មានដឹងទេ ថារបស់របរប្រើប្រាស់រាល់ថ្ងៃហ្នឹងវាកខ្វក់ជាងបង្គន់អ្នកទៅទៀត!!!
Connect with us

គួរដឹង

មានដឹងទេ ថារបស់របរប្រើប្រាស់រាល់ថ្ងៃហ្នឹងវាកខ្វក់ជាងបង្គន់អ្នកទៅទៀត!!!

នៅពេលដែលនិយាយដល់ភាពកខ្វក់ ឬបាក់តេរីនាៗ តើអ្នកគិតទៅដល់អ្វីមុនគេ??? គេការពិតណាស់ ប្រហែលជាមនុស្សជាច្រើនបានគិតដល់បង្គន់មុនគេហើយ ម្យ៉ាងទៀតបន្ទប់ទឹកដែលមនុស្សម្នាក់ៗតែងតែគិតថាវាជាកន្លែងដែលកខ្វក់ និងសម្បូរទៅដោយបាក់តេរីជាច្រើន ប៉ុន្តែវាមិនមែនជាការពិតនោះទេ។ មនុស្សគ្រប់រូបក៏តែងតែធ្វើការសម្អាតបន្ទប់ទឹកជាញឹកញាប់ ដោយសារតែគេគិតថាវាជាកន្លែងដែលកខ្វក់ និងត្រូវការសម្អាតជាប្រចាំ ដោយភ្លេចគិតពីរបស់ដទៃទៀត។ ផ្ទុយទៅវិញ វាមានរបស់របរ និងទីកន្លែងដ៏ច្រើនទៀតដែលមានភាពកខ្វក់ដូចដែលបង្គន់មានដែរ។

១. ទូរស័ព្ទដៃ

មុននឹងលើកទូរស័ព្ទដៃមកដាក់ត្រចៀកនិយាយ តើអ្នកដែលគិតដល់ភាពកខ្វក់របស់វាដែរឬទេ? ចាំទេថាអ្នកដាក់វានៅកន្លែងណាខ្លះ និងយកវាទៅណាខ្លះ? ដូចជាបន្ទប់ទឹកជាដើម។ មែនហើយ បើតាមការធ្វើពិសោធន៏រួចមកហើយ គេបានឃើញថា ទូរស័ព្ទដៃអ្នកមានភាពកខ្វក់ស្ទើរតែ ៥០០ ដងជាង បង្គន់ទៅទៀត។ ស្ក្រីនរបស់ទូរស័ព្ទគឺផ្ទុកទៅដោយបាក់តេរីជាច្រើនដែលយើងមើលមិនឃើញ ដូច្នេះ អ្នកសូមប្រុងប្រយ័ត្នផងជាមួយទូរស័ព្ទដៃអ្នក។

២. កាបូបដៃយួររបស់នារី

ក៏ដូចទៅនឹងទូរស័ព្ទដៃដែរ កាបូបយួររបស់នារីៗ ពិតជាមានភាពកខ្វក់ខ្លាំងណាស។ មានចាំទេថានារីៗយកកាបូបទៅដាក់កន្លែងណាខ្លះ? បន្ទប់ទឹក ឥដ្ឋនៃបន្ទប់ទឹក ពេលដាក់ផ្ទាល់ឥដ្ឋគ្រប់ទីកន្លែង ជាពិសេសទីសាធារណៈ ឬដាក់ក្រោមកៅអីពេលចូលមើលកុនម្តងៗ។ ម្យ៉ាងទៀត កាបូបនោះដាក់សុទ្ធតែកខ្វក់ជាច្រើនដូចជា ទូរស័ព្ទដៃ និងគ្រឿងសម្អាងជាច្រើនទៀត។

៣. តារាងកម្ម៉ង់ម្ហូបតាមហាងនាៗ

មែនហើយពេលអ្នកទៅញ៉ាំអាហារនៅហាងម្តងៗ អ្វីដែលអ្នកកាន់មុនគេគឺតារាង ឬម៉ឺនុយមុខម្ហូប ហើយអ្នកមានដឹងទេថា វាត្រូវបានឆ្លងកាត់ដៃអ្នកណាខ្លះពីមុនមក។ ដូច្នេះ អ្នកអាចគួរតែដឹងថា វាត្រូវបានឆ្លងកាត់ការចាប់កាន់ច្រើនដោយមនុស្សច្រើននាក់ពីមុនមក ហើយវាក៏មិនត្រូវបានយកទៅសម្អាតជាញឹកញាប់ប៉ុន្មានដែរ ព្រោះភាគច្រើនវាជាសៀវភៅដែលមិនអាចសម្អាតបាន។

