ធ្លាប់ដែលគិតទេថា បើគ្មានព្រះច័ន្ទ តើយើងនឹងទៅជាយ៉ាងណា?
Connect with us

គួរដឹង

ធ្លាប់ដែលគិតទេថា បើគ្មានព្រះច័ន្ទ តើយើងនឹងទៅជាយ៉ាងណា?

វាងាយទេ ដែលគិតថាព្រះច័ន្ទជាអ្នកជិតខាងដ៏ល្អ។ យើងចូលចិត្តព្រះច័ន្ទខ្លាំងណាស់ ប៉ុន្តែប្រសិនបើវាទៅទៅបាត់ បញ្ហានោះគឺ មិនមែនការចាកចេញរបស់ព្រះច័ន្ទទេ តែជាការជំនួសរបស់នរណាម្នាក់ផ្សេងទៀត។

ចាំថា ព្រះច័ន្ទកើតឡើង មួយផ្នែកដោយសារ តែភពផែនដីផងដែរ។ វាកើតឡើង នៅពេលដែលផែនដី​គ្រាន់តែជាដី ដែលរងកំដៅក្តៅ នៅកាលពី៣០លានឆ្នាំមុន។ កាលនោះ មានថ្មយក្សមួយបុកផែនដី ដែលធ្វើឲ្យបំណែកមួយចំនួនលងនឹងផែនដី ទៅលើអវកាស។ ដុំថ្មនោះ បានក្លាយជាព្រះច័ន្ទដោយរួមបញ្ចូលនឹងបំណែកក្តៅនៃភពផែនដីនេះ។ ១ពាន់លានឆ្នាំមុន ព្រះច័ន្ទមិនសកម្មទៀតទេ។ ប៉ុន្តែនេះមិននិយាយដល់ពីព្រះច័ន្ទ ដែលមិនមានប្រយោជន៍អ្វីដល់យើងទេ។ ពិនិត្យមើលរបស់មួយចំនួន ដែលយើងអាចបានបង់ព្រះច័ន្ទ ប្រសិនបើព្រះច័ន្ទបានចាកចេញពីគន្លង ឬក៏មិនមកនៅទីនេះតាំងពីដំបូង។

បញ្ហាមួយដ៏ជាក់ស្តែងនៃការបាត់បង់ព្រះច័ន្ទគឺ ជំនោរ និង លំនាចមិនដូចមុនទៀតទេ។ ប្រសិនបើព្រះច័ន្ទមិនមានឥទ្ធិពលមកលើសមុទ្រ ជំនោរ និង លំនាចប្រហែលជាទាបជាង៣ដង ហើយព្រះអាទិត្យនឹងជំនួសជំនោរនិងលំនាច ប៉ុន្តែវាមិនមានកំលាំងទាញដូចព្រះច័ន្ទទេ។ ព្រះច័ន្ទ ក៏មានឥទ្ធិពលលើចលនារបស់សមុទ្រដែរ ហើយកំលាំងទំនាញនៃព្រះច័ន្ទខ្លាំងជាងក្នុងការទាញជំនោរ នៅកណ្តាលផែនដី។ ម៉្យាងវិញទៀត តំបន់ប៉ូលមានទឹកតិចជាងតំបន់អេក្វាទ័រ។ ប្រសិនបើព្រះច័ន្ទមិនមានវត្តមានទេ ទឹកនោះ នឹងហូរទៅកន្លែងផ្សេង ជាពិសេសទៅតំបន់ប៉ូល។

ព្រះច័ន្ទ អាចជួយពន្យឺតរង្វិលខ្ញាល់របស់ផែនដី។ ការពិតទៅ ព្រះច័ន្ទជួយពន្យឺតរង្វិលផែនដីរាល់ថ្ងៃ។ ប្រសិនបើយើង គ្មានព្រះច័ន្ទដើម្បីពន្យឺតទេ យើងនឹងមានតែ៦ម៉ោងទេ ក្នុងមួយថ្ងៃ។ តែវាស្តាប់ទៅហាក់ដូចជាគួរឲ្យចាប់អារម្មណ៍ តែត្រូវចាំថា លទ្ធផលណាក៏អាចកើតមានដែរ។ អាចកើតមានខ្យល់ខ្លាំងៗ និងព្យុះ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ជីវិតដែលរស់នៅលើផែនដីដែរ។ ដោយមានរយៈពេលតិចក្នុងមួយថ្ងៃ នរណាទៅដឹងថា រុក្ខជាតិ និងសត្វអាចកើតថ្មីៗទៅ ឬក៏រុក្ខជាតិនិង សត្វបានបាត់បង់ទៅ។

