បុរសម្នាក់ចំណាយប្រាក់ ១០$ ដើម្បីកែប្រែទ្វារចាស់ៗអោយក្លាយទៅជាសង្ហារឹមដ៏ស្រស់ស្អាត!
Connect with us

ទាក់ទាញ

បុរសម្នាក់ចំណាយប្រាក់ ១០$ ដើម្បីកែប្រែទ្វារចាស់ៗអោយក្លាយទៅជាសង្ហារឹមដ៏ស្រស់ស្អាត!

ការដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុគឺជារឿងមួយដ៏យ៉ាប់យ៉ឺនណាស់ទៅហើយ ដូច្នេះការដែលមកត្រូវចំណាយប្រាក់លើគ្រឿងសង្ហារឹមតុបតែងផ្ទះអោយបានស្រស់ស្អាតទៀតនោះ វាកាន់តែជារឿងមួយដ៏សែនលំបាក។ ដូច្នេះហើយបុរសម្នាក់នេះបាននឹកឃើញនូវគំនិតអស្ចារ្យមួយ ដោយធ្វើការប្រមូលទិញទ្វារចាស់ៗក្នុងតម្លៃត្រឹមតែ ១០ដុល្លារ ដើម្បីធ្វើការកែច្នៃទ្វារទាំងនោះអោយទៅជាសង្ហារឹមដ៏ល្អប្រណីតមួយដែលធ្វើអោយសោភ័ណភាពផ្ទះរបស់គាត់មានភាពស្រស់ស្អាតដោយចំណាយប្រាក់តិច។

១. ទ្វារសិល្បៈ

នេះគឺជាធ្វើដែលគាត់បានកែច្នៃរួចអោយទៅជារបស់តាំងលម្អមួយក្នុងផ្ទះយ៉ាងស្រស់ប្រណិត ដែល​បង្ហាញពី​ស្នាដៃសិល្បៈពិតៗ។ ទ្វារសំរាប់តាំងក្នុងផ្ទះនេះមានពណ៌យ៉ាងល្អ ដែលមិនធ្វើអោយជញ្ជាំងក្នុងផ្ទះទំនេរចោល។

២. ច្រកទ្វារ

ច្រកទ្វារនេះត្រូវបានកែច្នៃឡើងពីទ្វារចាស់ចំនួន ២ និងបន្ទះឈើមួយកំណាត់។ ​ច្រកទ្វារនេះអាចប្រើប្រាស់​សំរាប់​ការដើរដង្ហែរកូនក្រមុំក្នុងពិធីអាពាហ៍ពិពាហ៍ ឫសំរាប់ដាក់ក្នុងសួនច្បារក្រោយផ្ទះរបស់អ្នកសំរាប់អោយកូនអ្នក​លេងយ៉ាងសប្បាយ។

៣. ជើងទម្រអំពូលភ្លើង

ទ្វារចាស់មួយត្រូវបានគាត់កែច្នៃអោយក្លាយជាជើងទម្រអំពូលភ្លើងមួយ​យ៉ាងល្អអស្ចារ្យសំរាប់ផ្ទះបាយ។ ទម្រនេះ​បង្ហាញពីលក្ខណៈបុរាណម្យ៉ាងដែលរំលឹកពីអតីតកាលដ៏គួរអោយចងចាំមិនភ្លេច។

៤. ធ្នើដាក់សៀវភៅ

ជាងឈើម្នាក់នេះបានយកបន្ទះឈើតូចៗ មកតម្រៀបគ្នាជាជួរៗ ទៅក្នុងចន្លោះៗនៃទ្វារចាស់ទ្រុឌទ្រោមមួយ​ បង្កើត​បានជាធ្នើសំរាប់ដាក់សៀវភៅ និងប្រដាប់ប្រដាតុបតែងផ្សេងៗ យ៉ាងស្អាតអស្ចារ្យ។

