ស៊ុនឈាន ជាស្ដេចត្រាញ់វ័យក្មេងតែអាចដឹកនាំនគរធំមួយបាន! តើពីតូចមានប្រវត្តិយ៉ាងណា?
Connect with us

គួរដឹង

ស៊ុនឈាន ជាស្ដេចត្រាញ់វ័យក្មេងតែអាចដឹកនាំនគរធំមួយបាន! តើពីតូចមានប្រវត្តិយ៉ាងណា?

ស៊ុន ឈាន (孙权) (Sun Quan) (ឈ្មោះជាភាសាអង់គ្លេស) គាត់ជាស្តេចត្រាញ់ដែលមានចិត្តធម៌ និងមានប្រាជ្ញាឈ្លាសវៃម្នាក់ ដែលរាស្រ្តគ្រប់គ្នាគោរពស្រលាញ់ និងគាំទ្ររូបគាត់។ ស៊ុន ជាន គឺជាស្តេចត្រាញ់វ័យក្មេងជាងគេក្នុងចំណោមស្តេចត្រាញ់ដទៃទៀត (ឆាវឆាវ និង លាវបុី) និងធ្លាប់ជាអ្នកការទូតវ័យក្មេងដ័ឆ្នើមជាងគេផងដែរ ក្នុងចំណោមនគរទាំងបីនាសម័យសាមកុកគ្រាកាលនោះ។

កុមារភាព

ពេលនៅជាក្មេង គាត់ជាក្មេងម្នាក់ដែលចូលចិត្តអានសៀវភៅ និងសិក្សាពីក្បួនសឹក ថែមទាំងជាក្មេងស្គាល់នូវប្រវត្តិសាស្រ្តយ៉ាងច្បាស់ទៀតផង។ នៅគ្រាមួយនោះ គាត់បានធ្វើជាអ្នកការទូត ដើម្បីទៅបញ្ចុះបញ្ចូលយកសាកសពឪពុករបស់ខ្លួន ពីបន្ទាយរបស់ខ្មាំងសត្រូវមកវិញ ដើម្បីយកបញ្ចុះឲ្យបានត្រឹមត្រូវ (មានអាយុ ៩ឆ្នាំ)។

ការសិក្សា

ស៊ុន ឈាន បានសិក្សាយ៉ាងច្បាស់លាស់ មានចំណេះដឹងជ្រៅជ្រះ នូវជំនាញយុទ្ធសាស្រ្ត អក្សរសាស្រ្ត នយោបាយ ទស្សនៈវិជ្ជា និងប្រវត្តិវិទ្យា ។ល។ ចំណុចពិសេសរបស់គាត់គឺ ការគ្រប់គ្រងមនុស្សយ៉ាងស្ទាត់ជំនាញ មិនថាមានវ័យ ឬអាយុច្រើនជាងគាត់ក៏ដោយ។

សង្រ្គាមនគរបី

ស៊ុន ឈាន គឺជាស្តេចត្រាញ់ម្នាក់ ក្នុងចំណោមស្តេចទាំងបីព្រះអង្គ នៃនគរទាំងបី ដែលគេនិយមហៅថា “សម័យកាលសាមកុក“។ ហើយគាត់គឺជាស្តេចត្រាញ់វ័យក្មេងជាងគេ ក្នុងសម័យកាលនោះ។ គាត់បានតស៊ូការពារទឹកដីខ្លួន ពីការលេបត្របាក់ពីស្តេចត្រាញ់ ឆាវ ឆាវ ដោយចងសម្ព័ន្ធមិត្តជា នគរស៊ូហាន ដែលមាន លាវបុី ជាអ្នកដឹកនាំ៕ (មនោវិជ្ជា)

មតិយោបល់

ពេញនិយម