អ្នកចូលចិត្តមើលរឿងរន្ធត់មែនដែរទេ? អត្ថបទនេះនឹងប្រាប់ថាតើវាមានផលប៉ះពាល់អ្វីដល់ខួរក្បាលអ្នក!
Connect with us

គួរដឹង

អ្នកចូលចិត្តមើលរឿងរន្ធត់មែនដែរទេ? អត្ថបទនេះនឹងប្រាប់ថាតើវាមានផលប៉ះពាល់អ្វីដល់ខួរក្បាលអ្នក!


នៅពេលដែលយើងមើលរឿងកុន យើងដឹងថាអ្វីដែលយើងមើលនោះមិនពិតទេ។ ប៉ុន្តែពេលខ្លះ ឈុតទាំងនោះហាក់ដូចជាការពិតណាស់ ដែលធ្វើឲ្យយើងមានអារម្មណ៍ហាក់ដូចជារឿងពិត ពេញមួយរឿង។

រឿងភាពយន្តគ្រាន់តែជាការប្រឌិតឡើងទេ ប៉ុន្តែអារម្មណ៍ដែលយើងមាន និងប្រតិកម្មរបស់យើងគឺជាការពិត។ មិនគួរឲ្យសង្ស័យទេថា វាគឺជាឥទ្ធិពលដ៏មានអំណាចមួយ ដែលកំពុងតែត្រូវបានសិក្សា នៅក្នុងបរិបទថ្មីមួយ ដែលហៅថា ណឺរ៉ូនភាពយន្ត ដែលសិក្សាពីឥទ្ធិពលនៃភាពយន្តមកលើខួរក្បាល។

តើអ្នកនៅចាំពីពេលចុងក្រោយ ដែលអ្នកមើលរឿងរន្ធត់ដែរឬទេ? ឥឡូវនេះ យើងនឹងមកមើលពីអ្វីដែលកើតឡើងក្នុងខួរក្បាល និងការតបតរបស់រាងកាយយើង។

ឈុតនៃភាពរន្ធត់ធ្វើឲ្យខួរក្បាល ព្រីមីថីវ (Primitive brain) ដំណើរការ

ជាទូទៅ នៅពេលដែលការមើលរឿងភាពយន្ត យើងផ្តាច់ដំណើរការខួរក្បាល ដោយសារតែវាមិនសំខាន់ក្នុងការប្រើប្រាស់។ ប៉ុន្តែពេលខ្លះ ឈុតនៅក្នុងរឿងភាពយន្ត មានឥទ្ធិពលខ្លាំងរហូតដល់តភ្ជាប់ដំណើរការនោះ ដែលជាហេតុធ្វើឲ្យយើងឆ្លើយតបនឹងភាពរន្ធត់នោះ។

យើងចាប់កៅអី ឬយើងយំ ដោយសារតែឈុតភាពយន្តធ្វើឲ្យយើងជំនះការរាំងស្ទះខួរក្បាល ក្នុងការបើកចំហសភាវគតិរបស់យើង។ វាមានន័យថា អត្ថន័យគឺខ្លាំង នៅក្រោមអារម្មណ៍ ដើម្បីធ្វើឲ្យយើងតបតភ្លាមៗ ដើម្បីការបារខ្លួន ឬផ្តល់ដំណឹងដល់គេដើម្បីការពារខ្លួន។ ការពិតទៅ ការស្រែកដែលយើងស្រែក ឬការស្រែករបស់តួអង្គក្នុងភាពយន្ត ជាការផ្តល់ដំណឹងថាយើងកំពុងមានគ្រោះថ្នាក់ហើយ ហើយយើងត្រូវតែជួយខ្លួនឯង។ វាជាការឆ្លើយតបមួយ។

អ្វីទាំងអស់នេះ​ កើតឡើងលឿនខ្លាំងណាស់ យើងគ្មានពេលដើម្បីស្វែងយល់ថាតើ អ្វីទៅជាអ្វីដែលយើងបានឃើញ និងគិតពីអ្វីដែលយើងគួរឆ្លើយតបទេ។ នោះមានន័យថា យើងឆ្លើយតបដោយសារតែយើងមិនបានគិតថាវាគ្រាន់តែជាភាពយន្ត ហើយមិនគិតថាយើងមានសុវត្ថិភាពទេ។

ប្រសិនបើអ្នកគិតពីវា ការឆ្លើយតបនេះ គឺមិនគួរឲ្យភ្ញាក់ផ្អើលទេ ដោយសារតែខួរក្បាលគឺត្រូវបានតភ្ជាប់ជាកម្មវិធី ដើម្បីសន្និដ្ឋានថា អ្វីដែលយើងឃើញ គឺជាការពិត។ ដូច្នេះ វាពិបាកណាស់ ក្នុងការទំនាក់ទំនងជាមួយខួរក្បាលផ្នែក ព្រីមីថីវ (Primitive) ដែលត្រូវបានតភ្ជាប់ឲ្យដំណើរការវិញក្នុងករណីខ្លះ។ ជាលទ្ធផល ខ្លួនប្រាណក៏ប្រតិកម្មភ្លាមៗដែរ។