៤. ទឹកកក

រាល់ពេលអ្នកទៅកម៉្មង់ទឹកញ៉ាំ ឬភេសជ្ជៈផ្សេងៗតាមភោជនីយដ្ឋាន អ្នកខ្លះក៏សុំយកទឹកកក អ្នកខ្លះទៀតក៏សុំមិនយកទឹកកក។ មានដឹងទេ ការសិក្សាជាច្រើនបានបង្ហាញថា ដោយសារតែការផលិតទឹកកកមានភាពកខ្វក់និងស្ថានភាពផ្ទុកគ្មានអនាម័យ ការសិក្សាបានបង្ហាញថាទឹកកកដែលបានបម្រើក្នុងភោជនីយដ្ឋានជាញឹកញាប់ មានបាក់តេរីច្រើនជាងទឹកបង្គន់ទៅទៀត។

៥. រទេះរុញតាមហាង

ដូចជាម៉ឺនុយតាមហាងផងដែរ រទេះរុញដាក់ឥវ៉ាន់រាល់ដងដែលអ្នកប្រើប្រាស់ គឺវាក៏មិនស្អាតប៉ុន្មានដែរ។ រទេះរុញ ត្រូវបានប៉ះពាល់ដោយដៃយ៉ាងច្រើន និងទទួលបានសម្អាតតិចតួចណាស់។ ការទិញសាច់ឆៅដាក់ចូលក្នុងរទេះរុញនោះ និងរបស់របរជាច្រើនទៀត ពេលខ្លះវាត្រូវបានដាក់កូនក្មេងជិះនៅក្នុងនោះ ឃើញថាវាការលូកឡំច្រើនខ្លាំងណាស់ ដូច្នេះ កំរិតនៃបាក់តេរីក៏ច្រើនណាស់ដែរ។

៦. ដៃទ្វារ

មែនហើយ នៅផ្ទះយើងមិនខ្វល់រឿងសម្អាតទ្វារផ្ទះនោះទេ ផ្ទុយទៅវិញ យើងចាប់កាន់ទ្វារផ្ទះជាច្រើនដងក្នុងមួយថ្ងៃៗ ហើយយើងក៏មិនអាចសន្មត់ពីភាពស្អាតរបស់វាដែរ។ ដៃទ្វារផ្ទះ ទ្វារបន្ទប់ គឺត្រូវប៉ះដោយមនុស្សជាច្រើននាក់នៅក្នុងផ្ទះ ហើយបាក់តេរីក៏អាចងាយឆ្លងលឿនណាស់ដែរ តាមរយៈភាពកខ្វក់នៃដៃទ្វារនោះ។

៧. ប៊ូតុងចុចលើទូអេធីអឹម ATM

នៅពេលដែលអ្នកចុចម៉ាស៊ីនអេធីអឹម អ្នកមិនត្រឹមតែទទួលបានតែលុយចេញពីម៉ាស៊ីននោះទេ ការឆ្លងមេរោគក៏មានភាគរយច្រើនផងដែរ។ ដឹងទេ ប៊ូតុងនីមួយៗមានបាក់តេរីជាមធ្យម 1.200 ដូច្នេះវាអាចប៉ាន់ប្រមាណបានទៅហើយថា អ្នកមានមេរោគដល់ទៅរាប់ពាន់ជាប់ដៃរបស់ទៅហើយ នេះមិនទាន់រាប់បញ្ចូលទាំងមេរោគនៅលើលុយនោះទេ។

៨. ក្រដាសប្រាក់

ភាគតិចណាស់ដែលអ្នកខ្លះយកដៃចាប់កាន់របស់ញ៉ាំភ្លាមក្រោយពីពេលកាន់លុយ ដោយមិនដឹងថា ដៃរបស់គេមានមេរោគប៉ុណ្ណាទេ។ ជាមធ្យម ប្រាក់ដុល្លារត្រូវបានផ្ទេរពីដៃមួយទៅដៃមួយប្រហែល 55 ដៃផ្សេងគ្នា ហើយវាអាចផ្ទុករហូតដល់ទៅ 200.000 បាក់តេរី ដែលកំពុងរស់នៅលើលុយនោះ។ នេះហើយដែលធ្វើឱ្យលុយរបស់អ្នកចាស់ទៅៗ ដូច្នេះ គិតទៅមើលថាវាមានភាពប៉ះពាល់ប៉ុណ្ណាដល់សុខភាពអ្នក នៅពេលកាន់លុយម្តងៗ។

