Share អោយគ្រប់គ្នាដឹងពីវិធីមើលថាពត៌មានដែលអ្នកកំពុងមើលពិតរឺមិនពិត!
Connect with us

គួរដឹង

Share អោយគ្រប់គ្នាដឹងពីវិធីមើលថាពត៌មានដែលអ្នកកំពុងមើលពិតរឺមិនពិត!

មួយរយះពេលចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយត្រូវបានវាយលុកដោយពត៌មានមិនពិតជាច្រើន។ ការសរសេរ រឺផ្សព្វផ្សាយពត៌មានក្លែងក្លាយអាចធ្វើឡើងក្នុងគោលដៅច្រើន ដោយក្នុងនោះអាចមានតាំងពីដើម្បីទទួលបានការគាំទ្រ ដើម្បីផលប្រយោជន៍នយោបាយ ដើម្បីទទួលបានការចាប់អារម្មណ៍ រឺមូលហេតុផ្សេងៗដែលយើងមិនបានគិតដល់។

ទោះជាយ៉ាងណាក៏ដោយ ពត៌មានក្លែងក្លាយអាចជាដំបៅដ៏ធ្ងន់ធ្ងរមួយសម្រាប់អ្នកអាន ព្រោះវាបានធ្វើអោយមនុស្សគិតខុស រឺយល់ខុសនឹងអ្វីមួយ ដែលអ្នកបង្កជាបញ្ហាតូចធំផ្សេងៗជាដើម។

ដើម្បីពិនិត្យថាតើពត៌មានដែលអ្នកកំពុងអាននោះជាពត៌មានពិតរឺក៏អត់ សូមមើលចំនុចទាំង ខាងក្រោមនេះ៖

១. មើលពីប្រភពនៃពត៌មាននោះ

ប្រភពនៃពត៌មានគឺជារឿងសំខាន់។ មុននឹងអ្នកជឿថាពត៌មានដែលអ្នកកំពុងមើលជាពត៌មានពិតរឺមិនពិត អ្នកត្រូវមើលថាតើសារពត៌មានមួយណាជាអ្នកចុះផ្សាយពត៌មាននោះ។ តើវាមានឈ្មោះបោះសម្លេងរឺអត់? តើវាធ្លាប់មានប្រវត្តិចែកពត៌មានក្លែងក្លាយរឺអត់?

២. រកមើលពីប្រភពផ្សេងៗ

ប្រសិនជាអ្នកឃើញពត៌មានពីប្រភពណាដែលអ្នកមិនសូវស្គាល់ ប៉ុន្តែចង់ដឹងថាវាជារឿងពិតរឺមិនពិត អ្នកអាចឆែកចូលមើលសារពត៌មានធំៗផ្សេងៗទៀត។ ជាទូទៅ ប្រសិនជារឿងនោះជារឿងសំខាន់ ប្រាកដជាមានសារពត៌មានជាច្រើនដែលចុះផ្សាយពីវា។ បន្ទាប់មកអ្នកអាចប្រៀបធៀបខ្លឹមសារថាតើវាជាពត៌មានពិតរឺមិនពិត។

៣. ចូលអានអត្ថបទអោយចប់សិន

ពេលខ្លះ នៅពេលដែលអ្នកមើលពត៌មានមួយ អ្នកមិនអាចធ្វើការវាយតម្លៃតែចំនងជើងនោះទេ ព្រោះថាជួនកាលចំនងជើងគឺដាក់មកដើម្បីទាក់ទាញចំនាប់អារម្មណ៍របស់អ្នកតែប៉ុណ្ណោះ។ ដូច្នេះដើម្បីអោយដឹងថាតើពត៌មាននោះពិតរឺយ៉ាងណា អ្នកគួរចូលមើលអោយចប់ខ្លឹមសារសិនថាតើគេសរសេរពីអ្វីអោយប្រាកដ។

