មិននឹកស្មានថាឡានពណ៌សមានគុណប្រយោជន៍ថ្នាក់នេះសោះ!
Connect with us

គួរដឹង

មិននឹកស្មានថាឡានពណ៌សមានគុណប្រយោជន៍ថ្នាក់នេះសោះ!

ការសម្រេចចិត្តទិញរថយន្តអាចជាការសម្រេចចិត្តដ៏ធំមួយ ព្រោះថាក្រៅពីជ្រើសរើសរថយន្តដែលអ្នកអាចមានលទ្ធភាពទិញ ជារថយន្តដែលអ្នកស្រលាញ់ រថយន្តនោះក៏ត្រូវតែអាចផ្តល់សុវត្ថិភាពដល់អ្នកផងដែរ។

ចំនង់ចំនូលចិត្តរបស់មនុស្សម្នាក់ៗទៅលើការជ្រើសរើសពណ៌ឡានអាចមានការនិយមខុសគ្នាទៅតាមភេទ អាយុ រឺក៏ម៉ូតរបស់ឡានជាដើម ប៉ុន្តែការជ្រើសរើសទិញរថយន្តពណ៌គឺជារឿងសំខាន់បំផុតមួយដែរ ព្រោះក៏ជាកត្តាមួយដែលជួយការពារអ្នកនៅពេលបើកបរផងដែរ។

តាមការស្រាវជ្រាវពីអ្នកវិទ្យាសាស្ត្របានបង្ហាញថា រថយន្តពណ៌ស នឹងអាចជួយកាត់បន្ថយគ្រោះថា្នក់ចរាចរន៍តាមដងផ្លូវបានច្រើនជាងពណ៌ដទៃនានា។ ការសិក្សាដដែលនោះបានបង្ហាញថា ក្នុងចំនោមពណ៌ឡានដែលមានគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ រថយន្តពណ៌សគឺមានតិចជាងពណ៌ដទៃដល់ទៅ១០%ឯណោះ។

ហេតុផលពីក្រោយការអះអាងនេះគឺថា ពណ៍សជាពណ៍ដែលងាយមើលឃើញជាងគេ ជាពិសេសចំពោះការធ្វើដំណើរផ្លូវឆ្ងាយ និងនៅពេលយប់។

ទោះជាយ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍អាចបណ្តាលមកពីកត្តាផ្សេងៗទៀតជាច្រើនដូចជាអ្នកបើកបរ ស្ថានភាពផ្លូវ រឺក៏កត្តាផ្សេងៗទៀតជាច្រើន ដូច្នេះដើម្បីសុវត្ថិភាព ក្រៅពីជ្រើសរើសពណ៌ឡានដែលត្រឹមត្រូវ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ គន្លឹះពីអ្នកជំនាញដើម្បីការងារមិនអោយគ្រោះថ្នាក់ខ្លាំង បើត្រូវឡានបុក! (មានវីដេអូ)

នៅសម័យនេះគេមិនសូវជាខ្លាចរឿងបញ្ហាមានជម្ងឺអ្វីមួយនោះទេ ប៉ុន្តែអ្វីដែលគេខ្លាចបំផុតនោះគែគ្រោះថ្នាក់ចរាចរណ៍។ គ្រោះថ្នាក់ចរាចរណ៍គឺជាឃាតករដ៏ព្រៃផ្សៃបំផុតដែលអាចឆក់យកជីវិតរបស់មនុស្សម្នាក់បានមួយពព្រិចភ្នែក ពោលគឺពុំមានបានអោយដំនឹងអ្វីទុកមុនដូចជាជម្ងឺណាមួយឡើយ។

ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍ មានវិធីជាច្រើនដែលមនុស្សម្នាក់ៗត្រូវប្រកាន់ភ្ជាប់ ដោយក្នុងនោះមានតាំងពីការប្រុងប្រយ័ត្នអោយបានខ្ពស់ មើលឆ្វេងស្តាំអោយបានត្រឹមត្រូវ បើកបរដោយគោរពច្បាប់សញ្ញា ពាក់មួកសុវត្ថិភាព ឬដាក់ខ្សែក្រវាត់ជាដើម។

ក្រៅពីនេះ ការចេះរបៀបត្រៀមខ្លួននៅពេលដែលមានគ្រោះអាសន្នក៏ជារឿងមួយសំខាន់ដែរ។ ថ្ងៃនេះ នឹងបង្ហាញពីវិធីមួយដែលអ្នកដំណើរអាចធ្វើបានប្រសិនជាខ្លួនបានជួយប្រទះជាមួយករណីណាមួយដែលមានឡានសម្តៅមកកាន់ខ្លួន រឺបម្រុងនឹងបុកជាដើម។

តាមការបកស្រាយពីអ្នកជំនាញបានអោយដឹងថា មិនថាល្បឿនរបស់ឡាននោះលឿនប៉ុណ្ណាឡើយ ការដែលអ្នកចេះបត់បែនខ្លួនបានទាន់ពេលវេលានឹងអាចជួយសម្រាលស្ថានភាពរបស់អ្នក នៅពេលដែលអ្នកត្រូវបានឡាននោះបុក។

វិធីដែលអ្នកអាចធ្វើបាននោះគឺថា នៅពេលដែលឡានមួយ(ប្រភេទឡានតូច)ប្រុងនឹងបុកអ្នក ហើយអ្នកដឹងថាអ្នកមិនអាចគេចខ្លួនរួច អ្នកត្រូវតែមានភាពម្ចាស់ការ កុំស្លន់ស្លោរ។ ពេលដែលឡាននោះមកជិតបំផុត អ្នកត្រូវចាប់ផ្តើមហក់រមៀលឡើងលើឡាននោះ ដោយការហក់នោះគឺត្រូវប្រើជើងដែលនៅជិតឡានជាងគេបង្អស់ដើម្បីហក់ឡើយ។ ការធ្វើបែបនេះគឺដើម្បីជៀសវាងត្រូវឡានបុកផ្ទប់ទៅនឹងថ្នល់ដែលអាចបណ្តាលជាគ្រោះថ្នាក់ធ្ងន់ធ្ងរ។

មើលវីដេអូខាងក្រោមដើម្បីឃើញពីវិធីលោតនេះកាន់តែច្បាស់៖

គួរបញ្ជាក់ផងដែរ បន្ទាប់ពីរួចពីគ្រោះថ្នាក់ហើយ អ្នកត្រូវទៅពិនិត្យនៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឆែកមើលថាតើអ្នកមានបញ្ហាអ្វីរឺអត់ផ្នែកខាងក្នុង។ ក្រៅពីនេះអ្នកត្រូវបង្កើនការប្រុងប្រយ័ត្នកាន់តែច្រើនបន្តទៀត ដើម្បីការពាររាល់គ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ៕

មតិយោបល់

ពេញនិយម