រឿងចម្លែកដែលអាចកើតឡើង បើសិនផែនដីមានរាងសំប៉ែត
Connect with us

គួរដឹង

រឿងចម្លែកដែលអាចកើតឡើង បើសិនផែនដីមានរាងសំប៉ែត


ទោះជាមានភស្តុតាងជាច្រើនបញ្ជាក់ថា ផែនដីមានរាងមូលក៏ដោយ ក៏នៅមានមនុស្សជាច្រើនប្រឆាំងនឹងគំនិតនេះដែរ។

The Flat Earth Society ជាឧទាហរណ៍មួយ ដែលគិតថា ផែនដីរបស់យើងគឺ សំប៉ែត ហើយរូបភាព ដែលយើងឃើញតាមអង្គការផ្សេងៗ ដូចជាណាសា ដែលផែនដីមានរាងមូល សុទ្ធតែជាការកាត់តដោយកុំព្យូទ័រ។

ការពិតទៅ ទស្សនវិទូ និង​ផែនដីវិទូក្រិកបុរាណ បានគណនាពីស្ថានភាពនៃភពផែនដី និង សន្និដ្ឋានថា ផែនដីមានរាងមូល ជាង២៣០០ឆ្នាំមុនម្ល៉េះ។ អ៊ីរ៉ាតូធិនីស ដែលជាគណិតវិទូ ផែនដីវិទូ ករី តារាវិទូ និងអ្នកតន្ត្រី ព្រមទាំង បណ្ណារក្សនៅបណ្ណាល័យអេឡិចសាន់ទ្រា ក៏បានគណនាពីផែនដីដែរ។

អ៊ីរ៉ាតូធិនីស បានមកលេងនៅស៊ីយិន ដែលបច្ចុប្បន្ន គឺអាសវិន។ គាត់បានសង្កេតឃើញពីបាតុភូត ដែលគួរឲ្យទាក់ទាញអារម្មណ៍មួយ។ នៅពេលថ្ងៃត្រង់ នៃចំណុចកំពូលក្នុងរដូវក្តៅ គ្មានស្រមោលជះណាមួយមកក្រោមទេ។ បាតុភូតនេះកើតឡើងដោយសារតែព្រះអាទិត្យ ឡើងកំដៅខ្លាំង។

នៅពេលដែលត្រឡប់មកទីក្រុងរបស់ខ្លួនវិញ អាឡិចសាន់ទ្រា ដែលជាគណិតវិទូ បានព្យាយាមបង្ហាញថា បាតុភូតដូចគ្នានេះ ក៏កើតឡើងនៅទីនោះដែរ។ គាត់ដោតឈើមួយ លើដី ដើម្បីមើលថាតើវាមានស្រមោលដែរទេនៅពេលថ្ងៃ។

ជាការពិតណាស់ វាមានស្រមោល ដែលស្រមោលជះចេញនោះ មាន៧ដឺក្រេ។ ការសន្និដ្ឋាន​ ដែលអ៊ីរ៉ាតូធិនីស បានធ្វើឡើងពីបាតុភូតនេះ គឺត្រឹមត្រូវ ដែលថាផែនដីមានរាងមូល។

ឥឡូវនេះមកមើលអ្នកវិទ្យាសាស្រ្ត Lamont-Doherty Earth Observatory មកពីសាកលវិទ្យាល័យកូឡុំបៀ ពន្យល់ថាផែនដីរាងសំប៉ែតមិនអាចមានបានទេ។

គំនិតដែលថាផែនដីរាងសំប៉ែត បានបាត់ចេញពីចិត្តរបស់អ្នកដែលជឿថា ផែនដីមានរាងសំប៉េត។ ប៉ុន្តែ ទោះជាគំនិតនេះ ត្រូវបានគេយកមកពន្យល់ថែមទៀតថា បើសិនជាផែនដីមានរាងសំប៉ែត តើអាចមានអ្វីកើតឡើង។

ទី១ ផែនដីរាងសំប៉ែត ប្រហែលជាមិនអាចមានទំនាញផែនដីទេ។ គេមិនអាចដឹងថា តើទំនាញអាចដំណើរការបានយ៉ាងដូចម្តេច នេះបើតាម James Davis ដែលជាផែនដីវិទូ នៃ Lamont Doherty។ កំលាំងទំនាញ ដែលអាចធ្វើឲ្យផ្លែប៉ោមធ្លាក់ចុះពីដើមឈើ ក៏អាចជាកំលាំងដែលធ្វើឲ្យព្រះច័ន្ទដើរជុំវិញផែនដី និងដូចជាកំលាំងដែលធ្វើឲ្យភពផ្សេងៗ ដើរជុំវិញព្រះអាទិត្យផងដែរ។

គេជឿថា ផែនដីដែលមានរាងសំប៉ែតត្រូវបានគេសន្និដ្ឋានថា ទំនាញកើតឡើងដោយផ្ទាល់ ប៉ុន្តែ គ្មានភស្តុតាងណាដើម្បីបញ្ជាក់ថាវាដំណើរការដូច្នេះទេ។

អ្វីដែលយើងដឹងពីទំនាញផែនដីគឺ វាទាញចូលទៅក្នុងចំណុចកណ្តាលនៃផែនដី។ នេះមានន័យថា កំលាំងទំនាញទាញចូលទៅក្នុងចំណុចកណ្តាល។ ប្រសិនបើយើងចេញកាន់តែឆ្ងាយពីចំណុចកណ្តាល នោះ វានឹងទាញយើងជាអ័ក្សដេក។ នេះអាចធ្វើឲ្យទឹកសមុទ្រផ្តុំគ្នានៅតែចំណុចកណ្តាល ហើយដើមឈើអាចដុះផ្តេកប្រសិនបើវាដុះឆ្ងាយពីចំណុចកណ្តាល។