៤. មើលថ្ងៃខែ

ថ្ងៃខែនៅក្នុងពត៌មានមួយគឺជាសំខាន់ ព្រោះជួនកាលពត៌មានដែលអ្នកអានធាតុជាពត៌មានដែលធ្លាប់ចុះផ្សាយជាយូរណាស់មកហើយ តែទើបតែយកមកចែកចាយម្តងទៀត ដើម្បីបង្កជាចលាចលផ្សេងៗ។ អញ្ចឹងនៅពេលដែលអ្នកអានពត៌មាន អ្នកគួរពិនិត្យថ្ងៃបរិច្ឆេទអោយបានត្រឹមត្រូវ។

៥. ពិចារណាដោយខ្លួនឯង

មិនថាអ្នកព្យាយាមមើលចំនុចទាំង៤នេះប៉ុណ្ណាទេ ការសំខាន់បំផុតគឺនៅតែខ្លួនអ្នកជាអ្នកពិចារណាដដែល។ ដើម្បីជៀសវាងការជឿជាក់លើពត៌មានក្លែងក្លាយ អ្នកត្រូវតែមានភាពឈ្លាសវៃ ដើម្បីអ្នកវិភាគថាគួរជឿរឺក៏អត់នូវអ្វីដែលអ្នកបានអាននោះ៕

អត្ថបទល្អផ្សេងទៀត៖ គន្លឹះងាយៗ ស្វែងរកពត៌មានក្នុង Google កាន់តែមានប្រសិទ្ធភាព

នៅក្នុងសម័យបច្ចេកវិទ្យាអ៊ីនធើណែតនេះ គ្មានអ្វីដែលអ្នកមិនអាចស្វែងរកបានក្នុងប្រព័ន្ធអ៊ីនធើណែតនោះទេ។ គេហទំព័រមួយចំនួនដូចជា Google.com សឹងតែជាបណ្ណាល័យដ៏មហិមាដែលអ្នកអាចស្វែងរកអ្វីៗបានទាំងអស់។

ដោយសារតែទំហំដ៏ធំរបស់វានេះហើយ ពេលខ្លះវាធ្វើឲ្យអ្នកមានការលំបាកក្នុងការស្វែងរកនូវពត៌មានជាក់លាក់ណាមួយឲ្យឃើញ ប៉ុន្តែវាប្រហែលមិនមែនជាបញ្ហាទៀតនោះទេ ប្រសិនបើអ្នកចេះនូវគន្លឹះទាំងអស់នេះ៖

១. ស្វែងរកម្តងពីរ

ពេលខ្លះ អ្នកមិនច្បាស់ចំពោះពត៌មានដែលអ្នកចង់រក ដោយអាចភ្លេចនូវចំណុចណាមួយ។ ប៉ុន្តែវាមិនមែនជាបញ្ហានោះទេ ដោយអ្នកអាចប្រើប្រាស់នូវសញ្ញា ឬពាក្យគន្លឹះដូចជា “|“ ឬក៏ប្រើពាក្យ ”or” ដែលវាអាចធ្វើឲ្យស្វែងរកលទ្ធផលឃើញទៅតាមការចងចាំរបស់អ្នក ហើយអ្នកអាចរើសមើលថាតើមួយណាជាលទ្ធផលដែលអ្នកចង់បាន។

២. រកពាក្យដូចគ្នា

នៅក្នុងភាសាអង់គ្លេស មានពាក្យជំនួសគ្នាជាច្រើន ដែលអ្នកអាចយកវាមកប្រើក្នុងការស្វែងរកផ្សេងៗ នៅក្នុង Google។ ដោយសារតែប្រអប់ស្វែងរករបស់ Google ច្រោះពាក្យទៅតាមអ្វីដែលអ្នកវាយបញ្ចូល ដូចនេះបើអ្នកចង់ស្វែងរកអ្វីមួយដែលមានន័យដូចគ្នា ប៉ុន្តែមិនចាំបាច់មានពាក្យដែលអ្នកស្វែង អ្នកអាចប្រើប្រាស់សញ្ញា “~” បន្ថែមទៅក្នុងប្រអប់ស្វែងរក។ វានឹងអត្ថបទដែលមានន័យប្រហាក់ប្រហែលទៅនឹងអ្វីដែលអ្នកបានវាយបញ្ចូល។