៥. ធ្នើកែងជញ្ជាំង

ជាងដ៏ចំណានម្នាក់បានកែច្នៃបន្ទះទ្វារបាក់បែកមកធ្វើជាធ្នើសំរាប់ដាក់អីវ៉ាន់ផ្សេងៗ នៅកែងជញ្ជាំងផ្ទះរបស់គាត់​។​ ធ្នើនេះអាចប្រើសំរាប់ដាក់វត្ថុបុរាណចាស់ៗ សៀវភៅ និងអីវ៉ាន់ផ្សេងៗតាមតំរូវការ។

៦. ទម្រដាក់ស្រា

តើអ្នកណាដែលគិតឃើញថាទ្វារដ៏ចាស់មួយអាចកែច្នៃទៅជាទម្រស្រាយ៉ាងល្អមួយនេះបាន?  បុរសម្នាក់នេះ​ចោះ​ទ្វារអោយមានរន្ធតូចៗ ប៉ុនគម្របដបស្រា សម្រាប់ដាក់ស្រាយ៉ាងមានរបៀប។

៧. ក្បាលគ្រែ

ទ្វារពីរចាស់ៗផ្គុំបញ្ជូលគ្នាបង្កើតបានជាក្បាច់រចនាក្បាលគ្រែសំរាប់បន្ទប់គេងយ៉ាងស្រស់ស្អាតបែបបុរាណ។ ​នេះ​ជាវិធីកែច្នៃមួយដ៏ប្រសើរ ជាជាងបោះចោលវាក្នុងធុងសំរាម។

៨. តុទទួលភ្ញៀវ

ទ្វារដែលចាស់មួយត្រូវបានគេលាបពណ៌អោយថ្មី និងដាក់កញ្ជក់ស្រោបពីលើ ដែលគេយកមកប្រើប្រាស់ជាតុ​ក្នុង​បន្ទប់ទទួលភ្ញៀវបានយ៉ាងសាមញ្ញមួយ។

៩. បង់សំរាប់អង្គុយ

ទ្វារមួយត្រូវបានកែច្នៃទៅជាបង់សំរាប់អង្គុយលេងដោយគ្រាន់តែលាបពណ៌ថ្មី អមជាមួយនឹងការតុបតែង​បន្តិច​បន្តួចតែប៉ុណ្ណោះ។ យើងពុំចាំបាច់ទៅចំណាយថវិកាច្រើនទិញបង់ថ្មធ្ងន់ៗមកប្រើប្រាស់ទេ។

១០. ទូរសំរាប់ដាក់តាំង

នេះជាទូរដែលគេដាក់តាំងរូបថតផ្សេងៗ ដែលកែច្នៃឡើងពីទ្វារដែលគេបោះបង់ចោលមួយ។ វាបង្ហាញពីភាព​អង់អាចបែបបុរាណម្យ៉ាង។

១១. សិល្បៈលើជញ្ជាំង

ទ្វារដែលចាស់តែមានរូបរាងដ៏ស្អាតមួយនេះ ត្រូវបានគេកែច្នៃឡើងអមជាមួយនឹងគំនិតសិល្បៈដែលមានទាំងគំនូរ​និងភ្លើងទានប៉ប្រិចៗ បង្ហាញពីភាពច្នៃប្រឌិតពិតៗ។

១២. ទ្វារកញ្ចក់

សុភាពនារីគ្រប់រូបប្រហែលជាពេញចិត្តនឹងការកែច្នៃមួយនេះ។ ទ្វារចាស់មួយត្រូវបានគេតំឡើងកញ្ចក់ភ្ជាប់ បាន​ក្លាយជារបស់ម្យ៉ាងដែលសុភាពនារីគ្រប់រូបចូលចិត្តសម្លឹងមើល និងមាននៅក្នុងបន្ទប់ជានិច្ច។

១៣. តុក្នុងសួន

ទ្វារមួយនេះមានសំណាងណាស់ វាប្រហែលជាត្រូវគេបោះចោលបាត់ទៅហើយ។ សំណាងល្អបុរសម្នាក់​បាន​កែ​ច្នៃវាអោយទៅជាកូនតុមួយសំរាប់ដាក់ក្នុងសួនដើម្បីដាំផ្កា​ ឫដំណាំផ្សេងៗ។

