មានដឹងទេថា ច្បាប់ចំលែក ដែលមិនធ្លាប់លឺទាំងនេះ ពិតជាកំពុងអនុវត្តមែន!
Connect with us

គួរដឹង

មានដឹងទេថា ច្បាប់ចំលែក ដែលមិនធ្លាប់លឺទាំងនេះ ពិតជាកំពុងអនុវត្តមែន!

នៅក្នុងលោកនេះ មានរឿងចំលែកជាច្រើន ហើយសូម្បីតែ ច្បាប់ក៏មានចំលែកៗច្រើនដែរ ដែលកំពុងតែអនុវត្តសព្វថ្ងៃ។ ច្បាប់ទាំង១៤ នេះមានដូចខាងក្រោម៖

១. កាន់ត្រីសាម៉ននៅប្រទេសអង់គ្លេស

សភាបានអនុម័តច្បាប់ទាក់ទងនឹងត្រីសាម៉ន នៅឆ្នាំ ១៩៨៦ ដែលនិយាយថា កាន់ត្រីសាម៉នគឺខុសច្បាប់ នៅក្រោមស្ថានភាពគួរឲ្យសង្ស័យ។ វាស្តាប់មើលទៅហាក់ដូចជាការលេងសើច តែជាការពិត។

២. ទំពាស្ករកៅស៊ូនៅសិង្ហបុរី

នៅពេលធ្វើដំណើរទៅសិង្ហបុរី ចាកចេញហាងលក់ឥវ៉ាន់ ទិញស្ករគ្រាន់ល្អជាង។ ស្ករកៅស៊ូជាផលិតផលដែលហាមមិនឲ្យនាំចូលមកក្នុងប្រទេសសិង្ហបុរី ដែលច្បាប់នេះ អនុវត្តដើម្បីរក្សាអនាម័យនៅទីសាធារណៈ។ ប៉ុន្តែមានករណីលើកលែង ចំពោះស្ករកៅស៊ូនីកូតេអ៊ីន និង ស្ករកៅស៊ូសម្រាប់ធ្មេញ។

៣. ការដាក់ឈ្មោះ ឲ្យកូននៅប្រទេសដាណឺម៉ាក

តារានៅប្រទេសដាណឺម៉ាកប្រហែលជាមិនមានឈ្មោះល្អទេ ដោយសារតែប្រទេសមួយនេះ មានសេចក្តីណែនាំសំរាប់ការដាក់ឈ្មោះក្មេង។ ប្រសិនបើអ្នកចង់ដាក់ឈ្មោះឲ្យកូន ដែលនៅក្រៅពីឈ្មោះចំនួន៧០០០ ដែលផ្តល់ឲ្យ អ្នកត្រូវតែសុំការអនុញ្ញាតពីរដ្ឋាភិបាល។

៤. ការជិះកង់ប្រថុយនៅម៉ិកស៊ីកូ

អ្នកជិះកង់ប្រហែលជាមិនដកជើងចេញពីឈ្នាន់ទេ ដោយសារតែវាអាចធ្វើឲ្យបាត់បង់ការគ្រប់គ្រង។ ច្បាប់នេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៩២ ដែលជាវិធីមួយក្នុងការការពារអ្នកជិះ។

៥. ការឡើងភ្នំស្រាតនៅស្វីស

ជនជាតិស្វីសស ប្រាប់អ្នកថាកុំឡើងភ្នំដោយមិនមានពាក់ខោអាវ។ ការពិតទៅ នៅស្វីស លោកអាពិនហ្វិល​ (Appenzell) គឺជាបុគ្គលដំបូង ដែលហាមការឡើងភ្នំបែបនេះ ក្រោយពីជនជាតិអាឡឺម៉ង់ម្នាក់ដើរឡើងភ្នំទាំងននុលគោក នៅឆ្នាំ ២០០៩។

៦. នៅទីតាំងដាក់ចំណីសត្វនៅវេនីស

ការផាកពិន័យដល់ទៅ ៧០០ដូល្លា ធ្វើឡើងចំពោះអ្នកដែឡដាក់ចំណីឲ្យសត្វព្រាប នៅវេនីស។ ទីក្រុងនេះ ហាមមិនឲ្យមានការអនុវត្តបែបនេះ ដោយយោងទៅថា សត្វស្លាបទាំងនោះ មានជាតិពុលក្នុងសុខភាព ហើយមិនល្អសំរាប់វិមាននោះទេ។