មានបញ្ហានៃខ្សែរដែលពុះផែនដីជាពីរផងដែរ។ ព្រះច័ន្ទធ្វើឲ្យផែនដីនៅនឹងនរ ដែលរក្សា២៣ដឺក្រេ ដែលធ្វើឲ្យមានរដូវនិងបរិស្ថាន។ បើគ្មានព្រះច័ន្ទ យើងអាចនឹងវិលទៅយ៉ាងលឿនដោយខុសគន្លង។ បើសិនជាដឺក្រេនោះគឺជិតសូន្យ យើងអាចមើលឃើញព្រះអាទិត្យ តែមួយភ្លែតតែប៉ុណ្ណោះ។ បើគ្មានព្រះច័ន្ទនៅជុំវិញខ្លួនយើង មេឃនឹងងងឹតខ្លាំង៕

អត្ថបទល្អផ្សេងទៀត៖ ព្រះច័ន្ទពេញវង់ប៉ះពាល់ដល់ដំណេករបស់យើងដែរទេ?

មនុស្សជាច្រើន កំពុងរងការរំខានដំណេកដ៏ល្អ ដែលមានដូចជា សម្លេងឆ្កែព្រូស សម្លេងក្មេងយំ សំពាធការងារ និង ការទុកដាក់ឧបករណ៍អេឡិចត្រូនិច។ ដោយមានការរំខានទាំងអស់នេះ វាមិនចំលែកទេ ដែលជនជាតិអាមេរិចជាងពាក់កណ្តាល មិនអាចទទួលទានដំណេកបានតាមចិត្តចង់។ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងពីរឿងមួយ ដែលអាចប៉ះពាល់ដល់ការទទួលទានដំណេករបស់អ្នកផងដែរ ហើយ វាកើតឡើង ម្តងក្នុងមួយខែ។ វាជារបស់ដែលមានពន្លឺនៅក្នុងលំហ ដែលគេហៅថាព្រះច័ន្ទពេញវង់។

អត្ថបទនេះ នឹងឆ្លើយនូវសំនួរអំពីព្រះច័ន្ទពេញវង់ ដែលមានប៉ះពាល់ដំណេករបស់មនុស្ស។ ដំបូង យើងត្រូវដឹងថា តើអ្វីទៅជាព្រះច័ន្ទពេញវង់។ ព្រះច័ន្ទពេញវង់កើតឡើងនៅពេលដែលព្រះអាទិត្យ ផែនដី និង ព្រះច័ន្ទ ស្ថិតនៅលើគន្លងជាមួយគ្នា ដែលផែនដីនៅចំកណ្តាលរវាងព្រះអាទិត្យ និង ព្រះច័ន្ទ។ ក្នុងទីតាំងបែបនេះ ព្រះច័ន្ទ ទទួលពន្លឺពេញលេញពីព្រះអាទិត្យ ដែលយើងអាចមើលឃើញពីផែនដីបាន។ នេះអាចកើតឡើងប្រហែលរាល់ ២៩ថ្ងៃម្តង។

តើបាតុភូតនេះ មានឥទ្ធិពលអ្វីមកលើមនុស្សនៅលើផែនដីទៅ? រឿងមួយដែលគួរឲ្យកត់សំគាល់នោះគឺ នៅពេលដែលមាន ព្រះច័ន្ទពេញវង់ មេឃនៅពេលយប់ភ្លឺជាងមុន។ ព្រះច័ន្ទក៏ជាកំលាំងដែលធ្វើឲ្យមានជំនោរ និង លំនាចនៃសមុទ្រ ដែលកើតឡើងដោយសារទំនាញព្រះច័ន្ទ និង ទំនាញព្រះអាទិត្យ។ ប្រសិនបើគ្មានព្រះច័ន្ទ យើងនឹងគ្មានការលំបាកមួយចំនួននោះទេ។

ការយល់ដឹងអំពីឥទ្ធិពលរបស់ព្រះច័ន្ទមកលើឥរិយាបថរបស់មនុស្ស កើតឡើងមកពីអង្គភាពសិក្សាស្រាវជ្រាវ ដែលមានលទ្ធផលផ្សេងគ្នា។ ឧទាហរណ៍ ការសិក្សាមួយ ក្នុងចំណោមក្មេងដាណឺម៉ាកចំនួន ៦៧៥នាក់ ដែលមានអាយុពី៨ឆ្នាំ ទៅ១១ឆ្នាំ បានរកឃើញថា ក្មេងគេងយូរជាងមុនបន្តិចក្នុងពេលដែលមានព្រះច័ន្ទពេញវង់។ ផ្ទុយមកវិញ ការសិក្សាផ្សេងមួយទៀត ដែលមានមនុស្សពេញវ័យចំនួន ៣១៩នាក់ បានរកឃើញថា ព្រះច័ន្ទពេញវង់មានការជាប់ទាក់ទងនឹង ប្រសិទ្ធិភាពនៃដំណេកដែលបានតិច។

