អ្នកវិទ្យាសាស្ត្របង្ហាញថាការឡើងគីឡូរបស់គូរស្នេហ៍ជាសញ្ញាបង្ហាញថាពួកគេស្រលាញ់គ្នាខ្លាំង!
Connect with us

គ្រួសារ & ស្នេហា

អ្នកវិទ្យាសាស្ត្របង្ហាញថាការឡើងគីឡូរបស់គូរស្នេហ៍ជាសញ្ញាបង្ហាញថាពួកគេស្រលាញ់គ្នាខ្លាំង!

ភាពធាត់គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាធំបំផុតនៅលើពិភពលោកនាពេលឥឡូវនេះដែលភាគច្រើនគឺកើតឡើងចំពោះយុវវ័យនិងក្មេងៗ។ មានកត្តាខុសៗគ្នាជាច្រើនដែលបណ្តាលអោយភាពធាត់នេះកើតឡើង ក្នុងនោះមានមួយគឺដោយសារការញាំច្រើនហួសកំរិត។ មនុស្សជាច្រើនបានធ្វើរឿងជាច្រើនដើម្បីធានាថាពួកគេព្យាយាមកែតម្រូវបញ្ហាធាត់នេះដោយផ្លាស់ប្តូររបៀបរស់នៅរបស់ពួកគេនិងទម្លាប់ផ្សេងទៀត។

នេះគឺជាការពិតដ៏គួរអោយរន្ធត់មួយ! តើអ្នកដឹងទេថា អ្នកវិទ្យាសាស្ត្របានរកឃើញថា គូរស្នេហ៍ដែលស្រលាញ់គ្នាពិតប្រាកដ ភាគច្រើនពួកគេតែងតែផ្លាស់ប្តូរទៅជាធាត់។ តើអ្នកធ្លាប់សំគាល់ទេថា នៅពេលដែលអ្នកមានស្នេហា អ្នកមានការឡើងគីឡូជាងធម្មតា? 

អ្នកស្រាវជ្រាវជាច្រើនបានបង្ហាញថា នៅពេលដែលមនុស្សពីរនាក់មានទំនាក់ទំនងដ៏ចុះសម្រុងល្អមួយរវាងគ្នានិងគ្នា នោះពួកគេតែងតែឡើងគីឡូជារឿងធម្មតា។ អ្នកស្រាវជ្រាវមួយចំនួនដែលមកពីសាកលវិទ្យាល័យ University of Queensland នៃប្រទេសអូស្ត្រាលីបានធ្វើការស្រាវជ្រាវលើស្ត្រីចំនួន 6,459 នាក់ កាលពីដប់ឆ្នាំមុនចំពោះបញ្ហានេះ។

ក្នុងការវិភាគលើបញ្ហានេះ ពួកគេបានរកឃើញថា ស្ត្រីជាច្រើនដែលមានអាយុចន្លោះពី ២០ ទៅ ៣០ឆ្នាំ រៀបការហើយ ឬក៏ស្ថិតក្នុងទំនាក់ទំនងស្នេហាច្បាស់លាស់រវាងគ្នានិងគ្នា ពួកគេមាននិន្នាការទៅរកការឡើងគីឡូ មិនដូចជាស្ត្រីដែលនៅលីវនោះឡើយ។

សុភាពនារីទាំងឡាយដែលកំពុងមានស្នេហាដែលផ្អែមល្ហែម និងដំណើរការយ៉ាងរលូន ឡើងទំងន់ប្រហែលជា ៥ គីឡូក្រាម។ ចំណែកសុភាពនារីដ៏ទៃទៀតទោះស្នេហាមិនផ្អែមល្ហែម និងល្អូកល្អើនខ្លាំងក៏ដោយ ក៏ឡើងទំងន់ប្រហែលជា ៤ គីឡូក្រាមដែរ។ រឿងនោះមិនកើតឡើងចំពោះតែភាគីជានារីនោះទេ បុរសៗ ក៏កើនទំងន់ដូចគ្នាដែរ។

ការស្រាវជ្រាវមួយទៀតគឺផ្តោតទៅលើបុរស ដែលបានធ្វើឡើងនៅសាកលវិទ្យាល័យ Southern Methodist University ក្នុងទីក្រុង Dallas។ ពួកគេបានធ្វើការសិក្សាលើគូរស្នេហ៍ដល់ទៅ ១៦៩ គូរ ក្នុងរយៈពេល ៤ឆ្នាំមកនេះ ហើយក៏បង្ហាញថា មនុស្សប្រុសដែលមានការប្តេជ្ញាក្នុងទំនាក់ទំនងស្នេហាភាគច្រើនឡើងគីឡូ។

