សញ្ញាទាំង៥ ដែលបង្ហាញថាអ្នកកំពុងធ្វើការខុសជំនាញហើយ!
Connect with us

គួរដឹង

សញ្ញាទាំង៥ ដែលបង្ហាញថាអ្នកកំពុងធ្វើការខុសជំនាញហើយ!

ការស្វែងរកការងារធ្វើអាចនិយាយថាមិនមែនជារឿងដែលពិបាកប៉ុន្មាននោះទេ ប៉ុន្តែប្រសិនជាចង់រកការងារអោយត្រូវនឹងជំនាញរបស់ខ្លួនដែលខ្លួនមានជំនាញ រឺមានដុងខាងនោះអាចនឹងពិបាកបន្តិច ដោយសារតែពេលខ្លះខ្លួនអ្នកផ្ទាល់តែម្តងក៏មិនថាដឹងថាការងារនោះត្រឹមត្រូវរឺអត់ដែលចំពោះអ្នក។

ដើម្បីជួយអោយអ្នកដឹងថាការងារដែលអ្នកកំពុងធ្វើជាការងារដែលត្រូវនឹងជំនាញ រឺចំនុចខ្លាំងរបស់អ្នករឺក៏អត់ អ្នកអាចមើលសញ្ញាទាំង៥ខាងក្រោមនេះ៖

១. អ្នកមិនដឹងថាគួរចាប់ផ្តើមការងារពីណាទៅណា

ប្រសិនជាការងារមួយជាការងារដែលត្រូវនឹងជំនាញរបស់អ្នក បើទោះបីជាអ្នកពុំធ្លាប់ធ្វើវាពីមុនមក ក៏អ្នកនៅតែមានអារម្មណ៍ថាដូចជាប្រហែលៗជាមួយនឹងវាដែរ។ ផ្ទុយទៅវិញ នៅពេលដែលការងារនោះខុសពីជំនាញអ្នក អ្នកនឹងមានមានអារម្មណ៍ស្រពិចស្រពិលមិនដឹងថាគួរសម្រេចការងារនោះដោយរបៀបណា។

២. អ្នកមិនសូវធ្វើការងារបានល្អ រឺក៏បានល្អដែរតែមានអារម្មណ៍ស្ត្រេសខ្លាំង

ការងារមួយអាចសម្រេចទៅបានល្អ អាចបណ្តាលមកពីការខិតខំប្រឹងប្រែងរបស់អ្នក ប៉ុន្តែវាមិនមែនមានន័យថាអ្នកពូកែធ្វើវានោះដែរ ព្រោះជួនកាលទម្រាំធ្វើបាននោះ អ្នកប្រហែលជាឆ្លងកាត់បញ្ហា សម្ពាធ និងការតស៊ូច្រើនខ្លាំងណាស់។

ប៉ុន្តែប្រសិនជាអ្នកធ្វើការងារដែលអ្នកស្រលាញ់ពេញចិត្តវិញ មិនថាហត់ប៉ុណ្ណា ក៏អ្នកមិនសូវមានអារម្មណ៍ស្ត្រេសដែរ ហើយសម្រាប់លទ្ធផលវិញ គឺអាចប្រសើរខ្លាំងណាស់។

៣. អ្នកចង់តែដាក់ច្បាប់សម្រាក

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាមនុស្សដែលធ្វើការមិនត្រូវនឹងជំនាញខ្លាំងរបស់ខ្លួន តែងតែមានចិត្តចង់ដាក់ច្បាប់ឈប់សម្រាកជារឿយ ព្រោះពួកគេមិនសូវមានអារម្មណ៍ផ្សារភ្ជាប់ជាមួយនឹងការងារនោះឡើយ។

៤.អ្នកមានអារម្មណ៍ហត់នឿយ និងធុញទ្រាន់

ជាថ្មីម្តងទៀត មិនថាអ្នកប្រឹងប្រែងធ្វើការទាំងនោះយ៉ាងណាក៏ដោយ ប្រសិនជាវាមិនមែនជាការងារដែលអ្នកស្រលាញ់នោះទេ អ្នកនឹងឆាប់មានអារម្មណ៍ហត់នឿយ និងធុញទ្រាន់ជាមួយវាយ៉ាងលឿនជាក់ជាមិនខាន។