១៤. ក្តារខៀន

ក្តារខៀនធម្មតាមានទំហំតូច ហើយគ្មានក្បាច់រចនាអ្វីគួរអោយទាក់ទាញទេ។ ចំណែកឯក្តារខៀនមួយនេះ​វិញ​មាន​ក្បាច់យ៉ាងល្អប្រណិតដែលកែច្នៃពីទ្វារដ៏ចាស់មួយបន្ទះ។

១៥. ទ្វារលម្អក្នុងសួន​

ផ្ទះផ្កាដ៏តូចមួយនេះ ត្រូវបានបន្ថែមសោភ័ណ្ឌថ្មីមួយកម្រិតទៀតដោយសារតែទ្វារចាស់ៗ មួយគូរ​នៅពីក្រៅនេះ។

១៦. ទ្វារសំរាប់ដាំរុក្ខជាតិវល្លិ

ដើម្បីកុំអោយពិបាករៀបចម្រឹងសំរាប់ដាំរុក្ខជាតិវល្លិ បុរសម្នាក់នេះយកទ្វារចាស់មួយ ជាមួយនឹងសំណាញ់​ខ្លះ មកកែច្នៃទៅជាទ្វារមួយប្រភេទដែលអាចដាំរុក្ខជាតិវល្លិផ្សេងៗតាមតំរូវការបានយ៉ាងងាយស្រួល។

 

អត្ថបទល្អផ្សេងទៀត៖ វីធីសាស្ត្រតុបតែងផ្ទះឫបន្ទប់របស់អ្នកអោយទាក់ទាញ គួរអោយចង់នៅ!

អ្នករចនាវិជ្ជាជីវៈមានគន្លឹះដ៏សាមញ្ញមួយចំនួនស្តីពីរបៀបផ្លាស់ប្តូរផ្ទះរបស់អ្នក អោយក្លាយជាកន្លែងទាក់ទាញនិងគួរអោយចង់រស់នៅបំផុត ពីព្រោះវា មើលទៅស្រស់ស្អាតទាន់សម័យ។

ពេលនេះយើងនឹងចែករំលែកនូវគន្លឹះមួយចំនួួនដើម្បីអោយជួយ ក៏ដូចជាចែករំលែកការរចនាម៉ូតទាន់សម័យ ដើម្បីជាការរចនាគេហដ្ធាន ឫបន្ទប់របស់​អ្នកអោយកាន់តែស្រស់ស្អាត ឃើញហើយកក់ក្តៅនិងគួរអោយចង់រស់នៅ។

១. រចនាទៅលើផ្នែកជញ្ជាំង

ការលេងម៉ូតជញ្ជាំងមិនចាំបាច់ត្រូវលេងពណ៍ដូចគ្នាគ្រប់ជ្រុងនៃបន្ទប់ទាំងអស់ទេ អ្នកអាចលាបពណ៍មួួយជ្រុងនៃបន្ទប់អោយខុសពីគេដើម្បីអោយ​វាលេច និងមើលទៅទាក់ភ្នែក។

២. គ្រឿងសង្ហារឹមថ្លា

ចំនុចនេះជាផ្នែកមួយមិនសូវមានអ្នកប្រើ តែភាគច្រើនអាចមាននៅក្នុងស្ទូឌីយូ ឫApartment ជាដើម។ ដោយការប្រើប្រាស់គ្រឿងសង្ហារឹមបែបថ្លានេះ ជាផ្នែកមួយដែលជួយរំលេចនូវភាពស្រស់ស្អាត និងអារម្មណ៍ត្រជាក់ចិត្តនៃការរចនាខាងក្នុងផ្ទះ ឫបន្ទប់របស់អ្នក។

៣.​ កែឆ្នៃរបស់ប្រើប្រាស់ ឫគ្រឿងសង្ហារឹមចាស់ៗ

របស់ដែលចាស់ៗ ដូចជាតុ ទូ កៅអី ឫអ្វីផ្សេងៗដែលអាចកែឆ្នៃបាន អ្នកគួរឆ្នៃជារបស់មានប្រយោជន៍ឫទំនើបជាងមុន។

