គម និងដកពិន្ទុសម្រាប់បុគ្គលណាដែលបង្កជាភាពចលាចល រឺអសីលធម៌នៅក្នុងសង្គម។

ការដាក់ពិន្ទុនេះទៀតសោតមានធ្វើឡើងដូចជាទៅការការគោរពច្បាប់ ការចាយវាយ និងការប្រាស្រ័យទាក់ទងរវាងគ្នានិងគ្នាក្នុងសង្គម។ បុគ្គលដែលទទួលបានពិន្ទុខ្ពស់នឹងទទួលបានការយកចិត្តទុកដាក់ច្រើនជាងធម្មតា ឧទាហរណ៍ថាអាចចូល បានលឿនជាងអ្នកដទៃ រឺអាចទទួលបានការផ្គូផ្គងច្រើននៅក្នុងកម្មវិធីស្វែងរកគូរស្នេហ៍ជាដើម។

ផ្ទុយទៅវិញ សម្រាប់អ្នកដែលមានពិន្ទុតិចអាចនឹងទទួលការពិន័យដោយអ៊ីនធឺណែតខ្លួនប្រើប្រាស់នោះមានល្បឿនយឺតជាងមុន រឺក៏ការពង្រឹងតឹងរឹងទៅលើការធ្វើដំណើរទៅណាជាដើម។

ដើម្បីសម្រេចបាននូវគោលនយោបាយមួយនេះ រដ្ឋាភិបាលចិនបានប្រើប្រាស់កាមេរ៉ាសុវត្ថិភាពប្រមាណជាជាង១៧៦លានកាមេរ៉ាហើយមកទល់ពេលនេះ ហើយពួកគេក៏មានគម្រោងដាក់កាមេរ៉ាអោយបានច្រើនជាងនេះដែរនៅក្នុងឆ្នាំ ២០២០៕

 

មតិយោបល់

ពេញនិយម