៥. មនុស្សជាច្រើននិយាយថាអ្នកធ្វើការងារអ្វីមួយផ្សេងស័ក្តសមជាង

ជួនកាលអ្នកមិនបានមើលឃើយពីសមត្ថភាពខ្លួនឯងនោះទេ បែរជាអ្នកដទៃអាចមើលឃើញថាអ្នកពូកែខាងអ្វីវិញ។ ដូច្នេះប្រសិនជាអ្នកដទៃតែងតែនិយាយថាអ្នកពូកែខាងការងារអ្វីមួយ ជាជាងការងារដែលអ្នកកំពុងធ្វើរាល់ថ្ងៃនោះ ការងារដែលអ្នកកំពុងធ្វើប្រហែលជាមិនមែនជាការងារដែលស័ក្តសមនឹងអ្នកនោះទេ៕

អត្ថបទល្អផ្សេងទៀត៖ ទំលាប់មួយនាទីដែលនឹងធ្វើឱ្យជីវិតមនុស្សយើងកាន់តែងាយស្រួលនូវរាល់គ្រប់ការងារ

នៅក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃ ឬកិច្ចការអ្វីដែលជាការចាំបាច់នៅក្នុងជីវិតយើង យើងតែងតែត្រូវប្រើពេលវេលា ចំណាយពេលវេលា និងត្រូវមានការបែងចែកពេលវេលាឱ្យបានច្បាស់លាស់ និងការចែកដាច់ពីគ្នា។ ចំពោះការធ្វើកិច្ចការងារផងដែរ មនុស្សយើងក៏តែងតែអូសបន្លាយពេលវេលា អ្នកខ្លះក៏យូរឆាប់ ទៅតាមទំលាប់ និងភាពខ្ជិលច្រអូសរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ ដោយសារតែមានគំនិតច្នៃប្រឌិតចេះតែកើតឡើង ទៅតាមពេលវេលា មនុស្សយើងក៏បានរកនឹកឃើញនូវគំនិតល្អៗជាច្រើន ដែលអាចជួយឱ្យពួកគេងាយស្រួលក្នុងការរស់នៅ ជាពិសេសការសម្រេចកិច្ចការនាៗក្នុងជីវិត។

One Minute Rule

ដូច្នេះហើយកាលពីឆ្នាំ២០០៦ មានអ្នកសរសេរ blog មួយរូបបានចែករំលែកនូវបទពិសោធន៏ខ្លួនឯង ដែលទាក់ទងទៅនឹងទំលាប់ប្រចាំក្នុងការធ្វើកិច្ចការងាររបស់គេ ដោយកំណត់ថាការងារទាំងឡាយនឹងត្រូវធ្វើហើយក្នុងរយៈពេលត្រឹមតែមួយនាទីតែប៉ុណ្ណោះ។ មិនថាការងារអ្វី ដូចជាការលាងចាន ការរៀបចំខ្លួន ការរៀបចំគ្រែគេង ឬការឆ្លើយតបសារ និង អ៊ីម៉ែលជាដើម គឺនាងត្រូវតែធ្វើឱ្យហើយក្នុងរយៈពេលមួយនាទី។ នាងបានចែករំលែកបទពិសោធន៏មួយនេះ ដោយសារតែវាអាចជួយសម្រួលដល់ការងារនាងច្រើន និងបានធ្វើឱ្យជីវិតនាងកាន់តែប្រសើរឡើងជារឿយៗ។ ហេតុផលដែលនាងបានលើកឡើងមានដូចជា៖

