ធ្លាប់ឃើញថ្ងៃផុតកំនត់នៅលើដបទឹកសុទ្ធទេ តិចច្រលំថាជាថ្ងៃផុតកំណត់របស់ទឹកចុះ!
Connect with us

គួរដឹង

ធ្លាប់ឃើញថ្ងៃផុតកំនត់នៅលើដបទឹកសុទ្ធទេ តិចច្រលំថាជាថ្ងៃផុតកំណត់របស់ទឹកចុះ!

ភាគច្រើន ប្រសិនជាអ្នកបរិភោគទឹកបរិសុទ្ធតែមានលក់នៅលើទីផ្សារ អ្នកអាចពិនិត្យមើលទៅលើដបទឺកសុទ្ធនោះបាន ដោយអ្នកនឹងឃើញមានបញ្ជាក់ថ្ងៃផលិត រឺផុតកំនត់មួយហើយ។ ប៉ុន្តែខណះដែលមនុស្សជាច្រើនយល់ថា វាគឺជាថ្ងៃកំនត់របស់ទឹកសុទ្ធ ធាតុពិតគឺមិនដូច្នេះឡើយ។

ថ្ងៃកំណត់ រឺយើងចំនាំហៅថា “ឌឺឡេ” ដែលមាននៅលើដបទឹកសុទ្ធនោះធាតុពិតទៅគឺសម្រាប់បញ្ជាក់ពីការផុតកំណត់គុណភាពរបស់ដបទឹកដែលច្រកទឹកសុទ្ធនោះ។

ជាទូទៅ ការដាក់ថ្ងៃហួសកំនត់នៅលើទឹកសុទ្ធនេះ គឺព្រោះតែនៅក្នុងរយះពេលណាមួយ សារធាតុគីមីនៅក្នុងជ័រប្លាស្ទិចនោះនឹងចាប់ផ្តើមបាត់បង់គុណភាព ឧទាហរណ៍ដូចជាវាអាចមានការសាយភាយធាតុគីមីចេញមកខាងក្រៅជាដើម។

ប៉ុន្តែថ្វីត្បិតតែបែបនេះមែន វាមិនមែនមានន័យថាទឹកដែលនៅក្នុងនោះនឹងខូចគុណភាពគ្រោះថ្នាក់ក្នុងការទទួលទានដែរ។ គ្រាន់តែ នៅពេលដែលមានការលាយលំពីសារធាតុទាំងនោះ ទឹកនឹងបាត់បង់រសជាតិដែលវាធ្លាប់មាន ប្រៀបធៀននឹងទើបផលិតថ្មីៗ។

ការដាក់ថ្ងៃកំណត់នេះគឺដើម្បីអោយដូចជា ប្រសិនមាននរណាម្នាក់រិះគុណពីរសជាតិរបស់ទឹកសុទ្ធរបស់ក្រុមហ៊ុនណាមួយ ក្រុមហ៊ុននោះនឹងអាចនិយាយថាដោយសារអតិថិជនបរិភោគទឹកដែលហួសថ្ងៃកំនត់ជាដើម។ ហេតុផលនេះជួយមិនអោយក្រុមហ៊ុនខូចកេរ្តិ៍ឈ្មោះ៕

អត្ថបទល្អផ្សេងទៀត៖ គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃការរក្សាដបទឹកសុទ្ធទុកប្រើប្រាស់ម្តងទៀតដែលអ្នកមិនដែលដឹង

ការប្រើប្រាស់ដបទឹកប្លាស្ទិចគឺជារឿងដ៏ពេញនិយមនៅក្នុងពេលបច្ចុប្បន្ន មនុស្សភាគច្រើនគ្រប់ស្រទាប់វណ្ណៈទទួលទានទឹករបស់ពួកគេដោយច្រកទៅក្នុងដបប្លាស្ទិច។ ប៉ុន្តែអ្នកមិនដឹងទេថាការ ប្រើប្រាស់ដបទឹកប្លាស្ទិចម្ដងហើយម្ដងទៀតបែបនេះអាចនឹងបង្កគ្រោះថ្នាក់យ៉ាងអាក្រក់ចំពោះសុខភាពរបស់លោកអ្នក។

អ្នកត្រូវដឹងថាដបប្លាស្ទិចដែលអ្នកតែងតែប្រើប្រាស់អាចបញ្ចេញសារធាតុគីមីដែលបណ្ដាលឲ្យអ្នកមានគ្រោះថ្នាក់។ ដូចនេះអ្នកគួរតែយកចិត្តទុកដាក់ទៅនិងផ្លាកសញ្ញាដែលនៅពីក្រោមបាតដប ដែលបានបញ្ជាក់ពីចំនួនដងនៃដបផ្លាស់ស្ទិចដែលអ្នកអាចប្រើប្រាស់បាន។

– ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬត្រូវកម្តៅក្តៅពីព្រះអាទិត្យ វានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។

– ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និងអាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។

– ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និងPP) អាចប្រើប្រាស់បានច្រើនដង និងមិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ។ ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង

ដបប្លាស្ទិចដែលធ្វើពីជ័រជាសារធាតុដែលផ្សំឡើងពី polyethylene និង polypropylene វាអាចប្រើប្រាស់បានច្រើនដងតាមការកំណាត់ប្រសិនបើអ្នក បើអ្នកទុកវានៅកន្លែងត្រជាក់ ហើយធ្វើការសំអាតបានទៀងទាត់។

ការទទួលទានទឹកពីដបប្លាស្ទិចដែលប្រើប្រាស់រួចដដែលៗ គឺវាបង្កប់ដោយបាក់តេរីយ៉ាងច្រើនដែលអ្នកមិនអាចនឹងស្មានដល់។ ដូចនេះវិធីដ៏ល្អបំផុតដែលអ្នកអាចធ្វើបានគឺលាងសម្អាតដបឱ្យបានទៀងទាត់ជាមួយទឹកក្តៅឧណ្ហៗជាមួយនិងសារបូរ ហើយព្យាយាមលាងសំអាតមាត់ដបឲ្យបានល្អត្រឹមត្រូវ ។

ប៉ុន្តែការស្រាវជ្រាវមួយបានបង្ហាញថាទោះបីជាអ្នកបានលាងសំអាតដបរបស់អ្នករួចរាល់ក៏ដោយ ក៏ភាគជាច្រើនបាតេរីទាំងនោះនៅតែខាំជាប់នៅនិងគំរបដបរបស់អ្នកដែរ។ ដូច្នេះអ្នកគួរតែចេះប្រើប្រាស់បំពង់បឺតដើម្បីការពារមេរោគ និងបាក់តេរីទាំងនោះ មិនឲ្យអាចហូរចូលទៅក្នុងរាងកាយរបស់អ្នកបាន៕

មតិយោបល់

ពេញនិយម