អ្នកឆ្លាតពេកពិបាកធ្វើអ្នកដឹកនាំណាស់!!! តើត្រូវរឺទេ? តោះចូលអានទាំងអស់គ្នា!
Connect with us

គួរដឹង

អ្នកឆ្លាតពេកពិបាកធ្វើអ្នកដឹកនាំណាស់!!! តើត្រូវរឺទេ? តោះចូលអានទាំងអស់គ្នា!


តើអ្នកដឹកនាំត្រូវការអ្វីខ្លះ? តើត្រូវការទស្សនវិស័យ ដែលជាសមត្ថភាព ដើម្បីយល់ដឹងហើយពិភាក្សាជាមួយមនុស្ស ភាពឥតខ្ចោះ ឬត្រូវការភាពចេះដឹងឆ្លាតខ្លាំង? ការសិក្សាថ្មីមួយបានបង្ហាញថា បើសិនជាឆ្លាតខ្លាំង អាចជាឧបសគ្គវិញទេ។ អ្នកឆ្លាតខ្លាំង មិនមែនអាចក្លាយជាអ្នកដឹកនាំអស្ចារ្យទេ។

អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ ឡូសាន នៅប្រទេសស្វីហ្សឺលែន ដែលដឹកនាំដោយ លោកចន អានតុណាគីស បានធ្វើតេស្តការសន្និដ្ឋានថា អ្នកភ្លឺថ្លា អាចធ្វើជាអ្នកដឹកនាំអស្ចារ្យបាន។ លទ្ធផលត្រូវបានបង្ហាញក្នុងកំណត់ហេតុ ចិត្តសាស្រ្ត។ ក្រុមនេះ ធ្វើបន្តពីកិច្ចការរបស់សាស្រ្តាចារ្យចិត្តសាស្រ្ត ខេត ស៊ីម៉ូតុន។ គាត់និយាយថា មានចំណុចមួយដែលខ្ពស់បំផុត ដែលអ្នកដឹកនាំត្រូវតែទៅដល់ នៅពេលដែលអ្នកដឹកនាំដែលឆ្លាតនោះ ត្រូវតែសហការជាមួយអ្នកដើរតាមខ្លួន។

យើងរំពឹងថាអ្នកដឹកនាំ ឆ្លាតជាងយើង ប៉ុន្តែកុំឆ្លាតខ្លាំងពេក បើផ្អែកតាមសាស្រ្តាចារ្យ ស៊ីម៉ូតុន។ នៅពេលកំរិតនៃភាពវ័យឆ្លាតត្រឹមតែ ១០០ ទៅ ១១០ជាមធ្យម ភាពវ័យឆ្លាតសំរាប់អ្នកគ្រប់គ្រងក្រុមមួយ អាចត្រឹម១២០ ទៅ១២៥។ ទំនាក់ទំនងនេះ ហៅថា curvilinear។

ពេលខ្លះ អ្នកដឹកនាំដែលឆ្លាត បើគ្មានគុណសម្បត្តិផ្សេងទេ អាចនឹងពិបាក។ នៅក្នុងការសិក្សាប្រទេសស្វីស អ្នកគ្រប់គ្រង់៣៧០នាក់ មកពីក្រុមហ៊ុន ៣០ខុសៗគ្នា ជាទូទៅ ប្រទេសអឺរ៉ុប បានចូលរួម។ ពួកគេដឹកនាំគេអស់រយៈពេល ៦ឆ្នាំហើយ ហើយការដឹកនាំរបស់ពួកគេត្រូវបានវាយតម្លៃមួយរយៈពេលម្តង។ អ្នកស្រាវជ្រាវ ឲ្យពួកគេធ្វើតេស្ត ដែលវាយតម្លៃលើចរិតលក្ខណៈរបស់ពួកគេ ហើយភាពវៃឆ្លាតរបស់ពួកគេ។ ពិន្ទុដែលពួកគេរកបាន ខុសៗគ្នា។ អានតូណាគិស និងសហការីគាត់ វិភាគ និងវាយតម្លៃលើរបៀបនៃការដឹកនាំ និងមើលថាតើវាមានប្រសិទ្ធិភាពយ៉ាងណា។