ការពិតទៅ មានករណីដែលអ្នកមើលរឿងរន្ធត់ហើយ មានសំពាធបញ្ហាផ្លូវចិត្ត ដែលជាបញ្ហា ទូទៅរបស់កុមារ ដោយសារតែពួកគេនៅមិនទាន់អាចបែងចែកបានរវាងការពិតនិង ភាពមិនពិត។

ចំពោះ មនុស្សពេញវ័យ បញ្ហានេះ អាចបណ្តាលមកពីការបែងចែកហួសហេតុពេក ជាមួយតួអង្គ។ ការពិត ចំពោះករណីភាពយន្តរន្ធត់ អ្នកទស្សនា ដឹងតិចណាស់បើប្រៀបធៀបទៅនឹងតួអង្គ។ នៅពេលដែលការបែងចែកនេះកើតឡើង ខួរក្បាលប្រហែលជាអភិវឌ្ឍចូលក្នុងដំបៅយ៉ាងជ្រៅ ស្ទើរតែដូចដែលយើងបានជួបប្រទះជារឿងពិតទៅហើយ។

ការផ្លាស់ប្តូរ៣យ៉ាង ដែលកើតឡើងក្នុងខ្លួននៅពេលដែលយើងមើលភាពយន្តរន្ធត់

ការឆ្លើយតបទៅអ្វីដែលយើងបានឃើញ ក្នុងកញ្ចក់ គឺមិនត្រូវបានកំរិតក្នុងតែខួរក្បាលទេ ប៉ុន្តែពង្រីកពាសពេញរាងកាយ។ នេះដោយសារតែខួរក្បាល បញ្ជូនសញ្ញាប្រកាសអាសន្ន ដែលបើកឲ្យប្រព័ន្ធណឺរ៉ូនដំណើរការវិញ ដោយបង្កើនផលិតផលនៃ កាទីសល់ និង អែតរីណាលីន។ ណឺរ៉ូននាំសារ២ ដែលអាចបង្កការផ្លាស់ប្តូរក្នុងកំរិតសរីរាង្គ៖

១. ការលោតបេះដូងកើតឡើង៖ ការសិក្សាមួយ ដែលបានធ្វើឡើងលើមនុស្សមួយក្រុម បានបង្ហាញថា ការមើលភាពយន្តរន្ធត់ អាចបង្កើនការលោតបេះដូងដល់ទៅ១៤ដងក្នុង១នាទី។ វាក៏ត្រូវបានរកឃើញពីការកើនឡើងនៃសំពាធឈាម។ លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានរកឃើញពី ការកើនឡើងនៃកោសិកាឈាមសក្នុងឈាម និងការប្រមូលផ្តុំនៃ hematocrit ដូចជារាងកាយត្រូវតែប្រឆាំងនឹងការវាយលុកផ្សេងៗ។

២. អ្នកចាប់ផ្តើមបែកញើស៖ ប្រតិកម្មស្បែកជាការបង្ហាញមួយ នៃអារម្មណ៍។ និយាយម្យ៉ាងវិញទៀត នៅពេលដែលអ្នកខ្លាច អ្នកនឹងបែកញើស។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ វ៉ូឡុងហ្គុង បានវិភាគពីការឆ្លើយតបនៃក្រុមមនុស្សមួយក្រុម ដែលនៅខាងមុខរឿងរន្ធត់ ហើយគាត់បានកត់សំគាល់ពីរបៀបដែលពួកគេបានបញ្ចេញអារម្មណ៍ ដែលមើលទៅមានបែកញើស នៅពេលដែលមើលរឿងភាពយន្ត។

៣. សាច់ដុំរួមតូច៖ នៅពេលដែលខួរក្បាលផ្នែក ព្រីមីថីវនេះ បានរកឃើញការគំរាមកំហែង ហើយបានផ្តល់សញ្ញាអាសន្ន វាពិបាកក្នុងការបញ្ឈប់ណាស់ ជាពិសេស នៅពេលឈុតរន្ធត់នោះមានបន្តបន្ទាប់គ្នា ហើយត្រូវបានអមដោយសំលេងរន្ធត់ទៀត។ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអាមស្ទ័រដាម បានរកឃើញថា នៅក្នុងសំលេងនៃភាពយន្តរន្ធត់ បានបង្កើតអារម្មណ៍ឆ្លើយតបនឹងភាពអាសន្ន ដែលជាការឆ្លើយតបភ្លាមៗ នៃចិត្តនិងរាងកាយ ចំពោះស្ថានភាពភ្លាមៗ និងស្មានមិនដល់ ដែលអាចនាំទៅដល់ការរួមតូចនៃសាច់ដុំដៃ និងជើង។ នេះជាមូលហេតុដែលយើងតែងមានអារម្មណ៍ថាយើងតឹងសាច់ដុំ នៅពេលយើងមើលរឿងរន្ធត់។

ហេតុអ្វីបានជាយើងនៅតែមើលភាពយន្តរន្ធត់?

