បែកធ្លាយមូលហេតុស្ថាបនិកហ្វេសប៊ុក Mark Zuckerberg ស្លៀកពាក់ខោអាវដដែលៗរាល់ថ្ងៃ!
Connect with us

បែបផែនជីវិត

បែកធ្លាយមូលហេតុស្ថាបនិកហ្វេសប៊ុក Mark Zuckerberg ស្លៀកពាក់ខោអាវដដែលៗរាល់ថ្ងៃ!

បណ្តាញសង្គមហ្វេសប៊ុក ត្រូវបានមហាជនទទួលស្គាល់ និងកោតសរសើរនូវកម្មវិធីដ៏ល្អអស្ចារ្យដែលរបស់ លោក Mark Zuckerberg ជាអ្នកបង្កើតឡើងកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៤។ សព្វថ្ងៃបណ្តាញសង្គមដ៏ធំសម្បើមមួយនេះ កំពុងតែទទួលបានការគាំទ្រពីសំណាក់អតិថិជន ពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ទូទាំងពិភពលោករាប់សិបលាននាក់។

ប៉ុន្តែក៏មានចម្ងល់ជាច្រើនទាក់ទងនឹងការស្លៀកពាក់របស់លោក អំពីការស្លៀកពាក់តែខោអាវដដែលៗ ដូចជាត្រូវពាក់ខោខាប៉ូយ និងអាវយឺតប្រផេះជាដើម?

នៅថ្ងៃនេះយើងនឹងនាំអារម្មណ៍មិត្តអ្នកអាន និងអ្នកគាំទ្រគេហទំព័រយើងខ្ញុំឲ្យទទួលជ្រាបពីទម្លាប់ខ្លះៗ របស់អ្នកបង្កើតក្រុមហ៊ុនមួយនេះ។ តើលោក Mark Zuckerberg មានទម្លាប់ និងការរស់នៅរបៀបណាខ្លះ ទើបបានជីវិតរបស់គាត់ជោគជ័យដល់ម្លឹង?

ហេតុផល ៣យ៉ាង ដែលលោក Mark ចូលចិត្តស្លៀកពាក់ខោអាវដដែលៗ ៖

ហេតុផលទី១: មូលហេតុដែលខ្ញុំពាក់អាវម៉ូតដដែលៗ ជារៀងរាល់ថ្ងៃ គឺដោយសារខ្ញុំចង់ឲ្យជីវិតរបស់ខ្ញុំជៀសផុតពីការគិតបែបស្មុគស្មាញ សាុំញុំាច្រើន។ ខ្ញុំមិនត្រូវការឲ្យការសម្រេចចិត្តក្នុងរឿងតូចតាចរំខានដល់ការធ្វើរឿងធំៗ ជាច្រើនរបស់ខ្ញុំនោះទេ ខ្ញុំទុកខួរក្បាលរបស់ខ្ញុំទៅគិតរឿងអភិវឌ្ឍ Facebook របស់ខ្ញុំវិញវាប្រសើជាង។

ហេតុផលទី២: គ្រាន់តែរឿងថា តើថ្ងៃនេះខ្ញុំត្រូវស្លៀកអ្វី? តើខ្ញុំព្រឹកនេះគួរញាុំអី? ខ្ញុំធុញនឹងសំណួរបែបនេះ វាធ្វើឱ្យខ្ញុំហត់នឿយ ប៉ះពាល់ដល់ថាមពលរបស់ខ្ញុំសម្រាប់ធ្វើរឿងសំខាន់ៗ។

ហេតុផលទី៣: ខ្ញុំជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយ មានមនុស្សរាប់ពាន់លាននាក់លើពិភពលោក កំពុងរងចាំខ្ញុំ, ខ្ញុំមិនត្រូវការចំណាយពេលវេលាក្នុងរឿងស្លៀកពាក់នោះទេ ជាពិសេសពេលព្រឹកខ្ញុំត្រូវក្រោកពីព្រលឹមដើម្បីរៀបចំខ្លួនឲ្យលឿនទៅកន្លែងធ្វើការ ពេលវេលា១នាទី ឬ ២នាទី របស់ខ្ញុំវាសំខាន់ណាស់សម្រាប់ខ្ញុំ និងអ្នកទាំងអស់គ្នា។

ហេតុផលខាងលើទាំងបីនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នារៀនសូត្រតាម ព្រោះវាពិតជាកាត់បន្ថយរឿងឥតប្រយោជន៍ជាច្រើន។ ជាពិសេស ធ្វើឲ្យយើងអាចប្រើពេលវេលាឲ្យបានយ៉ាងត្រឹមត្រូវពិតប្រាកដ មិនចាំបាច់ត្រូវខ្វាយខ្វល់នឹងការស្លៀកពាក់តុបតែងខ្លួនជារៀងរាល់ថ្ងៃ៕ (មនោវិជ្ជា)

មតិយោបល់

ពេញនិយម