៣. ស្វែងរកក្នុងគេហទំព័រ

ប្រសិនបើអ្នកចងចាំថាពត៌មាននោះ នៅក្នុងគេហទំព័រណាមួយនោះ អ្នកអាចធ្វើការស្វែងរកពត៌មានបានយ៉ាងងាយ ដោយគ្រាន់តែវាយបញ្ចូលឈ្មោះគេហទំព័រ និងពត៌មានដែលអ្នកចង់រក។ 

៤. ចាំតែចំនួនពាក្យ

ប្រសិនបើអ្នកភ្លេចពត៌មានផ្នែកណាមួយសឹងតែទាំងស្រុង អ្នកអាចធ្វើការស្វែងរកវាមកវិញបានដោយសាកល្បងវាយបញ្ចូលពាក្យគន្លឹះ នឹងពាក្យថា “AROUND + (ចំនួនពាក្យដែលអ្នកភ្លេច)”។ ឧទាហរណ៏ “I wandered AROUND(4) cloud.”

៥. ស្វែងរកពេលវេលាជាក់ស្តែង

ពេលខ្លះ យើងចង់ស្វែងរកព្រឹត្តិការណ៏ណាមួយ នៅពេលវេលាណាមួយជាក់ស្តែង។ បើចង់ស្វែងរកដូចនេះ អ្នកអាចវាយបន្ថែមឆ្នាំ ឬ កំឡុងពេលនៃព្រឹត្តិការណ៏ដែលអ្នកចាំ ចូលទៅក្នុងប្រអប់ស្វែងរក។ ឧទាហរណ៏ ប្រសិនបើអ្នកចង់ស្វែងរកការរុករកផ្សេងៗទាក់ទងវិទ្យាសាស្រ្ត កំឡុងពី ឆ្នាំ ១៩០០ ដល់ ២០០០ អាចវាយបញ្ចូលដូចខាងក្រោ​ម៖

៦. ស្វែងរកចំណងជើងអត្ថបទ ឬ ឈ្មោះបណ្តាញគេហទំព័រ

ប្រសិនបើអ្នកចង់ស្វែងរកអក្សរអ្វីមួយនៅក្នុងចំណងជើងអត្ថបទ អ្នកអាចប្រើប្រាស់ពាក្យ “intitle:” និងពាក្យដែលអ្នកចង់រក។ ប្រសិនបើចង់ស្វែងរកពាក្យណាមួយក្នុងបណ្តាញគេហទំព័រ អ្នកអាចប្រើប្រាស់ពាក្យ “inurl:”។ 

៧. ស្វែងរកពត៌មានប្រហាក់ប្រហែល

ប្រសិនបើអ្នកចង់ស្វែងរកពត៌មានដែលប្រហាក់ប្រហែលទៅនឹងអ្វីមួួយ អ្នកអាចប្រើប្រាស់ពាក្យថា “related:” បន្ទាប់មកពត៌មាន ឬគេហទំព័រដទៃ ដោយមិនមានដកឃ្លា។

៨. ពត៌មានមិនចង់បាន

បើអ្នកមិនចង់បានឃើញនូវពត៌មានដែលមិនទាក់ទងទៅនឹងអ្វីដែលអ្នកស្វែងរកទេនោះ អ្នកអាចប្រើសញ្ញាដកពីមុខពត៌មានដែលអ្នកមិនចង់ឲ្យវាបង្ហាញ៕ 

មតិយោបល់

ពេញនិយម