ការសិក្សាឆ្នាំ ២០១៣ បានបង្ហាញពីទិន្នន័យដែលគួរឲ្យចាប់អារម្មណ៍។ គេបានធ្វើការសិក្សាទៅលើមនុស្សពេញវ័យចំនួន៣៣នាក់ ក្នុងរយៈពេលលើសពី៣ឆ្នាំ ហើយ បានរកឃើញថា ព្រះច័ន្ទពេញវង់មានទំនាក់ទំនងនឹងការទទួលទានដំណេកយូរជាងសព្វដង កាត់បន្ថយប្រសិទ្ធិភាពនៃដំណេក និង ការបន្ថយពេលសរុបនៃដំណេកផងដែរ។ ការសិក្សា Cajochen ត្រូវបានគេស្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះថាជា ការគាំទ្រទៅលើទឡ្ហីករណ៍ដែលថា ព្រះច័ន្ទពេញវង់ប៉ះពាល់ដល់ការទទួលទានដំណេក។ សន្និដ្ឋានថា ទិន្នន័យទាំងអស់នោះត្រឹមត្រូវ ដូច្នេះយើងអាចនិយាយបានថាព្រះច័ន្ទពេញវង់ពិតជាប៉ះពាល់ដល់ការគេងរបស់មនុស្សមែន។ ប៉ុន្តែសំនួរសួរទៀតថា តើវាប៉ះពាល់បានដូចម្តេច?

មូលហេតុជាមូលដ្ឋានមួយ គឺថា នៅមុនពេលគេបង្កើតអំពូលភ្លើង មនុស្សមានតែព្រះច័ន្ទទេ ដែលបំភ្លឺនៅពេលយប់។ សង្គមមនុស្សក្នុងសម័យបុរាណ ជាទូទៅ រស់នៅ និង ទទួលទានដំណេកខាងក្រៅផ្ទះ ដែលពួកគាត់ត្រូវបានប៉ះពាល់ដោយរស្មីនៃព្រះច័ន្ទពេញវង់ ដែលរបស់អ្វីដែលមានពន្លឺ អាចរំខានដល់ការគេងរបស់មនុស្សក្នុងកំរិតណាមួយ។

សម្មតិកម្មនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែវាប្រហែលជាមិនអាចផ្តល់ការពន្យល់ពេញលេញទេ។ ការសិក្សា Cajochen ត្រូវបានធ្វើឡើងក្នុងបន្ទប់ពិសោធន៍ដ៏ងងឹតមួយ ដែលគេសង្ស័យថា ការប៉ះពាល់នេះប្រហែលជាមកពីកំណើត មិនមែនមកពីបរិយាកាសទេ។ នៅពេលដែលអ្នកស្រាវជ្រាវនៅតែមិនអាចបើកបង្ហាញអាថ៌កំបាំងនោះ គេបានស្នើថា ប្រហែលជាគន្លងរបស់ព្រះច័ន្ទ តំណាងឲ្យមជ្ឈដ្ឋានថ្មីមួយ ក្នុងសង្វាក់ជីវសាស្រ្តមនុស្ស ដែលជាហេតុធ្វើឲ្យព្រះច័ន្ទពេញវង់ប៉ះពាល់ដល់ការគេង។

សំនួរជាច្រើនដែលមិនមានចំលើយ នៅតែចោទសួរឡើងអំពីព្រះច័ន្ទពេញវង់ ដែលមានឥទ្ធិពលមកលើការទទួលទានដំណេករបស់មនុស្ស វាពិតជាពិបាកសំរាប់មនុស្សក្នុងការបាំងកុំឲ្យពន្លឺព្រះច័ន្ទចូលក្នុងបន្ទប់គេងរបស់ពួកគេ។ ពេលវេលាក្នុងខ្លួនរបស់យើង មានឥទ្ធិពលជាពេលវេលាដែលយើងផ្តល់តំលៃឲ្យ។

មនុស្សយើងប្រើប្រាស់ពន្លឺសិប្បនិម្មិត ដើម្បីគ្រប់គ្រងជីវិត។ ប៉ុន្តែទោះជាយ៉ាងណា យើងគួរដឹងដែរថា យើងនៅតែទទួលរងឥទ្ធិពលពីកំលាំងធម្មតា ប៉ុន្តែខ្លាំង ដែលនៅជុំវិញខ្លួនយើងនេះ៕

មតិយោបល់

ពេញនិយម