ដឹងទេថាមកពីអ្វីបានជាខ្លាឃ្មុំភេនដាយក្ស មានអត្រាកើតទាបទេ?
Connect with us

គួរដឹង

ដឹងទេថាមកពីអ្វីបានជាខ្លាឃ្មុំភេនដាយក្ស មានអត្រាកើតទាបទេ?


នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០០៦ ភេនដាយក្ស អាយុ៩ឆ្នាំ ឈ្មោះ លុនលុន បានផ្តល់កំណើតដល់ កូនខ្លាឃ្មុំមួយក្បាល។ យោងតាម សួនសត្វ អាត្លង់តា ដែលជាមើលថែ លុនលុន និង ដៃគូរវាឈ្មោះ យ៉ាងយ៉ាងបានឲ្យដឹងថា នេះជាកូនទី៥ ដែលកើតនៅក្នុងសហរដ្ឋអាមេរិច តាំងពីឆ្នាំ ១៩៩០។ ទោះជាសួនសត្វ៤ហើយ នៅអាមេរិច ដែលធ្វើការបង្កាត់ភេនដា តួលេខនៅតែទាប។

មនុស្សជាច្រើនគាំទ្រការបង្កាត់ពូចភេនដា ដោយសារតែគេគិតថានេះជាការរស់រានមានជីវិតរបស់សត្វប្រភេទនេះ។ ប៉ុន្តែ ពេទ្យសត្វ និងអ្នកសិក្សាស្រាវជ្រាវ មិនទាន់បានទទួលជោគជ័យក្នុងការបង្កាត់ពូជភេនដាយក្សទេ។ នៅក្នុងការឃុំឃាំង ភេនដាឈ្មោល មិនសូវពេញចិត្តក្នុងការបង្កាត់ ឬមិនដឹងថាធ្វើយ៉ាងម៉េច។ ឧទាហរណ៍ លីងលីង និង សីងសីង ដែលសុទ្ធតែជាសត្វភេនដាដំបូងនៅក្នុងសហរដ្ឋអាមេរិច ព្យាយាមដោយមិនបានជោគជ័យ ក្នុងការបង្កាត់រយៈពេល១០ឆ្នាំ។ ក្រោយមក ពួកវារៀនពីរបៀបបង្កាត់ ពួកគេក៏មានកូន៥ ប៉ុន្តែកូនទាំងនោះ ស្លាប់មុនពេលឈានដល់ភាពពេញវ័យ។

រូបភាពនៃសត្វដែលជួបប្រទះភាពដាច់ពូជ

អ្នកវិទ្យាសាស្រ្ត ធ្លាប់បានសន្និដ្ឋានថា បរាជ័យក្នុងការបង្កាត់នេះ ក៏កើតមានក្នុងព្រៃដែរ។ ប៉ុន្តែ អ្នកស្រាវជ្រាវ ដឹងថា សត្វឈ្មោល ប្រកួតប្រជែងគ្នាដើម្បីទទួលបានសត្វញី ក្នុងរដូវកាលបង្កាត់។ ភេនដាឈ្មោល ជារឿយៗ បង្កាត់ជាមួយភេនដាញីជាច្រើនដង។ ដំណើរការនេះ ប្រហែលជាពេលវេលាសំរាប់ភេនដាក្មេងៗ ដើម្បីរៀនពីរបៀបបង្កាត់។ ហើយវាក៏អាចជួយដល់ភេនដាញី ឲ្យមានផើមផងដែរ។ ជាទូទៅ ភេនដាយក្សក្នុងព្រៃ ផ្តល់កំណើតរយៈពេល២ឆ្នាំ សំរាប់១៥ឆ្នាំ។

ពិភពសត្វ

ជីវិតជាប់ឃុំ ពិតជាខុសគ្នាយ៉ាងខ្លាំង។ នៅខាងក្រៅពីប្រទេសចិន សួនសត្វជាទូទៅ មានតែគូបង្កាត់តែ១ ឬ២ប៉ុណ្ណោះ ដូច្នេះ ភេនដាឈ្មោល មិនប្រកួតប្រជែងដើម្បីភេនដាញីទេ។ ភេនដាទាំងឈ្មោល ទាំងញី តែងតែរស់នៅក្នុងការឃុំឃាំងខុសគ្នា រហូតដល់ពេលភេនដាញីអាចបង្កាត់បាន។ បន្ថែមពីលើនេះ ភេនដាញី ថែរក្សាភាពក្មេងរបស់វា អស់ពេលប្រហែលជា ១ឆ្នាំកន្លះ ដែលជាហេតុ វាមិនទាន់អាចផើមបាន។ សួនសត្វ ធ្លាប់បែងចែកកូនវា ពីម្តាយវា នៅអាយុ៦ឆ្នាំ ក្នុងគោលបំណងថា ម្តាយវាអាចបង្កាត់បានលឿន។ អ្នកវិទ្យាសាស្រ្តបង្កការលំបាកជាច្រើន ដែលរួមមាន ភាពស្ទាក់ស្ទើរក្នុងការបង្កាត់។

