ភាសាទាំងនេះ ជាភាសាដែលនិយាយច្រើនជាងគេទាំង១០លើពិភពលោក!
Connect with us

គួរដឹង

ភាសាទាំងនេះ ជាភាសាដែលនិយាយច្រើនជាងគេទាំង១០លើពិភពលោក!

ភាសាអង់គ្លេស ធ្លាប់ត្រូវបានគេចាត់ទុកជាភាសាអន្តរជាតិមួយ មានន័យថាភាសាមួយនេះត្រូវបានគេយកមកប្រើប្រាស់នៅក្នុងការសន្ទនាប្រាស្រ័យទាក់ទងគ្នា មិនថាពួកគេជាជនជាតិអ្វី។ ប៉ុន្តែពេលនេះតើភាសាអង់គ្លេសនៅតែជាភាសាដែលគេនិយាយច្រើនជាងគេទៀតរឺអត់ទេ?

ចង់ដឹងអានអត្ថបទខាងក្រោមទាំងអស់គ្នា! ខាងក្រោមនេះគឺជាភាសាទាំង១០ដែលមានមនុស្សនិយាយច្រើនជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះមានដូចជា៖

១០. ភាសាបារាំង

ជនជាតិដើមនិយាយចំនួន ៧៦លាននាក់
ជនជាតិបរទេសនិយាយចំនួន ១៥៣លាននាក់
សរុប៖ ២២៩លាននាក់

៩.ភាសាព័រទុយហ្កាល់

ជនជាតិដើមនិយាយចំនួន ២១៨លាននាក់
ជនជាតិបរទេសនិយាយចំនួន ១១លាននាក់
សរុប៖ ២២៩លាននាក់

៨.ភាសាបេងហ្កាលី

ជនជាតិដើមនិយាយចំនួន ២៤២លាននាក់
ជនជាតិបរទេសនិយាយចំនួន ១៩លាននាក់
សរុប៖ ២៦១លាននាក់

៧.ភាសារុស្សី

ជនជាតិដើមនិយាយចំនួន ១៥៣លាននាក់
ជនជាតិបរទេសនិយាយចំនួន ១១៣លាននាក់
សរុប៖ ២៦៧លាននាក់

៦.ភាសាម៉ាឡេ

ជនជាតិដើមនិយាយចំនួន ៧៧លាននាក់
ជនជាតិបរទេសនិយាយចំនួន ២០៤លាននាក់
សរុប៖ ២៨១លាននាក់

៥.ភាសាអារ៉ាប់

ជនជាតិដើមនិយាយចំនួន ២៩០លាននាក់
ជនជាតិបរទេសនិយាយចំនួន ១៣២លាននាក់
សរុប៖ ៤២២លាននាក់

៤.ភាសាអេស្ប៉ាញ

ជនជាតិដើមនិយាយចំនួន ៤៣៦លាននាក់
ជនជាតិបរទេសនិយាយចំនួន ៩១លាននាក់
សរុប៖ ៥២៧លាននាក់

៣.ភាសាហិណ្ឌូ

ជនជាតិដើមនិយាយចំនួន ៣២៩លាននាក់
ជនជាតិបរទេសនិយាយចំនួន ២១៥លាននាក់
សរុប៖ ៥៤៤លាននាក់

២.ភាសាអង់គ្លេស

ជនជាតិដើមនិយាយចំនួន ៣៧១លាននាក់
ជនជាតិបរទេសនិយាយចំនួន ៦១១លាននាក់
សរុប៖ ៩៨៣លាននាក់

១.ភាសាចិន (កុកងឺ)

ជនជាតិដើមនិយាយចំនួន ៨៩៧លាននាក់
ជនជាតិបរទេសនិយាយចំនួន ១៩៣លាន់នាក់
សរុប៖ ១.០៩ ពាន់លាននាក់៕

អត្ថបទល្អផ្សេងទៀត៖ តើអ្នកដឹងថាហេតុអ្វីបានជាពិបាកនិយាយភាសាបរទេសឲ្យដូចជនជាតិដើមដែរទេ?