៩. ក្តារចុចរបស់កុំព្យូទ័រអ្នក

អ្នកប្រហែលជាត្រូវកណ្តាស់ជាញឹកញាប់នៅកន្លែងធ្វើការ ខាងមុខកុំព្យូទ័ររបស់អ្នក ហើយដោយមិនព្រមទៅលាងដៃទៀត នេះហើយជាសញ្ញាដែលបញ្ជាក់ពីមេរោគដែលមាននៅលើក្តារចុចនោះឯង។ តាមការពិត ក្តារចុចធម្មតាទាំងនោះមានបាក់តេរីជាង 400 ដងច្រើនជាងបង្គន់អង្គុយរបស់អ្នកទៅទៀត។

១០. ចង្កូតឡានរបស់អ្នក

សូមគិតម្តងទៀត នៅពេលចាប់កាន់ចង្កូតឡានរបស់អ្នក អ្នកមានដឹងទេមុននឹងអ្នកកាន់ចង្កូតឡាន តើអ្នកបានចាប់កាន់របស់អ្វីខ្លះ ពីទីសាធារណៈ មិនថាវាជាកាតធនាគារ ជាលុយ ជាទ្វារកន្លែងធ្វើការ ឬជាកន្លែងលាងដៃនោះទេ វាសុទ្ធតែផ្ដល់មេរោគដល់ដៃអ្នកដោយមើលមិនឃើញ ដូច្នេះ ចាប់កាន់ដៃចង្កូតឡាន អ្នកត្រូវសម្អាតដៃជាមុនសិន។

១១. អេប៉ុងលាងចានរបស់អ្នក

ជាការពិតណាស់ អេប៉ុងលាងចាន ជាធម្មតាមានបាក់តេរី 10 លាន ក្នុងមួយអ៊ីញការ៉េរបស់វា ហើយធ្វើឱ្យវាក្លាយជាវត្ថុដែលកខ្វក់បំផុតនៅក្នុងផ្ទះរបស់អ្នក។ អេប៉ុងរបស់អ្នកមានភាពកខ្វក់ច្រើនជាងបង្គន់អង្គុយរបស់អ្នកជាងទៅ 200,000 ដងឯណោះ៕

អត្ថបទល្អផ្សេងទៀត៖ ប្រការទាំង ៧ ដែលអ្នកត្រូវចងចាំ រាល់ពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ

បន្ទប់សាធារណៈត្រូវបានទទួលស្គាល់ថាជាកន្លែងពោរពេញទៅដោយបាក់តេរី។ យ៉ាងណាក្ដី នៅពេលដែលទាល់ច្រក ពេលដែលអ្នកមានជម្រើសតែ ២ ប៉ុណ្ណោះគឺ ទីមួួយត្រូវខ្មាសគេ និងទីពីរបង្ខំចិត្តប្រើបន្ទប់ទឹកសាធាណៈ អ្នកប្រាកដជាជ្រើសរើសជម្រើសទី ២។ ដោយអ្នកមិនអាចជៀសផុតពីរការប្រើប្រាស់បន្ទប់ទឹកនៅទីសាធារណៈបាន អ្នកត្រូវដឹងពីរឿងទាំង ៧ ខាងក្រោមនេះ។

១. កន្លែងលាងដៃអាចកខ្វក់ជាងបង្គន់ទៅទៀត៖ គេតែងនិយាយថា កន្លែងគ្រោះថ្នាក់បំផុតអាចជាកន្លែងសុវត្ថិភាពបំផុត ហើយសូម្បីនៅក្នុងបន្ទប់ទឹក បង្គន់ក៏អាចអនាម័យជាងកន្លែងផ្សេងដែរ។ ហេតុអ្វីបានជាដូច្នេះ? វាអាចដោយសារតែកន្លែងផ្សេងទៀតដូចជាកន្លែងលាងដៃជាដើម មិនត្រូវបានសម្អាតដិតដល់ដូចជាបង្គន់នោះទេ ក្នុងករណីបន្ទប់ទឹកមានអ្នកសម្អាតទៀងទាត់។

