មានដែលឆ្ងល់ទេថាហេតុអីគម្របប៊ិចខ្លះមានប្រហោងតូចនៅខាងចុង?
Connect with us

គួរដឹង

មានដែលឆ្ងល់ទេថាហេតុអីគម្របប៊ិចខ្លះមានប្រហោងតូចនៅខាងចុង?

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តខាំគម្របប៊ិចលេង ឬជាមនុស្សដែលចូលចិត្តការសរសេរដោយដៃផ្ទាល់ អ្នកប្រហែលជាធ្លាប់ឃើញហើយថាគម្របប៊ិចមួយចំនួនមានប្រហោងតូចនៅខាងលើនោះ។ ហេតុផលគឺមិនទាក់ទងទៅនឹងមុខងាររបស់ប៊ិចឡើយ ប៉ុន្តែផ្ទុយទៅវិញ ប្រហោងតូចនៅលើគម្របប៊ិចនោះរចនាឡើងគឺដើម្បីទប់ទល់នឹងភាពធ្វេសប្រហែសរបស់មនុស្សយើង។

ទោះបីជាវាមើលទៅមិនសាកសមនឹងឱ្យហេតុផលក៏ដោយ ដោយមិនចាំបាច់និយាយរឿងអនាម័យ យើងឃើញថាមនុស្សមួយចំនួនមានទម្លាប់ខាំប៊ិច ឬគម្របប៊ិចលេងជារឿយៗ ជាពិសេសគឺកូនក្មេងតូចៗតែម្តង។ ដូច្នេះ ពេលខ្លះដោយមិនអាចជៀសបាន អ្នកខ្លះក៏មានការធ្វេសប្រហែសលេបគម្រេបប៊ិចចូលក្នុងមាត់ ឬស្លាក់គម្របប៊ិចនៅនឹងបំពង់ក ដោយរឿងការបៀមប៊ិច ឬខាំគម្របប៊ិចនេះ វាក៏ជារឿងគ្រោះថ្នាក់ដល់កូនក្មេងផងដែរ ដែលពេលខ្លះក្មេងក៏ងាយស្លាក់គម្របប៊ិចផងដែរ ដោយសារតែការធ្វេសប្រហែលខាំប៊ិចលេង។

ដូច្នេះហើយបានជាក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុនប៊ិច Bic បានយល់ច្បាស់ពីរឿងនេះក៏បានបង្កើតវិធីមួយដើម្បីទប់ស្កាត់កុំមនុស្សដែលលេប ឬស្លាក់គម្របប៊ិចនោះស្លាប់ដោយដកដង្ហើមមិនរួច ព្រោះថាវាអាចស្លាក់ចូលក្នុងបំពង់ខ្យល់របស់យើងបើសិនជាមិនមែនមានប្រហោងសម្រាប់ដកដង្ហើម ឬឱ្យខ្យល់ចេញចូលនោះទេ យើងអាចស្ទះខ្យល់ស្លាប់បាន។


ការច្នៃប្រឌិតមួយនេះមិនត្រឹមតែមានតែក្រុមហ៊ុនប៊ិច Bic មួយនោះទេ សូម្បីតែក្រុមហ៊ុនប៊ិច Cristal Pens ក៏បានច្នៃគម្របប៊ិចឱ្យមានប្រហោងផងដែរ។ អង្គការអន្តរជាតិសម្រាប់ការធ្វើទំនើបភាវូបនីយកម្មសហព័ន្ធដែលកំណត់ស្ដង់ដារឧស្សាហកម្មសម្រាប់ប្រទេសចំនួន 161 ត្រូវការការច្នៃប្រឌិតមួយនេះ។ ស្ដង់ដាកំរិតអាយអេសអូ 11540 បញ្ជាក់ថាប្រសិនបើប៊ិចត្រូវមានគ្របវាគួរតែត្រូវបានគេបង្កើតឡើងដើម្បីកាត់បន្ថយហានិភ័យនៃការស្ទះខ្យល់ បើសិនជាមនុស្សធ្វេសប្រហែសលេបគម្របប៊ិចដោយមិនដឹងខ្លួន។