តង់នៃការនិយាយ ជាតំរុយមួយ ដែលអាចធ្វើឲ្យយើងដឹងថាតើបុគ្គលនោះមកពីណា។ យើងអាចដឹងពីប្រភពរបស់បុគ្គលនោះ ភាសាដែលពួកគេនិយាយ និង អ្នកដែលពួកគេចំណាយពេលនៅជាមួយ ដោយគ្រាន់តែស្តាប់តង់របស់ពួកគេ។ មិនថាអ្នកចូលចិត្ត ឬស្អប់តង់របស់អ្នកទេ ការមានតង់ល្អ គឺមិនអាចជៀសរួចទេក្នុងការនិយាយ។ យើងអាចទទួលបានតង់ល្អ បើសិនជាយើងរៀនពេលដែលនៅក្មេង ប៉ុន្តែបើសិនជាយើងរីកលូតលាស់ឡើង យើងនឹងពិបាកក្នុងការនិយាយឲ្យដូចតង់បរទេសណាស់ ដែលវាជាបញ្ហាមួយ។ តើអ្វីទៅ ដែលធ្វើឲ្យយើងពិបាកទទួលបានតង់ដូចជនជាតិដើមយ៉ាងនេះ?

១. តើតង់ជាអ្វី?

ដោយមានការរៀបរាប់ពី សមាគមការស្តាប់ភាសានិយាយរបស់អាមេរិច (American Speech Language Hearing Association) តង់គឺជាវិធីសាស្រ្ត មួយក្នុងការបញ្ចេញសំលេង ដោយក្រុមមនុស្ស និយាយភាសាដូចគ្នា។ តង់ថែមទាំងមាននៅក្នុងពិភពសត្វផងដែរ ដោយសត្វពពែ និង ព្រាប និយាយសំលេងខុសគ្នា បើពួកគេនៅកន្លែងខុសគ្នា។ ក្នុងកំរិតតំបន់ តង់របស់មនុស្សក៏មានលក្ខណៈខុសគ្នាដែរ ដូចជា អ្នកដែលរស់នៅញូវយ៉ក និយាយខុសពីអ្នកដែលមកពី មីស៊ីស៊ីពី (Mississippi) និង ទីក្រុងឡុងដ៍ (London)។

ផ្អែកតាម បណ្ឌិត គ្រីស្ទីណា ស្កេឡេទ័រ (Christina Schelletter) ដែលជាប្រធាននៃ ដេប៉ាតឺម៉ង់ភាសាអង់គ្លេស និង ទំនាក់ទំនង នៅសាកលវិទ្យាល័យ ហ័រហ្វ័តហ្សៀ (University of Hertfordshire) តង់បរទេស ចេញមកពីការរួមបញ្ចូលរវាងអ្នកនិយាយមិនមែនជនជាតិដើម ដែលព្យាយាមនិយាយឲ្យចេញ តង់ជនជាតិដើម ដោយសម្លេងគ្មានតុល្យភាព នៅក្នុងភាសាបរទេសនោះ ដែលជាហេតុនាំឲ្យមានការសង្កត់សំលេង ចង្វាក់ និង ការលើកដាក់សំលេង ស្តាប់ទៅខុសគ្នាផងដែរ។ លោក ស្កេឡេទ័រ បាននិយាយថា៖ “មានភាពខុសគ្នាជាច្រើនរវាងបុគ្គល ក្នុងការនិយាយចេញតង់ល្អ ប៉ុន្តែ ការនិយាយចេញតង់ល្អនេះ ក៏បណ្តាលមកពីអាយុ និង រយៈពេលនៃការរៀនភាសាផងដែរ”។​

២. ហេតុអ្វី ចង់បានតង់ល្អពិបាកយ៉ាងនេះ?

តង់ដែលយើងមានក្នុងភាសាដើម បានជាប់យ៉ាងដិតដាម ក្នុងខួរក្បាលរបស់យើង តាំងពីអាយុ៦ខែមកម្លេះ បើផ្អែកតាមទស្សនាវដ្តី ស្មីតសូនៀន (Smithsonian Magazine)។ ក្មេង ចាប់ផ្តើមគូសផែនទីនៃសំលេង ដែលគេបានលឺ ហើយ “ផែនទីនោះ នឹងកាន់តែដិតដាមក្នុងខួរក្បាល នៅពេលដែលសម្លេងនោះបានលឺច្រើនដង រហូតទាល់តែមិនអាចដកចេញបាន”។ នេះបើផ្អែកតាម លោក ភេត្រីកៀ ខូហល៍ (Patricia Kuhl) ដែលជានាយកនៃមជ្ឈមណ្ឌលសំរាប់ចិត្ត ខួរក្បាល និង ការសិក្សា នៃសាកលវិទ្យាល័យ វ៉ាស៊ីនតោន (Center for Mind, Brain, and Learning)។ ពេលខ្លះ យើងក៏បាត់បង់សមត្ថភាពក្នុងការធ្វើសំលេងខ្លះ ហើយក្រោយមកយើងនឹងបាត់បង់សមត្ថភាពក្នុងការស្តាប់វាថែមទៀតផង។ ជាសំណាងល្អ ខួរក្បាលរបស់មនុស្ស ជាបត់បែនបាន ហើយ ត្រចៀករបស់យើង អាចបង្វឹកដើម្បីចេញជាតង់ថ្មីមួយទៀតបាន ដូចទៅនឹងត្រចៀកទារកដែរ ដោយការអនុវត្ត និង ការផ្តោតអារម្មណ៍។

