ស្លុតចិត្តពេលលឺកូនស្រីសំណពរបស់ខ្លួននិយាយមកកាន់ខ្លួនបែបនេះ!
Connect with us

គ្រួសារ & ស្នេហា

ស្លុតចិត្តពេលលឺកូនស្រីសំណពរបស់ខ្លួននិយាយមកកាន់ខ្លួនបែបនេះ!

ក្មេងស្រីបានដើរទៅជិតឪពុករបស់ខ្លួនដែលកំពុងតែពិនិត្យមើលការងារ ហើយបានសួរយ៉ាងស្រទន់ថាទៅកាន់ឪពុករបស់ខ្លួនថា៖

«​​ប៉ា តើប៉ារកលុយបានប៉ុន្មានក្នុងមួយម៉ោង?» តាមពិតទៅ បុរសជាឪពុកមិនសូវជាពេញចិត្តចំពោះការងាររបស់ខ្លួនប៉ុន្មានទេ ដល់មកលឺកូនស្រីសួរបែបនេះទៀត ធ្វើអោយកើតមានអារម្មណ៍មិនល្អភ្លាមៗឡើង។ គាត់បានស្តីបន្ទោសអោយកូនស្រីរបស់គាត់ជាច្រើនចំពោះសំនួរដែលនាងសួរ ប៉ុន្តែនាងនៅតែចចេះចង់ដឹងពីទឹកប្រាក់ដែលឪពុករបស់ខ្លួនរកបាន ធ្វើអោយបរុសជាឪពុកខឹង ហើយគាត់បានឆ្លើយទៅកាន់កូនរបស់គាត់ក្នុងមួយម៉ោងគាត់ទទួលបានចំណូល ១០០ រ៉ូពី។ ក្មេងស្រីស្តាប់លឺហើយ ក៏សុំខ្ចីលុយឪពុករបស់ខ្លួនចំនួន ៥០រ៉ូពី ដែលធ្វើអោយឪពុកនោះកាន់តែខឹង ក៏ស្តីបន្ទោសអោយកូនស្រីរបស់ខ្លួន ដោយយល់ថានាងយកលុយទៅទិញវត្ថុឥតប្រយោជន៍ ហើយក៏ដេញអោយកូនស្រីគាត់ត្រលប់ទៅបន្ទប់វិញ។ 

បន្ទាប់ពីបានឆ្លើយយ៉ាងគំហកអោយកូនស្រីរបស់ខ្លួនរួចហើយ ឪពុកមានការស្តាយក្រោយ និងងឿងឆ្ងល់ដែលកូនស្រីរបស់ខ្លួនត្រូវការលុយពីខ្លួន បន្ទាប់មកបុរសជាឪពុកក៏ទៅរកកូនស្រីខ្លួនក្នុងបន្ទប់ ឃើញកូនស្រីរបស់ខ្លួនកំពុងតែយំអោបរូបថតប្រពន្ធរបស់ខ្លួន​។ គាត់សួរកូនស្រីរបស់ខ្លួនថានាងនឹកម្តាយរបស់មែនទេ? ហើយក៏អោយលុយទៅកូនស្រីដែលនាងបានសុំខ្លួនអំបាញ់មិញ។ បន្ទាប់ពីនាងបានទទួលលុយហើយ នាងក៏ទៅយកលុយពីកន្លែងដែលនាងបានសន្សំទុកមកបន្ថែមទៀត។

ឪពុកឃើញហើយ ក៏សួរនាងទាំងងឿងឆ្ងល់ថា បើនាងមានលុយហើយ ម្តេចក៏នៅមកសុំលុយទៀត? នាងក៏ប្រគល់លុយទាំងនោះអោយទៅឪពុករបស់នាង ហើយនិយាយថា៖ កូនចង់ទិញពេលទំនេររបស់លោកប៉ា ១ម៉ោង ដូច្នេះប៉ាអាចញាំបាយជាមួយកូនល្ងាចនេះបានទេ? ក្រោយពីស្តាប់លឺបែបនេះហើយ បុរសជាឪពុកមានការស្លុតចិត្តជាខ្លាំងចំពោះអ្វីដែលកូនស្រីរបស់ខ្លួនបានធ្វើ ដែលធ្វើអោយខ្លួនមានវិប្បដិសារី រួចក៏អោបកូនស្រីរបស់ខ្លួនយ៉ាងណែន។