ប៊ិចណាដែលអាចងាយកាន់ទៅក្នុងដៃកុមារ ត្រូវទាមទារឱ្យមានប្រហោងខ្យល់នៅខាងក្បាលនៃគម្របវា ដែលផ្តល់នូវលំហូរអប្បបរមា 8 លីត្រ នៃខ្យល់ ក្នុងមួយនាទីតាមស្តង់ដារ។ ការស្លាក់គម្របប៊ិច គឺជារឿងដែលមានគ្រោះថ្នាក់មួយ ទោះវាជាករណីមិនសូវមាន តែវាអាចកើតមានទៅលើកុមារៗ។ កាលពីកន្លងទៅមានការសិក្សាមួយពីទីក្រុងប៉េកាំង ឃើញថា ក្នុងចំណោមសិស្សសាលា ១២៨០ នាក់ អាយុពី ៦ ទៅ ១៤ឆ្នាំ មានក្មេងចំនួន ៣៤នាក់ ដែលបានស្លាក់គម្របប៊ិច។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្មេងៗទាំងអស់នោះមិនបានស្លាប់ដោយសារស្ទះខ្យល់នោះទេ គឺគម្របប៊ិចត្រូវបានយកចេញមកវិញដោយគ្រូពេទ្យ។

ចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៨៤ នៅឯប្រទេស អង់គ្លេសវិញ ក្មេង៩នាក់ត្រូវបានស្លាប់ដោយសារតែការស្លាក់គម្របប៊ិច ហើយស្ទះខ្យល់។ ប៉ុន្តែកន្លងមក នៅពេលដែលមានការចាប់ផ្ដើមច្នៃគម្របប៊ិចដែលមានប្រហោង ចំនួនក្មេងដែលស្លាប់ក៏ធ្លាក់ចុះ ប៉ុន្តែគេក៏មិនអាចសន្មត់បាន ១០០ភាគរយដែរ ព្រោះកាលពីឆ្នាំ ២០០៧ មានក្មេងអាយុ ១៣ឆ្នាំ ម្នាក់បានស្លាប់ដោយសារតែការលេបគម្របប៊ិចនោះកូនក្នុងបំពង់ខ្យល់។ ទោះបីជាអ្នកអាចដកដង្ហើមតាមប្រហោងតូចរបស់គម្របប៊ិចនោះ វាក៏នៅតែជារឿងពិបាកសម្រាប់គ្រុពេទ្យដើម្បីយកវាចេញមកវិញដែរ ព្រោះវាពិបាករកឩបករណ៏ដែលទាញយកគម្របប៊ិចនោះចេញមកវិញណាស់ ដោយសារតែវាមានភាពរអិល។

ដូច្នេះ បើអ្នកមិនចង់ពិបាកខ្លួន ឬជួបហានិភ័យដល់អាយុជីវិតអ្នកគួរតែបញ្ឈប់ទម្លាប់បៀមប៊ិចឬគម្របប៊ិចនោះទៅ៕

អត្ថបទល្អផ្សេងទៀត៖ ស្លាក់ឆ្អឹងត្រីអាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិត! ត្រូវដឹងវិធីទាំង ៥ នេះដើម្បីអាចសង្គ្រោះខ្លួនបាន!

ត្រីគឺជាពពួកអាហារមួយប្រភេទដែលមនុស្សជុំវិញពិពភលោកចូលចិត្តទទួលទានពីព្រោះវាសំបូរទៅដោយប្រូតេអីន។ ដោយសារតែវាជាអាហារដែលផ្ទុកសារធាតុចិញ្ចឹមច្រើននិងមានប្រយោជន៍ចំពោះសុខភាព។