៧. ផ្លុំកញ្ចែនៅកាណាដា

Talk to the Hand

ទីក្រុងភេទ្រូលៀ នៅអនតារីអូ មានច្បាប់មួយ ដែលមិនឲ្យបង្កសំលេងខ្លាំងពេកទេ។ ច្បាប់នេះ និយាយថា មិនឲ្យស្រែក ផ្លុំកញ្ចែ ឬច្រៀងទេ ក្នុងពេលណាក៏ដោយ។

៨. មាន់ឆ្លងផ្លូវនៅ ចចជា (Georgia)

ប្រសិនបើអ្នកមានមាននៅ ខ្វីតមែន កុំឲ្យមាន់អ្នកឆ្លងផ្លូវព្រោះវាខុសច្បាប់។ និយាយជារួម ច្បាប់នោះ ចង់ឲ្យម្ចាស់មាន់ គ្រប់គ្រងមាន់របស់ពួកគេឲ្យបានល្អ។

៩. ពាក់ស្បែកជើងកែងខ្ពស់នៅក្រិក

ទុកស្បែកជើងកែងអ្នកនៅផ្ទះ ប្រសិនបើអ្នកមានបំណងចង់ដើរកំសាន្តតំបន់ប្រវត្តិសាស្រ្តក្រិក។ កែងខ្ពស់ខុសនឹងច្បាប់ នៅតំបន់ប្រវត្តិសាស្រ្តមួយចំនួន ដោយសារតែវាអាចបង្កការប៉ះពាល់ដល់ប្រាសាទ និងដោយសារប៉ះពាល់ដល់ការអភិរក្សផងដែរ។

១០. ដាក់ឈ្មោះឲ្យជ្រូកថាណាប៉ូលេអុង នៅបារាំង

ច្បាប់លែងបញ្ជាក់ថា ណាប៉ូលេអុងច្បាស់អញ្ចឹងទៀតហើយ ប៉ុន្តែវានិយាយថា វាខុសច្បាប់ដែលដាក់ឈ្មោះប្រមុខរដ្ឋ ទៅលើសត្វជ្រូក។ នៅឆ្នាំ ២០១៣ វាមិនមែនជាការល្មើសច្បាប់ទៀតទេ ប៉ុន្តែ​អ្នកគួរតែកុំដាក់ឈ្មោះនោះអី ដើម្បីជៀសវាង។

១១. អស់សាំងនៅ អូតូបា នៅប្រទេសអាឡឺម៉ង់

ចាក់សាំង១០០លីត្រ នៅអូតូបា គឺពិតជាល្អ ប៉ុន្តែ អ្នកគួរតែឧស្សាហ៍ពិនិត្យមើលផ្លូវ និង ត្រនិចសាំង។ អស់សាំងនៅកណ្តាលផ្លូវ នឹងត្រូវបានពិន័យ។ ជាពិសេស អ្នកគួរតែមានគំរោងមុន។

១២. នោមក្នុងសមុទ្រនៅ ព័រទុយហ្គាល

អ្នកមិនអាចនោមក្នុងសមុទ្រនៅព័រទុយហ្គាលបានទេ ទោះជាយ៉ាងមិនអាចបញ្ជាក់ ឬបដិសេធថា គេមិនដែលចាប់បាន។ តែគួរតែទប់វា ជាការគោរពដល់អ្នកដទៃ។

១៣. ធ្វើឲ្យគេស្រវឹងខ្លាំងនៅអូស្រ្តាលី

វាអាចប៉ះពាល់ដល់អារម្មណ៍បន្តិច ប៉ុន្តែ បើធ្វើឲ្យគេស្រវឹងខ្លាំងនៅបា អ្នកនឹងត្រូវពិន័យ។

១៤. ប្រើកាំភ្លើងបាញ់ទឹកនៅកម្ពុជានៅមុនថ្ងៃបុណ្យចូលឆ្នាំ

នៅឆ្នាំ ២០០១ អភិបាលក្រុងភ្នំពេញ ជា សុផារ៉ា ហាមឃាត់ការលក់ និងនាំចូលកាំភ្លើងបាញ់ទឹក ដោយខ្លាចថា ពួកគេអាចបង្កជាចលាចលសង្គម នៅក្នុងថ្ងៃចូលឆ្នាំខ្មែរ៕

អត្ថបទល្អផ្សេងទៀត៖ រឿងលួចលាក់ខុសច្បាប់ទាំង៥ដែលពួកចារករ CIA បានធ្វើ!