ពេលខ្លះ យើងមិនមានអារម្មណ៍សប្បាយទេ នៅពេលមើលភាពយន្តរន្ធត់ ប៉ុន្តែទោះជាយ៉ាងណា មនុស្សជាច្រើននៅតែមើលទៀត។ នេះមកពីហេតុអ្វី?

ទ្រឹស្តី Arousal Transfer បានបង្ហាញថា អារម្មណ៍អវិជ្ជមានជាច្រើន ដែលបង្កើតឡើងដោយភាពយន្ត ធ្វើឲ្យវិជ្ជមាន ដែលនៅទីបញ្ចប់វីរបុរសជាអ្នកឈ្នះ។ យើងចូលចិត្តមើលភាពយន្ត ដោយសារតែមើលរឿងរន្ធត់ គឺដូចជាការជិះរ៉ូល័រ ខូស្ទ័រអញ្ចឹង។

ទ្រឹស្តីមួយទៀត បានផ្តល់តំរុយថា ភាពយន្តដែលរន្ធត់ និងហិង្សា អាចជួយយើងឲ្យគ្រប់គ្រងការភ័យខ្លាចរបស់យើង។ ជាក់ស្តែង ភាពយន្តទាំងអស់នេះ មានឥទ្ធិពល ដោយជួយអភិវឌ្ឍអារម្មណ៍ដែលកប់ក្នុងចិត្តយើង។

ឬប្រហែលជាវាអាចគ្រាន់តែជាការចង់ដឹង ដោយបណ្តាលមកពីតំរូវការខាងក្នុង ដើម្បីធ្វើឲ្យយើងមានអារម្មណ៍សុវត្ថិភាពីភាពភ័យខ្លាច ដែលគំរាមកំហែងយើង៕

អត្ថបទល្អផ្សេងទៀត៖ នរណាគេហ្វេន Mr. Bean ខ្លះ? ឥឡូវដើរជាតួឯកនៅក្នុងភាពយន្តដ៏ល្បីមួយទៀតហើយ!

កិត្តិនាមរបស់ Mr. Bean ត្រូវបានមនុស្សជាច្រើនសុទ្ធតែទទួលស្កាល់ ព្រោះភាពយន្តកំប្លែងរបស់លោក បានធ្វើអោយមនុស្សមិនតិចលាននាក់នោះរសាយកង្វល់របស់ខ្លួន ដោយគ្រាន់តែមើលរឿងដែលលោកសម្តែង។


លោក Mr. Bean ដែលមានឈ្មោះពិតគឺរូវ៉ាន់ សេបាស្តៀន អាឃីតសុននេះ ថ្វីត្បិតតែលោកបានដកខ្លួនពីសិល្បះអស់មួយរយះធំមែន ប៉ុន្តែលោកនៅតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនរបស់លោកដដែល ពោលគឺអោយតែលោកមានវត្តមានសម្តែងនៅក្នុងរឿងអ្វីម្តងៗ មនុស្សគ្រប់គ្នាតែងតែចាប់អារម្មណ៍ទៅទស្សនា។


តួយ៉ាងដូចជាពេលថ្មីៗនេះអញ្ចឹងដែរ លោក Mr. Bean បានចេញមុខជាថ្មីម្តងទៀតនៅក្នុងភាពយន្តកំប្លែង បែបស៊ើបអង្កេត មួយ ដែលលោកបានដើរតួជាតួឯក និងមានតួនាទីជាភ្នាក់ងារស៊ើបអង្កេតមួយយ៉ាង ស្វាហាប់មោះមុតបំផុត ដោយរឿងនេះមានចំនងជើងថា Johnny English


រឿងនេះនឹងត្រូវដាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៨នេះ ដោយក្នុងនោះមានរោងកុណជាច្រើនរាប់សិបប្រទេសនឹងចាក់ផ្សាយរឿងនេះផងដែរ។ គួរបញ្ជាក់ផងដែរថា រឿងមិនមែនជារឿងថ្មីអ្វីនោះទេ ពោលគឺលើកនេះជា វគ្គទី៣ហើយ ដោយលោក Mr. Bean ជាតួឯកតាំងពីវគ្គមួយមកម្ល៉េះ។ សម្រាប់អ្នកគាំទ្រលោក Mr. Bean កុំអោយឳកាសនេះកន្លងផុតទៅអោយសោះ!

មតិយោបល់

ពេញនិយម