វេជ្ជបណ្ឌិតបានណែនាំឲ្យយើងទទួលទានវាជារៀងរាល់ថ្ងៃ ក៏ប៉ុន្តែបញ្ហាតែមួយគត់ដែលធ្វើឲ្យគ្រប់គ្នាធុញទ្រាន់នឹងការញុំត្រីគឺការស្លាក់ឆ្អឹងត្រី​ហើយវាក៏អាចឈានទៅរកការរលាកធ្ងន់ធ្ងរផងដែរបើសិនជាមានបញ្ហាដូចខាងលើកើតឡើងយើងប្រហែលជារត់ទៅរកគ្រូពេទ្យជាមិនខាន ប៉ុន្តែថ្ងៃនេះអាណាចក្របាននាំយកវិធី៥យ៉ាងដែលអ្នកទាំងអស់គ្នាអាចធ្វើបានដោយខ្លួនឯងនៅផ្ទះរាល់ពេលដែលស្លាកឆ្អឹងត្រី។​

១. ក្អក

Coughing

រាល់ពេលដែលឆ្អឹងត្រីជាប់នឹងបំពង់ក៏របស់អ្នក។អ្វីដែលគូរធ្វីនោះគឺក្អកពីព្រោះការក្អកអាចជួយឲ្យឆ្អឹងត្រីជ្រុះចេញមកវិញដោយសារតែយើងបានប្រើកម្លាំងខ្យល់ចេញពីពោះ។​

២. ញុាំនំបុ័ង

eat bread

មានដែលយកនំបុ័ងមកផ្តិតយកកំទេចកែវដែលយើងធ្វើបែកអត់? បើធ្លាប់ចឹងច្បាស់ជាឃើញពីប្រសិទ្ធភាពវា។ដូចគ្នាដែរយើងក៍អាចប្រើនំបុ័ងដើម្បីដោះស្រាយបញ្ហាស្លាក់ឆ្អឹងត្រីដែល។ដោយសារតែពេលដែលយើងញុំវា ឆ្អឹងត្រីនឹងតោងជាប់នឹងនំបុ័ងហើយរបូតទៅតាមនំពេលដែលយើងលេបចូលទៅក្នុងពោះ។

៣​. ផឹកប្រេងអូលីវ

drink olive oil

គ្រាន់តែលឺក៏មានអារម្មណ៍ថាអីចឹងដែរ! ប៉ុន្តែផ្ទុយទៅវិញផឹកប្រេងអូលីវក៏ជាវិធីមួយដែលមានប្រសិទ្ធភាពសម្រាប់ការស្លាក់ឆ្អឹងដែរ ដោយយើងគ្រាន់តែផឹកប្រេងអូលីវ១ទៅ២ស្លាព្រាកាហ្វេប៉ុណ្ណោះ។​ វាមានប្រសិទ្ធភាពដោយសារតែសមាសធាតុវាខាប់ជាងទឹក ដូចនេះវាធ្វើឲ្យឆ្អឹងធ្ងន់ហើយធ្លាក់ចុះតាមបំពង់ករ។

៤. ញ៉ាំ Marshmallow

marshmallow

ដើម្បីបំបាត់ការស្លាក់ឆ្អឹង​យើងក៏អាចសាកល្បងញុំ Marshmallow ដែរពីព្រោះវាមានជាតិស្អិត ដូច្នេះហើយនៅពេលដែលយើងញុំវា គួរតែទំពារបន្តិចមុននឹងលេបដើម្បីឲ្យវាស្អិតជាប់ទៅនឹងឆ្អឹងហើយធ្លាក់ចុះតាបំពង់ករ។

៥. ស្វែងរកវេជ្ជបណ្ឌិត

doctor

ប្រសិនបើយើងសាកល្បងនូវវិធីទាំងអស់ខាងលីហើយមិនទទួលបានប្រសិទ្ធភាព យើងគួរតែស្វែងរកគ្រូពេទ្យដើម្បីពិភាក្សាពីបញ្ហានេះ ពីព្រោះវាអាចបណ្តាលឲ្យកើតបញ្ហាធ្ងន់ធ្ងរប្រសិនបើយើងទុកវាឲ្យនៅបែបនេះ៕

មតិយោបល់

ពេញនិយម