អោយបានលឺដល់ឈ្នោះ CIA មិនសូវមានអ្នកដែលថាមិនស្គាល់នោះឡើយ ព្រោះអង្គភាពមួយនេះមានឈ្មោះល្បីល្បាញខ្លាំងណាស់ ខាងធ្វើការប្រមូលពត៌មានពីបណ្តាប្រទេស និងបុគ្គលនានាដើម្បីផ្គត់ផ្គង់អោយរដ្ឋាភិបាលអាមេរិច។ ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមមួយនេះក៏បានធ្វើរឿងលួចលាក់សម្ងាត់ខុសច្បាស់ជាច្រើនផងដែរ ដែលក្នុងនោះមានខ្លះអ្នកមិនដែលស្មានដល់ទៀតផង។

ខាងក្រោមនេះគឺជារឿងលួចលាក់ទាំង៥ដែលក្រុមចារករ CIA បានធ្វើ៖

១. បង្កើតរូបថ្លុកផ្សេងៗនៅលើបណ្តាញសង្គម

ប្រសិនជាអ្នកជាមនុស្សដែលចូលចិត្តរូបថ្លុកកំប្លែងនៅលើបណ្តាញសង្គមដែលមានដាក់ជាភាសាអង់គ្លេសមួយចំនួនដែលទាក់ទងនឹងការលេងសើចចម្អកមេដឹកនាំនយោបាយជាដើម មានពេលខ្លះត្រូវបានបង្កើតឡើងដោយពួក CIA នេះ ដើម្បីបង្វែរការចាប់អារម្មណ៍របស់អ្នកលេងនៅក្នុងបណ្តាញសង្គមទាំងនោះ។

២. លួចចូលមើលទិន្នន័យរបស់អ្នកក្នុងទូរស័ព្ទ

ប្រសិនជាអ្នកគិតថាទូរស័ព្ទរបស់អ្នកគឺជារបស់ផ្ទាល់ខ្លួនដើម្បីលាក់ទុកទិន្នន័យ អ្នកយល់ខុសហើយ។ ពួក CIA នេះសុទ្ធតែអាចគ្រប់គ្រងទិន្នន័យនៅក្នុងទូរស័ព្ទតែអ្នកប្រើប្រាស់ រួមមានទាំងរូបថត រឺលេខកូដសម្ងាត់របស់អ្នកជាដើម។

៣. គ្រប់គ្រងការសន្ទនានៅក្នុងបណ្តាញសង្គមSkype 

កុំថាឡើយទិន្នន័យដែលមាននៅក្នុងទូរស័ព្ទ សូម្បីតែវីដេអូសន្ទនារបស់អ្នកនៅក្នុងកម្មវិធីទំនាក់ទំនងតាមអ៊ីនធឺណែតដ៏ល្បី Skype មួយនេះ ក៏ពួកគេអាចចូលទៅយកបានដែរ។

៤. អាច Hack គ្រប់ Software ទាំងអស់

សមត្ថភាពរបស់ CIA ត្រូវបានមនុស្សគ្រប់គ្នាទទួលស្គាល់គឺដោយសារតែពួកគេត្រូវមានជំនាញយ៉ាងខ្លាំងខាងផ្នែកបច្ចេកវិទ្យាពត៌មានដែលពួកគេអាច Hack គ្រប់ Software ទាំងអស់ ប្រសិនជាពួកគេត្រូវបានយកពត៌មាន រឺទិន្នន័យអ្វីមួយពីទាំងនោះ។

៥. អាចមើលកាមេរ៉ាបាននៅគ្រប់ទីកន្លែង

រាល់គ្រប់កាមេរ៉ាសុវត្ថិភាពទាំងឡាយណាដែលមានតភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ីនធឺណែត មិនថានៅក្នុងទីណាកន្លែងណានៃពិភពលោកឡើយ ពួក CIA នេះសុទ្ធតែអាចបើកប្រើការមើលបានទាំងអស់។ ហេតុដូច្នេះហើយទើបបានជាជនណាក៏ដោយដែលពួកនេះត្រូវការហើយមិនងាយនឹងគេចខ្លួនផុតពីការតាមដានរបស់ពួកគេបានឡើយ៕

មតិយោបល់

ពេញនិយម