ធ្វើយ៉ាងណាទើបអាចកាត់បន្ថយអារម្មណ៍តានតឹងក្នុងចិត្តបាន?
Connect with us

គួរដឹង

ធ្វើយ៉ាងណាទើបអាចកាត់បន្ថយអារម្មណ៍តានតឹងក្នុងចិត្តបាន?

ការកើតមានអារម្មណ៍ធុញទ្រាន់រឺមិនពេញនឹងនរណាម្នាក់ រឺក៏រឿងរ៉ាវអ្វីមួយ គឺជារឿងដ៏សាមញ្ញ ដោយហេតុថា អ្វីៗគ្រប់យ៉ាងមិនតែងតែសមប្រកបដូចនឹងអ្វីដែលយើងប្រាថ្នាចង់បាននោះទេ។ ប៉ុន្ដែ ការកើតមានអារម្មណ៍បែបនេះញឹកញាប់ពេកមិនមែនជារឿងល្អនោះទេ ដោយវាអាចធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍តានតឹង។ ដូច្នេះហើយ អ្នកគួររៀនធ្វើចិត្តឲ្យត្រជាក់ ទើបមិនសូវតានតឹងក្នុងចិត្ត ដោយអ្នកសាកល្បងអនុវត្តតាមវិធីដូចខាងក្រោម។

.​ កុំទុកដាក់ក្នុងចិត្ត៖ ចូរប្រាប់ខ្លួនឯងកុំឲ្យគិតពីរឿងនោះ ដោយសារការគិតពីវាច្រើនមិនបានជួយអ្វីអ្នក ក្រៅពីធ្វើឲ្យអ្នកកាន់តែតានតឹងនោះទេ។

. ដកដង្ហើមវែងៗ៖ នៅពេលដែលអ្នកអារម្មណ៍ខឹងមួរម៉ៅ ចូរដកដង្ហើមវែងៗឲ្យបានចំនួន ៥ ដង ហើយញញឹម បើទោះបីជាអ្នកត្រូវបង្ខំចិត្តធ្វើវាក៏ដោយ។ អ្នកប្រហែលជាគិតថា វាគ្មានប្រយោជន៍នោះទេ  ប៉ុន្ដែអ្នកគួរធ្វើការសាកល្បងជាមុនសិន។

. ទទួលទានអាហារយឺតៗ៖ ក្រៅពីធ្វើឲ្យអ្នកអាចស្រកគីឡូនិងក្រេបរសជាតិអាហារ ការទំពារមួយៗក៏អាចជួយបង្កើនភាពអត់ធ្មត់របស់អ្នកផងដែរ។

. កុំផ្ដោតលើតែលទ្ធផល៖ ការគិតពីលទ្ធផល រឺគោលដៅចម្បងខ្លាំងពេកអាចធ្វើឲ្យអ្នកបាត់បង់នូវសុភមង្គលក្នុងដំណើរការ ដើម្បីសម្រេចនូវគោលដៅនោះ ហើយវាក៏អាចប៉ះពាល់ដល់ភាពអត់ធ្មត់របស់អ្នកផងដែរ។ ដូច្នេះហើយ ជាជាងការផ្ដោតលើតែលទ្ធផល អ្នកគួរពេញចិត្តនូវអ្វីដែលខ្លួនកំពុងតែធ្វើ។

. ឈប់ទាមទារភាពល្អឥតខ្ចោះ៖ នរណាក៏តែងនិយាយដែរថា គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ។ មិនថានរណាម្នាក់រឺអ្វីមួយល្អប៉ុនណានោះទេ ចំណុចមិនល្អតែងតែមានជានិច្ច។ ដូច្នេះហើយ ការទាមទារភាពល្អឥតខ្ចោះបានត្រឹមតែបង្កើនភាពតានតឹងក្នុងចិត្តរបស់អ្នកតែប៉ុណ្ណោះ។

. ហ្វឹកហាត់ភាពអត់ធ្មត់៖ អំណត់ធ្មត់ជាសមត្ថភាពមួយដែលអ្នកត្រូវការ រាល់ពេលអ្នកត្រូវប្រឈមមុខនឹងបញ្ហា រឺការលំបាកអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង។ អ្នកអាចបង្កើនភាពអត់ធ្មត់របស់អ្នកបានតាមរយៈសកម្មភាពមួយចំនួនដូចជា ការតម្រង់ជួរនៅជួរណាដែលវែង រឺការអង្គុយរង់ចាំនៅឯធនាគារជាដើម ប្រសិនបើអ្នកមានពេលវេលាច្រើន៕

ប្រភព៖ Life Hack

អត្ថបទល្អផ្សេងទៀត៖ អ្នកត្រូវតែមានភាពក្លាហានក្នុងខ្លួន ព្រោះគ្មាននរណាម្នាក់ជួយអ្នកក្រៅពីខ្លួនឯងទេ!