២. ជ្រើសរើសបន្ទប់ទឹកស្អាតជាងគេ៖ បើយោងតាមអ្នកវិទ្យាសាស្ត្រ សូម្បីតែនៅពេលដែលមានបន្ទប់តែ ២ ក៏ដោយ ក៏មនុស្សជាទូទៅនៅតែជ្រើសរើសយកបន្ទប់ទឹកទីពីរដែល ពោលគឺពួកគេមិនចូលបន្ទប់ដែលនៅខាងមុខជិតច្រកចូលនោះទេ។ ដូច្នេះនៅពេលអ្នកចូលបន្ទប់ទឹកសាធារណៈ សូមចូលទៅកាន់បន្ទប់ទីមួយ ដោយសារមិនសូវមានមនុស្សចូលទេ ដូច្នេះហើយវាអាចស្អាតជាងគេ។

៣. ដាក់អីវ៉ាន់កន្លែងសុវត្ថិភាពបំផុត៖ ជម្រើសដែលល្អជាងគេគឺដាក់វានៅក្រៅបន្ទប់ទឹក ប៉ុន្ដែបើគ្មាននរណាជួយមើលកាបូប រឺអីវ៉ាន់ឲ្យទេ ដាច់ខាតកុំដាក់លើឥដ្ឋ។ ព្យួរវា រឺក៏ដាក់លើធុងបង្គន់។

៤. អង្គុយឲ្យបានត្រឹមត្រូវ៖ របៀបដែលយើងអង្គុយរៀងរាល់ថ្ងៃនេះមិនមានលក្ខណៈធម្មជាតិនោះទេ​ ហើយវាអាចបណ្ដាលឲ្យអ្នកមានការលំបាកក្នុងការបន្ទោរបង់ ដែលអាចធ្វើឲ្យអ្នកមានការទល់លាមក រឺជម្ងឺឬសដូងបាត។ លើសពីនេះទៅទៀត ដោយសារតែអ្នកត្រូវប្រញាប់ប្រញាល់ពេលប្រើប្រាស់បង្គន់សាធារណៈ ការអង្គុយ ៣៥ ដឺក្រេជាជម្រើសល្អ។ ប៉ុន្ដែបើបន្ទប់ទឹកមានដាក់សញ្ញាហាមឃាត់មិនឲ្យអង្គុយបែបនេះ ចូរកុំអង្គុយដល់បង្គន់ ដើម្បីជៀសវាងបាក់តេរីផ្សេងៗ។

៥. កុំតំរៀបក្រដាសលើបង្គន់៖ អ្នកអាចគិតថា វាជាជម្រើសដ៏ឆ្លាតវៃមួយ ប៉ុន្ដែត្រូវចាំថា នៅពេលដែលមនុស្សភាគច្រើនចុចទឹកបង្គន់ ពួកគេមិនបានគ្របវានោះទេ ជាហេតុអាចបណ្ដាលឲ្យបាក់តេរីសាយភាយដល់ក្រដាសដែលអាចស្រូបយកសំណើមបានយ៉ាងងាយ។ ម្យ៉ាង គេជឿថា ផ្ទៃរលោងនៃកន្លែងអង្គុយត្រូវបានរចនាកើតដើម្បីការពារពីបាក់តេរី ដូច្នេះហើយ ការប្រើប្រាស់ក្រដាសក្នុងបង្គន់អាចមិនមែនជាជម្រើសល្អនោះទេ។

៦. បិទគម្របបង្គន់៖ នៅពេលដែលអ្នករួចរាល់អស់ហើយ ត្រូវបិទគម្របភ្លាមបន្ទាប់ពីងើបឈរ ហើយចាំចុចទឹក ដើម្បីជៀសវាងការសាយភាយនៃបាក់តេរី។

៧. លាងដៃ៖ អ្នកប្រហែលជាគិតថា ដៃអ្នកស្អាត មិនមានបញ្ហានោះទេ ដោយអ្នកមិនអាចមើលឃើញបាក់តេរីទាំងនោះ។​ ដូច្នេះហើយ ដាច់ខាតអ្នកត្រូវតែលាងដៃជាមួយសាប៊ូអោយបានត្រឹមត្រូវមុនចេញពីបន្ទប់ទឹក៕

មតិយោបល់

ពេញនិយម