រាងកាយរបស់ភេនដា ធ្វើឲ្យការបង្កាត់គ្នាក្នុងការឃុំឃាំងជាបញ្ហាមួយ។ ភេនដាយក្សញី អាចនៅក្នុងរយៈពេលបង្កាត់បាន ក្នុងរវាង១២ ទៅ២៥ថ្ងៃ ក្នុងមួយរដូវ ស្លឹកឈើជ្រុះ។ ក្នុងកំឡុងពេលនោះ ពួកវាក៏អាចបង្កាត់ពី២ ទៅ ៧ថ្ងៃ។ ពួកវាអាចធ្វើបានក្នុងកំឡុងពី២៤ម៉ោង ទៅ៣៦ម៉ោងតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ភេនដា យក្សមានបង្អួចតូចមួយ ដែលពួកវាអាចបង្កាត់ និងមានកូន ហើយបង្អួចនោះអាចបើកបានម្តងក្នុងមួយឆ្នាំ។

ថ្មីៗនេះ អ្នកវិទ្យាសាស្រ្ត មានជំនាញល្អជាងមុន ក្នុងការជួយភេនដា ដែលជាប់ឃុំផើមបាន។ អ្នករក្សាសួនសត្វ បង្ហាត់ភេនដា ដើម្បីផ្តល់នូវដំណើរការផ្នែកសុខភាព ដែលអាចជួយពួកវាដើម្បីស្វែងយល់ពីវដ្តនៃការបង្កាត់របស់ភេនដា។ សកម្មភាពទាំងនេះមាន៖

១. តេស្តត្រឹមត្រូវជាច្រើន រកឃើញអរម៉ូននៅក្នុងទឹកនោមភេនដាញី និង កំណត់ថាតើពួកវាអាចមានកូនបានដែរទេ

២. យល់បានល្អជាងមុនចំពោះទំរង់ចរិតរបស់ភេនដា

៣. ដំណើរការនៃការបង្កាត់ដោយសិប្បនិម្មិត។

ទោះជាទទួលបានជោគជ័យក្នុងការបង្កាត់សិប្បនិម្មិតក៏ដោយ វានៅតែពិបាកក្នុងការកំណត់ថាតើភេនដានោះ ពិតជាផើម។ ពេទ្យសត្វតែងតែមិនដឹងថាតើភេនដាផើមទេ ទាល់តែវាបង្កើតកូនចេញមក។ ភេនដាញីជាច្រើន ផើមក្លែងក្លាយ ដែលពួកវាបង្ហាញពីសញ្ញាខាងរាងកាយ និងចរិតផងនៅពេលដែលវាផើម បើសិនជាវាមិនផើម។ វាមិនអាចទៅរួចទេ ក្នុងការបែងចែកផើមក្លែងក្លាយពីផើមពិត។ ជារឿយៗ ពេទ្យសត្វ មិនអាចរកឃើញគភ៌ទេ។ នេះដោយសារតែគភ៌របស់ភេនដា តូចពេកដែលយើងមិនអាចមើលឃើញវា មុនពេល៤៥ថ្ងៃនៃការបង្កើត៕

អត្ថបទល្អផ្សេងទៀត៖ ស្លុតចិត្តពេលដឹងថា កូនឆ្កែដែលខំចិញ្ចឹមមកអស់ ២ឆ្នាំគឺជា ខ្លាឃ្មុំខ្មៅសោះ!

អ្នកនាង Su Yun បានប្រាប់ដល់ Chinese Media ថា នៅពេលដែលនាងទិញកូនឆ្កែនេះមកចិញ្ចឹមកាលពី ២ឆ្នាំមុន នាងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញកូនឆ្កែនោះស៊ីច្រើន គឺវាស៊ីផ្លែឈើអស់ ១ប្រអប់ ហើយមី ២ធុងជារៀងរាល់ថ្ងៃ។ ដោយសារតែវាពូកែស៊ីដូច្នេះ កូនឆ្កែនោះចេះតែធំលូតលាស់រហូតដល់មានទំងន់ ២៥០ផោននៃទំងន់ខ្លាឃ្មុំ។

ក្រុមគ្រួសាររបស់នាងនៅតែមានការសង្ស័យនៅពេលដែលពួកគេឃើញថាកូនឆ្កែនោះនៅតែបន្តធំធាត់ឡើង ហើយវាស្រាប់តែបង្ហាញអោយឃើញពីភាពប៉ិនប្រសព្វរបស់វាដោយការដើរជើងពីរ។

នាងបន្តទៀតថា កូនឆ្កែនោះកាន់តែធំ កាន់តែដូចខ្លាឃ្មុំ ហើយអ្នកភូមិដែលរស់នៅជិត ទីក្រុង Kunming នៅខេត្ត  Yunan បាននិយាយថា៖ គេមានការភ័យខ្លាចចំពោះសត្វខ្លាឃ្មុំនោះជាខ្លាំង៕

មតិយោបល់

ពេញនិយម