តើអ្នកជានរណាកាលពីមួយឆ្នាំមុន ហើយតើអ្នកជានរណាកាលពីម្សិលមិញគឺមិនសំខាន់ទេ។ តែអ្វីដែលសំខាន់នោះគឺថាអ្នកជានរណានៅថ្ងៃនេះ ហើយថ្ងៃស្អែកអ្នកនឹងទៅជាយ៉ាងណា។​ ឆាកជីវិតមុនក្រោយត្រូវលំបាក អញ្ចឹងគួរតែលំបាកមុនហើយ ។ ឆាកជីវិតគឺពិតជាហត់នឿយណាស់ បើសិនជាពេលបច្ចុប្បន្នអ្នកមិនហត់នឿយ នោះថ្ងៃក្រោយអ្នកកាន់តែហត់នឿយ។

នៅពេលដែលខ្លួននៅក្មេង អ្នកត្រូវតែមានភាពក្លាហានក្នងការប្រលូកនៅក្នុងឆាកជីវិត អ្នកត្រូវប្រឈមមុខនឹងព្យុះភ្លៀងជាច្រើនដែលនឹងត្រូវកើតឡើង ដូច្នេះអ្នកត្រូវតែហ្វឹកហាត់ភាពអត់ធ្មត់របស់អ្នក ត្រូវរៀនបើកចំហរចិត្ត មានសុទិដ្ឋិនិយម នឹងត្រូវតែមានភាពឈ្លៀសវៃ ការធ្វើបែបនេះគឺដើម្បីជួយខ្លួនឯង ធ្វើបែបនេះទើបមានសុភមង្គល។

ប្រសិនបើអ្នករង់ចាំអោយអ្នកខាងក្រៅមកវាយបំបាក់អ្នក នោះអ្នកកំនត់អោយខ្លួនឯងធ្វើជាចំនីរបស់អ្នកដ៏ទៃ ប៉ុន្តែប្រសិនបើអ្នកបណ្តោយអោយផ្នែកខាងក្នុងរបស់អ្នកវាយបំបាក់អ្នក នោះអ្នកខ្លួនឯងនឹងឃើញពីភាពរីកចំរើនរបស់ខ្លួនឯងដែលនឹងកើតមាន។

នៅលើលោកនេះគ្មានការងារណាដែលមិនលំបាកនោះទេ ហើយក៏គ្មានការងារណាដែលមិនស្មុគស្មាញនោះដែរ ដូច្នេះហើយចាប់ពីថ្ងៃនេះទៅត្រូវញញឹមអោយបានរាល់ថ្ងៃទៅ។

នៅលើលោកនេះក្រៅពីរឿងកើត ស្លាប់ រឿងផ្សេងៗសុទ្ធតែជារឿងតូចតាចទាំងអស់ ដូច្នេះមិនថាអ្នកជួបរឿងអ្វីនោះទេ ទោះបីរឿងដែលធ្វើអោយអ្នកមានការរំខានចិត្តក៏ដោយ ត្រូវតែដោះស្រាយខ្លួនឯង។ មិនថាថ្ងៃនេះកើតមានរឿងមិនល្អយ៉ាងណាក៏ដោយ អ្នកមិនគួរមានអារម្មណ៍ពិបាកចិត្តនោះឡើយ  ព្រោះថាអ្នកនៅមានថ្ងៃស្អែក ថ្ងៃនេះគ្រាន់តែការប្រណាំងប្រជែងមួយតែប៉ុណ្ណោះ។

ក្រោយពីខំប្រឹងរួចហើយ ទើបដឹងខ្លួនថាមានរឿងជាច្រើន ដែលត្រូវស៊ូទ្រាំ ត្រូវតែឆ្លងអោយផុត។  មនុស្សយើងត្រូវតែខំស៊ូទ្រាំ ។

មតិយោបល់

ពេញនិយម