ទោះជាការនិយាយច្រើនយ៉ាងណា ភាពជោគជ័យក្នុងការនិយាយភាសាបរទេស ដោយតង់បរទេស ខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ស្កេឡេទ័រ និយាយថា សមត្ថភាព និង ការយល់ពីការសំដែងតន្ត្រី អាចជួយបាន។ ការរៀនភាសាបរទេស​ដោយចង់បានតង់បរទេស តំរូវឲ្យ “ស្តាប់សំលេង ការសង្កត់សម្លេង និង ការលើកដាក់សំលេង នៃភាសានោះ”។ នេះបើតាមអ្វីដែលគាត់បាននិយាយ។ នេះជាមូលហេតុដែលយើងអាចរៀននិយាយឲ្យបានស្ទាត់ ងាយជាងរៀនយកតង់នៃភាសាបរទេសនោះ។

ស្កេឡេទ័រ ក៏បានបញ្ជាក់ទៀតដែរថា សមត្ថភាពខាងតន្រ្តីនោះ អាចបង្ហាញថាហេតុអ្វីបានជាអ្នកខ្លះអាចបាត់បង់តង់ភាសាដើមរបស់ខ្លួន ជាងអ្នកដទៃ។ សំរាប់អ្នកដែលចង់បានតង់បរទេស អ្នកអាចចូលរៀនថ្នាក់បង្វឹកតង់។ ថ្នាក់ទាំងអស់នេះ ផ្តោតទៅលើ ការផ្លាស់ប្តូរការបញ្ចេញសំលេង និង ការសង្កត់សំលេង ចង្វាក់ និង ការលើកដាក់សំលេង នៃការនិយាយ ហើយ អាចជួយសិស្សប្រើពាក្យក្នុងការនិយាយបានល្អទៀតផង។

៣. គុណសម្បត្តិ និង គុណវបត្តិនៃតង់ថ្មី

តង់អាចជួយយើងឲ្យមានអារម្មណ៍ធូរស្រាលក្នុងការនិយាយទំនាក់ទំនងគ្នា។ ទោះជាអ្នកធ្វើតង់ក៏ដោយ វាក៏អាចជួយអ្នកឲ្យបញ្ចេញសម្លេងបានល្អចំពោះពាក្យដែលអ្នកនិយាយសម្លេងប្រហែលគ្នា។ និយាយជារួម អ្នកអាចត្រូវបានយល់យ៉ាងងាយ ដូច្នេះ ការទំនាក់ទំនងគ្នាមានភាពងាយស្រួល។

ប៉ុន្តែ តង់ជាផ្នែកមួយយ៉ាងសំខាន់ ដែលជាអត្តសញ្ញាណមនុស្ស។ យើងភាគច្រើននិយាយ ចេញតង់តាមតំបន់ដែលយើងរបស់នៅ ហើយយើងគិតថា បាត់បង់តង់របស់ជនជាតិដើមយើង ជាការបាត់បង់វប្បធម៌។ មិនមែនគ្រប់គ្នាយល់ស្របនឹងគំនិតនេះទេ។ នៅក្នុងការបោះពុម្ព នៃ ឯកសារមួយ ដែលមានឈ្មោះថា សង្គមវិទ្យានៃចំណេះដឹងផ្ទាល់ខ្លួន (Journal of the Sociology of Self-Knowledge) ដែលសរសេរដោយលោក ដូរា ចូហ្សីប (Dora Joseph) ដែលជាសិស្សនៅសាកលវិទ្យាល័យ ម៉ាសាឈូសិត (University of Massachusetts) បាននិយាយពីការដែលនាងបាត់បង់តង់ដើមរបស់ខ្លួន ដែលជាងតង់បារាំង មិនមែនការប៉ះពាល់អ្វីដែលជាអត្តសញ្ញាណរបស់នាងទេ។ នាងសរសេរថា៖ “ខ្ញុំគិតថាវប្បធម៌អាមេរិច បារាំង និង អង់គ្លេស បានធ្វើឲ្យខ្ញុំមានលក្ខណៈពិសេស ហើយខ្ញុំរីករាយផងដែរ”៕

មតិយោបល់

ពេញនិយម