ធ្លាប់តែឃើញ Logo របស់សហព័ន្ធកីឡាអូឡាំពិច មានដឹងថាវាមានន័យដូចម្តេចទេ?
Connect with us

គួរដឹង

ធ្លាប់តែឃើញ Logo របស់សហព័ន្ធកីឡាអូឡាំពិច មានដឹងថាវាមានន័យដូចម្តេចទេ?

កីឡា គឺជាការកំសាន្តដ៏ធំមួយផ្នែករបស់មនុស្សយើង ដោយក្នុងនោះមនុស្សម្នាក់សុទ្ធតែមានចំនង់ចំនូលចិត្តនិយមកីឡាផ្សេងៗខុសៗពីគ្នា ដោយខ្លះស្រលាញ់កីឡាបាល់ទាត់ ខ្លះហែលទឹក ខ្លះរត់ប្រណាំងជាដើម។

ក្នុងនោះគណះកម្មការរៀបចំកីឡាដ៏ធំបំផុតនោះគឺ គណះកម្មការរៀបចំកីឡាអូឡាំពិចអន្តរជាតិ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៨៩៤មកម្ល៉េះ។

សហព័ន្ធកីឡាដ៏ធំមហាសាលមួយនេះមានការចូលរួមពីសមាជិកស្ទើរតែគ្រប់ប្រទេស ដោយក្នុងនោះប្រទេសកម្ពុជាយើងក៏ជាសមាជិកមួយដែរ។

ប៉ុន្តែតើអ្នកឆ្ងល់ទេថា តើ Logo របស់សហព័ន្ធកីឡាអូឡាំពិចនេះគឺមានន័យដូចម្តេច?

រូបកងទាំង៥នេះគឺត្រូវបានគេឌីស្សាញដោយយកវាមកតំណាងទ្វីបទាំង៥នៅលើពិភពលោក ដោយក្នុងនោះមានទ្វីបអាស៊ី អាមេរិច អឺរ៉ុប អាហ្វ្រិច និងអង់តាកតិច។ ដោយសារតែសហព័ន្ធមួយនេះតំនាងអោយស្ទើរតែគ្រប់ប្រភេទកីឡាហើយ ដូច្នេះវាមានការចូលរួមពីប្រទេសដែលនៅក្នុងទ្វីបទាំង៥នេះដែលជាផ្នែកដ៏សំខាន់នៃសហព័ន្ធនេះ៕

អត្ថបទល្អផ្សេងទៀត៖ ឃើញ logo ទាំងនេះរាល់ដង! តើអ្នកដឹងទេថា នៅពីក្រោយ logo ទាំងអស់នេះមានន័យបែបណា?

ជាទូទៅ ក្រុមហ៊ុននីមួយៗមិនថាតូចរឺក៏ធំរមែងមានប្រើប្រាស់ logoផ្ទាល់ខ្លួនដើម្បីតំនាងក្រុមហ៊ុនរបស់ខ្លួន ក៏ដូចជាដើម្បីបញ្ជាក់ពីភាពខុសគ្នារវាងខ្លួននឹងក្រុមហ៊ុនដទៃផងដែរ។ មុននឹងសម្រេចចិត្តប្រើប្រាស់អ្វីមួយlogo ក្រុមហ៊ុនទាំងនោះសុទ្ធតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីសិក្សាពីអត្ថន័យ និងធាតុសម្គាល់របស់វា ដែលជាទូទៅវាមិនត្រូវបានគេទម្លាយចេញមកក្រៅនោះទេ ប្រសិនជាគ្មានការចាំបាច់អ្វីមួយ ព្រោះនេះហាក់ដូចជាស្នូល រឺគុណតម្លៃមួយរបស់ក្រុមហ៊ុនរបស់គេផងដែរ។

ខាងក្រោមនេះគឺអត្ថន័យនៅពីក្រោយlogoរបស់ក្រុមហ៊ុនដែលល្បីៗទាំងនៅលើពិភពលោក៖

១. logoកងបួនរបស់ក្រុមហ៊ុន Audi

Logoកងបួនរបស់ក្រុមហ៊ុន Audi នេះគឺដើម្បីតំនាងអោយក្រុមហ៊ុនដើមទាំង៤ដែលជាបិតាស្ថាបនិកក្រុមហ៊ុននេះឡើងដែលរួមមាន Audi, DKW, Horch និង Wanderer របស់ Auto-Union Consortium។

២.logo របស់ក្រុមហ៊ុន Mercedes

ផ្កាយបីជ្រុងដែលជាlogoរបស់ក្រុមហ៊ុននេះគឺតំនាងអោយធាតុទាំងបីទឹកសមុទ្រ ដី និងខ្យល់ ដែលគេជឿថាមានសមត្ថភាពយកឈ្នះរាល់ដៃគូរប្រកួតប្រជែងរបស់ខ្លួន។

៣. logoរបស់ក្រុមហ៊ុន NIKE

សញ្ញានេះតំនាងអោយល្បឿន និងចលនា។ នៅក្នុងពាក្យតំនាលរបស់ជនជាតិគ្រិច NIKE មានន័យថាស្លាបរបស់អទិទេពស្រី។ ហើយសញ្ញាមួយនេះមិនមែនជាសញ្ញាគូសយកដូចមនុស្សគ្រប់គ្នាគិតនោះទេ។

៤. logo របស់ក្រុមហ៊ុន BMW

logo នេះតំនាងអោយចលនានៃយន្តហោះពណ៌សមួយដែលហោះហើរកាត់មេឃពណ៌ខៀវ។

៥. logo របស់ក្រុមហ៊ុន IBM

ខ្សែបន្ទាត់ពណ៌សនៅក្នុងអក្សរ IBM នេះតំនាងអោយភាពស្មើគ្នា ដែលមានតម្លៃជាងអ្វីៗទាំងអស់។

៦. logo របស់ក្រុមហ៊ុន McDonald

អក្សរ M ពណ៌លឿងនេះគឺសម្គាល់អោយដើមទ្រូងដែលវាត្រូវបានគេឌីស្សាញឡើងដើម្បីទាក់ទាញអោយអ្នកផ្សេងចង់ញ៉ាំ។

៧. logo របស់ក្រុមហ៊ុន Amazon

សញ្ញាព្រួញដែលនៅក្រោមAmazonនេះបានអូសពីអក្សរ a ទៅ z ដែលវាតំនាងថា Amazon មានផលិតផលច្រើនប្រភេទ និងគ្រប់ជម្រើស។

៨. logo របស់ក្រុមហ៊ុន Adidas

logo របស់ក្រុមហ៊ុននេះគឺតំនាងភ្នំដែលវាជាពាក្យប្រៀបធៀបទៅនឹងការប្រកួតប្រជែងមួយដែលអ្នកកីឡាត្រូវតែជួបប្រទះ។ រីឯ logo ដែលមានរាងដូចស្លឹកឈើបីនោះគឺតំនាងអោយទ្វីបទាំងបីដែលមាន អាមេរិច អឺរ៉ុបនិងអាហ្រ្វិច និងអាស៊ី។
ដូចនេះថ្ងៃក្រោយនៅពេលអ្នកឃើញ logo ទាំងនេះ អ្នកដឹងពីអត្ថន័យរបស់វាហើយ៕

មតិយោបល់

ពេញនិយម