ព្រះអាទិត្យ

យើងមានព្រះអាទិត្យដែលស្អាត។ នៅក្នុងវិទ្យាសាស្រ្ត ផែនដីវិលជុំវិញព្រះអាទិត្យ ដោយសារតែព្រះអាទិត្យមានកំលាំងទំនាញខ្លាំងជាង។ ប៉ុន្តែ ផែនដីមិនចូលទៅជិតព្រះអាទិត្យដោយសារតែផែនដីធ្វើដំណើរលើគន្លងរបស់វា។ និយាយជារួម ទំនាញផែនដី មិនមានជាអ្នកកំណត់គ្រប់យ៉ាងទេ។

ភពគឺធ្វើដំណើរក្នុងទិសដៅ មួយនៃទំនាញ នៃភពផ្សេង។ ប្រសិនបើអាចបិទទំនាញផែនដីទេ ផែនដីនឹងធ្វើដំណើរឆ្ពោះទៅត្រង់ហើយហោះចេញពីប្រព័ន្ធព្រះអាទិត្យយើង។

ផ្ទុយមកវិញ កំលាំងទំនាញ នៃផែនដីសំប៉ែត និងកំលាំងទំនាញផែនដីបូកបញ្ចូលគ្នា ធ្វើឲ្យមានគន្លងជុំវិញព្រះអាទិត្យ។ ទ្រឹស្តីផែនដីសំប៉ែត បានដាក់ផែនដីជាចំណុចកណ្តាលនៃសកលលោក ប៉ុន្តែមិនបាននិយាយពីការវិលរបស់ព្រះអាទិត្យជុំវិញផែនដីទេ។

ផ្ទុយមកវិញ​ ព្រះអាទិត្យ វិលជុំវិញផែនដី នៅផ្នែកខាងលើនៃផែនដី ដូចជាពន្លឺអំពូលជះមកលើផែនដីដូច្នោះដែរ។

បើសិនជាគ្មានជាគ្មានទំនាញទេ មិនដឹងជាកំលាំងអ្វីដែលបញ្ជៀសព្រះច័ន្ទ និងព្រះអាទិត្យឲ្យវិលនៅខាងលើផែនដីទេ។ នេះបើតាមសំដីរបស់លោក ដាវីស (Davis)។

ផ្កាយរណប

ម្យ៉ាងវិញទៀត ប្រសិនបើភពរបស់យើង សំប៉ែត ផ្កាយរណប ប្រហែលជាមិនអាចធ្វើទៅបានទេ។ តើយើងដឹងពីគន្លងរបស់យន្តហោះបានយ៉ាងដូចម្តេច?

លោកដាវិស និយាយថា​៖ “មានបេសកកម្មរបស់ផ្កាយរណបមួយ ដែលសង្គមពឹងលើ ប៉ុន្តែមិនដំណើរការទេ”។ ដោយសារមូលហេតុនេះ គាត់និយាយថែមទៀតថា៖ “ខ្ញុំមិនអាចគិតថា GPS នៅលើផែនដីសំប៉ែតអាចដំណើរការបានយ៉ាងដូចម្តេចទេ”។

ប្រសិនបើព្រះអាទិត្យ និងព្រះច័ន្ទ វិលជុំវិញតែមួយផ្នែកនៃផែនដី យប់និងថ្ងៃ គឺអាចដំណើរការបាន។ ប៉ុន្តែ នេះមិនអាចពន្យល់អំពីរដូវ សូរ្យគ្រាស ច័ន្ទគ្រាស ហើយនឹងបាតុភូតផ្សេងៗទៀតទេ។

ព្រះអាទិត្យគួរតែ តូចជាងផែនដី ដើម្បីមិនបញ្ឆេះ ឬប៉ះជាមួយព្រះច័ន្ទ។ យើងដឹងថា ព្រះអាទិត្យធំជាងផែនដី១០០ដង។ នៅខាងក្រោមផែនដីយើង ចំណុចស្នូលនៃផែនដី បង្កើតជាកំលាំងទំនាញសំរាប់ទាញភព។ ប៉ុន្តែ ចំណុចកណ្តាលនៃផែនដី ប្រហែលជាមិនអាចជារបស់ដូចផែនដីរាងមូលទេ។

នេះមានន័យថា យើងមានមជ្ឈដ្ឋានមួយ បើសិនជាផែនដីមានរាងសំប៉ែត ចំណុចកណ្តាលនៃផែនដីមិនអាចជាកំលាំងទំនាញនៃភពដទៃ ដើម្បីឲ្យវិលជុំវិញខ្លួនទេ។ ដូច្នេះ ទឹកសមុទ្រ និងខ្យល់អាចហោះចេញពីផែនដីទៅក្នុងអវកាស។

លោកដាវីស និយាយថា៖ “ផែនដីរាងមូលកើតឡើងតាំងពីស.វទី៦ មុនគ.ស ជាមួយភីថាហ្គ័រាស (Pythagoras) ដែលអារីស្តូត អ៊ូខ្លីត (Euclid) និង អារីស្តាឈូស (Aristarchus) ដែលក្នុងចំណោមពួកគេនោះ បានសង្កេតឃើញថា ផែនដីមានរាងមូល”៕

មតិយោបល់

ពេញនិយម