. វាមានភាពងាយស្រួលជាងមុននៅពេលដែលអ្នករក្សាទំលាប់មួយនេះវា: ដំបូង នាងពិតជានៅតែរឹងទទឹងនឹងធ្វើការងារទាំងនោះឱ្យហើយឆាប់ៗ (ជាពិសេសជាមួយនឹងការលាងចាន និងការងារផ្ទាល់ខ្លួនទៀតរបស់នាង) ។ ប៉ុន្ដែនាងបានព្យាយាមរក្សាទំលាប់មួយនេះឱ្យជាប់ ពេលនោះវាកាន់តែក្លាយទៅជាធម្មជាតិទីពីរនៃជីវិតរបស់នាង។ វាធ្វើឱ្យនាងមានអារម្មណ៏ថានាងដូចជាកំពុងឱ្យរង្វាន់ខ្លួនឯងដោយសម្រេចការងារបានជោគជ័យក្នុងរយៈពេលខ្លីមួយ។

. វានឹងផ្លាស់ប្តូរជីវិតអ្នកមួយភាគធំទាំងស្រុង

ក្បួនមួយនាទីនេះអាចជួយអ្នកដោះស្រាយបញ្ហាការងារតូចៗមុនពេលពួកគេក្លាយជាការងារដ៏ធំ។ ជំនួសឱ្យការរៀបចំសំលៀកបំពាក់យ៉ាងច្រើនក្នុងពេលតែមួយ យើងគ្រាន់តែប្តូរមករៀបចំវាបន្តិចម្តងៗ ដើម្បីជៀសវាងការរាំងស្ទះនូវការងារផ្សេងៗ និងការឆ្លើយតបសារ​ ឬអ៊ីម៉ែលម្តងមួយៗ មិនទុកគរចោលឱ្យច្រើន វានឹងជួយសម្រួលជីវិតអ្នកកាន់តែច្រើន មិនធ្វើឱ្យអ្នកមានការស្រ្តេសច្រើនដូចសព្វមួយដង ការធ្វើបែបនេះ នៅពេលក្រោយនឹងផ្ដល់ផលធំធេងដល់ផលិតភាពរបស់អ្នក។

One Minute Rule

. ជួយសម្រួលដល់ការងារសំខាន់ៗដទៃទៀត

ក្បួនមួយនាទីនេះ នឹងជួយសម្រួលដល់ការងារដទៃទៀត មិនអោយគរច្រើន ក៏ដូចជាកាត់បន្ថយភាពខ្ជិលច្រអូសរបស់មនុស្សយើង នឹងជួយកែទំលាប់អូសបន្លាយពេលវេលា ជួយឱ្យមនុស្សចេះគិតពីផលចំនេញរបស់ខ្លួន និងអ្នកជុំវិញខ្លួន។

. ផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស

ក្បួនមួយនាទីនេះ នឹងជួយផ្លាស់ប្តូរផ្នត់គំនិតមនុស្សភាគច្រើន ទៅកាន់ផ្លូវត្រូវ ផ្លូវដែលមានការគិតគូរទុកជាមុន មិនឱ្យមនុស្សរាថយនឹងឩបសគ្គចំពោះមុខ នឹងការយកឈ្នះចិត្តខ្លួនឯង ដើម្បីជោគជ័យផ្ទាល់ខ្លួនទៀតផង។ មួយវិញទៀត វាក៏ជួយដល់ការគិត ពង្រឹងការផ្ដោតអារម្មណ៏ទៅលើការងារនាៗដែលត្រូវសម្រេច។

One Minute Rule

លើសពីនេះទៅទៀត មិនត្រឹមតែមានក្បួនមួយនាទីនេះទេ យើងក៏អាចអនុវត្តនូវក្បួន ១៥ នាទី ឬ៣០ នាទី ឬរយៈពេលកំណត់ណាមួយ ដែលវានឹងជួយពន្លឿនដល់កិច្ចការងាររបស់យើង។ ជាការពិតណាស់ អត្ថបទមួយនេះ ក៏គ្រាន់តែចង់អប់រំចិត្តមនុស្សយើង ក្នុងការធ្វើអ្វីមួយ ដែលអោយចេះកំណត់គោលដៅ ពេលវេលា និងជំហានច្បាស់លាស់ ព្រោះថារឿងទាំងនោះ វាជាផ្នែកមួយនៅក្នុងការជោគជ័យរបស់មនុស្សយើងម្នាក់ៗ៕

មតិយោបល់

ពេញនិយម