រឿងមួយនេះរំលឹកដល់យើងទាំងអស់គ្នាអោយដឹងថា មិនថាអ្នករវល់ប៉ុណ្ណានោះទេ អ្នកត្រូវតែគិតដល់គ្រួសាររបស់អ្នក ហើយត្រូវចំណាយពេលដើម្បីមើលថែរក្សារ និងស្រលាញ់គ្រួសាររបស់អ្នកអោយបានកាន់តែច្រើនផងដែរ។

អត្ថបទល្អផ្សេងទៀត៖ បុរសម្នាក់ដើរទៅចំនតរថភ្លើងក្រោមដៃជារៀងរាល់យប់ ប៉ុន្តែពេលដែលដឹងរឿងពិតទើបដឹងថា…

រឿងរ៉ាវជីវិតរបស់មនុស្សម្នាក់ៗគឺហាក់ដូចជាសៀវភៅមួយក្បាលដែលយើងសរសេរអញ្ចឹង ពោលគឺមនុស្សម្នាក់ៗមានចំនុចផ្សេងៗដែលពួកគេសរសេរចូលក្នុងនោះ។ ខណះដែលមនុស្សមួយចំនួនអាចទទួលបានសុភមង្គលដោយមានការស្រលាញ់ រឺនៅក្បែរដោយអ្នកជុំវិញខ្លួនពួកគេ មនុស្សមួយចំនួនទៀតត្រូវចាកចេញពីមនុស្សដែលពួកគេស្រលាញ់ដើម្បីធ្វើរឿងអ្វីមួយ។

តួយ៉ាងដូចជាបុរសជនជាតិចិនដែលបានធ្វើការចំនាកស្រុកមករកការងារធ្វើនៅទីក្រុងអញ្ចឹងដែរ។ ដោយសារតែជីវភាពលំបាកវេទនា និងខ្វះការងារ គាត់បានធ្វើដំណើរពីស្រុកកំណើតដែលនៅខេត្តហូណាន មកកាន់ទីក្រុងសៀងហៃ ដែលជាទីក្រុងអភិវឌ្ឍន៍ជាងដាច់ បើប្រៀបធៀបទៅនឹងខេត្តរបស់លោក។

នៅទីក្រុងសៀងហៃ លោកបានធ្វើការជាកម្មករសំណង់ដែលរកប្រាក់ចំនូលបានខ្ទង់ពី ២០០ទៅ៣០០យ័ននៅក្នុងថ្ងៃ។ ប៉ុន្តែអ្វីដែលធ្វើអោយមនុស្សគ្រប់គ្នារំជួលចិត្តនោះគឺថា ជារៀងរាល់យប់បន្ទាប់ពីបញ្ចប់ការងាររួច គាត់នឹងដើរទៅចំណត់រថភ្លើងក្រោមដី ដោយសាកថ្ម និងអង្គុយនៅមួយកន្លែង។

ការពិតនៃការធ្វើបែបនេះ គឺដោយសារតែនៅចំនត់រថភ្លើងក្រោមដីនេះមានអ៊ីនធឺណែត ពីWi-Fi សម្រាប់ប្រើប្រាស់ អញ្ចឹងហើយមានតែធ្វើបែបនេះជារៀងរាល់យប់ទេ ទើបលោកអាចនិយាយទូរស័ព្ទទៅមើលមុខអ្នកផ្ទះរបស់លោកបាន។

លោកបាននិយាយថា លោកមិនចង់ចំនាយប្រាក់ទៅលើការប្រើប្រាស់អ៊ីនធឺណែតខ្លួនឯងនោះទេ ព្រោះវាមានតម្លៃថ្លៃណាស់ ប៉ុន្តែលោកក៏នឹកគ្រួសាររបស់លោកខ្លាំងដែរ អញ្ចឹងហើយលោកត្រូវតែធ្វើបែបនេះដើម្បីអាចនិយាយជាមួយគ្រួសារបាន។

រឿងរបស់គាត់មិនមាននរណាម្នាក់ធ្លាប់ដឹងនោះទេ រហូតដល់មានថ្ងៃមួយដែលដំណើរដែលត្រូវជិះរថភ្លើងក្រោមដីបានថត និងសួរនាំគាត់ ទើបរឿងនេះបានបែកធ្លាយ។ ឆាកជីវិតរបស់គាត់គឺជាកញ្ចក់ឆ្លុះបង្ហាញពីឆាកជីវិតរបស់កម្មករចំនាកស្រុកជាច្រើនលាននាក់ទៀត ថាតើពួកគេពិបាកប៉ុណ្ណា៕

មតិយោបល់

ពេញនិយម