និក្ខេបបទដែលបានមកពីសាកលវិទ្យាល័យ University of York ក៏បានសន្និដ្ឋានថា វាមិនមានភាពខុសគ្នាចំពោះការឡើងគីឡូរវាងមនុស្សប្រុស និងមនុស្សស្រីនោះទេនៅពេលដែលពួកគេស្ថិតក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ។ ពួកគេទាំងពីរគឺឡើងគីឡូទាំងពីរនាក់ ហើយពួកគេទាំងពីរក៏សង្កេតឃើញថាការឡើងគីឡូរបស់ពួកគេជាសញ្ញាបង្ហាញថាទំនាក់ទំនងស្នេហារបស់ពួកគេដំនើរការយ៉ាងរលូនល្អ។

ដូច្នេះហើយគ្រប់គ្នាតែងតែលឺសំនួរមួយនេះ៖ ហេតុអ្វីបានជាយើងធាត់ពេលយើងមានស្នេហា?

អ្នកវិទ្យាសាស្ត្របាននិយាយថាភាពស្និទ្ធស្នាលនៃចំណងស្នេហាបែបនេះ មានឥទ្ធិពលលើទម្លាប់និងរបៀបរស់នៅរបស់ពួកគេដែលធ្វើអោយពួកគេសម្របខ្លួនទៅនឹងរបៀបនៃជីវិតរបស់ដៃគូខ្លួនបានយ៉ាងងាយស្រួល។ ក្រៅពីនេះ នៅក្នុងទំនាក់ទំនងស្នេហា ស្ត្រីចាប់ផ្តើមញ៉ាំជាតិស្ករច្រើន។ ការធ្វើបែបនេះអាចធ្វើឱ្យពួកគេឡើងគីឡូច្រើន។ ពេលខ្លះស្ត្រីក៏ព្យាយាមញាំអោយបានច្រើនដូចដៃគូរបស់ពួកគេដែរដោយមិនដឹងថាបុរសភាគច្រើនបរិភោគច្រើនជាងមនុស្សស្រី។ មនុស្សស្រីដែលពួកគេបានធ្វើការសាកសួរក៏ទទួលស្គាល់ថា ពួកគេញាំអាហារច្រើនដូចជាដៃគូររបស់ពួកគេអញ្ចឹងដែរ។

ហេតុផលដ៏ច្បាស់លាស់មួយទៀតក៏បង្ហាញថា គូរស្នេហ៍ដែលធាត់ដោយសារតែពួកគេចំណាយពេលនៅជាមួយគ្នា អោបគ្នាច្រើន  ហើយចូលចិត្តធ្វើអ្វីផ្សេងៗជាមួយគ្នាច្រើនផងដែរដូចជាលាងចានអីជាដើម។

ចំនុចមួយទៀតនោះគឺថានៅពេលដែលយើងនៅម្នាក់ឯង ភាគច្រើនមិនសូវជាខ្វល់ខ្វាយរឿងចំអិនអាហារអោយមានរសជាតិឆ្ងាញ់នោះទេ គ្រាន់តែរកអ្វីងាយៗមកញាំ ប៉ុន្តែនៅពេលដែលមានទំនាក់ទំនងស្នេហា គឹយើងចំណាយពេលច្រើនក្នុងការចំអិនអាហារដើម្បីចែកគ្នាញាំ ហើយក៏ចែកគ្នាឡើងគីឡូផងដែរ។ 

អ្នកខ្លះទៀតក៏បញ្ឈប់ការហាត់ប្រាណឬក៏រស់នៅក្នុងជីវិតដែលមានសុខភាពល្អទៀត ព្រោះពួកគេស៊ាំទៅហ្នឹងអ្វីដែលពួកគេធ្វើក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ ហើយពួកគេលែងចង់បានការចាប់អារម្មណ៍ពីអ្នកណាផ្សេងទៀតឡើយ គឺពួកគេគ្រាន់តែចង់រក្សាពេលវេលាសប្បាយៗជាមួយគ្នាតែប៉ុណ្ណោះ។

មតិយោបល់

ពេញនិយម