គេរកឃើញថា ចរិតលក្ខណៈ និងភាពវៃឆ្លាតរបស់ពួកគេ ធ្វើឲ្យពួកគេអាចដឹកនាំបានដោយមានប្រសិទ្ធិភាព​។ ភាពវៃឆ្លាតដែលខ្ពស់អាចធ្វើឲ្យមានទំនាក់ទំនងល្អជាមួយនឹងបុគ្គលិក ប៉ុន្តែបើសិនជាអ្នកដឹកនាំដែលបានពិន្ទុលើសពី១២០ គេឃើញថា ការដឹកនាំអាចនឹងបាត់បង់ប្រសិទ្ធិភាពវិញ។

ការរកឃើញមួយទៀត ទាក់ទងនឹងស្រ្តីក្នុងការដឹកនាំ។ ក្នុងការចូលរួមចំនួនលើសពី២៦% ដែលសុទ្ធតែជាស្រ្តី មានការដឹកនាំដែលមានប្រសិទ្ធិភាព។ លទ្ធផលនេះ បានបង្ហាញថា ភាពវៃឆ្លាតមិនអំណោយផលទេសំរាប់ការដឹកនាំ បើតាមអានតូណាគីស។ ប៉ុន្តែតុល្យភាពរវាងអត្តចរិត និង ភាពវៃឆ្លាតគឺអាចធ្វើឲ្យមានការដឹកនាំដោយប្រសិទ្ធិភាព។

ការពិតទៅ វាទាក់ទងនឹងជំនាញ។ សម្បជញ្ញៈមិនសូវមានឥទ្ធិពលលើការដឹកនាំដែលមានប្រសិទ្ធិភាពទេ។ ការដឹកនាំដែលមានប្រសិទ្ធិភាព អាស្រ័យលើភាពវៃឆ្លាតរបស់មនុស្សក្នុងក្រុមផងដែរ។ ដូច្នេះ គ្មានកំរិតនៃភាពឆ្លាតវៃណាមួយ ដែលអ្នកដឹកនាំគួរតែមានទេ។

ហេតុអ្វីអ្នកដឹកនាំដែលឆ្លាយជាងគេ មិនអាចដឹកនាំមានប្រសិទ្ធិភាព។ ក្នុងការសិក្សារបស់ស៊ីម៉ូតុន គាត់និងសហការីរបស់គាត់ជឿថា អ្នកដឹកនាំទាំងនោះ អាចដាក់គំរោង ដែលស្មុគស្មាញ ជាងគេដែលមានន័យថា សមាជិកក្នុងក្រុម មិនអាចយល់បាន ហើយជាលទ្ធផលមិនអាចអនុវត្តបានល្អ។ បញ្ហាមួយទៀតគឺ វិធីសាស្រ្តក្នុងការទំនាក់ទំនង មិនអាចមានឥទ្ធិពលលើអ្នកដទៃផងដែរ។ ប្រសិនបើអ្នកគ្រប់គ្រង មានចំណេះដឹងខ្លាំងពេក វាធ្វើឲ្យគាត់ដាច់ឆ្ងាយពីគេ។ និយាយជារួម នេះធ្វើឲ្យអ្នកនៅក្រោមបង្គាប់គិតថា អ្នកដឹកនាំមិនមែននៅក្នុងចំណោមពួកគេ៕

អត្ថបទល្អផ្សេងទៀត៖ ចង់ដឹងអ្នកជាអ្នកដឹកនាំល្អឬអត់ មើលសិនថាអ្នកមានចំនុចទាំង៦នេះរឺទេ?

នៅក្នុងការដឹកនាំ នរណាៗក៏អាចធ្វើបានដែរ ព្រោះកាលណាដែលអ្នកមានអ្នកនៅពីក្រោមបង្គាប់ អ្នកត្រូវបានគេចាត់ទុកជាអ្នកដឹកនាំទៅហើយ ប៉ុន្តែការដឹកនាំល្អ រឺអ្នកដឹកនាំល្អ មិនមែនជារឿងងាយស្រួលដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។

ចង់ដឹងថាអ្នកជាអ្នកដឹកនាំល្អរឺក៏អត់ អ្នកត្រូវមើលសិនថាអ្នកមានចំនុចទាំង៦ខាងក្រោមនេះហើយរឺនៅ? ចំនុចទាំងនេះមានដូចជា៖

១. ធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ

សម្រាប់អ្នកដឹកនាំដ៏ល្អម្នាក់ ពួកគេតែងតែជាមនុស្សខ្លាំងខាងការធ្វើការវិនិច្ឆ័យសម្រេចចិត្តលើការងារអ្វីមួយ។ មិនថាការសម្រេចរបស់គេត្រូវរឺក៏ខុស ពួកគេតែងតែមានគម្រោងផ្សេងទៀត ដើម្បីទុកទប់ប្រសិនជាមានបញ្ហាអ្វីកើតឡើងមកបន្ទាប់ពីពួកគេធ្វើការសម្រេចចិត្តខុសហើយ។

២. ទំនាក់ទំនងល្អ

មិនថាទំនាក់ទំនងជាមួយអ្នកដែលនៅក្រោមបង្គាប់ រឺអ្នកដែលពួកគេជួបជារៀងរាល់ថ្ងៃនោះទេ ពួកគេតែងតែមានទំនាក់ទំនងល្អជានិច្ច។ មេដឹកនាំដែលជោគជ័យគឺជាមនុស្សដែលអាចចុះសម្រុងជាមួយមនុស្សគ្រប់ប្រភេទគ្រប់កាលះទេសះ ព្រោះពួកគេច្រើនយកប្រយោជន៍ធំជាងការចងសត្រូវ។

៣. ធ្វើអោយអ្នកដទៃគិត ជាជាងប្រាប់អ្នកដទៃ

ការដឹកនាំ និងការបញ្ជាគឺខុសគ្នា។ នៅអ្នកបញ្ជានឹងប្រាប់អ្នកនៅក្រោមបង្គាប់គេថាគួរធ្វើអ្វីខ្លះ ខណះដែលអ្នកដឹកនាំល្អនឹងធ្វើអោយអ្នកនៅក្រោមបង្គាប់របស់ពួកគេចេះគិតថាតើពួកគេគួរតែធ្វើអ្វី និងមិនគួរធ្វើអ្វី។ ការធ្វើអោយអ្នកដទៃចេះគិតគូរច្បាស់លាស់ មិនត្រឹមតែអាចបង្រៀនអោយអ្នកដទៃជោគជ័យនោះទេ ប៉ុន្តែគេក៏អាចសន្សំពេលនោះទៅធ្វើការងារផ្សេងៗអោយរីកចម្រើនដល់ខ្លួនគេដែរ។

៤. ចេះលើកទឹកចិត្ត និងសរសើរ

មេដឹកនាំដ៏ល្អម្នាក់ គឺជាមនុស្សដែលដឹងត្រូវខុស ល្អអាក្រក់ និងមានការយកយល់ច្រើន។ ដូច្នេះពួកគេតែងតែមានការសរសើរអ្នកក្រោមបង្គាប់នៅពេលដែលពួកគេធ្វើត្រូវ ខណះដែលបង្រៀននិងពន្យល់នៅពេលដែលពួកគេធ្វើខុស។

៥. មិនលម្អៀង មើលតែរឿងមួយជ្រុង

ធ្វើជាអ្នកដឹកនាំម្នាក់ វាជាការសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវចេះថ្លឹងថ្លែង មិនលម្អៀងទៅខាងណា។ ជួនកាលអ្វីដែលពួកគេបានលឺ និងឃើញមិនដូចអ្វីដែលពិតជាកើតមានឡើងនោះឡើយ ដូច្នេះហើយអ្នកដឹកនាំល្អរមែងសិក្សាយ៉ាងច្បាស់មុននឹងធ្វើការវិនិច្ឆ័យ រឺសម្រេចចិត្តទៅលើរឿងអ្វីមួយ។

៦. មានទំនួលខុសត្រូវ

មិនមែនដោយសារតែអ្នកជាអ្នកដឹកនាំ ហើយអ្នកមិនចេះខុសទោះបីជាអ្នកធ្វើរឿងអ្វីនោះទេ។ អ្នកដឹកនាំល្អ គួរតែជាមនុស្សម្នាក់ដែលធ្វើជាគម្រូដល់មនុស្សរាល់គ្នាក្នុងការចាប់ផ្តើមអនុវត្តអ្វីមួយ។ ក្រៅពីនេះទៀត ពួកគេក៏ត្រូវមានទំនួលខុសត្រូវខ្ពស់ទៅលើខ្លួនគេ និងមនុស្សជុំវិញខ្លួនដែលនៅក្រោមបង្គាប់ផងដែរ៕

មតិយោបល់

ពេញនិយម