៤. កញ្ចក់ស៊ុមបង្អួច

វាអាចនឹងស្តាប់ទៅចំលែកបន្តិច និងមិនសូវមានអ្នកធ្វើ ប៉ុន្តែវាជាគំនិតថ្មីដ៏ទាក់ទាញ និងស្រស់ស្អាតបែបឆ្នៃប្រឌិត ដោយការយកគែមនៃបង្អួចឈើ​មកធ្វើជាស៊ុមកញ្ចក់។

៥. ការដាំរុក្ខជាតិ

ការដាំរុក្ខជាតិនៅក្នុងបន្ទប់ ឫក្នុងផ្ទះជាការលម្អរមួយបែបដែលវាមើលទៅស្រស់ស្រាយបែបពណ៍បៃតង ដោយអ្នកអាចដាក់តាំង វានៅលើធ្នើសៀវភៅ ឫគែមនៃជ្រុងបង្អួចជាដើម។

៦. រចនាកន្លែងដាក់សៀវភៅ

ដាក់តាំងសៀវភៅអ្នកអោយមានរបៀប និងតាំងនៅលើធ្នើដល់ស្រស់ស្អាតមួយ ក៏ជាភាពទាក់ទាញមួួយនៃការរៀបចំបន្ទប់ដែល។

៧. កៅអីអង្គុយខុសៗគ្នា

ជាធម្មតាមេផ្ទះភាគច្រើនបានរៀបតុចតែងផ្ទះដោយប្រើកៅអី និងតុជាឈុត ដើម្បីអោយវាមើលទៅសមនឹងគ្នា តែនេះជាស្ទាយ៍ចាស់ប៉ុណ្ណោះ។ អ្នកអាចធ្វើការសាកល្បងដោយប្រើតុ និងកៅអីមិនមែនជាឈុត ដោយមានកៅអីមួួយ ឫច្រើនខុសគ្នាពីកៅអីផ្សេង វានឹងមើលទៅទាក់ទាមចម្លែក។

៨. ការប្រើប្រាស់អំពូលភ្លើង

អ្នកអាចលេងម៉ូតអំពូលភ្លើងតូចៗ ផ្គួបជាមួយផ្ទាំងក្រណាត់ ឫជញ្ជាំងពណ៍ផ្សេងៗ ធ្វើជាការរចនាម៉ូតថ្មី។

៩. ការខណ្ឌចែកបន្ទប់

អ្នកអាចខណ្ឌបន្ទប់របស់អ្នកជាកន្លែងផ្សេងៗគ្នាដូចជា កន្លែងគេង កន្លែងតុចតែងមុខ ទូខោអាវ ឫបន្ទប់ទឹកជាំដើម។ ការធ្វើការខណ្ឌចែកនេះមិនចាំបាច់បាំងជញ្ជាំងទេ គ្រាន់តែយកធ្នើសៀវភៅ ទូខោអាវ ឫអ្វីផ្សេងៗដែលអ្នកចង់ដាក់ យកមកឆ្នៃខណ្ឌចែកបាន។

១០. សាឡុងក្បែរបង្អួច

វាអាចជាកន្លែងដល់ល្អបំផុតសម្រាប់ធ្វើការសម្រាក គេងលេង អានសៀវភៅជាដើម ដូច្នេះប្រសិនបើបន្ទប់ឫផ្ទះរបស់អ្នកមាន កន្លែងគ្រប់គ្រាន់គួរតែរៀបចំសាឡុងក្បែរបង្អួចមួយ ជាការល្អ។

១១. កន្លែងសម្រាករបៀងផ្ទះ

ប្រសិនបើអ្នកមានកន្លែងធំល្មម ហើយអ្នកក៏ជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ ត្រូវការសម្រាក អ្នកអាចរៀបចំកន្លែងមួយនៅរបៀងផ្ទះ ឫយ៉មុខផ្ទះជាដើម។ វានឹងជារចនាបទមួយល្អបំផុតក្នុងការតុបតែងផ្ទះ និងក្លាយជាកន្លែងគួរអោយចង់រស់នៅ៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

មតិយោបល់

ពេញនិយម